កម្ពុជា ចង់​ចាក​ចេញ​ពី​បញ្ជី​ឈ្មោះ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​នៅ​ក្នុង​តំបន់​នៅ​ឆ្នាំ​២០២០

រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​បំណង​ចង់​ឱ្យ​ប្រទេស​នេះ​អាច​ចាក​ចេញ​ផុត​ពី​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិច​តួច​នៅ​ក្នុង​តំបន់​ឱ្យ​បាន​ឆាប់​រហ័ស។

ដោយ ហង្ស សាវយុត
2012-12-19
​វិទ្យុ​អាស៊ីសេរី

អ្នកស្រី ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការ​កិច្ច ថ្លែង​បើក​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នា​សណ្ឋាគារ​អលសុន ប៉ារ៉ាដាយស៍ (Allson Paradise) ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១២។

អ្នកស្រី ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការ​កិច្ច ថ្លែង​បើក​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នា​សណ្ឋាគារ​អលសុន ប៉ារ៉ាដាយស៍ (Allson Paradise) ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១២។ RFA/Hang Savyouth

បំណង​នេះ បាន​លើក​ឡើង​នៅ​ក្នុង​ពេល​ដែល​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ និង​អន្តរជាតិ រួម​ទាំង​បណ្ដា​ប្រទេស​ចំនួន​១២​ទៀត កំពុង​ជួប​ប្រជុំ​គ្នា​ថ្នាក់​តំបន់​ស្ដីពី​ការ​អនុវត្ត​កម្មវិធី​អ៊ីស្តាន់ប៊ុល (Istanbul) សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ជួយ​ដល់​ប្រទេស​ជាច្រើន​ឱ្យ​រួច​ចាក​ផុត​ពី​ឋានៈ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច​នៅ​ឆ្នាំ​២០២០ ខាង​មុខ។

តើ​កម្ពុជា សង្ឃឹម​ថា​នឹង​អាច​ចាក​ចេញ​ផុត​ពី​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​នេះ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ដែរ?

មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ឱ្យ​អ្នក​នៅ​ក្រោម​បង្គាប់​ត្រូវ​ខិត​ក្រេប​យក​បទ​ពិសោធន៍​ពី​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ឱ្យ​បាន​ច្រើន ដើម្បី​យក​ចំណេះ​ដឹង​ទាំង​ឡាយ​បង្កើត​ជា​គោល​នយោបាយ និង​និយាម​ល្អៗ​សម្រាប់​រៀបចំ​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​អាច​ឆាប់​ចេញ​ផុត​ពី​ឋានៈ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច។

ការ​អំពាវនាវ​នេះ បាន​ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ (យូ.អិន អេស្កាប = UN-ESCAP) និង​ស្ថាប័ន​អន្តរជាតិ​ផ្នែក​ទទួល​ខុស​ត្រូវ​លើ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កំពុង​ជួប​ប្រជុំ​គ្នា​រយៈពេល ៣ថ្ងៃ នៅ​ខេត្ត​សៀមរាប ដើម្បី​ស្វះស្វែង​រិះរក​មធ្យោបាយ​ក្នុង​ការ​ជួយ​ដល់​ប្រទេស​ជាច្រើន​ឱ្យ​ចាក​ចេញ​ពី​ឋានៈ​ជា​ប្រទេស​ក្រីក្រ​ដែរ​នោះ។

