ក្រុមអាជីវករដែលធ្លាប់លក់ដូរនៅក្នុងផ្សាររាត្រីខេត្តសៀមរាប ប្រមាណ ២០នាក់ កំពុងដាក់ពាក្យបណ្ដឹងទៅសាលាក្រុងសៀមរាប ដោយទាមទារឱ្យថៅកែផ្សារនេះ ចេញសងថ្លៃខូចខាតអីវ៉ាន់ និងសម្ភារៈលក់ដូររបស់ពួកគេដែលបំផ្លាញដោយអគ្គីភ័យកាលពីថ្ងៃទី៨ ខែធ្នូ កន្លងទៅ។
ដោយ ហង្ស សាវយុត
2012-12-24
វិទ្យុអាស៊ីសេរី

ទិដ្ឋភាពនៃហេតុការណ៍អគ្គីភ័យដែលឆេះផ្សាររាត្រី នៅខេត្តសៀមរាប កាលពីរំលងអធ្រាត្រថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២។ RFA/Hang Savyouth
ក្រុមអាជីវករទាំងនោះបានឱ្យដឹងថា ប្រសិនបើពួកគេដាក់ពាក្យបណ្ដឹងទៅសាលាក្រុងសៀមរាប ដើម្បីទាមទារសំណងមិនមានលទ្ធផលអ្វីទេនោះ គឺពួកគេនឹងបន្តការទាមទារទៅកាន់កន្លែងផ្សេងទៀត។
ស្ត្រីដែលសុំមិនបញ្ចេញឈ្មោះ គឺជាអាជីវករម្នាក់ក្នុងចំណោម ២០នាក់ ដែលកំពុងដាក់ពាក្យបណ្ដឹងទាមទារសំណងនោះ។ គាត់បានមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ថា គាត់បានទិញតូបចំនួន២ ពីផ្សាររាត្រីសៀមរាប និងទើបតែចាប់ផ្ដើមលក់ដូរ អីវ៉ាន់បានប្រហែលជា ៣ខែប៉ុណ្ណោះ ក៏ត្រូវជួបគ្រោះអគ្គីភ័យឆេះបំផ្លាញអស់គ្មានសល់។
ស្ត្រីដដែលបានបញ្ជាក់ថា អីវ៉ាន់លក់ដូររបស់គាត់មានកន្សែង អាវ អំពូលភ្លើង កន្ត្រៃកាត់ក្រចក និងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀត ដែលសរុបជាទឹកប្រាក់ រួមទាំងថ្លៃតូបផងប្រមាណជាង ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ គាត់កំពុងទាមទារឱ្យថៅកែផ្សារចេញសំណងតម្លៃដើម ដែលខូចខាតទាំងនោះ ក៏ប៉ុន្តែថៅកែផ្សារមិនទទួលខុសត្រូវលើការចេញសងនោះទេ គឺបានត្រឹមតែប្រគល់តូបថ្មីមកឱ្យអាជីវករលក់ដូរឡើងវិញ នៅកន្លែងផ្សេងប៉ុណ្ណោះ។
អាជីវករ៖ «ពួកខ្ញុំទទួលអត់បាន ព្រោះថា តូបហ្នឹងរបៀបតូបនៅក្រោមផ្ទះ សុទ្ធតែសល់នៅចុងៗក្រោយគេ។ អាហ្នឹងដូចជាខ្ញុំទិញគាត់ដដែល ព្រោះលុយធម្មតាខ្ញុំទិញតូបគាត់ ២ពាន់ (ដុល្លារ) ខ្ញុំឱ្យលុយគាត់រួចហើយ ហើយគាត់ឱ្យតូបខ្ញុំតែមួយវិញហ្នឹង ហើយតូបហ្នឹងមិនប្រាកដថា យកមកលក់បានទេ ហើយគាត់ហ្វ្រី (Free) សេវាឱ្យ ១ឆ្នាំ។ អ្នកជួលក៏ឱ្យប៉ុណ្ណឹង អ្នកមិនជួល អ្នកទិញក៏គាត់ឱ្យប៉ុណ្ណឹង អ៊ីចឹងវាអយុត្តិធម៌ចំពោះពួកខ្ញុំដែលអ្នកទិញពីផ្សារហ្នឹង»។
កាលពីរំលងអាធ្រាត្រថ្ងៃទី៨ខែធ្នូកន្លងទៅ អគ្គីភ័យ បានឆាបឆេះ(ផ្សាររាត្រីសៀមរាប) នៅក្នុងសង្កាត់ស្វាយដង្គំ ដោយបានសម្លាប់មនុស្សចំនួន ៨នាក់ និង ២នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងតូបលក់ដូរអស់ជាច្រើន។
