សហគមន៍ព្រៃឡង់កំពង់ធំស្នើសុំក្រុមហ៊ុន ស៊ី អរ ស៊ី ខេ បញ្ឈប់ការឈូសឆាយប៉ះពាល់ដីកម្មសិទ្ធិ

បណ្តាញប្រជាសហគមន៍​ព្រៃ​ឡង់ ខេត្តកំពង់ធំ ប្រមាណ​ជា ៣០០ នាក់នឹងគ្រោងជួបជាមួយ​អាជា្ញធរស្រុក​​​សណា្តន់​ នៅថ្ងៃទី ១៣ ខែគុម្ភៈ ឆ្នាំ ២០១៣​ ។

ដោយ៖ តុលា
Tuesday 12 February 2013
The Free Press Magazine

ប្រជាសហគមន៍ព្រៃឡង់ចុះធ្វើការអង្កេតគន្លងមក

ប្រជាសហគមន៍ព្រៃឡង់ចុះធ្វើការអង្កេតគន្លងមក

ក្នុងសេចក្តីប្រកាស​ព័ត៌មាន​របស់​ប​ណា្ត​ញ​សហគមន៍​ព្រៃ​ឡង់ ខេត្តកំពង់ធំ ដែលទស្សនាវដ្តីសារព័ត៏មានសេរីយើងទទួលបាន នៅថ្ងៃថ្ងៃទី​១១ ​ខែកុម្ភៈ ឆ្នាំ​២០១៣ បានបញ្ជាក់ថា ៖ ប​ណា្ត​ញ​ប្រជាសហគមន៍​ព្រៃ​ឡង់ ខេត្តកំពង់ធំ មាន​គោលបំណង​ជួប​ជាមួយ​អាជា្ញធរ​ស្រុក​ស​ណា្ត​ន់ គឺ​ជំ​រុញឲ្យ​អាជា្ញធរ​ស្រុក​ស​ណា្ត​ន់ បញ្ឈប់​សកម្មភាព​ឈូសឆាយ​របស់​ក្រុមហ៊ុន ស៊ី អរ ស៊ី ខេ ដែល​កំពុង​ឈូសឆាយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កម្មសិទ្ធិ​របស់​យើងខ្ញុំ ក្នុងនោះ​មាន ដីស្រែ ចម្ការ ដើម​ច្បោះ​ជ័រទឹក ជាពិសេស​ដី​បម្រុង​ទុក​របស់​យើងខ្ញុំ​។​
លិខិតបញ្ជាក់បន្តថា ៖ កាលពី​ព្រឹក​ថ្ងៃទី​១១​ ខែកុម្ភៈ តំណាង​សហគមន៍​យើងខ្ញុំ បានដាក់​លិខិត​ជូន​សាលាស្រុក​សណ្តាន់ ដើម្បី​សុំ​ជួប​ជាមួយ​លោក​អភិបាលស្រុក​ស​ណា្ត​ន់ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ ២០១៣​។ ជា​លទ្ធផល​ត្រូវបាន​លោក ស៊ឹម វ​ណា្ណ អភិបាលស្រុក​ស​ណា្ត​ន់ ទទួល​លិខិត និង​បាន​ចា​រលើ​លិខិត​របស់​ប្រជា​សហគមន៍ ហើយ​ក្នុងនោះដែរ សាលាស្រុក​បានចេញ​លិខិត​តប​វិញ ដែល​នៅក្នុង​ខ្លឹមសារ​លិខិត​មានការ​សន្យា និង​លក្ខខណ្ឌ ដូចខាងក្រោម ៖
១-​សាលាស្រុក​សំណូមពរ​ឲ្យ​តំណាង​សហគមន៍​ចំនួន ៧ នាក់ ដើម្បី​ចូលជួប​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៣ ប៉ុន្តែ​ត្រូវបាន​ប្រជា​សហគមន៍​មិន​យល់ព្រម ហើយ​ពួកគាត់ នឹង​គ្រោង​ប្រមូល​មនុស្ស​យ៉ាងច្រើន​ដូច​ក្នុង​ផែន​គ្រោងទុក​ខាងលើ​។
២-​សំណូមពរ​ឲ្យសហគមន៍​ស្រង់​ឈ្មោះអ្នក​រង​ផលប៉ះពាល់​ពិតប្រាកដ​។​
៣-​សាលាស្រុក​ស​ណា្ត​ន់​សន្យានឹង​ធើ្វ​លិខិត​ជូនដំណឹង​ដល់​ក្រុមហ៊ុន​ស៊ី អរ ស៊ី ខេ ដើម្បី​ផ្អាក​សកម្មភាព​របស់ខ្លួន រង់ចាំ​ការដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ទើប​អាច​ធើ្វ​សកម្មភាព​ទៀត​បាន​៕

What Next?

Recent Articles

One Response to "សហគមន៍ព្រៃឡង់កំពង់ធំស្នើសុំក្រុមហ៊ុន ស៊ី អរ ស៊ី ខេ បញ្ឈប់ការឈូសឆាយប៉ះពាល់ដីកម្មសិទ្ធិ"

  1. nara says:

    ការរំលោភយកដីរបស់ប្រជាជនពីអាជ្ញាធរនិងក្រុមហ៊ុន

    ក្នុងស្រុកជាបញ្ហាដែលរដ្ធាភិបាលយើងបានផលប្រយោជន៍

    ប៉ុន្តែធ្វើឲ្យប្រជាជនបានរងគ្រោះពីទង្វើរបស់បក្ខពួករដ្ធាភិបាលនេះ៕