អ្នកស្រី ម៉ែន សំអន ជា​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​សភា​ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី​បាន​ថ្លែង​នៅ​ក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ស្ដីពី​ការ​អនុវត្ត​កម្មវិធី​សកម្មភាព​ការងារ​អ៊ីស្តាន់ប៊ុល ថា កិច្ច​ប្រជុំ​នេះ គឺ​មាន​សារសំខាន់​សម្រាប់​កម្ពុជា និង​ប្រទេស​ជាច្រើន​ទៀត ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​ការងារ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ក្នុង​ការ​អនុវត្ត​សកម្មភាព​ការងារ​​អ៊ីស្តាន់ប៊ុល នៅ​ក្នុង​តំបន់​អា​ស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ជួយ​ឱ្យ​រួច​ចាក​ផុត​ពី​ឋានៈ​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា អ្នកស្រី​ស្នើសុំ​ឱ្យ​កិច្ច​ប្រជុំ​ផ្ដោត​ការ​ពិភាក្សា​ទៅ​លើ​បញ្ហា​ប្រឈម​មួយ​ចំនួន ដូច​ជា​សមត្ថភាព​ផលិត ការ​ប្រែប្រួល​អាកាសធាតុ ការ​ប្រែប្រួល​រចនា​សម្ព័ន្ធ និង​ការ​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សេដ្ឋកិច្ច ដោយ​សារ​វិបត្តិ​ខាង​ក្រៅ​ជាដើម ដើម្បី​ឱ្យ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អាច​រក្សា​សមិទ្ធផល​កន្លង​មក និង​ឈាន​ទៅ​សម្រេច​បាន​សមិទ្ធផល​ថ្មីៗ​ថែម​ទៀត ដែល​នឹង​នាំ​ឱ្យ​ចាក​ចេញ​ផុត​ពី​ឋានៈ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិច​តួច​នៅ​មុន​ឆ្នាំ​២០២០ បាន។

អ្នកស្រី ម៉ែន សំអន៖ «លើស​ពី​នេះ​ទៀត ខ្ញុំ​សូម​អំពាវនាវ ជាពិសេស​ដល់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ដែល​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​នេះ សូម​ខិតខំ​ដក​ស្រង់​យក​បទ​ពិសោធន៍​ល្អៗ​ឱ្យ​បាន​ច្រើន និង​ចូល​រួម​ពិភាក្សា​ឱ្យ​បាន​ផុលផុស ដើម្បី​បង្កើត​ជម្រើស​គោល​នយោបាយ ក៏​ដូច​ជា​និយាម​សម្រាប់​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់»

រដ្ឋាភិបាល​កម្ពុជា បាន​ព្យាយាម​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា គេ​កំពុង​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ជា​ខ្លាំង ដោយ​បាន​បង្កើត​ចេញ​ជា​ផែន​ការ​នៃ​គោល​នយោបាយ​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ​ជាច្រើន ដូច​ជា​យុទ្ធសាស្ត្រ​ចតុកោណ គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជា ដែល​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់។ ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លង​ទៅ​នេះ កម្ពុជា បាន​ទទួល​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ប្រហែល ៩% បើ​ទោះ​បី​ជា​នៅ​ក្នុង​អំឡុង​ពេល​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ​ក៏ដោយ។

អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​យល់​ថា កម្ពុជា នឹង​អាច​ចេញ​ផុត​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​នៅ​ក្នុង​តំបន់​បាន ដោយ​ប្រើ​រយៈពេល​ពី ៨ ទៅ ១០​ឆ្នាំ​ខាង​មុខ​ទៀត ប្រសិន​បើ​កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច​លើស​ពី ៩% ដោយ​រួម​ផ្សំ​ជាមួយ​នឹង​ការ​ទាក់​ទាញ​ឱ្យ​មាន​ការ​វិនិយោគ​វិស័យ​ឧស្សាហកម្ម វិស័យ​ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត ដែល​បង្កើត​ការងារ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​បាន​កាន់​តែ​ច្រើន ដើម្បី​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ទាំង​អស់​គ្នា​នោះ។

លោក ចាន់ សុផល ជា​ប្រធាន​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្ពុជា មាន​វិស័យ​ជាច្រើន​ដែល​អាច​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច ដូច​ជា​វិស័យ​កាត់​ដេរ វិស័យ​ទេសចរណ៍ សេវាកម្ម ធនាគារ ឧស្សាហកម្ម​ធុន​តូច និង​មធ្យម​ជាដើម សុទ្ធ​តែ​អាច​បង្កើត​ការងារ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទទួល​កម្រៃ​សមរម្យ។ លោក ចាន់ សុផល បាន​បញ្ជាក់​ថា វិស័យ​កសិកម្ម គឺ​ជា​វិស័យ​មួយ​នៅ​ក្នុង​ចំណោម​វិស័យ​ធំៗ​ចំនួន​៣ នៅ​កម្ពុជា ដែល​មាន​សក្ដានុពល​ខ្លាំង​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច ប្រសិន​បើ​រដ្ឋាភិបាល​ប្រើ​គោល​នយោបាយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ដី​ធ្វើ​កសិកម្ម​កាន់​តែ​ធំ​ឡើង​នោះ។

