លទ្ធផលនៃកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួមរវាងកម្ពុជា-ថៃ ស្តីពីការអនុវត្តដីកាបង្គាប់ របស់តុលាការយុត្តិធម៌អន្តរជាតិ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ កាលពីថ្ងៃទី១៧-១៩ ខែធ្នូ ឆ្នាំ២០១២ នៅទីក្រុង បាងកក ប្រទេសថៃឡង់ដ៍
Wednesday, 19 December 2012
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

លោកនាយឧត្តមសេនីយ៍ នាង ផាត ប្រធានក្រុមការងាររួមដើម្បីអនុវត្តដីកាបង្គាប់តុលាការយុត្តិធម៌អន្តរជាតិ ធ្វើសន្និសិទ្ធកាសែតក្រោយពីត្រលប់មកពីកិច្ចប្រជុំ។ រូបថតម៉ៃ វីរៈ
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួមរវាងកម្ពុជា-ថៃ ស្តីពីការអនុវត្តដីកាបង្គាប់ របស់តុលាការយុត្តិធម៌អន្តរជាតិ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ កាលពីថ្ងៃទី១៧-១៩ ខែធ្នូ ឆ្នាំ២០១២ នៅទីក្រុង បាងកក ប្រទេសថៃឡង់ដ៍ បានឲ្យដឹងថា ក្រុមបច្ចេកទេសបានជួបប្រជុំចំនួន៥វគ្គ និងបានសម្រេចលទ្ធផលចំនួន ៧ចំណុច ដូចជា៖
ទី១-យោងលើកិច្ចប្រជុំក្រុមការងាររួម (JWG) លើកទី១ និងលើកទី២ ដែលបានរៀបចំធ្វើឡើង នៅប្រទេសថៃ-កម្ពុជា ភាគីទាំងពីរ អះអាងយ៉ាងមុតមាំ ចំពោះការអនុវត្តដីកាបង្គាប់ តុលាការយុត្តិធម៌អន្តរជាតិ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១១។
ទី២-ភាគីទាំងពីរគាំទ្រ លទ្ធផលជំនួបកំពូល កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ រវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ ព្រមទាំងជំនួបរវាងរដ្ឋមន្រ្តី ការពារជាតិនៃប្រទេសទាំងពីរ បានសម្រេចទៅដល់ការកែសម្រួលកងទ័ព ជាឯកតោភាគី ជំហានទី១ តាមនីតិវិធីរៀងៗខ្លួន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ចេញពីតំបន់ គ្មានកងទ័ពបណ្តោះអាសន្ន (PDZ)។
ទី៣-ភាគីទាំងពីរស្វាគមន៍លទ្ធផល នៃកំណត់ហេតុ ស្តីពី កិច្ចពិភាក្សាផែនការបោសសំអាតមីន រួមគ្នា លើកទី១ រវាងមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលកម្ចាត់មីនថៃ (TMAC)នៅទីក្រុងបាងកក កាលពីថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០១២។
