តារា​បុរស​ល្បីៗ​៣​ដួង បើក​កកាយ​អាថ៌កំបាំង ពី​វិធី​ថែរក្សា សំឡេង​

ភ្នំពេញ: ការថែរក្សា​សំឡេង​ឲ្យ​នៅតែ​ល្អ និង​ច្រៀង​ឲ្យ​កាន់​ពីរោះ​នោះ ជាការ​សំខាន់បំផុត​សម្រាប់​អ្នកមាន​អាជីព​លក់​សំឡេង​។ ទន្ទឹមនឹងនេះ ដើម្បី​ដឹងថា​ការរក្សា​សំនៀង​ឲ្យ​នៅតែមាន​ភាព​ទាក់ទាញ និង​កាន់តែ​ពីរោះ​ជាង​មុន​ទៅទៀត តារាចម្រៀង​ផ្នែក​បុរស​៣​ដួង ដែលមាន​ភាពលេច​ធ្លោ​ជាងគេ ក្នុង​ស្រទាប់​យុវវ័យ និង​ប្រចាំ​នៅ​កម្ពុជា​នោះ បានចេញ​មុខមក​បើក​កកាយ​ពី​អាថ៌កំបាំង​ថែរក្សា​សំឡេង​នៅ CEN ថ្ងៃ​នេះហើយ​។​

ថ្ងៃទី 7 មករា 2013, ម៉ោង 11:36:AM
ដោយ: វឿន សាវុធ​
CEN

លោក ជុំ លី​ណូ

លោក ជុំ លី​ណូ

តារាចម្រៀង​វ័យក្មេង និង​ពីរោះ​មិនចេះ​ជិនណាយ ពី​ស្រទាប់​យុវជន យុវតី​ខ្មែរ ចំនួន​បីនាក់ បាន​ប្រាប់​ឲ្យ​ដឹងថា មាន​វិធី​រក្សា​សំនៀង ឲ្យ​នៅតែ ទាក់ទាញ និង​ពិ​រោះ វា​មិនជា​ការលំបាក​អ្វី​ទេ ឲ្យ​តែមាន​ខិតខំ​ហាត់ប្រាណ ហែល​ទឹក​ហ្វឹក​ក​ហាត់​សំឡេង​ច្រៀង ការ​សម្រាក​គេង ឲ្យ​បាន គ្រប់គ្រាន់ អាហារ​ទៀងទាត់ និង​តម​អាហារ​មួយចំនួន​បើ​ចាំបាច់​។

តារា​កំពុង​ពេញនិយម​ក្នុង ស្រទាប់​មិត្ត​យុវវ័យ លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​បង្ហើប​ប្រាប់ CEN តាម​ប្រព័ន្ធ​ទូរស័ព្ទ​ថា ការថែរក្សា​សំឡេង វា​មិនមែនជា ការ ពិបាក​នោះទេ ចាំបាច់​ត្រូវ​គិតគូរ​ពី​បញ្ហា​បំពង់ក ដោយ​ជៀសវាង​អាហារ និង​ភេសជ្ជៈ ស្រា ឬ ស្រា​បៀ មួយចំនួន អាច​នាំ​ឲ្យ​ក្តៅ ឬ​រលាក​ជាដើម​។​

តារាចម្រៀង​ដែលមាន​រូបរាង​សង្ហារ និង​មាន​សំឡេង​ពិ​រោះ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ខាងលើ​បាន​និយាយថា “​គ្រាន់តែ​ថា ទី​១​យើង​ប្រើ​សំឡេង យើង​ត្រូវ​គិត ពី​បញ្ហា​បំពង់ក របស់​យើង​។ ទី​២​គឺ​ពេលវេលា​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​។ ទី​៣​គឺ​យើង​ត្រូវ លុត​ដំ​សំឡេង យើង រៀងរាល់​ពេល​ដូចជា​យើង​ខិតខំ​ប្រឹង​ច្រៀង​សមតា​ម​សំឡេង ដោយ​ឧទាហរណ៍​ថា បទ​នោះ​ច្រៀង​តឹង​ប៉ុណ្ណេះ​-​ប៉ុណ្ណោះ យើង​ត្រូវតែ ហាត់ពត់​លុត​ដំ​វា បន្ទាប់ៗ​មក​យើង​ត្រូវ​ហាត់ពត់​យ៉ាងម៉េច​ឲ្យ​បាន​ខ្ពស់ជាង​ហ្នឹង​ទៀត​”​។​

