មាស សុខ​សោភា ​រកលុយសម្រាប់​ជួយ​អ្នកជំងឺ​បេះដូង​

ភ្នំពេញ: មាស សុខ​សោភា បាន​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ជា​ហូរហែ ដែលមាន​ប្រទេស​អូស្ត្រាលី ហើយនិង​សហរដ្ឋអាមេរិក​។ ក៏ប៉ុន្តែ​ការសម្តែង​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ គឺមាន​អ្នកគាំទ្រ​តារាចម្រៀង​រូប​ស្រស់​នេះ​ជាច្រើន​នោះ ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទីក្រុង​នោះ​តែម្តង​។​

ថ្ងៃទី 22 តុលា 2012
ដោយ: វឿន សាវុធ (​ដកស្រង់​ពី​ប្រជាប្រិយ​)
CEN

មាស សុខ​សោភា ​រកលុយសម្រាប់​ជួយ​អ្នកជំងឺ​បេះដូង​

មាស សុខ​សោភា ​រកលុយសម្រាប់​ជួយ​អ្នកជំងឺ​បេះដូង​

ដោយសារតែ​នាង ជា​អ្នកចម្រៀង​មួយរូប​ដែល​អាច​ច្រៀង​បទ​ចម្រៀង​បាន​សឹងតែ​គ្រប់​ប្រភេទ​នោះ គឺ​បទ​ពី​ដើមៗ និង​បទ​សម័យ​បច្ចុប្បន្ន ទើប​ធ្វើ​ឲ្យ​អ្នករស់នៅ​ក្រៅប្រទេស​គាំទ្រ​អ្នកចម្រៀង​ល្បីឈ្មោះ​រូបនេះ​ជាខ្លាំង​។​

​តែ​អ្វីដែល​ធ្វើ​ឲ្យ​អ្នករស់នៅ​ទីនោះ​កាន់តែ​ជក់​ចិត្ត និង​រាំលេង​កម្សាន្ត​នោះ ជា​ប្រភេទ​បទ​ប្រជាប្រិយ និង​បទ​ប្រពៃណី​ខ្មែរ ដែល​បទ​ទាំងនេះ​តារាចម្រៀង មាស សុខ​សោភា ច្រៀង​បាន​ពីរោះ​បំផុត ដែល​បានធ្វើ​ឲ្យ​ផលិតកម្ម​ក្រៅប្រទេស​តែងតែ​តម្រូវ​ឲ្យ​នាង​ច្រៀង​បទ​ទាំង​នេះដែរ​។​

​យោងតាម​ទស្សនា​វ​ដ្តី​ប្រជាប្រិយ​បាន​ឲ្យ​ដឹងថា មាស សុខ​សោភា កំពុងតែ​ទទួលបាន​ជោគជ័យ​ខ្លាំងណាស់ ហើយ​នេះ​ក៏​ជា​លើក​ទី​២​ដែល​នាង​សម្តែង​នៅ​សហរដ្ឋអាមេរិក​។​

​ជាមួយគ្នានេះដែរ ក្រៅពី​ច្រៀង​ឲ្យ​គេ​ស្តាប់​ហើយ​នោះ សុខ​សោភា ក៏បាន​ប្រឹងប្រែង​យកចិត្តទុកដាក់​ស្វះស្វែង​ក្នុងការ​រៃអង្គាសប្រាក់​មក​ផ្គត់ផ្គង់​មូលនិធិ​របស់ខ្លួន​ដែលមាន​ឈ្មោះថា “​មូលនិធិ​បេះដូង មាស សុខ​សោភា​” ដើម្បី​យកទៅជួយ​ជនក្រីក្រ ជន​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា និង​ជន​ងាយ​រងគ្រោះ​ទៀតផង​។​

​គួររម្លឹកថា ថ្មីៗ​នេះ មាស សុខ​សោភា បានចេញ​លក់​អាល់​ប៊ុ​ម​ថ្មី​នៅ​ផលិតកម្ម​ថោ​ន​ដែលមាន​ឈ្មោះថា “​សង្សា​រនិស្សិត​” ហើយ​បទ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ក្នុង​អាល់​ប៊ុ​ម​នេះ​មាន​ចំណងជើង​ថា “​ខ្មាស​គេ​ប៉ុនណា​បើ​បង​បែក​អូន​” ។ ជូនពរ​ឲ្យ មាស សុខ​សោភា កាន់តែ​មានឈ្មោះ​ល្បីល្បាញ​ក្នុង​អាល់​ប៊ុ​ម​ថ្មី​នេះ​៕​ S

What Next?

Recent Articles

2 Responses to "មាស សុខ​សោភា ​រកលុយសម្រាប់​ជួយ​អ្នកជំងឺ​បេះដូង​"

  1. អ្នកលេង says:

    បើសិនជា អាច សូមកុំ ជ្រក ស្លាក ថា ធ្វើ ដើម្បី មូលធិ ជួយ សង្រ្គោះ អ្នក នេះ អ្នក នោះ អី ។

  2. ក្មេងវត្ត says:

    ខ្ញុំសូមគាំទ្រនូវសណ្ដានចិត្តដ៍ល្អនិងកម្ររបស់នាង ដែលបាននឹកឃើញដល់អ្នកក្រីក្រ ព្រោះក្នុងសង្គមខ្មែរយើងសព្វថ្ងៃនេះ ជាសង្គមបក្សពួកនិយម គ្រួសារនិយម សង្គមសួនតួ​ ម្នាក់ៗគិត
    តែពីអាត្មារៀងៗខ្លួន សូមជូនពរឲ្យនាងជួបតែសំណាងល្អនិងជោគជ័យក្នុងវិជ្ជាជីវះ។