ភ្នំពេញ: គ.ជ.ប. រៀបចំការបោះឆ្នោតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសម្រេចលុបឈ្មោះ មិនត្រឹមតែលោក សម រង្ស៊ី ចេញពីបញ្ជីបោះឆ្នោតទេ តែក្រុមគ្រួសាររបស់លោក សម រង្ស៊ី ក៏ត្រូវលុបឈ្មោះដែរ។ មូលហេតុ មកពីគ្រួសាររបស់លោក សម រង្ស៊ី បានផ្លាស់ប្តូរទីលំនៅពីសង្កាត់បឹងរាំង ខណ្ឌដូនពេញ ទៅរស់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ២ ដែលជាទីស្នាក់ការគណបក្ស សម រង្ស៊ី។
ថ្ងៃទី 6 វិច្ឆិកា 2012
ដោយ: រតនា
CEN
បណ្តឹងប្រឆាំងនឹងការសម្រេចលុបឈ្មោះមេបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេសចេញពីបញ្ជីឈ្មោះបោះឆ្នោត នឹងត្រូវ គ.ជ.ប. ដែលមានសមាសភាព ៩ រូប លើកយកមកជំនុំជម្រះនៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២។ លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ ក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម។
យ៉ាងណាក៏ដោយ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប. បានប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃ៦វិច្ឆិកាថា ទោះបីជាគណបក្សប្រឆាំង មិនចូលរួមការបោះឆ្នោត ដោយសារតែរឿងលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោត ក៏ការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០១៣ នៅតែមានលក្ខណៈប្រជាធិបតេយ្យ ដោយមានគណបក្សជាច្រើនទៀតចូលរួម ហើយការបោះឆ្នោតកន្លងមក ដែល គ.ជ.ប. បានរៀបចំ ក៏ទទួលបាននូវការវាយតម្លៃជាវិជ្ជមានពីសហគមន៍អន្តរជាតិ រួមទាំងសហភាពអឺរ៉ុប ផងដែរ៕ S
ចាំមើលប្រតិកម្មរបស់សហគមន៍អន្តរជាតិ ។ កូនខ្មែរមិនបាច់ប្រឹងរៀនឫរកការងារអ្វីធ្វើទេ
ប្រុងវេចបង្វិចរត់ឲ្យហើយទៅ ប្រទេសកម្ពុជា អាចនឹងមានស្ថានភាពដូចប្រទេសសេរី
នាថ្ងៃអនាគត ។ មេដឹកនាំខ្មែរ បច្ចុប្បន្នមិនធ្វើឲ្យកូនខ្មែររស់នៅគ្មានក្តីសង្ឃឹមអ្វីទេ ។
មេដឹកនាំសព្វថ្ងៃបំរើមហិច្ឆតាបរទេសជាពិសេស ចៅហ្វាយយួន ។
dog គ.ជ.ប under control VN and A Hun Sen, Hope all the Europe will know aobut this crazy គ.ជ.ប
សន្លឹកបៀ លោក សម រង្សីត្រូវគេធីបចោល ហើយ ទីវហើយ

ព្រោះតែស្រលាញ់ទឹកដី មិនចង់អោយយួនឈ្លាពាន គាត់ត្រូវ ជាប់ទោស
ចាំខ្ញោប គជប នេះ, គជប នេះមិនត្រឹមត្រូវប៉ុន្មានទេ តែធ្វើខ្លួនត្រឹមត្រូវ!
ចំនុចក្តៅនៅពេលឆាប់ៗនេះ!
ក្នុងលោកពិតជាមានវត្ថុសក្តិសិទ្ធិ សូមវត្ថុសក្តិសិទ្ធិ ប្រល័យមនុស្យអាក្រក់ មនុស្សដែលបំពានអ្នកដទែឲ្យរលាយអស់ទៅហោង។
ហួសហេតុពេជហើយ!!!ចំពោះជាតិដូចគ្នា។
អាងតែមានអំណាច!!!