លោក ចាន់ សុផល៖ «ដូច​កន្លង​មក យើង​ឃើញ​រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​បែង​ចែក​ដី​សាធារណៈ ដី​ព្រៃ ដី​សម្បទាន​មួយ​ចំនួន​ឱ្យ​ប្រជាពលរដ្ឋ។ នេះ​ជា​អំពើ​មួយ​ដែល​ល្អ​សម្រាប់​ឱ្យ​មាន​មូលដ្ឋាន និង​បាន​ដល់​គ្រួសារ​តូចតាច​នៅ​តាម​ជនបទ​ច្រើន។ អីចឹង ប្រសិន​បើ​សកម្មភាព​នេះ​ចេះ​តែ​បន្ត​ទៅ​ឱ្យ​បាន​កាន់​តែ​ច្រើន ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ដីធ្លី​កាន់​តែ​ច្រើន​ឡើងៗ។ យើង​សង្ឃឹម​ថា​នឹង​មាន​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ឆាប់​រហ័ស និង​ទាន់​ពេល​ក្នុង​ឆ្នាំ​២០២០ នេះ គឺ​អាច​ឈាន​ទៅ​បំបាត់​ភាព​ក្រីក្រ​បាន»

អ្នកស្រី ស៊ូសាន រ៉ត (Susan Roth) អ្នក​ជំនាញ​ជាន់​ខ្ពស់​នៃ​កម្មវិធី​អភិវឌ្ឍន៍ និង​និរន្តរភាព​សង្គម​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (អេ.ឌី.ប៊ី = ADB) ប្រចាំ​តំបន់ បាន​មាន​ប្រសាសន៍​ថា រយៈពេល ១៥​ឆ្នាំ​កន្លង​មក​ហើយ​ដែល​ថ្នាក់​ដឹកនាំ​នៃ​ពិភពលោក​បាន​ជួប​ជុំ​គ្នា ហើយ​សន្យា​ថា​នឹង​ធ្វើ​យ៉ាង​ណា​ជួយ​ប្រទេស​ដែល​កំពុង​ប្រឈម​មុខ និង​ការ​អភិវឌ្ឍ​តិចតួច​ឱ្យ​មាន​ការ​អភិវឌ្ឍ​ល្អ ដោយ​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច និង​សមភាព​ទៅ​តាម​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​នោះ។

អ្នកស្រី ស៊ូសាន រ៉ត៖ «ការ​ធ្វើ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច អាច​ចេញ​ផុត​ពី​ភាព​ក្រីក្រ​បាន គឺ​យើង​ត្រូវ​រៀបចំ​រចនា​សម្ព័ន្ធ​ល្អ ដែល​នឹង​ធ្វើ​ឱ្យ​មាន​ការ​កែប្រែ និង​កំណើន​សេដ្ឋកិច្ច​ល្អ ដើម្បី​ចាក​ចេញ​ពី​វិស័យ​អភិវឌ្ឍន៍​ដែល​មាន​ភាព​ផុយ​ស្រួយ។ យើង​ទាំង​អស់​គ្នា​ក៏​ដឹង​ដែរ​ថា នឹង​មាន​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​សម្រាប់​អនាគត និង​អ្នក​ជំនាន់​ក្រោយៗ​ដែល​យើង​ត្រូវ​តែ​ប្រឹង​ប្រែង​ការពារ​ជា​មុន ដូច​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​ជាដើម ដែល​ជា​ការ​ធ្វើ​ឱ្យ​ពិភពលោក​មាន​កង្វល់»

រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លង​មក​នេះ គេ​បាន​ធ្វើ​ឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​កាន់​តែ​ប្រសើរ​ឡើង ដោយ​ធ្វើ​ឱ្យ​ចំណូល​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​កើន​ឡើង​ប្រហែល​ជិត ៥ដង។ រដ្ឋាភិបាល​បាន​បង្ហាញ​ថា កាល​ពី​អំឡុង​ឆ្នាំ​១៩៩២ គឺ​មនុស្ស​ម្នាក់​អាច​ទទួល​បាន​ចំណូល​ប្រមាណ ២០០​ដុល្លារ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​២០១២ គឺ​ពលរដ្ឋ​ម្នាក់ៗ​អាច​ទទួល​បាន​ចំណូល​កើន​ប្រមាណ ៨០០​ដុល្លារ​អាមេរិក ក្នុង​១ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

10 Responses to "កម្ពុជា ចង់​ចាក​ចេញ​ពី​បញ្ជី​ឈ្មោះ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​នៅ​ក្នុង​តំបន់​នៅ​ឆ្នាំ​២០២០"

  1. លឹង្គនាគរាជ says:

    ខ្ចីលុយគេមកធ្វើឬកជាអ្នកមានដូចជាយ៉ាប់ ខំបំប៉ោងខ្លួនអោយបានធំដូចដំរីតែភ្លេចថាអែងជាហីុងសោះ។

  2. ​អន្លង់វិល(បាត់ដំបង) says:

    បើចង់ឈប់ក្ររកដីឲ្យរាស្ត្រធ្វើស្រែចម្ការបានច្រើននោះ​ វាឈប់ក្រហើយ ហើយប្រាក់កម្ចីយកមកធ្វើប្រឡាយទឹកកុំស្រែខ្វះទឹកទៅបានហើយ។ម្យ៉ាងឈប់ជួលដីឲ្យបរទេសហើយទុកដីឲ្យជនចំណាកស្រុកវិញប្រសើរជាង កុំឲ្យគ្នាទៅស្លាប់ស្រុកគេផង។

  3. ក្មេងវត្ត says:

    ដ៍រាបណានៅតែមានអំពើពុករលួយដូចសព្វថ្ងៃនេះនិងអំណាចទាំង៣នៅក្នុងដៃមនុស្សតែម្នាក់នៅក្នុងស្រុកខ្មែរ ទោះជា២០ឆ្នាំទៀតក៍ស្រុកខ្មែរនៅតែជាប្រទេសដ៍តូចមួយ
    ក្រីក្រដូចសព្វថ្ងៃនេះដដែល និងពលរដ្ឋខ្មែរនៅតែបន្តចំណាកស្រុកទៅធ្វើជាខ្ញុំកញ្ជះបរទេសដដែល
    បច្ចុប្បន្នកូនខ្មែរកើតប៉ិចជំពាក់បំណុលបរទេស៣០០ដុល្លាម្នាក់ៗ

  4. _/\/\/\_ says:

    អ្នកស្រី ម៉ែន សំអន៖ «លើស​ពី​នេះ​ទៀត ខ្ញុំ​សូម​អំពាវនាវ ជាពិសេស​ដល់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ដែល​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​នេះ សូម​ខិតខំ​ដក​ស្រង់​យក​បទ​ពិសោធន៍​ល្អៗ​ឱ្យ​បាន​ច្រើន និង​ចូល​រួម​ពិភាក្សា​ឱ្យ​បាន​ផុលផុស ដើម្បី​បង្កើត​ជម្រើស​គោល​នយោបាយ ក៏​ដូច​ជា​និយាម​សម្រាប់​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់»។
    សូមខិតខំដកស្រង់យកបទពិសោធន៍ឱ្យបានច្រើនអាចម៍ (បើអា ឈូក បណ្ឌិត ក្មួយវាបាញ់គេរបួស៣នាក់ហើយដោះលែងឱ្យរួចខ្លួនចុយម្រ៉ាយវាបាត់ទៅហើយណឹង !)

