គណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញសេចក្តីប្រកាសព័ត៌មានខ្លីមួយ កាលពីយប់ថ្ងៃទី១០ ខែមីនាម្សិលមិញថា គណបក្សហ្វ៊ុនស៊ិនប៉ិចដាក់ពាក្យបណ្តឹងប្តឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពីបទពុករលួយនិងលួចឧទ្ធម្ភាគចក្រ ម៉ាក MI17 ( អ៊ឹមអាយ ១៧ ) របស់គណបក្សហ្វ៊ុនស៊ិនប៉ិច យកទៅលក់ ក្នុងពេលព្រះអង្គនៅជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ ក៏ប៉ុន្តែមកដល់រសៀលថ្ងៃចន្ទនេះ ពាក្យបណ្តឹងប្រឆាំងសម្តេចក្រុមព្រះមិនទាន់ដាក់ទៅកាន់តុលាការនៅឡើយទេ។ រីឯអ្នកស្និទ្ធនឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានបដិសេធហើយចាត់ទុកថា បណ្តឹងលើសម្តេចក្រុមព្រះ ជារឿងអយុត្តិធម៌។ អ្នកនាំពាក្យសម្តេចក្រុមព្រះក៏បានបដិសេធថា ព្រះអង្គ មិនយាងទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដូចដំណឹងចុះផ្សាយឡើយ។
ថ្ងៃ ចន្ទ 11 មីនា 2013
ដោយ លី ម៉េងហួរ
RFI
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (©សុវណ្ណារ៉ា)
សេចក្តីប្រកាសខ្លីរបស់អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបង្ហាញថា គណបក្សហ្វ៊ុនស៊ិនប៉ិចដាក់ពាក្យបណ្តឹងប្តឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពីបទពុករលួយនិងលួចឧទ្ធម្ភាគចក្រ ម៉ាក MI17 ( អ៊ឹមអាយ ១៧ ) របស់គណបក្សហ្វ៊ុនស៊ិនប៉ិចយកទៅលក់។
ក៏ប៉ុន្តែមកដល់រសៀលថ្ងៃចន្ទនេះ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ទុំ សម្បុរ បានប្រាប់វិទ្យុបារាំងអន្តរជាតិថា គណបក្សហ្វ៊ុនស៊ិនប៉ិចមិនទាន់បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅកាន់តុលាការនៅឡើយទេ។
លោក ទុំ សម្បុរ បានបញ្ជាក់ថា "ឥឡូវនេះ គណបក្សហ្វ៊ុនស៊ិនប៉ិចមិនទាន់បានដាក់ពាក្យបណ្តឹងអ្វីមួយជាផ្លូវការអីទេ។ ប៉ុន្តែគ្រាន់តែថា យើងកំពុងតែគិតថាតើត្រូវធ្វើយ៉ាងម៉េចទៅតាមនីតិវិធី ពីរឿងបញ្ហាដូចសេចក្តីប្រកាសព័ត៌មានពីយប់មិញអីចឹង គឺទី១ ពីបញ្ហាលក់ឧទ្ធម្ភាគច្រក និងទី២-ពីបញ្ហាពុករលួយ"។
លោក ទុំ សម្បុរ បានបន្ថែមថា បញ្ហាពុករលួយនិងការលួចយកយន្តហោះទៅលក់ ដែលគណបក្សហ្វ៊ុនស៊ិនប៉ិចប្រកាសប្តឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺបានកើតឡើងក្នុងអំឡុងពេលព្រះអង្គនៅគង់ជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។
សម្តេចក្រុមព្រះត្រូវបានគេទម្លាក់ចេញពីប្រធានគណបក្សហ៊្វុនស៊ិនប៉ិច តាមរយៈសមាជ ថ្ងៃ១៨ តុលា ឆ្នាំ២០០៦។
ការពន្យារពេលដាក់ពាក្យបណ្តឹង ទៅកាន់តុលាការប្រឆាំងនឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅពេលនេះ ត្រូវបានអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ទុំ សម្បុរ លើកឡើងថា មិនមែនមកពីការសម្របសម្រួលណាមួយរវាងសម្តេចក្រុមព្រះជាមួយថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ឡើយ។ មូលហេតុមានតែមួយគត់ គឺគណបក្សហ្វ៊ុនស៊ិនប៉ិចមិនទាន់រៀបចំឯកសាររួចរាល់។