ខ្ញុំដូចជាឆ្ងល់ណាស់ ថាតើក្រុមគេទាំង ៩ នាក់នេះទើបតែចូលស្បថដើម្បីទទួលដំណែងថ្មី ថ្មី នេះសោះ ម្នាក់ ម្នាក់សុទ្ធតែប្ដេជ្ញាថាខំធ្វើការបម្រើជាតិដោយគ្មានលំអៀង ។ ប៉ុន្តែពេលនេះ លោក នឹង លោកស្រី បានលំអៀងហើយដូច្នេះក្រុមលោកត្រូវចាញ់សម្បថហើយ ព្រោះលោក លោកស្រីបានបំពេញតួនាទីដោយលំអៀង ១៨០ អង្សាទៅរកបក្យកាន់អំណាច ដែលតែងតែប្រឌឹតរឿងរ៉ាវបង្ករធ្វើបាបអ្នកទន់ខ្សោយជាងខ្លួន ។តួយ៉ាងដូចជា សម រង្សី តើមានកំហុសអីសម្រាប់ប្រទេសនឹងប្រជាពលរដ្ឋខ្មែរនោះ ? សំនួរ សួរថា សម រង្សី ជាអ្នកមានឆន្ទៈការពារអធិបតេយ្យភាពជាតិខ្លួន ប្រឆាំងការឈ្លានពានពីជនបរទេស ចំណែក ហ៊ុន សែន ជាអ្នកកាត់ដោះដូរ ទឹក ដូរដី ព្រមទាំងបង្ហូរជនបរទេសមករស់នៅដោយខុសច្បាប់ពេញប្រទេសហើយនោះ ។ តើ ជនណាមួយស្នេហាជាតិ ? សម រង្សី្ រឺ ក៏ ហ៊ុន សែន ?
ច្រកវិលត្រឡប់ចូលស្រុក វិញរបស់សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងត្រូវបាន ក្រុមអ្នកវិភាគនយោបាយ មើលឃើញថា កាន់តែតូចចង្អៀតព្រោះសម រង្ស៊ីជាអ្នកស្រាស់បន្លា ខ្លួនឯងដោយខ្វះការពិចារណា។
សម រង្ស៊ី ធ្លាប់បានអះអាងអំពី ការរកកិច្ចអន្ដរាគមន៍ពីប្រទេស ដែលមានឥទ្ធិពលលើប្រទេសវៀតណាម និងប្រទេសកម្ពុជាដើម្បីឱ្យលោកអាច វិលត្រឡប់ ចូលស្រុកវិញប្រកបដោយសុវត្ថិភាព។ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានឆ្លើយតបភ្លាមៗថាពុំមានកិច្ចចរចាណាមួយជាមួយមេដឹកនាំគណបក្សប្រឆាំងដែលកំពុងរស់នៅក្នុងភាពនិរទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ទេ។ ចំណុច នេះធ្វើឱ្យ ក្រុមអ្នកវិភាគនយោបាយវាយតម្លៃថា សម រង្ស៊ីកំពុងបិទផ្លូវដោយខ្លួនឯងព្រោះការរកអន្ដរាគមន៍ពី បរទេសមិនមែនជារឿងងាយ ស្រួលឡើយព្រោះកន្លងមកមានតែកិច្ចពិភាក្សារវាង ខ្មែរនិងខ្មែរគ្នាឯង ប៉ុណ្ណោះ ដែលធ្វើឱ្យ មានដំណោះស្រាយលើបញ្ហាសំខាន់ៗដោយសន្ដិវិធី។
សមរង្ស៊ីមេដឹកនាំគណបក្សប្រឆាំងដែលតែងតែយកពាក្យប្រជាធិបតេយ្យមកបិទបាំងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួកត្រូវបានតុលាការនៅប្រទេសកម្ពុជាកាត់ ទោសឱ្យជាប់ពន្ធនាគារ១២ឆ្នាំនៅក្នុងសំណុំរឿងដកតម្រុយបង្គោលព្រំដែននៅឃុំ សំរោង ស្រុកចន្ទ្រា ខេត្ដស្វាយរៀង ព្រមទាំងសំណុំរឿងក្លែងឯកសារសាធារណៈ និងផ្សាយព័ត៌មានមិនពិត។ ដោយសារតែប្រឈមនឹងការជាប់ទោសបែបនេះសម រង្ស៊ី មិនហ៊ានមកចូល រួមក្នុង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៣ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១២ នោះទេ។ ទោះជាយ៉ាងណាសមរង្ស៊ីនៅតែបន្ដប្រើពាក្យសំដីមកលើរដ្ឋាភិបាលនិងគណ បក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ក្នុងខណៈដែលខ្លួនឯងត្រូវ បានមជ្ឈដ្ឋានជាតិ និងអន្ដរជាតិវាយតម្លៃថា ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ បក្ខពួកនិយម គ្រួសារនិយមគួរឱ្យស្អប់ខ្ពើម។
