មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ផែនការបោះកំណត់បង្គោលព្រំដែនគោក កម្ពុជា-វៀតណាម ឲ្យចប់ជាស្ថាពរនៅឆ្នាំ២០១២ អាចនឹងត្រូវពន្យារដល់ឆ្នាំ២០១៣។
ដោយ ដែន អយុធ្យា
2012-11-05
វិទ្យុអាស៊ីសេរី

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បង្ហាញផែនទីប្រទេសកម្ពុជា។ RFA/Uon Chhin
បញ្ហានេះ មន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំង ស្នើឲ្យរដ្ឋាភិបាលពិនិត្យសកម្មភាពបោះបង្គោលកំណត់ព្រំដែនគោកឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងបាត់បង់បូរណភាពទឹកដីទៅឲ្យប្រទេសជិតខាង។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា មានប្រសាសន៍ថា មន្ត្រីជំនាញព្រំដែនកំពុងធ្វើសកម្មភាពបោះបង្គោលព្រំដែនគោករវាងកម្ពុជា-វៀតណាម ដោយស្មារតីទទួលខុសត្រូវខ្ពស់។ លោកបន្តថា ផែនការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម ដែលគ្រោងបោះឲ្យរួចជាស្ថាពរត្រឹមឆ្នាំ២០១២ ទំនងជាត្រូវពន្យារដល់ឆ្នាំ២០១៣។
មូលហេតុនៃការពន្យារ លោក វ៉ា គឹមហុង បញ្ជាក់ថា ដោយសារមន្ត្រីជំនាញព្រំដែនត្រូវការពេលវេលាពិនិត្យទីតាំងបង្គោលព្រំដែនតាមខេត្តមួយចំនួនដែលប្រទេសទាំងពីរមិនទាន់ឯកភាព៖ «យើងតស៊ូមតិដើម្បីការពារប្រយោជន៍ជាតិយើង។ អ៊ីចឹងហើយបានជាកិច្ចការងារខ្លះដែលយើងមិនឯកភាពគ្នា គឺទុកតទៅទៀតទៅ គឺទុកចរចា។ គោលនយោបាយយើង គឺចង់ឲ្យចប់ជាស្ថាពរត្រឹមឆ្នាំ២០១២។ ប៉ុន្តែបើមិនចប់ទេ គឺមានកត្តាផ្សេងៗដែលនាំឲ្យយើងពន្យារពេលហ្នឹងតទៅមុខទៀត។ បើសិនជាយើងធ្វើមិនទាន់ឆ្នាំ២០១២ ទេ យើងធ្វើបន្តនៅឆ្នាំ២០១៣»។
បញ្ហាបោះបង្គោលព្រំដែននេះដែរ មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីសង្គមមួយចំនួន បានស្នើទៅរដ្ឋាភិបាលមិនត្រូវតក់ក្រហល់ពេកទេ ព្រោះបើធ្វេសប្រហែស អាចនាំឲ្យកម្ពុជាបាត់បង់ទឹកដីទៅឲ្យប្រទេសជិតខាង។
លោក អ៊ុក សារឿន អនុប្រធានក្រុមការងារគណបក្ស សម រង្ស៊ី ខេត្តស្វាយរៀង បានស្នើឲ្យក្រុមការងារបោះបង្គោលព្រំដែនត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងមិនត្រូវធ្វើសកម្មភាពតាមការចង្អុលបង្ហាញរបស់ប្រទេសជិតខាងទេ។ លោកបានទិតៀនថា បង្គោលព្រំដែនដែលមន្ត្រីព្រំដែនកម្ពុជា-វៀតណាម បានបោះរួចកន្លងមក ហាក់មិនសូវរឹងមាំ និងគ្មានគុណភាព។ ដូច្នេះលោកបារម្ភខ្លាចទៅថ្ងៃមុខ អាចមានករណីរំកិល ឬខិតបង្គោលព្រំដែនចេញពីទីតាំងចាស់ទៅទីតាំងផ្សេង។
លោក អ៊ុក សារឿន៖ «តាំងពី១៩៧៩ មក ការរំកិលព្រំដែនហ្នឹង គឺមិនចេះឈប់មិនចេះឈ។ ដូច្នេះ ឥឡូវហ្នឹងមានបង្គោលពិតមែន ក៏ប៉ុន្តែបង្គោលនេះបើសិនជាយួនមានគំនិតចង់បានដីខ្មែរបង្ខិតចូលទៀត ខ្ញុំជឿជាក់ថានឹងបង្ខិតចូលបានទៀត។ ទោះបីមានបង្គោលជានិមិត្តរូបអ្វីក៏ដោយ វានឹងអាចបង្ខិតបានតទៅទៀត»។
