គ្រោះថ្នាក់ចរាចរណ៏នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៣ បានឆក់ស្រូបជីវិតមនុស្សយ៉ាងហោចណាស់១៤នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល២៦នាក់ទៀត។ នេះបើតាមតួលេខដែលស្រង់បានដោយនាយកដ្ឋាន សណ្ដាប់់ធ្នាប់ចរាចរណ៏ នៃ អគ្គស្នងការនគរបាលជាតិ ។
សណ្តាប់
Saturday 09 March 2013
The Free Press Magazine
របាយការណ៏ដែលគេរកឃើញនៅលើគេហទំព័រ ស្នងការនគរបាលជាតិបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងដល់ទៅ ១២លើក (យប់ ០៩លើក), បណ្តាលឲ្យមនុស្សស្លាប់ ១៤នាក់ (ស្រី ២នាក់), របួសធ្ងន់ ១២នាក់ (ស្រី២នាក់) និងរបួសស្រាស ១៤ នាក់ (ស្រី ៥នាក់)
ក្នុងនោះ បានបង្កឲ្យខូចខាតយានយន្តសរុប ២៥គ្រឿង ក្នុងនោះម៉ូតូ ១១គ្រឿង, រថយន្តធុនតូច ១១គ្រឿង, រថយន្តធុនធំ ០៣គ្រឿង និង ថ្មើរជើង ម្នាក់ ។
របាយការណ៏ដដែលបន្តថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ស្លាប់និងរងរបួសនេះ គឺបណ្តាលមកពីអ្នកបើកបរល្មើសល្បឿនកំណត់ ៤លើក,មិនប្រកាន់ស្តាំ ១លើក, មិនគោរពសិទ្ធិ ១លើក,ប្រជែងគ្រោះថ្នាក់ ២លើក, បត់គ្រោះថ្នាក់ ១លើក, ស្រវឹង ០១លើក បាត់ការប្រុងប្រយ័ត្ន ១លើក ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ០៧ នាក់ (យប់ ៥នាក់)និង កត្តាផ្សេងៗ ១លើក។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៣នេះ មានចំនួន ៣៣គ្រឿង គឺ រថយន្តទេសចរណ៍ ០៥គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ២៥គ្រឿង,និងរថយន្តដឹកទំនិញធុនធំ ០៣គ្រឿង ។
រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ០១គ្រឿង, នៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៣២គ្រឿង៕

Should raising price of beer & all kind of drink (those case to die but not only them , others on the same road &time) also traffic law most be practicing …alcoholic check…permanantly…not only check weapon and drugs…
ការបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍របៀបនេះ, ភាគច្រើនបង្ករឡើងដោយសារតែការសេពគ្រឿងស្រវឹងនិងគ្រឿងញៀនដែលអាជ្ញាធរគ្មានសមត្តិភាពទប់ស្កាត់ឲ្យបានដឹតដល់គឺជាបញ្ហាមួយដែលគួរឲ្យព្រួយបារម្មណ៍ក្នុងសង្គមខ្មែរបច្ចុប្បន្ន។