នៅពេលដែលគណបក្សសមរង្ស៊ីបាត់បង់សំឡេងគាំទ្រយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្ដិទី៣ ហើយគណបក្សសិទ្ធិមនុស្សរបស់ កឹមសុខាមានសំឡេងគាំទ្រស្ទើរតែប្រហាក់ប្រហែលគ្នានោះសមរង្ស៊ីបានធ្វើលិខិត អំពាវ នាវឱ្យមានការរួបរួមកម្លាំងអ្នកប្រជាធិបតេយ្យ។ ក៏ប៉ុន្ដែការចងសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សកំពុងស្ថិតនៅលើកំណាត់ផ្លូវដ៏វែងឆ្ងាយ ទោះបីបង្កើតគណបក្សសង្គ្រោះជាតិស្អីណានោះហើយក្តី។
និយាយរួមបើនិយាយឱ្យងាយស្ដាប់គឺថ្នាក់ដឹកនាំគណបក្សសមរង្ស៊ីហាក់ដូចជាពុំមាន ទំនុកចិត្ដលើកឹម សុខា និង ក្រុមមេដឹកនាំគណបក្សសិទ្ធិមនុស្សទេ ដោយសារគេ ដឹងថា គណបក្សសិទ្ធិមនុស្ស របស់អាយ៉ងគោ១០០កឹមសុខាគឺជាគណបក្សបញ្ឆោត។
ពិតណាស់គួររម្លឹកថា ថ្មីៗនេះសមរង្ស៊ីដែលជាអ្នកទោសកំពុងនិរទេសត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ របស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសពិន័យជាប្រាក់១០លានរៀលបន្ទាប់ពីលោកព្រហ្មគន្ធតំណាងគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានប្ដឹងចោទប្រកាន់ពីបទប្រមាថមើលងាយនិងចោទរដ្ឋាភិបាលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ដ្រីហ៊ុនសែនថាក្បត់ជាតិនៅក្នុងពិធីបិទវគ្គយុទ្ធនាកាឃោសនារបស់ គណបក្សសមរង្សី កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១២។ សេចក្ដីសម្រេចនៃគណៈកម្មការរៀបចំការបោះ ឆ្នោតរាជធានីភ្នំពេញយល់ឃើញថា ទង្វើរបស់សម រង្ស៊ី និងគណបក្សសមរង្ស៊ីបានរំលោភ ច្បាប់បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៣ ។ សេចក្ដី សម្រេចរបស់ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ពិន័យជាប្រាក់១០លានរៀលពីសមរង្ស៊ីត្រូវបានមជ្ឈដ្ឋានជាច្រើនទទួលស្គាល់ថា ជារឿងសមស្រប ព្រោះនៅថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៣លោកសមរង្ស៊ីបានប្រើពាក្យសំដីវាយប្រហារទៅលើសម្ដេច នាយករដ្ឋ មន្ដ្រីហ៊ុន សែន និងរាជរដ្ឋាភិបាលយ៉ាងអសីលធម៌បំផុត ហើយដែលឥឡូននេះច្បាប់ជាតិផ្អែកតាមមាត្រារដ្ឋមនុញ្ញបានសម្រេចលុបឈ្មោះ សមរង្សីចេញពីបញ្ជីរបោះឆ្នោតនិងមិនអាចឈរឈ្មោះអោយគេបោះឆ្នោតអោយបានឡើយ។
ផ្អែកទៅលើហេតុការណ៍ដែលកើតឡើងជាបន្ដបន្ទាប់បែបនេះបានបង្ហាញឱ្យឃើញថា ច្រកវិលត្រឡប់របស់សមរង្ស៊ីមកកាន់ប្រទេសកម្ពុជាវិញមិនមែនត្រឹមកាន់តែ ចង្អៀតនោះទេ គឺទាល់ច្រកនិបញ្ចប់ជិវិតនយោបាយរបស់ខ្លួនតែម្តង។
ជាក់ស្ដែងកិច្ចខិតខំប្រឹង ប្រែងរបស់សម រង្ស៊ី ក្នុងការរកអន្ដរាគមន៍ ពីសហគមន៍ អន្ដរជាតិ និងពីសហរដ្ឋអាមេ រិកជាច្រើនឆ្នាំកន្លងទៅនេះ ពិសេសថ្មីៗនេះជាមួយកឹម សុខាគឺជារឿងឥតប្រយោជន៍ ព្រោះសហគមន៍អន្ដរជាតិមិន បានយកចិត្ដទុកដាក់ជួយដល់សម រង្ស៊ីដូចកាលពីមុនទៀតឡើយ។