លោក ទុំ សម្បុរ ក៏បានបដិសេធផងដែរថា សេចក្តីប្រកាសប្តឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅពេលនេះ ក៏មិនមែនជាការគាបសង្កត់ នៅពេលមានដំណឹងថាសម្តេចក្រុមព្រះ យាងទៅចូលរួមធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ឬក៏សងសឹកព្យាបាទអ្វីទេ។
យ៉ាងណាក៏ដោយ លោក ប៉ែន សង្ហា ជាអ្នកស្និទ្ធនឹងសម្តេចក្រុមព្រះ បានចាត់ទុកការប្រកាសប្តឹងសម្តេចក្រុមព្រះ ថាជារឿងអយុត្តិធម៌និងជារឿងកំសាក និងអគុណធម៌នៃមេដឹកនាំបច្ចុប្បន្ន របស់គណបក្សហ៊្វុនស៊ិចប៉ិច។ ជាមួយគ្នានោះ លោក ប៉ែន សង្ហា ក៏បានបដិសេធនូវព័ត៌មានដែលមានលេចឮថា សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិហើយទទួលបានតួនាទីជាប្រធានគណបក្សកិត្តិយស។
សូមរម្លឹកថា នៅក្រោយពេលគណបក្សហ្វ៊ុនស៊ិនប៉ិច បែកបាក់ជាពីរ តាមរយៈសមាជកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏ត្រូវបានគណបក្សហ្វ៊ុនស៊ិនប៉ិចដែលដឹកនាំដោយលោក ញឹក ប៊ុនឆៃ បានប្តឹង ចោទប្រកាន់ព្រះអង្គក្នុងរឿងលក់ដីទីស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយព្រះអង្គក៏ត្រូវតុលាការផ្តន្ទាទោសកំបាំងមុខដាក់ពន្ធនាគារ នាំឲ្យព្រះអង្គភៀសព្រះកាយគង់នៅក្រៅប្រទេសមួយរយៈ។ កាលណោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានជាប់បណ្តឹងនៅតុលាការក្នុងសំណុំរឿងឯកពន្ធភាព ដែលព្រះអង្គមានមហេសីពីរផងដែរ៕
———————————-
ហេតុអ្វី យូ មកហើយ មិនប្តឹង នឹង ព្រះអង្គ ។ គ្រាន់តែ ឭថា ព្រះអង្គ ចង់ចូល បក្ស សង្គ្រោះ ជាតិ ក៏មានរឿង ចង់ប្តឹង ភ្លាមម៉ង ណ៏ ! ព្រះអង្គ អើយ ព្រះអង្គ ជួយមិនបានទេ នេះហើយ កម្មពារ របស់ទ្រង់ ទៅ រាប់អាន មិត្ត ជាមួយ ចោរ !
ស្តេចចោរម្សៀត ស្តេចក្រឡិចក្រឡុច ស្តេចអត់បានការ សមមុខហើយ នេះជាផ្លូវដែលទ្រង់សំរេចដើរខ្លួនឯងទេ !
ដល់ពេលហែកហួរគ្នាទៀតហើយ នេះ បាន ចំជាយ៉ាប់មែន ។
ទ្រង់អត់សេរីភាពហ្មងអាណីតណាស់តែជួយយ៉ាងណាបានទៅ???បើមានគេចាំតែដាក់ទោសចឹងនោះយ់ាប់ហើព្រះអង្គអើយ!!!
ទទង្វើនេះគឺ ញឹក ប៌ុនឆាយ ធ្វើដើម្បីសម្តេច ភ្នែកមួយតែប៉ុណ្ណោះ ហើយអនាគត់គឺ ញឹក ប៌ុនឆាយនៅតែ បានកាន់ដំណែងជាឧប្បនាយករដ្ឋមន្ត្រីដដែល អោយតែហ៌ុន សែន នៅមានអំណាច។
សម្តេចក្រុមព្រះ បើលោកគ្រាន់បើ ត្រូវតែហ៌ានជំនះអោយបាន ទើបទ្រង់អាចមានឪកាសបានធ្វើ អ្នកនយោបាយបន្តទៀត បើំពុំដូចទេ ទ្រង់នឹងចប់ហើយមួយជីវិតនេះក្នុងការចាប់យកឪកាសនេះ៕
គួរឲ្យអស់សំណើចណាស់!!! នេះជាចរឹកកូនខ្មែរ???? ពូកែរខាងសន្សំរឿង អត់ប្រយោជន៍!!!
តើពេលណាទើបប្រទេស ខ្មែររីកចំរើនដូចគេ???? តើខាងណា ឈ្នះ ហើយខាងណាចាញ់???
តើសាក់សមជាអ្នកដឹកនាំប្រទេសបានទេ បើតែយ៉ាងនេះ???? ប្រជាជនអត់អីច្រកឆ្នាំងមិនគិត ៗ
គិតតែនាំគ្នាចាក់រុកពី អ្នកនេះ អីចេះ អ្នកនោះ អីចុះ!!! ពេលណាទើបអស់លោកភ្ញាក់គំនិត
អភវឌ្ឍន៍??? ។ តើអស់់លោកសព្វថ្ងៃនេះ អត់មានការងារធ្វើទេឫ?????
