អនុគណៈកម្មការទទួលបន្ទុកព័ត៌មានផ្សព្វផ្សាយ និងសាងសង់ព្រះបរមរូបសម្តេចឪនរោត្តម សីហនុបានបញ្ចប់ការពិភាក្សាអំពីគម្រោងសាងសង់ហើយកាលពីល្ងាចថ្ងៃចន្ទទី១១កុម្ភៈ។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីសុខ អាន ហើយបានសម្រេចបើកការដ្ឋានសាងសង់ព្រះបរមរូបនេះនៅសប្តាហ៍ក្រោយនេះ។
ថ្ងៃ អង្គារ 12 កុម្ភៈ 2013
ដោយ លាង ដឺលុច
RFI
សំណង់ព្រះបរមរូបសម្តេចឪនរោត្តម សីហនុ នឹងត្រូវសាងសង់អំពីស្ពាន់ (REUTERS/China Daily)
សំណង់ព្រះបរមរូបសម្តេចឪនរោត្តម សីហនុ នឹងត្រូវសាងសង់អំពីស្ពាន់ ហើយនឹងត្រូវប្រើពេលរហូតដល់ទៅ៨ខែនៃការសាងសង់បូករួមទាំងសំណង់ស្តូបទៀតផង។ នេះបើតាមការបញ្ជាក់របស់លោក ទិត សុធា សមាជិកអនុគណៈកម្មការព័ត៌មានផ្សព្វផ្សាយ និងសាងសង់ព្រះបរមរូបសម្តេចឪ។
លោកទិត សុធា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅរសៀលថ្ងៃអង្គារនេះថា កិច្ចប្រជុំដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី សុខ អាន នៅល្ងាចថ្ងៃចន្ទម្សិលមិញ បានសម្រេចអោយមានការបើកការដ្ឋានសាងសង់សំណង់ព្រះបរមរូប នៅសប្តាហ៍ក្រោយនេះហើយ។ លោកបន្តថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងភ្លាមបន្ទាប់ពី សម្តេចម៉ែ និងព្រះមហាក្សត្របានសម្រេចព្រះទ័យ ជ្រើសរើសទម្រង់ព្រះបរមរូបសម្តេចឪ។
លោកទិត សុធា បានបន្តថា ទម្រង់ព្រះបរមរូបរបស់សម្តេចតាគឺជារូបឈរ។ សំណង់ស្តូបមានកំពស់២៧,២០ម៉ែត្រ ស្ថិតនៅចំងាយ២០០ម៉ែត្រ ខាងកើតវិមានឯករាជ្យ។ សំណាកព្រះបរមរូបសម្តេចឪដែលមានកំពស់ទាំងទម្រចំនួន៧ម៉ែត្រនោះ នឹងត្រូវសង់អំពីស្ពាន់។
បើយោងតាមការបញ្ជាក់របស់លោក ទិត សុធា ដដែល រាជរដ្ឋាភិបាលមានបំណងចង់អោយក្រុមហ៊ុនទទួលបន្ទុកការសាងសង់សំរេចបានស្តូបព្រះបរមរូបសម្តេចតានេះចប់ នៅមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣នេះ ដើម្បីរាជរដ្ឋាភិបាលអាចរៀបចំការសម្ពោធស្តូបព្រះបរមរូបនេះ នៅចំថ្ងៃប្រសូត្ររបស់សម្តេចឪនរោត្តម សីហនុ តែម្តង គឺថ្ងៃទី៣១ តុលា។ មន្ត្រីរាជរដ្ឋាភិបាលដដែលមិនបានបញ្ជាក់អំពីតម្លៃសំណង់ព្រះបរមរូបនេះឡើយ ដោយគ្រាន់តែបញ្ជាក់ថា រាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកលើការសាងសង់នេះ។
កាលពីថ្ងៃទី៦ កុម្ភៈ សម្តេចម៉ែ មុនីនាថ សីហនុ បានធ្វើព្រះរាជសារមួយអរគុណលោកនាយករដ្ឋមន្ត្រីហ៊ុន សែន សម្រាប់ការផ្តួចផ្តើមគំនិតរបស់លោក ដើម្បីសម្រេចអោយមានការសាងសង់ព្រះបរមរូបអតីតព្រះមហាវីរក្សត្រ។ ចំពោះសម្តេចម៉ែ ព្រះបរមរូបសម្តេចឪដែលសង់នៅក្បែរវិមានឯករាជ្យនេះ នឹងធ្វើអោយប្រជារាស្ត្រនឹកឃើញ និងចងចាំអំពីព្រះភ័ក្រ្តរបស់ព្រះអង្គជាដរាប៕
—————————————


ទោះបីសង់ពីមាសក៏គ្មានអ្វីសំខាន់ដែរ មេឃាតកមុខស្រស់អស់ជីវិតពលរដ្ឋរាប់លាននាក់ ជួយយួនរហូត ដល់យួនបានមកត្រួតខ្មែរដូចបំណង បក្សប្រជាជនកំពុងយកសីហនុជាមធ្យោបាយទាញសន្លឹកឆ្នោត…… បើខ្មែរនៅតែមិនភ្ញាក់រឭកទេ វាសនាខ្មែរនិងកម្ពុជានឹងត្រូវយួនគ្របជាប់ដូចកម្ពុជាក្រោម………………
អ្វីៗក៍ដោយបើមានឆន្ទៈគឺលឿន បើគ្មានឆន្ទៈគឺធ្វើយឺតៗៗៗៗ
គ្រាន់តែម៉ារឿងនេះCPPរកស៊ីមានបានខាងប្រយោជន៏នយោបាយដល់ក
កុំភ្លេចធ្វើទ្រុងរនិងរបងការពារផងក្រែងសត្វឆ្កែនោមច្រាស់និងជុះអាចមន៏ដាក់!!!
ធ្វើអំពីមាសរឹតតែប្រសើ អែទំរង់មុខស្តេចតា យកទំរង់មុខកាលនៅស្រុកចឹន
ពេលកំពុងស្រែកជំទាលតាមវិទ្យុ អោយខ្មែររត់ចូលព្រៃដើម្បីសំឡាប់ខ្មែរ។
ធ្វើពីមាស់ទៅល្អសម្រាប់ប្រជាជនខ្លះអត់លុយចាយ កាត់យកទៅលក់មួយដុំៗគ្រាន់ដោះទាល់ !
saipa tolissan tentang raja kambojar gila baget karena dia juga orang kambojar tapi pikir jelek tentang raja bagus untuk merika dan kami juga ya
sudah setaip hari raja dan president bantu dan pikir tentang orang kambojar semua tapi ada sedikit orang pikir jelek tentang raja dan som dech hun sen ya merika masih membuat baik untuk kami dan merika semau ya