យុវជនស្ម័គ្រចិត្ត កំពុងវាស់ដី ដែលកាត់ចេញពីក្រុមហ៊ុន អានម៉ាឌី

ស្វាយរៀង: ក្រោយ​ពេលដែល​លោកស្រី​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ​បាន​អញ្ជើញ​មក​ចែក​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាសហែក កាលពីពេល​កន្លងទៅ​ថ្មី​នេះ ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ និង​មន្ត្រី​សុរិយោ​ធី​ខេត្តស្វាយរៀង បាន​បន្ត​ចុះ​បំពេញ​សាលា​ប​ត្រ​ចំនួន​៩២០​ក្បាលដី មាន​២៩៦​គ្រួសារ វាស់វែង​ក្បាលដី​ចំនួន​៦៣០​ក្បាលដី បំពេញទម្រង់ចំនួន​១១២២​ក្បាលដី ប​ញ្ជូ​ល​ក្នុង​សម្រង់បញ្ជី​ឈ្មោះ​ចំនួន​៥៥២​ក្បាលដី​ហើយ​បច្ចុប្បន្ននេះ ទាំង​ក្រុមនិស្សិត និង​មន្ត្រី​សុរិយោដី​ខេត្ត កំពុង​ត្រួសត្រាយ​ធ្វើ​ផ្លូវ​មេ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅកាន់​ដី​របស់ខ្លួន​នៅលើ​ដី​១៥០០,៥​ហិកតា ដែល​សម្តេចនាយក​រដ្ឋមន្ត្រី បាន​កាត់​ពី​ក្រុមហ៊ុន អាន​ម៉ា​ឌី ឲ្យ​មក​ប្រជាពលរដ្ឋ​វិញ​។​

ថ្ងៃទី 24 ធ្នូ 2012
ដោយ: ចន្រ្ទា
CEN

លោក​វរសេនីយ៍ទោ អ៊ឹង សុង​យូ និង​លោក​វេ​សេនីយ៍​ទោ ប៉ាង ឡេង ព្រមទាំង​សហការី បាន​យកអំណោយទៅ​ប្រគល់ជូន​ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដែល​កំពុង​ធ្វើ​សកម្មភាព​ចុះជួយ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាសហែក

លោក​វរសេនីយ៍ទោ អ៊ឹង សុង​យូ និង​លោក​វេ​សេនីយ៍​ទោ ប៉ាង ឡេង ព្រមទាំង​សហការី បាន​យកអំណោយទៅ​ប្រគល់ជូន​ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដែល​កំពុង​ធ្វើ​សកម្មភាព​ចុះជួយ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាសហែក

សូមបញ្ជាក់ថា ​ខេត្តស្វាយរៀង​មាន​មាន​ផ្ទៃដី​ដែល​ត្រូវ​វាស់វែង​មាន​ចំនួន​១២២៦០​ហិកតា​តាម​ផែនការ​គឹ​នៅ​ស្រុក​រមាសហែក​ចំនួន​៩​ឃុំ ស្មើនឹង​៥៦​ភូមិ​មាន​ប្រជាពលរដ្ឋ​ចំនួន​៦៣៨៤​គ្រួសារ ជា​លទ្ធផល​រហូតមក​ដល់ពេលនេះ​សម្រេចបាន ប្រកាស​តំបន់​វិនិច្ឆ័យ​ចំនួន​៣​ឃុំ បំពេញ​សាលា​កប​ត្រ​ចំនួន​៣៧៤៣​ក្បាលដី កាត់​ក្នុង​សម្រង់​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​ចំនួន​៣២២៥​ក្បាលដី​ចំនួន​គ្រួសារ​ផ្ទៀងផ្ទាត់​រួច​១៩៩២​ក្បាលដី វាស់​ក្បាលដី​បាន​ចំនួន​៣៧៧៨​ក្បាលដី គូស​ក្បាលដី​(​ប្លង់​សុរិយោដី​)​ចំនួន​៣១១០​ក្បាលដី​ទំហំ​សរុប​នៃ​ក្បាលដី​ចំនួន​២០៨៥,៥៤​ហិកតា បំពេញ​ទម្រង់​បែបបទ​បាន​ចំនួន​៣២៤២​ក្បាលដី​។​