អាណិតប្រជាពលរដ្ឋនៅតាមចុងកាត់មាត់ញកផង ។ ហេតុអី គ្រាន់តែរឿង ផ្ទៃក្នុងសោះ ខ្មែរ
និងខ្មែរសោះ ។ បើស្តាប់សាច់រឿងទៅ វាកើតយួរហើយ ហេតុអីកាលនោះមិនពីភាក្សាគ្នាឲ្យហើយ?
មើលទៅ មិនចោលក្បួនលុតក្រាប ហ្នឹងទេ ។ ព្រោះតែលុតក្រាប ហើយ ទោះលោកធ្វើខុស
ក៏ថាត្រូវដែរ ព្រោះតែខ្លាចបុណ្យសក្តិ ពូជពង្ស ខ្ពស់ជាងឫ???? គុមចាំដល់អស់បុណ្យទើបហ៊ានថា!
គួរឲ្យអស់សំណើចណាស៉!!!! ល្មមបស់បង់គំនិតមិនរីកចំរើនកើនប្រយោជន៍នេះចេញទៅ!!!!
សុំទុកនាទីហ្នឹទៅជួយ អ្នកក្រីក្រ សាងសង់ហេដ្ឋារចនាសម្ពន័វិញប្រសើរជាង!!!! អត់ចេះខ្មាស់គេ
សោះ!!!! តើមានបុគ្គលពូកែខាងជិះជាន់ខ្មែរគ្នាឯង ប៉ុន្មានទៅដែលកំពុងសម្ងំស្រូបជញ្ជក់ញើស
ឈាមប្រជា រាស្ត្រក្នុងជួររដ្ឋាភិបាល???
ក្នងនាមកូនខ្មែរមួយរូប សុំឲ្យសម្តេចហុនសែន ឈរលើមនសិការ ទសពិតរាជធម៌ ចាត់ភ្នាក់ងារ
សម្ងាត់ចុះគ្រប់ស្ថាបន្ត ធ្វើការអង្កេតសឹក្សាយ៉ាងសម្ងាត់ ស្រាវជ្រាវរាវរកអ្នកពូកែខាងសន្សំរឿង
ឆ្កើះឆ្កៀលគេឯង យកទៅអប់រំ ឲ្យអស់ ។
ចូរយើងគិតពីថ្ងៃនេះទៅមុខ ថាតើគួរធ្វើយ៉ាងណាឲ្យប្រទេសយើង ប្រជាជនយើងមានភាព រុងរឿង
ថ្កុំ ថ្កើង សំបូសប្បាយ ដូចប្រទេសជិតខាងយើងឡើង!!!!
សម្តេចក្រុមព្រះគួរចាកចេញឲ្យឆ្ងាយពីនយោបាយ ទៅធ្វើជាគ្រូបង្រៀននៅស្រុកបារាំងទៅ ព្រោះព្រះអង្គចេះតែក្នុងក្រដាស់ ត្រង់ៗដូច២ពីរដងបួនអញ្ចឹង ពុំឆ្លាត ពុំមានល្បិចថោកទាបដូចពួកក្មេងវត្តឡើយ សូម្បីតែកូនចៅជំនិតៗរបស់ខ្លួនតាំងពីនៅក្នុងព្រៃក៏ត្រូវសម្តេចហ៊ុនសែនទិញក្បាលបានយកមកធ្វើជាឆ្កែឲ្យបែខាំម្ចាស់វិញបានដែរ បើនិយាយមិនខុសទេព្រឹត្តិ៥និង៦កក្កដាគឺជាគំនិតដ៏វាងវៃមួយដើម្បីកំទេចសម្តេចក្រុមព្រះនិងគណះបក្សហ្វុនស៊ីប៉ិចពិតប្រាកដឲ្យវិនាសតែប៉ុណ្ណោះ ដោយសារសម្តេចក្រុមព្រះជឿលើការបោកប្រាស់របស់ញឹកប៊ុនឆៃដែលត្រូវគេទិញក្បាលបានរួចជាស្រេចទៅហើយ។ ព្រះអង្គមិនអាចងើបមុខរួចក្នុងឆាកនយោបាយទេ ព្រោះព្រះអង្គជាមុខសញ្ញាមួយដែលគេខ្លាចនិងបារម្មណ៍ពិតប្រាកដ. មិនមែនលោកកឹមសុខាឬសមរង្សីនោះទេ ព្រោះបើបក្សព្រះអង្គជាប់ឆ្នោតគឺព្រះអង្គអាចធ្វើជានាយករដ្ឋមន្រ្តីបាន. នោះហើយជាហេតុផលដែលគេព្យាយាមគ្រប់វិនាទីដើម្បីកំទេចនយោបាយព្រះអង្គ។
Let him breathe! I have a pity on him!