មិនខុសគ្នាទេ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានបញ្ចេញទស្សនៈថា សកម្មភាពបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម របស់រដ្ឋាភិបាលកន្លងមក ហាក់មានអាថ៌កំបាំង និងអនុវត្តផ្ទុយពីបណ្ដាប្រទេសជឿនលឿនក្នុងពិភពលោក។ លោកថាអាថ៌កំបាំងនេះ នាំឲ្យកើតមានមន្ទិលសង្ស័យពីសាធារណជន មន្ត្រីបក្សប្រឆាំង ឬមន្ត្រីសង្គមស៊ីវិលជាដើម។ បញ្ហាព្រំដែន លោក កែម ឡី បានស្នើឲ្យរដ្ឋាភិបាលត្រូវយកលំនាំតាមប្រទេសអភិវឌ្ឍន៍ ដែលសកម្មភាពបោះបង្គោលព្រំដែនរបស់គេ បោះបង្គោលដល់ត្រឹមណា គេបង្កើតឲ្យមានប្រព័ន្ធទឹកភ្លើងដល់តំបន់នោះ។
លោក កែម ឡី៖ «យើងគ្រាន់តែបោះបង្គោល ហើយទៅមើលជាអាថ៌កំបាំងដែរ ខ្ញុំគិតថាប្រហែលជាមានហេតុផលអីផ្សេងៗ ឬមួយមិនទាន់ចប់សព្វគ្រប់ គេមិនទាន់បើកទូលាយ ឬមួយក៏ថ្មបង្គោលហ្នឹងធ្វើមកពីណា អ្នកណាធ្វើ ឬមួយក៏យើងមិនទាន់មានចេរភាពក្នុងការបោះអាចរំកិលបោះទៅវិញទៅមក អាហ្នឹងខ្ញុំមិនហ៊ានថាទេ។ ក៏ប៉ុន្តែ ប្រទេសណាក៏ដូចជាប្រទេសណាដែរ របាំងបង្គោលជារឿងមួយ របាំងព្រមព្រៀងជារឿងមួយទៀត របាំងសាក្សីជារឿងមួយ។ ជាពិសេស របាំងប្រជាជនជារឿងដែលសំខាន់សម្រាប់ការពារព្រំដែន ការពារទឹកដី ឬក៏ដែនដីរបស់យើង»។
ទោះយ៉ាងណា លោក វ៉ា គឹមហុង បានអះអាងថា សកម្មភាពបោះកំណត់បង្គោលព្រំដែនគោករបស់រដ្ឋាភិបាល មិនមែនបោះឲ្យរួចពីដៃដូចមន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលខ្លះចោទទេ។ លោកថា ការងារនេះមន្ត្រីជំនាញបានពិនិត្យ និងយកចិត្តទុកដាក់ធ្វើការងារនេះដោយទទួលខុសត្រូវខ្ពស់។
បង្គោលកំណត់ព្រំដែនគោករវាងកម្ពុជា-វៀតណាម សរុបមានចំនួន ៣៧៥បង្គោល។ ដើមឡើយ មន្ត្រីព្រំដែនលើកឡើងថា គ្រោងនឹងបោះឲ្យរួចជាស្ថាពរនៅត្រឹមឆ្នាំ២០១២ ប៉ុន្តែពេលនេះបញ្ជាក់ថា អាចនឹងត្រូវពន្យារដល់ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
មានពត័មានមួយចំនូនថា លោក វ៉ាគីមហុង មិនមែនជាជនជាតិខ្មែរពិតប្រាកដឡើយ។ តើនេះជារឿងពិតដែលរឺទែ?សូមប្រិយមិត្តជួយបរិយាយប្រាប់ខ្ញុំផង
សុំទោសខ្ញុំមិនដឹងពីស្វា គឹមហុង ច្បាស់ដូចនេះមិនហ៊ានបរិយាយទេ។
តែបានជាផែនការបោះបង្គោលព្រំដែនគោកកម្ពុជាវៀតណាមអាចពន្យារដល់ឆ្នាំ២០១៣ ពិព្រោះ
ការបោះបង្គោលព្រំដែនប្រាកដជាបាត់នឹងខឹតចូលទឹកដីកម្ពុជាយើងដូចនេះដើម្បី កុំអោយមានមតិលើកឡើងធ្វើអោយប៉ះពាល់ដល់គណបក្សកាន់អំនាច គឺត្រូវតែពន្យាក្រោយពេលបោះឆ្នោត។ នេះជាយុត្តិសាស្រ្តជ្នះៗរបស់មេដឹកនាំជំហ៊ានគីងគក់របស់ប្រទេសកម្ពុជាយើង!!!
ពន្យាដល់៥ឆ្នាំទៀតក៏គេមិនចាប់អារម្មរណ៏ដែរព្រោះវានគ្មានប្រយោជន៏ដល់ខ្មែរទូទៅ!!នាំគ្នាក្បត់ឧត្តម្ហគតិដើម្បីអំណាចទៅ!!ពួកលោកនិងទទួលបានជីវិតអមតះហើយ!!