  5. CR says:

    cambodia must change of leader country , it make change from the poor country to rice country

  6. ឃាតក says:

    មីជំទិតក្តិតឲ្យគេបុកឲ្យគេចុយ ម៉ែន សំអន ក្មួយមីហងឯងបាញ់គេហើយមិនមានទោស ឯណានីតិរដ្ឋមីសំផឹង…

  7. True Khmer says:

    ស្ត្រីដែលមានមុខមិនអំណោយទានខាងលើនេះកោតតែនិយាយទៅរួចដែល។ អំពាវនាវឲ្យប្រទេស ចាកផុតពីការកាអភិវឌ្ឃតិចនៅក្នុងតំបន់ ចេះតែនិយាយទៅរួចអតីតមេកងឈ្លបរបបខ្មែរក្រហម រូបនេះ។ កាត់ទោសឃាតករឈូកបណ្ឌិតដែលជាក្មួយលោកស្រីទៅតាមច្បាប់ទៅនោះអ្នកវិនិយោគ មានជំនឿរចិត្តនិងហូរចូលមករកសីុស្រុកខ្មែរ ហើយប្រទេសនិងមានកាងើបផុត​ពីភាពក្រីក្រ​ហើយ។ បើអ្នកបាញ់កម្មករស្ថិនៅក្រៅច្បាប់បែបនេះតើមាននណាមករកសីុជាមួយស្រុកខ្មែរ!!!។ ប្រទេសដែលពៅរពេញដោយការរំលោភសិទ្ធមនុស្សដូចស្រុកខ្មែរបច្ចុប្បន្នដេកចាំទាល់តែងាប់ ក៍មិនមានការរីកចំរើនលឿនដូចប្រទេសខ្លះនៅក្នុងតំបន់នោះទេស ស្រួលមិនស្រួលពីរបីឆ្នាំទៀត ប្រទេសខ្មែនិងហិតផោមប្រទេសភូមានិងឡាវហើយ។

  8. អ្នកលេង says:

    បទចំរៀងសំរាប់ពួកក្រុមអាវ៉ាសែ ។ បទចំរៀងដ៏រវើរវាយរបស់ពួកខួរក្បាលឆ្កែ ។ បទចំរៀង ដ៏មហិមារបស់ពួកកុំមុយនីស ។

  9. ចៅតា says:

    ការ​សម្រេច​លើកលែង​ចោទ​ប្រកាន់ ឈូក បណ្ឌិត គឺ​បង្ហាញ​ឲ្យដឹងថា
    អ្នករដ្ឌការទូទៅទាំងអស់ តាំងពីថ្នាក់ទាបរហូតដល់នាយករដ្ឌមន្ត្រី ក្នុងប្រទេស
    ហ្នឹង មិនគូឲ្យគោរពកោតខ្លាចទេ សុទ្ធតែអន់ ថោកទាបណាស់ សមជាប្រទេស
    ដែលនៅក្រោមអណានិគមយួនមែនទែន ដូច្នេះអ្នកធំទាំងនោះ គួតែឈប់ឡូយ
    ទៅ សុទ្ធតែថោក ខ្ញុំខ្ពើមណាស់លោកអើយ
    ខ្ញុំឈឺចាប់ណាស់ ដែល​កើតមកជាខ្មែរ

    ប្រទេសអត់ច្បាប់ហ្នឹង នឹងឋិតនៅក្នុងសហពន្ឌ័ឥណ្ឌូចិន នៅពេលខាងមុខមិនយូរ
    មុនការកំណត់ទៅទៀត​​ នៃបណ្តាំរបស់លោកអ៊ុំ ហូ​ជីមិញ
    ពេលនោះ កូនចៅយើង បានប្រើ ភាសាវៀតណាមជាផ្លូវការ​ហើយ
    សមមុខណាស់ អាកញ្ជះគេ ទាំងអស់គ្នា

  10. ខ្មែរម្ចាស់ស្រុក says:

    អ្នកស្រី ម៉ែន សំអនប្រទេសគេអភិវឌ្ឍន៍ដល់ណាហើយសព្វថ្ងៃនេះ?