ប្រតិកម្ម​បន្ត​កើតមាន លើករណី​លោក ឈូក បណ្ឌិត​ រួចខ្លួន

ភ្នំពេញ: ​រហូតមកដល់​ថ្ងៃ​ពុធ​នេះ ប្រតិកម្ម​ជា​ច្រើន បន្ត​កើតមាន ជុំវិញ​ករណី​ព្រះរាជអាជ្ញា តុលាការខេត្ត​ស្វាយរៀង បាន​សម្រេច​លើកលែង​ការចោទប្រកាន់ លើ​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត​។​ លោក ឈូក បណ្ឌិត ជាប់​ចោទ ក្នុង​រឿង​បាញ់​ស្ត្រី​កម្មករ ៣ នាក់ ឲ្យ​រង​របួស​ធ្ងន់ កាល​ពី​ថ្ងៃ​ទី២០ ខែកុម្ភៈ ឆ្នាំ២០១២។

ថ្ងៃទី 19 ធ្នូ 2012
ដោយ: លី សិលា
CEN

អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត

អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត

អង្គការ​សិទ្ធិមនុស្ស អាដហុក កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១២ បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​បាន​គូសបញ្ជាក់​ពី​ការ​មិន​អាច​ទទួលយក​បាន នូវ​ការសម្រេច​របស់​តុលាការខេត្ត​ស្វាយរៀង ដែល​បាន​សម្រេច​លើកលែង​ការចោទប្រកាន់​លើ​លោក ឈូក បណ្ឌិត​។​

អាដហុក លើកឡើងថា សេចក្តីសម្រេច​នោះ នាំឲ្យ​មានឧ​ទាហរណ៍​ថ្មី​មួយទៀត នៃ​វប្បធម៌​នីរ​ទណ្ឌ​ភាព និង​ជា​ការ​បន្ត​វប្បធម៌​មិន​គោរព​ច្បាប់ នៅ​កម្ពុជា​។ សេចក្តីសម្រេច​នោះ ក៏​ជា​គ្រោះថ្នាក់​មួយ​ដ៏​ធ្ងន់ធ្ងរ សម្រាប់​ឧស្សាហកម្ម​កាត់ដេរ នៅ​កម្ពុជា​ផងដែរ​។​

​ចំណែក​មហាជន​វិញ នៅ​ថ្ងៃ​ពុធ ទី​១៩​ធ្នូ​នេះ បាន​បន្ត​បញ្ចេញយោបល់ ដោយ​ហួសចិត្ត ក្រោយពី​បាន​ដឹង​ពី​ដំណឹង ដែល​តុលាការខេត្ត​ស្វាយរៀង បាន​សម្រេច​លើកលែង​ការចោទប្រកាន់​លើ​លោក ឈូក បណ្ឌិត​។​

​តាម​បណ្តាញ​សង្គម Facebook មហាជន​បាន​សរសេរ​សារ​បញ្ចេញ​យោបល់​ផ្សេងៗ​ពីគ្នា​។ អ្នកខ្លះ​ថា នេះ​ជា​យុត្តិធម៌​សម្រាប់​កម្ពុជា និង​ថា​វប្បធម៌​នីរ​ទណ្ឌ​ភាព​នៅតែ​បន្ត ជាដើម​។ រី​ឯ​អ្នកខ្លះ​ទៀត បានដាក់​រូបថត​របស់លោក ឈូក បណ្ឌិត ទន្ទឹម​នឹង​លោក ម៉ម សូណង់ដូ ព្រម​ទាំង​ស្ត្រី​សកម្មជន​ដីធ្លី នៅ​បឹង​កក់ និង​បុរី​កីឡា ដែល​កំពុង​ជាប់​ឃុំឃាំង ខណៈ​ដែល​លោក ឈូក បណ្ឌិត បាន​កាន់​កាំភ្លើងខ្លី បាញ់​ស្ត្រី​កម្មករ ៣​នាក់ ឲ្យ​របួសធ្ងន់​ហើយ បែរ​ជា​រូប​ទោស​ទៅ​វិញ​!​។​

​កាលពី​ថ្ងៃ​អង្គារ ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១២ ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្ត​ស្វាយរៀង លោក ហ៊ីង ប៊ុន​ជា បាន​ប្រាប់​អ្នកកាសែត​ថា លោក​បាន​សម្រេច​លើកលែង​ការចោទប្រកាន់​លើ​លោក ឈូក បណ្ឌិត ដោយសារតែ​ការស៊ើបអង្កេត​របស់​តុលាការ និង​វត្ថុតាង ពុំ​មាន​គ្រប់គ្រាន់ ដើម្បី​ដាក់បន្ទុក​។​

​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ជាប់ចោទ​ក្នុង​រឿង​បាញ់​ស្ត្រី​កម្មករ ៣ នាក់ ឲ្យ​របួសធ្ងន់ នៅពេល​ក្រុម​កម្មករ បាន​ផ្ទុះ​ការតវ៉ា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេន នៅ​ទីក្រុង​បាវិត ជាប់​ព្រំដែន​វៀតណាម កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២​។​

​ក្រោយ​ពី​ប៉ូលិស​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការខេត្ត​ស្វាយរៀង តុលាការ​ក៏​បាន​ចោទប្រកាន់​លោក ឈូក បណ្ឌិត ពីបទ បង្ក​របួសស្នាម ដោយ​អ​ចេតនា​។ តែ​លោក ឈូក បណ្ឌិត មិន​ត្រូវបាន​ចាប់ខ្លួន​ទេ គ្រាន់តែ​ថ្នាក់លើ បាន​ដក​តំណែង​រូប​លោក​ប៉ុណ្ណោះ​៕​

What Next?