ទី៤-ភាគីកម្ពុជាបានជូនព័ត៌មាន ដល់ភាគីថៃអំពីការរកឃើញ ចំណុច A B C D លើដី ជាក់ស្តែងនៃតំបន់គ្មានកងទ័ព បណ្តោះអាសន្ន (PDZ) តាមនិយាម ការកំណត់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ភាគីទាំងពីរ សម្តែងនូវសេចក្តីចាំបាច់ ដើម្បីធ្វើការសម្គាល់ទីតាំងជាក់ស្តែងនៃ A B C D តំបន់គ្មានកងទ័ពបណ្តោះអាសន្ន(PDZ) ដែលកំណត់ដោយតុលាការយុត្តិធម៌អន្តរជាតិ(ICJ) តាមសំណើ របស់ក្រុមការងាររួម(JWG)។
ទី៥-ភាគីទាំងពីរឯកភាព ប្រគល់ភារកិច្ចជូន CMAC និង TMAC រៀបចំផែនការដោះមីនរួម ក្នុងតំបន់ចាំបាច់នៃតំបន់គ្មានកងទ័ពបណ្តោះអាសន្ន PDZ មិនឲ្យហួសពីខែកុម្ភៈ ឆ្នាំ២០១៣ ដើម្បីគាំទ្រដល់ការកែសម្រួល កងទ័ពពីតំបន់គ្មានកងទ័ព បណ្តោះអាសន្ន ព្រមទាំងធានាឲ្យបាន នូវសុវត្ថិភាពរបស់ អ្នកសង្កេតការណ៍រួម(JOT)។
ទី៦-ភាគីទាំងពីរបានឯកភាព ផ្តល់ព័ត៌មានទៅវិញទៅមក អំពីផែនការកែសម្រួលកងទ័ព ចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ន(PDZ) តាមនីតីវិធីរៀងៗខ្លួន ក្នុងកំឡុងត្រីមាសទី១ ឆ្នាំ២០១៣។
ទី៧-ភាគីទាំងពីរ សម្តែងនូវការរីករាយ ចំពោះលទ្ធផលកិច្ចប្រជុំលើកទី៣ ក្រុមការងាររួម កម្ពុជា-ថៃ និងឯកភាពបន្តពិភាក្សា អំពីការអនុវត្តដីកាបង្គាប់ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅកិច្ចប្រជុំលើកក្រោយ នៅប្រទេសកម្ពុជា។
អាចម៏ក្តអញ ! ចាំមើលតើសៀមវាគោរពតាមដែលឬអត់ ? នៅមិននៅចូលអន្ទាក់សៀម
ដោយខ្លួនអែង ថោកទាបណាស់ ។
ជម្លោះទាំងឡាយដែលកើតមានឡើងតាំងពីណាមក
អាចមានច្រកដោះស្រាយបានជាច្រើន តែច្រកដែលល្អជាងគេ
ទីបំផុតជៀសវាងមិនផុតពីការចរចារ ហើយលទ្ធផលទាំង៧ ចំណុចខាងលើជាផ្លែផ្កាមកពីការចរចារដែរ ម្ល៉ោះហើយ
ការលើកយកអាវុធទំនើបៗមកប្រឈមដាក់គ្នាវាគ្មានប្រយោជន៍
អីទេ យើងជាប្រទេសដែលបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍មកហើយ
នាពេលនេះមានសន្តិភាព មានសេរីភាពយ៉ាងពេញលេញហើយ
ជម្រើសដែលខ្មែរយើងត្រូសជ្រើសរើសយក មានតែការចរចារតែមួយគត់ប៉ុណ្ណោះ។
ខ្មែរយើងឲ្យតែប្រជុំជាមួយសៀមម្តងណា ក៏ជោគជ័យដែរ តែឆ្ងល់ណាស់រឿងអីត្រូវដោះមីនរួមគ្នា? បើមិនទាន់ដកទ័ពថយផងហ្នឹង ជាពិសេសមិនទាន់ដឹងថាកន្លែងណាជាខ្សែបន្ទាត់ព្រំដែនដែរ??
បើគិតទៅ ចាញ់ប្រៀបសៀមរហូតមក ដោះមីនរួចស្រួលវាយកទ័ពមកដាក់ថែម?ចាំឲ្យច្បាស់វាមិនដកទ័ពទេ គឺមានតែបន្ថែម។
ពួកសៀមវាពូកែខាងផ្នែកការទូតណាស់ ណាមួយប្រទេសវាល្បីឈ្មោះជាងខ្មែរ ព្រោះអន្តរជាតិគេស្គាល់ថៃជាងខ្មែរត្រូវដឹង។ ម៉្យាងទៀត មេដឹកនាំគេខុសពីយើងបែបប្រជាធិតេយ្យ មិនមែនផ្តាច់ការ និងប្រឆាំងអង្គការសហប្រជាជាតិនោះទេ រំលោភសិទ្ធិមនុស្សព្រៃផ្សៃ។