សម្តេច ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋសភា នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​

ភ្នំពេញ: តាម​កម្មវិធី និង​បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ត្រូវ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣​។

ថ្ងៃទី 12 កុម្ភៈ 2013
ដោយ: លី សិលា
CEN

កិច្ចប្រជុំ​រដ្ឋសភា នា​ថ្ងៃ​ទី​១៥​កុម្ភៈ នឹង​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​ពីរ គឺ​ទី​១-​សេចក្តីព្រាងច្បាប់ ស្តីពី ការធ្វើ​វិសោធនកម្ម​មាត្រា ៩ និង​មាត្រា ១០ នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​របៀបវារៈ​មួយ​ទៀត គឺ​ការពិភាក្សា និង​អនុម័ត សេចក្តី​ព្រាងច្បាប់ ស្តីពីការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុន ហាយ​ដ្រូ ផៅ​វ័រ ឡូ​វើរ សេ​សាន្ត​២​។​

​សេចក្តីជូនដំណឹង របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ចុះ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ បង្ហាញថា នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣ វេលា​ម៉ោង ៨ ព្រឹក រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំលើក​ទី​៩ នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។​

​សេចក្តីប្រកាស​ព័ត៌មាន ដាច់ដោយឡែក​មួយ​ទៀត ចុះ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បង្ហាញថា កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច ហេង សំរិន កាលពី​រសៀល​ថ្ងៃ​ទី​១១​កុម្ភៈ ក៏​បាន​ពិនិត្យ និង​សម្រេច ប្រគល់​ភារកិច្ច​ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា រៀបចំ​បែបបទ​ជ្រើសរើស​បេក្ខជន​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ថ្មី​មួយរូប សម្រាប់​ជំនួស​លោក ប៉ែន ថុល សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ត្រូវ​បញ្ចប់​អាណត្តិ​រយៈពេល ៩ ឆ្នាំ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៣៕​ S

What Next?

Recent Articles

One Response to "សម្តេច ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋសភា នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​"

  1. ក្រោមអធិបតិយភាពដ៍ខ្ពង់ខ្ពស់អាមុខងាប់ ប្រទេសខ្មែរនៅតែក្រ
    ព្រោះនយោបាយឈ្នះៗរបស់វា គឺធ្វើចោរពុករលួយ ប្លន់ដីធ្លីប្រជាជន
    និងធ្វើឆ្កែចំរើនយួនជាដ៍រាប ។