ប្រការនេះមកពីគេដឹងថា សម រង្ស៊ី មិនមែនជាអ្នកប្រជាធិបតេយ្យពិតប្រាកដ ធ្វើអ្វីៗតាមតែអំពើចិត្ដរបស់ខ្លួនរហូតដល់ពេលខ្លះអំពាវនាវឱ្យសហគមន៍អន្ដរជាតិផ្ដាច់ជំនួយសម្រាប់ប្រទេស កម្ពុជាទៅវិញ។
ដោយសារតែលោកសមរង្ស៊ីធ្វើអ្វីៗដោយ ខ្វះការពិចារណាបែបនេះហើយ ទើបគណបក្សសមរង្ស៊ីបាត់បង់ការគាំទ្រយ៉ាងគំហុក នៅក្នុងការបោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៣ ហើយនៅនៅក្នុងការបោះឆ្នោតជាតិអាណត្ដិទី៥ ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ខាងមុខ ដែលគណបក្សនេះទៅរួមគ្នាជាមួយគណបក្សសិទ្ធិមនុស្សកឹមសុខា បង្កើតគណបក្សសង្គ្រោះជាតិស្អីណានោះអាចបាត់បង់ការគាំទ្រកាន់តែច្រើនថែមទៀតឫអាចរលាយសូន្យតែម្តងក៏ថាបាន៕
cheathNovember 7, 2012 at 8:54 am

គ្រាន់តែផ្លាស់ទីលំនៅក៏ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដែរ គួរអោយអស់សំណើចដែរ
ចំពោះការបោះឆ្នោតអាណាធិបតេយ្យនៅកម្ពុជា
នៅពេលបោះឆ្នោតម្តងៗត្រូវចំណាយលុយផ្ទាល់ខ្លួនដើម្បីជិះឡានទៅទីលំនៅ
ឬស្រុកកំនើតដែលខ្លួននៅដើម្បីបោះឆ្នោត ។
សួរថាតើលិទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះនៅត្រង់ណា ?។ បើអំណាចពួកកុំមុយនីសវាគ្របដណ្តប់
និងបិទជិតតាំងពីថ្នាក់ភូមិរហូតដល់ថ្នាក់កំពូលរួចទៅហើយនោះ ។
ប្រជាពលរដ្ធភាគច្រើនត្រូវបានពួកនេះគំរាមឬបំភ័យ និង យកជាចំនាប់ខ្មាំង រូចទៅហើយនោះ ។
អាយុត្តិធមសំរាប់សមរង្សីណាស់ អំពើល្អលោកសមរង្សីគឺមិនសាបសូន្យនោះទេ មិនអាចលុបឈ្មោះលោកសមរង្សីចេញបានទេ បើលុបចេញមែននោះ ពិភពលោកគេរិតតែដឹងថាប្រទេសកម្ពុជាជាប្រទេសរំលោភសិទ្ឋមនុស្ស
រំលោភប្រជាធិបតេយ្យ ខ្ញុំសង្កេតឃើញមានរឿងមិនប្រក្រតិជាច្រើន ច្បាប់បង្កើតសំរាប់ការពារតែក្រុមបាក់ពួកនិយម អំពើរអាយុត្តិធម៍កើតមានគ្រប់ទីកន្លែង បោកគ្រប់បែបនៅមុខរដ្ឋសភាក្បែព្រះបរមរាជវាំង សំសាប់ទូចស្រីនិជ
សំលាប់ពិស្ឋពីលីកា សំលាប់អ្នកស្នែហាជាតិ សំលាប់ជាវិជ្ជា សំលាប់កុមារីរឿងដីធ្លី បាញ់សំលាប់កម្មករកាត់ដេរ រំលោភយកដីប្រជាជននិងវាយកំទេចផ្ទះរបស់ប្រជាជន
ចាប់មនុស្សដាក់គុកដោយគ្នានគ្មានទោស ចោទថាមានទោស តុលាការពុករលួយតុលាកាមិនឯករាជ អ្នកបញ្ចេញមតិនៅស្រុកខ្មែរពីរនាក់ត្រូវបានចាប់ដាក់គុក ដោយសារបញ្ចេញមតិតាមរយសារពតមាន អ្នកដែលបញ្ចេញមតិ
ទាំងអស់សូមមានការប្រយត្នប្រយែង ខ្ញុំដឹងថាអ្នកដែលបញ្ចេមតិទាំងអស់សុទ្ឋតែមានកំហឹងឈឹចាប់ខឹង ដោយសារមានភាពអយុត្តិធម៍កើតចំពោះប្រជាជនខ្មែរ
http://www.facebook.com/photo.php?fbid=10151109960916941&set=a.468898251940.259223.263212646940&type=1&theater