ជាមួយនឹង​កិច្ចការ​នេះដែរ អំណោយ​ជា​សម្ភារៈ​គ្រឿងឧបភោគ​បរិភោគ​រួម​នឹង​ថវិកា ដែលជា​អំណោយ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សារឿន អគ្គស្នងការ​នគរបាល​ជាតិ ត្រូវបាន​លោក​វរសេនីយ៍ទោ អ៊ឹង សុង​យូ នាយប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត និង​លោក​វេ​សេនីយ៍​ទោ ប៉ាង ឡេង នាយប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ព្រមទាំង​សហការី បាន​យកទៅ​ប្រគល់ជូន​ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដែល​កំពុង​ធ្វើ​សកម្មភាព​ចុះជួយ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាសហែក ខេត្តស្វាយរៀង កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១២​។​

យុវជនស្ម័គ្រចិត្ត កំពុងវាស់ដី ដែលកាត់ចេញពីក្រុមហ៊ុន អានម៉ាឌី

​លោក​វរសេនីយ៍ទោ អ៊ឹង សុង​យូ និង​លោក​វេ​សេនីយ៍​ទោ ប៉ាង ឡេង ព្រមទាំង​សហការី បាន​យកអំណោយទៅ​ប្រគល់ជូន​ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដែល​កំពុង​ធ្វើ​សកម្មភាព​ចុះជួយ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាសហែក

លោក​វរសេនីយ៍ទោ អ៊ឹង សុង​យូ បាន​ឲ្យ​ដឹងថា អំណោយ​ដែល​ត្រូវ​ជូន​ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ នាពេលនេះ មាន​សម្ភារៈ និង​គ្រឿងឧបភោគ នំប៉័ង​៦០០​ដើម ទឹកបរិសុទ្ធ​ចំនួន​៣៤០​យួរ មី​ចំនួន​១៥​កេស​ធំ និង​៥៨​កេស​តូច ត្រីខ​ចំនួន​១០​កេស ក្រ​ម៉ា​បង់ក​ចំនួន​១២០​ក្រ​ម៉ា ថ្នាំដុសធ្មេញ​និង​ច្រាស​ចំនួន​១២០ កាហ្វេ​២​គីឡូក្រាម និង​ថវិកា​ចំនួន​២​លាន​រៀល​។​

យុវជនស្ម័គ្រចិត្ត កំពុងវាស់ដី ដែលកាត់ចេញពីក្រុមហ៊ុន អានម៉ាឌី

អំណោយ​ជា​សម្ភារៈ​គ្រឿងឧបភោគ​បរិភោគ​រួម​នឹង​ថវិកា ដែលជា​អំណោយ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សារឿន អគ្គស្នងការ​នគរបាល​ជាតិ ប្រគល់ជូន​ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដែល​កំពុង​ធ្វើ​សកម្មភាព​ចុះជួយ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាសហែក

លោក​វរសេនីយ៍ទោ អ៊ឹង សុង​យូ បាន​ឲ្យ​ដឹង​ទៀតថា ក្រោម​ការចង្អុលបង្ហាញ​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សារឿន មន្ត្រី​ប្រចាំការ​នៅ​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត និង​ព្រៃ​វ​ល្លិ៍ ព្រមទាំង​មន្ត្រី​ដែល​បំរើ​ការងារ​នៅ​ទីនោះ ក៏បាន​អំណោយ​មក​ជូន​ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ចំនួន​៣៦​នាក់ ស្រី​១០​នាក់ ចែកចេញជា​៣​ក្រុម គឺ​ក្រុមទី​១២៧ , ១២៨ និង​១២៩ ដែល​កំពុង​អនុវត្ត​នូវ​បទបញ្ជា​លេខ​០១​បប របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី ក្នុងការ​វាស់វែង​ដីធ្លី ដើម្បី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ស្រប់ច្បាប់ ជូន​ប្រជាពលរដ្ឋ​ស្រុក​រមាសហែក ខេត្តស្វាយរៀង​៕

What Next?

Recent Articles

One Response to "យុវជនស្ម័គ្រចិត្ត កំពុងវាស់ដី ដែលកាត់ចេញពីក្រុមហ៊ុន អានម៉ាឌី"

  1. Kmeng Peal says:

    ព្ញសូរថាយុវជនស៌្មគ្រចិត្តតេជោភាគខ្លះចេះគួស,កេះកៀវរាស្រ្តរកសំណូកហើយ បើគ្មានលុយអោយអត់វាស់អោយ។
    ហឺ!រៀនចេះបានឆាប់ណាស់ហ្ន!គ្រូតេជោលោកពូកែបង្រៀនសឹស្យមែន។