តារាចម្រៀង​វ័យក្មេង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​រូបនេះ បាន​បន្ថែមថា “​អ៊ីចឹង​ទោះបីជា​ខ្ញុំ​ទំនេរ​កន្លះ​ម៉ោង​ក៏ដោយ​គឺ​ខ្ញុំ​ទៅ​ហាត់ប្រាណ ទៅ​ហែល​ទឹក ព្រោះ​ការ​ហែល​ទឹក​នេះ បានធ្វើ​ឲ្យ​ប្រព័ន្ធ​ដង្ហើម ឬ​ផ្លូវដង្ហើម​យើង​ប្រើ​បានល្អ​។ មួយទៀត​ធ្វើ​ឲ្យ​សួត​យើង​ដំណើរការ​បានល្អ​ដែរ ព្រោះ​ដង្ហើម​យើង​ត្រូវ​ប្រើ​តាម​សួត ច្រមុះ ហើយ​ទៅតាម​ប្រភេទ​បទ​ចម្រៀង​ដែល​យើង​ត្រូវ​ប្រើ និង​តម្រូវ​សម្រាក​ឲ្យ​បាន​ច្រើន ជាពិសេស ក្នុង​មួយថ្ងៃ​ឲ្យ​បាន​ពី​៧ ទៅ​៨​ម៉ោង​។ ពេលខ្លះ​ខ្ញុំ​ក៏​សម្រាក​បាន​តិច​ដែរ តែ​ខ្ញុំ​ផ្តោតទៅលើ​ការ ហាត់ប្រាណ អាច​សម្រួល ដល់​ការ ចេញ​ញើស​។​

ចំណែកឯ តារាចម្រៀង​ល្បី​មួយរូប​ក្នុង​ផលិតកម្ម​សាន់​ដេ លោក ជុំ លី​ណូ ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ពី ប្រុស​សង្ហារ ណុប បា​យ៉ា​រិ​ទ្ធ ដែរ​។ គាត់​បាន និយាយថា “​សំខាន់​ជាងគេ​យើង​គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​ញ៉ាំ​បាយ​ឲ្យ​ទៀងពេល ហើយ​កុំ​ឧស្សាហ៍​ញ៉ាំ​អី ចឹប​ចុ​ប ច្រើនពេក​ព្រោះ​វា​អាច ធ្វើ​ឲ្យ​យើង ដុះ​ក្បាលពោះ ពិបាក​ស្រែក​។ មួយទៀត​ត្រូវ​ហាត់ប្រាណ​ឲ្យ​មាន​កម្លាំង និង​មាន​សំឡេង​ខ្លាំង​”​។​

តារា​បុរស​ល្បីៗ​៣​ដួង បើក​កកាយ​អាថ៌កំបាំង ពី​វិធី​ថែរក្សា សំឡេង​
លោក ណុប បា​យ៉ា​រិ​ទ្ធ

តារាចម្រៀង​សំឡេង​ពីរោះ​ប្រចាំ​ក្រុមហ៊ុន​សាន់​ដេ ដដែល​នេះ លី​ណូ បាន​បន្តថា “​ចំពោះ​រឿង​តម​អី​ដូចជា​មិនមាន​ទេ តែ​ពេល​មាន​ផ្តាសាយ ឈឺ​កអី​នោះបាន​យើង​តម​។ និយាយ​ទៅ​មាន​តម​ខ្លះ​ដែរ ដូចជា​គ្រឿង​ស្រវឹង​។ ដូច​ជាមាន​ជប់លៀង​ម្តងម្កាល​យើង​ញ៉ាំ​ដែរ តែ​ល្មមៗ តែ​ជាពិសេស​នោះ​គឺ​ហាត់ប្រាណ​ឲ្យ​មាន​កម្លាំង និង​អត់ទ្រាំ​នឹង​ការ​ហត់​របស់​យើង ដូច​ពេលចេញ​ច្រៀង​លើ​ឆាក​អី យើង​ច្រៀង​បាន​លឿន​។ ជាការ​សំខាន់​មួយទៀត​គឺ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ បើ​គេង​មិនបាន​គ្រប់គ្រាន់​ហើយ​ទោះ​អាហារ​មកពី​ឋានសួគ៌​ក៏​មិន​ឆ្ងាញ់​ដែរ​”​។​

តារា​បុរស​ល្បីៗ​៣​ដួង បើក​កកាយ​អាថ៌កំបាំង ពី​វិធី​ថែរក្សា សំឡេង​
លោក អាន គុណ​កូ​ឡា

