​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​ខ្មាស​អន្តរជាតិ រឿង​អ្នក​បឹង​កក់

ក្រុម​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​បាន​ថ្លែង​កាល​ពី​ព្រឹក​មិញ អំឡុង​ការ​តវ៉ា​របស់​អ្នក​ភូមិ​បឹង​កក់ ខាង​មុខ​អគារ​ក្រសួង​ការ​បរទេស​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​មាន​ចេតនា​ធ្វើ​ឲ្យ​កម្ពុជា​ខ្មាស​គេ​លើ​ឆាក​អន្តរ​ជាតិ ចំពោះ​សំណុំ​រឿង​ដ៏​អូស​បន្លាយ របស់​អ្នក​ភូមិ​បឹង​កក់ ។

Monday 11 March 2013
The Free Press Magazine

ក្រុមអ្នកភូមិបឹងកក់ ពេលឈរតវ៉ា នៅពីខាងក្រៅរបង ក្រសួងការបរទេស កាលពីព្រឹកមិញ

ក្រុមអ្នកភូមិបឹងកក់ ពេលឈរតវ៉ា នៅពីខាងក្រៅរបង ក្រសួងការបរទេស កាលពី ព្រឹកមិញ

លោក សៀ ភិរម្យ នាយក​លេខាធិការ​ដ្ឋាន នៃ ក្រុម​ការងារ​ពិសេស​សិទ្ធិល​នៅ​ដ្ឋាន ដែល​ជា​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៏​ព័ត៌​មាន​ថា អាជ្ញាធ​រ​មូលដ្ឋាន​ មិន​បាន​អនុវត្តន៏​តាម​អនុក្រឹត្យ​របស់​នាយករដ្ឋមន្ត្រី ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បាក់​មុខ លើ​ឆាក​អន្តរជាតិ ។

ក្នុង​គោល​ដៅ​បញ្ចប់​វិបត្តិ​ដីធ្លី ដ៏​ចម្រូង​ចម្រាស រវាង​អ្នក​បឹង​កក់ និង ក្រុម​ហ៊ុន ស៊ូ​កា​គូ​អ៊ីន របស់​លោក​ឧញ៉ា ឡាវ ម៉េងឃីន កាល​ពី​ថ្ងៃ​ទី ១១ ខែ សីហា ឆ្នាំ ២០១១ នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ ដោយ​សម្រេច​កាត់​ដីទំហំ ១២,៤៤ ហិកតា នៃ​ផ្ទៃ​ដីបឹងកក់ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ជិត​១ពាន់​គ្រួសារ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ត្រូវ​បាន​អ្នក​ភូមិ​និយាយថា បាន​បង្កើត​លេស​ដើម្បី កាត់​​ពួក​​គាត់​​ ៦១ គ្រួ​សារ​​ចេញ ពី​សិទ្ធិ​ដែល​នឹង​ទទួល​បាន​ចំណែក​ដី​នោះ។

គួរ​បញ្ជាក់​ថា ការ​លើក​គ្នា​មក​ពី​ព្រឹក​មិញ របស់​ក្រុម​អ្នក​ភូមិ​បឹង​កក់ គឺ​ដើម្បី​ធ្វើ​ការ​តវ៉ា​ប្រឆាំង នឹង សេច​ក្ដី​ថ្លែង​របស់​មន្ត្រី​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​ដែល​ថា ក្រុម​អ្នក​ភូមិ​បឹង​កក់​ដែល មាន​ជម្លោះ​ពួក​គេ ពុំ​មាន​ឯកសារ​បញ្ជាក់​ដីធ្លី ត្រឹម​ត្រូវ ៕​

What Next?

Recent Articles

4 Responses to "​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​ខ្មាស​អន្តរជាតិ រឿង​អ្នក​បឹង​កក់"

  1. Ly Seanteur says:

    ពិតណាស់​ ដោយសារតែផលប្រយោជន៏របស់ក្រុមគ្រួសារត្រកូលហ៊ុន និង បក្សពួកដែលជាយួន បានយកកិត្តយសខ្មែរទាំងមូលទៅជន់ឈ្លី។ ពិតជាបាបកម្មមែន។​

  2. Former Hia lola says:

    ​សង្គម​ស៊ីវិល​ idea is completely wrong and opposite from the true. Phnom Penh is the capital and the tourist center in Cambodia. Every surounding countries are well developping, we don’t want the to show the world that our capital is covert by dirty garbage in the tourist city. This is a big embaressing to the world if we keep the Boeung Kok resident righ in the midle of the tourist faces. If we care the interest of the resident of Boeung Kok and Borey Keyla, the whole country of 15 million people must be embarassed with the world.

  3. Ngor heaw says:

    Some people don’t like to see Cambodia having a development.

  4. Neak ta says:

    Some doctrine said: “We will to put dawn fews people in order to put up the whole country to go a head”.