គេចាំអ៊ូតមើលលទ្ធិផលឆ្នោត2013សិនទេប្រសិនបើលទ្ធិផលឆ្នោតគេធ្លាក់ចុះមិនដល់ថ្នាក់ចាញ់
ក៍ដោយក៍គេនឹងពិចារនាខ្លះដែរតែផ្ទុយទៅវិញបើលទ្ធិផលឆ្នោត2013គេឈ្នះដោយរក្សា90កៅអី
នៅដដែលបានឬក៍លើសពីនេះនោះ។នោះរឿងព្រំដែននឹងគ្មានអ្វីរារាំងឡើយ។ដូច្នេះ2013ជាទឹក
ចុងក្រោយសំរាប់ប្រជាពលរដ្នខ្មែរដើម្បីទៅដណ្ដើមយកអំនាចជាម្ចាស់របស់យើងឲ្យបាន។
ស្វាគីហុង ចោលម្សៀត
បើមិនពន្យាពេលយ៉ាងម៉េច ហ៊ុន សែន ខ្លាចខាតសន្លឹកឆ្នោត
ស្វាគីហុង ចោលម្សៀត
ការបោះបង្គោលព្រំដែនត្រូវពន្យាពេលនេះពិតជាត្រឹមត្រូវព្រោះ សម្តេចតាយាងចូលទីវង្គតទៅគ្មាន
អាណាដឹងទៀតទេ។ ហើយមួយទៀត លោក សម រង្សី ក៏មិអាចចូលស្រុកបានដែរ នេះជាឱកាស
របស់វ៉ាគឹម ហុង និងអាខ្វាក់ហើយ។
ពួកមីល្ងង់ អាល្ងង់ ដែលបោះឆ្នោតអោយពួកយួនយកទឹកដី និងរងចាំធ្វើជាទាសករណ៏យួន
ដូចឡាវ និងកម្ពុជាក្រោយទៅ។ អញមិនបារម្មណ៏ទេព្រោះអញនៅបរទេស។
ពីណាថាវ៉ា គីម ហុង អញយួន តាមពិត គាត់ឆ្កែយួន រស់នៅដីខ្មែរ។
ពីមុនគាត់ឈ្មោះ” វ៉ាង គឹមហុង មិនមែន វ៉ា គឹមហុងទេ” វ៉ាង គឺយួនហ្នុងឯង!
Ah youn Va kem hong, Ah nis no khmer ter, his history from Vietnam
អាវ៉ា-គឹមហុង ហៅអាវុង-គឹមហាង អាពូជយួនឈ្លានពាន អាពូជឈ្លើង,…!
រឿងនេះដូចរឿងព្រេងនិទាន ដាំដើមឫស្សីធ្វើរបង កាលណាឫស្សីចាក់ឫសដល់ណាទីនោះជាកម្មសិទ្ធ ឯម្ខាងទៀតដាំដើម
ត្នោតថាឫសចាក់ដល់ណាថាទីនោះរបស់ខ្លួន ។ នៅក្នុងរឿងនេះ មានម្នាក់ឆ្លាត ហើយម្នាក់ទៀតឆ្កួតអំពីគំនិតរបស់ខ្លួន
ដែលសុទ្ធតែបានគិតថាត្រូវ សូម្បីតែកូនក្មេងនៅក៏អាចគិតយល់ដែរ! ថាអ្នកណាឆ្លាត និងអ្នកណាឆ្កួតពិតប្រាកដ ៕
វ៉ា គិមហុង វាមានអំបូរជាយួន ។ ដើម្បីផលប្រយោជន៍ខ្លួនវានិងប្រទេសវា
វាក្បត់ជាតិខ្មែរ ក៏អត់បញ្ហា!
ខ្ញុំយល់ដូចលោក BaBaBoo
អាវ៉ា គឹមហុង អារន្ទៈបាញ់ អាឆ្កែ ថោកទាប បានឃុបឃិត ជាមួយយួន បោះបង្គោលចូលលើដីស្រែខ្ញុំអស់ហើយ ។ គ្រួសារខ្ញុំមានដីតែបន្តិចបន្តួចសំរាប់ធ្វើស្រែចិញ្ចឹមខ្លួននឹងកូន កូន ពេលនេះអស់ហើយ អស់ហើយ សូមអស់លោកមេត្តាជួយរាស្ត្រខ្មែរទល់ដែនផង ជួយផង ជួយផង ។
អាវ៉ា-គឹមហុង -ឆ្កែយួន រស់នៅដីខ្មែរ, FUCK YOU
កុំព្រួយបារម្ភអស់លោកវិញ្ញាណព្រះវរាជបីតាជាតិនិងយកវ៉ា គឹមហុងអោយទៅជួយវាស់វែងដី
នៅឋាននរកក្នុងពេលឆាប់ៗនេះហើយ ហាស !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!អាវា!!!!!!!
បើជារឿងខាតកួរតែពន្យាពេល…ដូចចិននិងជប៉ុនកោះតូច១ចិនពន្យាតាំងពីជំំនាន់ ជូ អេនឡាយដល់
តេងស៊វភីងៗថាសុំគិតពីមិនភាពមិននិយាយពីអធិបតេយ្យកោះថាជារបស់អ្នកណា…តែឥឡូវចិនខ្លាំង
លេងកំលាំងវិញ…ហាសហា..គេចឺង…តែបើខ្មែរវិញស្រែកសំឡុតថាជារបស់ហើយឲ្យស្រែក ជយោតាមទឿត….ហាសហា លេងតែឯងចុះ….មោគអីមោគយ៉ាងនេះ …..