​ក្រឡេក​ទៅ​មើល តារាចម្រៀង​មាន​ទឹកដម​ពីរោះ ប្រចាំ​នៅ​ផលិតកម្ម​សាន់​ដេ​ម្នាក់ទៀត លោក អាន គុណ​កូ​ឡា ក៏​ហាក់​បាន​យល់ស្រប​ទៅនឹង តារា​ម្រៀ​ង ទាំងពីរ ខាងលើ​ដែរ​។ គាត់​បាន​និយាយថា “​និយាយ​ឲ្យ​ចំ​ទៅ​គឺ​យើង​ត្រូវការ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន និង​ព្រលឹម​ឡើង យើង​ហាត់ ស្រែកច្រៀង ដោយ​ហ្វឹកហាត់​សំឡេង​ច្រៀង​យើង​រាល់ថ្ងៃ​តែម្តង​។ មួយទៀត​គឺ​ហែល​ទឹក ហើយ​ភាគច្រើន​គឺ​ខ្ញុំ​ហែល​ទឹក ព្រោះ​ពេល​ខ្ញុំ​ហែល​ទឹក​ទៅ ចេះ​ប្រើ​ដង្ហើម​ហប់​បានយូរ ហើយ​ធ្វើ​ឲ្យ​ចេះ​ប្រើ​ដង្ហើម​យើង​វែង​។ ការហាត់​ប្រាណ និង​ហែល​ទឹក​នេះ បាន​ជួយ ឲ្យ​សំឡេង​យើង បានល្អ​ប្រសើរឡើង​ជាង​មុន​ផងដែរ​។ បើ​និយាយ​រួម​ទៅ​មានតែ​ហាត់ប្រាណ ហែល​ទឹក ស្ទី​ម សោ​ណា​អី​ទេ ធ្វើ​ឲ្យ​សំឡេង យើង រឹតតែ​ល្អ​ទៀត​”​។​

​តារាចម្រៀង​វ័យក្មេង និង​លេង​ស្ទា​យ​សម្លៀកបំពាក់​បែប​យុវវ័យ​សម័យថ្មី​នោះ អាន គុណ​កូ​ឡា បាន​បន្តថា “​ចំពោះ​របប​អាហារ​វិញ យើង​អាច​តម​បាន​ដូចជា បារី ស្រា ប្រហុក និង​គ្រឿង​ផ្អាប់ៗ ដែល​នាំ​ឲ្យ​សំឡេង​យើង​ក្ងួរ ទៅជា​ផ្តាសាយ ឬ​រលាក​បំពង់ក ជាដើម​ហ្នឹង​”៕​

What Next?

Recent Articles

7 Responses to "តារា​បុរស​ល្បីៗ​៣​ដួង បើក​កកាយ​អាថ៌កំបាំង ពី​វិធី​ថែរក្សា សំឡេង​"

  1. សុទ្ធតែពួកអាមាចម៍ សំលេងដូចមាន់ពុលក្តួច ពូកែតែច្រៀងបទរបស់គេ ពួកអាអត់កំណើត

  2. សព្វថ្ងៃគ្មានអ្នកនិពន្ធទេ មានតែអ្នករត់ពន្ធចំរៀង ផលិកម្មចំរៀងក៏គ្មានដែរគឺមានតែចោរកម្មចំរៀង

  3. សុទ្ធតែពួកអាអាចម៍ សំលេងដូចមាន់ពុលក្តួច ពូកែតែច្រៀងបទរបស់គេ ពួកអាអត់កំណើត

  4. ^v^ says:

    Young stars voice like a dog bark. My dog barked better than them. Ha.ha !!!

  5. សំឡាញ់! says:

    ខ្ញុំសូមគាំទ្រ លង្វែក 100% លោកនិយាយពិតជាត្រូវណាស់ ! ខ្ញុំមើលតារាខ្មែរធ្វើខ្លួនដូចមនុស្សឆ្គួត
    អញ្ចឹង ។

  6. សំឡាញ់! says:

    ខ្ញុំសូមគាំទ្រ លង្វែក និង^v^ 100% លោកនិយាយពិតជាត្រូវណាស់ ! ខ្ញុំមើលតារាខ្មែរធ្វើខ្លួនដូចមនុស្សឆ្គួតអញ្ចឹង ។ បើនិយាយពីសម្លេងវិញមិនខុសអ្វីពីគោច្រៀងឡើយ
    ហ៊ានអួតថាខ្ឡួនចេះថែរក្សាសម្លេងផងគួរឲ្យខ្មាសគេណាស់ មិនតែប៉ុណ្ណោះកាសែត ទស្សនាវដ្តីខំ
    ជួយអួតឲ្យទៀត! ពិតជាឆ្គួតមួយពូជមែន ។

  7. ទេពីរូ says:

    សុទ្ឋតែពួកក្មេងពាល…………………….។ អាបំផ្លាញជាតិខ្លួនឯង …………..សូមអានអក្សរឲ្យត្រូវផង អាពួកចង្រៃ……………..ឲ្យសត្វគោស្តាប់វិញទើបសមណាស់ រាស្រ្តខ្មែរមិនគាំទ្រអាឯងទេវើយ….
    .