Recent Articles

12 Responses to "ប្រតិកម្ម​បន្ត​កើតមាន លើករណី​លោក ឈូក បណ្ឌិត​ រួចខ្លួន"

  1. ខ្ញុំសូមលាក់ឈ្មោះ ព្រោះខ្លាចបាត់បង់កេៅអី ខ្ញុំធ្វើការក្នុងក្រសួងមួយ រយ:ពេល10 ឆ្នាំហើយ says:

    ករណីដោះលេង ឈូក បណ្ឌិត ដែលមានខ្សែគ្រាក់ គ្រាក់ របស់ cpp ដោយមិនមានជាប់ទោសសោះ អ្វីដែលខ្លួនបានប្រព្រិត្ត ដែលបានធ្វើអោយមនុស្ស មួយចំនួនក្តេៅក្រហាយ នេៅមិនសុខ ចំរឿងអយុត្តិមួយនេះ នេៅនិងភ្នែក យើងនេៅរង់ចំាមើលប្រត្តិកម្មេបស់ រដ្ឋាភិបាល លោផៃសីុផាន រឿងនេះធ្វើអោយ រដ្ឋាភិបាល វិលមុខហើយ ដោយ ពួកគេ យក ច្បាប់ មកលេងសើច

  2. ខ្មែរម្ចាស់ស្រុក says:

    អ្នកដែលគោរពច្បាប់បានល្អនោះគឺជាប្រជាពលរដ្ឋស្លូតត្រង់ឯអ្នកដែលមិនគោរពច្បាប់គឺពួក
    មន្រី្តធំៗដែលមានអំណាចនៅក្នុងជួរបក្សcppនេះឯង,​ពង្រឹងនិតិរដ្ឋស្អី ពាក្យពង្រឹងនិតិរដ្ឋនេះហើយ
    ដែលនាយករដ្ឋមន្រី្តតែងតែនិយាយនិងពួកអាប្រតិកម្មរហ័សរបស់រដ្ឋាភិបាលតែងនិយាយដដែលៗ
    ឥឡូវឃើញនិងភ្នែកហើយមានលុយមានខ្សែមានអំណាចរួចខ្លួនទទេ ឯអ្នករងគ្រោះដេកឈឺចាប់និង
    ភ័យព្រួយ។

  3. ខ្ញុំសូមលាក់ឈ្មោះ ព្រោះខ្លាចបាត់បង់កេៅអី ខ្ញុំធ្វើការក្នុងក្រសួងមួយ រយ:ពេល10 ឆ្នាំហើយ says:

    ដំបូងឡើយ លោក ស ខេង ជាអ្នកបាននិយាយថា ឈូកបណ្ឌិត ជាអ្នកដែលបានបាញ់ប្រហា កម្មករ បូបរួមទាំងសាក្សី ដែលបានឃើញ ចុះពេលនេះហេត្ុអ្វីបានជា លោក តុលាការ រកមិនឃើញកំហុស ហើយដោះលេង ទៀល នេៅស្រុក ខ្មែរ ដូចជាឡប់ឡែ ពេកហើយ ដូចល្បែងខ្មេងលេង រឿង នេះ បើមិនមានការ តវ៉ាដុតដៃដុតជើង ពី សង្គមសីវិល ទេ បន្តិច ទៀត ពួកគេធ្វើហីហី បំភ្លេច ខ្ញុំមិនគាំ ទ្រមនុស្សអាក្រ់ ថោកទាបនោះទេ