លោក ហ៊ុយ ឡេង ជាថៅកែផ្សាររាត្រីនោះ បានបញ្ជាក់ថា ការទាមទារសំណងរបស់ក្រុមអាជីវករនោះ គឺលោកពុំមានលទ្ធភាពសងទេ ពីព្រោះតែលោកក៏ជាអ្នករងគ្រោះ ហើយធ្ងន់ធ្ងរជាងក្រុមអាជីវករទៅទៀត៖ «ហួសលទ្ធភាព ដូចជាអ្នកខ្លះគាត់ទាមទារ ៥.០០០ដុល្លារ ៦.០០០ដុល្លារ ហើយ១ម៉ឺន ហើយគាត់ទាមទារថ្លៃតូបគាត់លក់ហ្នឹងរយៈពេល ១ឆ្នាំទៀត។ គោលការណ៍របស់យើង គឺពុំមានជាសំណងអ្វីទេ។ គ្រាន់តែមនោសញ្ចេតនារវាងយើងហើយនិងអ្នកអាជីវករដែលធ្លាប់រស់នៅជាមួយគ្នាយូរហើយនោះ យើងជួយឱ្យគាត់លក់ដូររយៈពេល ១ឆ្នាំ នៅកន្លែងផ្សារមួយទៀតដែលយើងអត់ទាន់ឆេះដោយមិនគិតប្រាក់ខែគាត់ទេ»។
លោក អឿន ពៅ ជាអភិបាលរងក្រុងសៀមរាប បានមានប្រសាសន៍ថា សាលាក្រុងបានទទួលពាក្យបណ្ដឹងពីក្រុមអាជីវករតាំងតែពី ៣ថ្ងៃក្រោយពីផ្សារនោះឆេះមកម្ល៉េះ។ សាលាក្រុងធ្លាប់បានអញ្ជើញថៅកែផ្សាររាត្រីសៀមរាប ឱ្យចូលរួមដោះស្រាយ ក៏ប៉ុន្តែគឺមានតែវត្តមានមេធាវីរបស់ថៅកែផ្សារប៉ុណ្ណោះដែលធ្លាប់ទៅចូលរួមដោះស្រាយ។
សាលាក្រុងសៀមរាប បានឱ្យដឹងថា គេកំពុងព្យាយាមសម្របសម្រួលបញ្ហានោះ ក៏ប៉ុន្តែប្រសិនបើការសម្របសម្រួលមិនបានជោគជ័យ គេនឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
ថៅកែផ្សាររាត្រីសៀមរាប បានឱ្យដឹងថា អគ្គីភ័យដែលឆេះកាលពីរំលងអាធ្រាត្រថ្ងៃទី៨ ខែធ្នូ កន្លងទៅ គឺបានបំផ្លាញទ្រព្យសម្បត្តិអស់ប្រមាណជាង ១លានដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
គាំទ្រ!
យី! គ្នាឆេះអស់ហើយ នៅគាំទ្រទៀត?
យេ…ខ្ញុំគាំទ្រអោយមានការប្តឹងទៅម្ចាស់ផ្សារ ដែលត្រូវតែជា
អ្នកទទួលខុសត្រូវដែរ…ណា៎…! កុំចេះតែកើបយកលុយ ដល់ពេលអាសន្ន
ចង់រួចខ្លួននោះ! វាមិនត្រូវទេ!
ចុះនណាចង់អោយឆេះ? គ្នាស្លាប់ស្ទើរម៉ាពូជ អោយគ្នាសងទៀត?
ឆេះមួយពូជឯណា…ហើយបាត់បង់មិនរាប់លានដុល្លាផងហ្នឹង…។
Ah Khmerologist and Ah The Man With Name (or No Penis) are shitheads in the US. They came from toilet maggots with germs. They are useless people with small brains but large stomachs. Both of them are gays and like to poke eacher asshole. Sometimes, they lick excrements from their butt holes. In the US, they are living on welfare and SSI with working under the table (luy soth) for subsidizing their needs. Ah Khmerologist namely The Man With Stupidity is a guy who never satisfies the length of his penis. He uses many medications to help enlarge it. Unfortunately, he penis becomes swollen and smells rotten so the doctor decides to cut it off. Now Ah Khmerologist is The Man With No Penis!
.
