គណបក្សប្រឆាំង ប្រកាស​ប្រារព្ធ​ខួប ២៣​តុលា ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស​

ភ្នំពេញ: គណបក្សប្រឆាំង ដែល​ទើប​រួបរួម​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១២ គណបក្ស​ប្រឆាំង​នេះ នឹង​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ ខួប​ឆ្នាំ​ទី​២១ នៃ​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១-​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១២​។​

ថ្ងៃទី 22 តុលា 2012
ដោយ: លី សិលា
CEN

ក្នុង​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា ពិធី​អបអរសាទរ ខួប​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស នឹង​ធ្វើ​នៅ​ថ្ងៃ​ពុធ ទី​២៤ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ៨ ព្រឹក នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សមរង្ស៊ី នៅផ្ទះ​លេខ ៥៧៦ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

សេចក្តីជូនដំណឹង​ដដែល បាន​លើកឡើង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ បាន​នាំមក​នូវ​ប្រជាធិបតេយ្យ សន្តិភាព ការឯកភាព និង​បង្រួបបង្រួម​ជាតិ ព្រម​ទាំង​សេដ្ឋកិច្ច​ទីផ្សារសេរី សម្រាប់​លើក​តម្កើង​ជីវភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​។ លើសពីនេះទៅទៀត កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ជា​ឯកសារ​ដ៏​មាន​សារសំខាន់​ជា​អន្តរជាតិ ក្នុងទិសដៅ​ការពារ​អធិបតេយ្យភាព ឯករាជ្យភាព អព្យាក្រឹតភាព និង​បូរណភាព​ទឹកដី​កម្ពុជា សម្រាប់​កូនចៅ​ខ្មែរ​ទាំង​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀត​។​

សូម​រម្លឹកថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ កើតចេញ​ពី​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ប្រឹងប្រែង​ធ្វើការ​ចរចា បង្រួបបង្រួម​រវាង​ខ្មែរ និង​ខ្មែរ អស់​ជាច្រើន​ឆ្នាំ រហូតទីបំផុតឈាន​ដល់​ការ​អង្គុយ​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់រវាង​ខ្មែរនិង​ខ្មែរ​។ កិច្ចព្រមព្រៀង​នោះ ក៏​បាន​នាំ​ឲ្យ​កម្ពុជា រៀបចំ​ការបោះឆ្នោត​ជាតិ នៅ​ឆ្នាំ​១៩៩៣​។​

ក៏​ប៉ុន្តែ​ តាម​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន សន្តិភាព​ពេញលេញ​របស់​កម្ពុជា កើត​មាន​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច ដែល​បាន​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាមស៊ីវិល គឺ​ការរំលាយចោល​នូវ​ក្រុមខ្មែរក្រហម នា​ឆ្នាំ​១៩៩៨ ដោយ​គ្មាន​ការ​បង្ហូរ​ឈាម​។

កាលពីប៉ុន្មានឆ្នាំមុន រាជរដ្ឋាភិបាលបានសម្រេចលុបចោល ថ្ងៃ២៣ តុលា លែងជា​ទិវា​បុណ្យជាតិ ដែលពីមុនត្រូវបានកំណត់ឲ្យមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន សិស្សនិស្សិត បានឈប់សម្រាកនោះ៕ S

What Next?

Recent Articles

3 Responses to "គណបក្សប្រឆាំង ប្រកាស​ប្រារព្ធ​ខួប ២៣​តុលា ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស​"

  1. អ្នកលេង says:

    ​​​ អស្ចារ្យ ណាស់ គេ យក ៧ មករា ជា ថ្ងៃ ដឹង គុណ យួន ចូល

    ស្រុក ក្រោម ល្បិច ពាល ស៊ី ពាល ពួក គេ នាំ គ្នា ធ្វើ បុណ្យ យ៉ាង គគ្រឺគ គគ្រេង ដោយ ចូល រួម

    ក្នុងនោះ មាន ទាំង ក្រុមរាជវង្សខ្លះ និង ពួកអា ក្រុម តាម ស៊ី ពែរ រនេប រនើប ឡេមឡឺម ដោយ ជ្រក

    ក្រោម ស្លាក

    ឈ្មោះ ជាអ្នក រាជានិយម​ផងដែរ នាំ គ្នា ហៃអើ ហើយ អរគុណណាស់ ចំពោះ យួន ដែលវា មកត្រួត និង

    យកដីខ្មែរ

    ក៏ប៉ុន្តែ ចំណែកថ្ងៃ ២៣

    តុលា ជា ថ្ងៃ ដែល មាន ពន្លឺ នៃ សន្តិភាព នាំ មក អោយ កម្ពុជានោះ បែរ ជា ស្ងាត់ ឈឹង ដូច ចោរ

    លួច សេះ ។

  2. បក្សប្រឆាំងឆ្លាត! ចេះកេងចំណេញនយោបាយបានល្អ! ប៉ុន្តែខ្មែរគ្រប់រូបត្រូវគិតថា ថ្ងៃ២៣ តុលា
    ជាថ្ងៃដែលមហាវិរក្សត្រនរោត្តមសីហនុ ព្រះអង្អបានវះកាត់បញ្ញប់សង្គ្រាមមនោគមន៏វិជ្ជារបស់
    បរទេសដែលបានលេងល្បែងនយោបាយមកលើដីខ្មែរ!

  3. ស្អប់អ្នក ធ្វើ ភ្លើ នឹង ថ្លង់ says:

    ពូកែ តែគេងនយោបាយ តែនៅ តែ អន់ដដែល