  4. True Khmer says:

    រដ្ឋាភិបាលហ៊ុនសែនធ្វើរឿងអយុត្តិធម៌នៅលើគោកបែបនេះ កោតតែអ្នកគាំទ្រហ៊ុនសែននៅតែគាំទ្រ ទៀតតើមកពីហេតុអ្វី? មកពីអ្នកទាំងនោះស្រឡាញ់លុយពុករលួយ អំណាច ឬស្រឡាញ់យុត្តិធម៌ សង្គម? តែខ្ញុំជឿរថាអ្នកដែលកំពុងតែគាំទ្រហ៊ុនសែននិងថាតាមហ៊ុនសែនរត់មាត់ដូសេកនោះមិន ស្រឡាញ់ប្រទេសជាតិដែលមានរបៀរៀបរយនឹងយុត្តិធម៌សង្គមនោះទេ។ ពួកអស់នោះសុទ្ធតែ មានចំណេះចេះដឹងទាបហើយចង់បានអំណាច។ ពិតហើយប្រទេសខ្មែរក្រោមការដឹកនាំដោយ​រដ្ឋា​ភិបាលហ៊ុនសែវាខុសពីប្រទេសដែលមានការអភិវឌ្ឍខ្ពស់។​ ប្រទេសដែលមានកាអភិវឌ្ឍខ្ពស់អ្នក​ដែលរៀនចេះដឹងខ្ពស់មានឪកាសក្នុងការដឹកនាំ តែនៅស្រុកខ្មែរវីមិនដូច្នោះទេ អ្នកដែលរៀន​បានតិចក្លាយជាអ្នកដឹកនាំប្រទេសព្រោះពួកគេពូកែខាង កាប់ចាក់និងសំលាប់ដើម្បីអំណាច មិនចេះកាប់ចាក់តាមរបៀបចំណេះដឹងដូចប្រទេសគេនោះទេ។

  5. KT says:

    ពិតជាធ្វើល្អបានបុណ្យ ធ្វើអាក្រក់បានលុយមែន ពេលណាទៅទើបព្រះមើលឃើញអ្នកធ្វើអាក្រក់​ សង្ឃេមថាលើលោកនេះមានបាបកម្មទៅចុះ

  6. Srey Khmer says:

    C’est moi le cock, le roi de la basse cours! Hahahaha……………

  7. Srey Khmer says:

    The judge just followed the Hun Sen’s commened
    if the judge did not get resposibility of set free Chouck
    Bundit, the judge himselt must face endangers for his
    safety from Hun Sen secret military attack later.

  8. Srey Khmer says:

    correct, commened = commended

  9. ចៅតា says:

    ការ​សម្រេច​លើកលែង​ចោទ​ប្រកាន់ ឈូក បណ្ឌិត គឺ​បង្ហាញ​ឲ្យដឹងថា
    អ្នករដ្ឌការទូទៅទាំងអស់ តាំងពីថ្នាក់ទាបរហូតដល់នាយករដ្ឌមន្ត្រី ក្នុងប្រទេស
    ហ្នឹង មិនគូឲ្យគោរពកោតខ្លាចទេ សុទ្ធតែអន់ ថោកទាបណាស់ សមជាប្រទេស
    ដែលនៅក្រោមអណានិគមយួនមែនទែន ដូច្នេះអ្នកធំទាំងនោះ គួតែឈប់ឡូយ
    ទៅ សុទ្ធតែថោក ខ្ញុំខ្ពើមណាស់លោកអើយ
    ខ្ញុំឈឺចាប់ណាស់ ដែល​កើតមកជាខ្មែរ

    ប្រទេសអត់ច្បាប់ហ្នឹង នឹងឋិតនៅក្នុងសហពន្ឌ័ឥណ្ឌូចិន នៅពេលខាងមុខមិនយូរ
    មុនការកំណត់ទៅទៀត​​ នៃបណ្តាំរបស់លោកអ៊ុំ ហូ​ជីមិញ
    ពេលនោះ កូនចៅយើង បានប្រើ ភាសាវៀតណាមជាផ្លូវការ​ហើយ
    សមមុខណាស់ អាកញ្ជះគេ ទាំងអស់គ្នា

  10. អន្លង់វិល(បាត់ដំបង) says:

    វាទាស់ត្រង់បាញ់ចំកូនអ្នកស្រុក តែបើបាញ់ចំកូនអាខ្វាក់មិនទាន់ដល់តុលាការផង ប្រហែលបាក់ឆ្អឹងជំនីអា ឈូក បណ្ឌិតខ្លះហើយហេងសយធ្លាក់ទាំងធ្មេញទៀតក៏មិនដឹង។

  11. cheath says:

    សេចក្តីអំពាវនាវ
    *************

    សុំអំពាវនាវអោយកម្មករ នៅរោងចក្រ PUMA ក្រុងបាវ៉ិតទាំងអស់ ក្រោយពេលរោងចក្រ PUMAបិទទ្វារ សូមមកបើកប្រាក់ខែជាអចិន្ត្រៃយ៏ រាល់ដំណាច់ខែ នៃឆ្នាំនិមួយៗ
    នៅផ្ទះអា អ៊ូ វីរះ ប្រធានមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR រៀងរាល់ខែ កុំបីខាន
    ចំពោះ អ្នកមិនមកបើក និងមិនទទួលខុសត្រូវក្នុងការបាត់បង់ប្រាក់ខែឡើយ ៕

  12. . says:

    អាCheath, មច្ចុរាជនឹងពិចារណាលើសេចក្តី សេចក្តីអំពាវនាវហ្អែង ថាតើគួរឆាបឆក់ យកជីវិតហ្អែងទៅមុន
    ឬក៏ទុកសិន? ឬក៏ឆក់ជីវិតប្រពន្ធល្ងីល្ងើរបស់ហ្អែងទៅមុន ដើម្បីអោយហ្អែងចេះរាប់រងការងារផ្ទះ ពេលនាងមិននៅ?