ម្ចាស់ផ្សារធ្វើផ្សារមិនត្រឹមត្រូវ គ្មានប្រព័ន្ធការពារអគ្គីភ័យអីទេនៀក…
ចុះមានដាក់សន្តិសុខជាពិសេសទេ…ធ្វើដល់ម្ចាស់អគារទៅហើយនៅតែយ៉ាប់!
អូ! ហត់ណាស់ ណាមួយកំទេចអាJML ណាមួយពន្យល់លោកគ្មានឈ្មោះ ដែលគ្មានឆន្ទះនឹងចង់យល់,
លាសិនហើយ Merry Christmas and Happy New Year
ឆ្កែវានៅតែជាឆ្កែទោះខំធ្វើខ្លួនមកពន្យល់គេឯងក៏មិនអាចមទៅរួចដែរ ៕
ត្រូវចងចាំ បើគ្មានសម្ថភាពបកស្រាយទេកុំនិយាយវាល្អជាង នេះទង្វើល្អសំរាប់មនុស្សសំរាមដូចពួក
ហែងនេះហើយ ៕
មិនអីទេលោកចុច…តែខ្ញុំគ្រាន់តែគាំខាងទ្រពលរដ្ឋទេតើ។
ម្ចាស់ផ្សារជាអ្នកមាន ឯតុលាការអាចត្រូវអ្នកមានសូក រឺអ្នកក្រសូក!?
គាំទ្រលោកចុច! ខ្ញុំយល់នូវការប្រឹងប្រែងរបស់លោក…។
គាំទ្រលោកចុចអាមច៏! ខ្ញុំយល់នូវការប្រឹងប្រែងរបស់លោកស៊ីអាចម៏របស់ខ្ញុំ…។
អីយ៉ា! តំលៃខ្លួនអាចុចចាប់ផ្តើមមានហាងឆេងហើយតើ, អរគុណ ជនពាល!
លើកក្រោយ ប្រហែលផ្ទះអាJML ហើយមើលទៅ ដែលត្រូវទំនាយថាឆេះ?
ឆេះផ្ទះម៉ែហែងនិងហែងសិនទៅអា ! ផ្ទះអាញ់នៅជាប់ឡានទឹកផង វាមិនជាអីទេ ! ហើយណាមួយ
មានសន្តិសុខយៀម ដូចមិនខ្វះរបស់ការពារសោះ!
ឡានទឹកជួយមិនបានទេ ផ្តះអា JML ព្រោះមានគ្រាប់បែក គប់ចូលបន្តែមជាច្រើនគ្រាប់ទៀត!!ហាស!!ហា ហា ៗៗៗៗៗៗៗ
ឡានទឹកដែលស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ មិនជួយជនតិរិច្ឆានដូចអាJML ឯងទេ,
ណ្ហើយ! សពហ្អែងចាំគ្នា បូជាអោយចុះអាជនពាល!
គាំទ្រ អាលេស-@-មីខ្វាស៖! លោកដូចជាមាននិស្ស័យជាមួយខ្ញុំ រឺក៍ធ្លាប់
ស្គាល់គ្នាពីមុនមកតាមរយៈការបញ្ចេញមតិនេះ!
ហាស ហាស ហាស…
គាត់ជាជនជាតិចាមទេ, ប៉ុន្តែបេះដូងគាត់ពោពេញដោយឧត្តមភាព, និងថ្លៃថ្នូរ
ចង់ផ្តឹងទាសំណង ដាំចេកទៅ សម្លាប់មនុស្សគ្មានអាណារកខុសត្រូវអោយផង ឆេះផ្ទះប៉ុន្នឹងចង់
ទាសំណង ដូចមិនដឹងស្រុកខ្មែរ ពុករលួយសោះ នៅស្រុកខ្មែរយូហើយមិនស្គាល់ ស្រុកខ្មែរច្បាស់ផង
ធ្វើម្តេចនឹងយល់ពីអ្នកដឹកនាំច្បាស់ទៅ ។
ពួកបក្សបននយោបាយប្រឆាំងផ្កាប់មុខអស់សាច់បានតែជេរនិងចង់បំផ្លាញអ្នកដ៏ទៃ ពួកអាសំរាមបាតសង្គម ៕
The Man With No Name ឡិនស្គាល់លោកមែនតាមមតិ លោកពិតជាឆ្លាតវៃមែន អេស!!
ព្រមទាំងលោក ចុច សូមអគុណ លោកទាំងពីរ អេស!! please having a good christmas and happy new year.អេស!!។