ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាផ្លូវការចំពោះសំណើរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីត្រួសត្រាយផ្លូវធ្វើឲ្យក្តីសង្ឃឹមមួយរបស់កម្ពុជារស់ឡើងវិញ ក្រោយពីបាត់បង់ក្នុងឆ្នាំ១៩៦៣។

ប្រទេសកម្ពុជានឹងធ្វើការដេញថ្លៃដើម្បីឈ្នះសិទ្ធិរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ រូប ស្រេង ម៉េងស្រ៊ុន
រយៈពេលប៉ុន្មានម៉ោងក្រោយពីលិខិតយល់ព្រមជាផ្លូវការត្រូវបានបញ្ជូនទៅកាន់ការិយាល័យកណ្តាលរបស់ NOCC នៅក្នុងរាជធានីភ្នំពេញ ព័ត៌មាននេះត្រូវបានចុះផ្សាយតាមគេហទំព័រសង្គមជាច្រើនដែលក្នុងនោះក៏រាប់បញ្ចូលទាំងគេហទំព័រ Facebook ផងដែរ។ NOCC នឹងដាក់សំណើដេញថ្លៃជាផ្លូវការរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍រយៈពេលពីរឆ្នាំម្តងទៀតមួយនេះ ដែលជាយុទ្ធនាការធំបំផុតទី២ក្នុងទ្វីបអាស៊ីបន្ទាប់ពីអាស៊ីហ្គេម នៅមុនពេលកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៥នៅក្នុងប្រទេសសិង្ហបុរី។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា៖ «វាជាបញ្ហាមួយនៃនីតិវិធី ហើយការយល់ព្រមរបស់ក្រុមប្រឹក្សាប្រតិបត្តិគឺជាបញ្ហាសំខាន់តែមួយគត់។ យើងកំពុងតែស្ថិតនៅពាក់កណ្តាលផ្លូវរួចជាស្រេចតាមរយៈផែនការមេដែលត្រូវបានរួមសហប្រតិបត្តិការដោយក្រសួងជាច្រើនដោយក្នុងនោះរាប់បញ្ចូលទាំងក្រសួងអប់រំ សាធារណការ និងដឹកជញ្ជូន ទេសចរណ៍ សុខាភិបាល សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនធានមនុស្ស»។
លោកបានបន្តថា៖ «ខណៈដែលកំណត់ទៅលើអតិផរណា និងការចំណាយនូវទឹកប្រាក់ដ៏ច្រើនក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត យើងនឹងធ្វើការសន្និដ្ឋានទៅលើការចំណាយទៅលើការរៀបចំដែលមានចំនួនប្រមាណជាបី ទៅបួនលានដុល្លារ។ ប៉ុន្តែការសាងសង់ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្សនឹងធ្វើឲ្យយើងចំណាយកាន់តែច្រើន »។
ស្របពេលដែលបន្ថែមថា ការគ្រប់គ្រងទៅលើការដឹកជញ្ជូន និងធនធានមនុស្សជានឹងក្លាយជាផ្នែកដ៏សំខាន់ អគ្គលេខាធិការរូបនេះបានប្រាប់ឲ្យដឹងទៀតថា៖ «រយៈពេល១០ឆ្នាំអាចហាក់ដូចជាការគិតដ៏យូរអង្វែងមួយ ប៉ុន្តែយើងត្រូវការជាចាំបាច់នូវពេលវេលានោះដើម្បីត្រៀមលក្ខណៈឲ្យបានពេញលេញសម្រាប់អ្វីដែលនៅចំពោះមុខ ហើយការងារនេះបានចាប់ផ្តើមរួចជាស្រេច»។
នៅក្រោមផែនការមេនេះ NOCC នឹងបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មីដែលក្នុងនោះរាប់បញ្ចូលទាំងកីឡដ្ឋានរៀបចំការប្រកួត ក្នុងពេលធ្វើឲ្យល្អប្រសើរទៅលើការផ្តល់លក្ខណៈងាយស្រួលផ្សេងៗទៀតសម្រាប់ព្រឹត្តិការណ៍រយៈពេលពីរសប្តាហ៍នេះ ដែលស្រូបទាញអត្តពលិក និងមន្ត្រីរាប់ពាន់នាក់មកពីជាតិសាសន៍អាស៊ានទាំង១១ប្រទេស»។
លោកថោង ខុន ប្រធាន NOCC និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា៖ «ខ្ញុំពិតជាមានការរីករាយណាស់ដែលភាពស្រពេចស្រពិលអំពីព្រឹត្តិការណ៍ស៊ីហ្គេមត្រូវបានបង្ហាញឲ្យឃើញច្បាស់។ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីសម្រាប់ការបោះជំហានដ៏ធំនេះ»។
ក្នុងនាមជាសមាជិកទាំង៥ដែលបង្កើតកីឡាស៊ីហ្គេមនេះកម្ពុជា ជាប្រទេសតែមួយគត់ដែលបោះបង់សិទ្ធិរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះមួយ៕ IS
រកកល្បក្អូត។
លោកនាគរាជជួយលើកតម្កើងជាតិយើងផង
កុំក្អួតអី គួរតែមានមោទនភាពដែលសម្ដេច
ខំជម្រុញប្រទេសកម្ពុជាអោយមានមុខមាត់
ក្នុងឆាកអន្តរជាតិ។
សង្ឈឹមថាដល់ឆ្នាំ២០២៥ ប្រទេសយើង
មានច្បាប់ចរាចរណ៍ប្រសើរជាងសព្វថ្ងៃ
នេះ ឫក៍បង្ហាត់បង្រៀនអ្នកបើកបរ អោយ
ចេះបើកបរជាងនេះ ។ បើមិនដូច្នេះទេ
មុខតែមកចោលឆ្អឹងនៅស្រុកខ្មែរដោយ
សារសីុហ្គេមមិនខាន។
ព្រោះសព្វថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍
កើតមានមនុស្សស្លាប់រាល់ថ្ងៃ។
ជីវិតហាក់ដូចជាផុយស្រួយស្លាប់ដូច
សត្វធាតុនៅតាមផ្លូវ។
វាត្រឹមត្រូវហើយ ព្រោះមានលេសសង់ផ្ទះល្វែងលក់ និងអគារពាណិជកម្មឲ្យឈ្មួញ ព្រោះស្តាតអូឡាំពិកសព្វ្ងថ្ងៃនេះតូចចង្អៀតណាស់ ហាហា…..ឡូយមែន ខំបំបាត់ស្នាដៃអ្នកដទៃ រួចបង្កើតថ្មី យកស្នាដៃខ្លួន ព្រួញ១បាញ់បានសត្វ២
លឺថា គ្រោងនឹងបង្កើតពហុកីឡាដ្ឋានថ្មី នៅព្រែកភ្នៅ ឲ្យគ្នាគេអភិវឌ្ឍន៍ជាការដោះដូរគ្នាវិញ។
the beggar country want to joint the bidding !!
តើគួរធើ្វយា់ងណាហ្ម់?