លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១១ មីនា បានស្នើសុំឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអាជ្ញាធរធ្វើការងារបង្ការគ្រោះថ្នាក់ចរាចរណ៍ កុំចាំតែបញ្ជារបស់នាយករដ្ឋមន្ត្រី។
ដោយ វោហារ ជាតិ
2013-03-11
RFA

គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវមួយ ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១០ (RFA/Uy Sophea)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកបើកបរយានយន្តគ្រប់ប្រភេទទាំងអស់រួមគ្នាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលកំពុងកើតឡើង បណ្ដាលឲ្យមនុស្សស្លាប់រៀងរាល់ថ្ងៃ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅក្រុងភ្នំពេញ ថ្ងៃទី១១ មីនា លោកនាយករដ្ឋមន្ត្រីបានផ្ដល់ពាក្យស្លោកមួយឃ្លាដល់ប្រជាពលរដ្ឋ និងអ្នកបើកបរទាំងអស់ឲ្យចងចាំជានិច្ច និងយកទៅអនុវត្តឲ្យបានគ្រប់គ្នាៗ ដែលលោករំពឹងថា ការក្រើនរំលឹកនេះនឹងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានពេលអនាគត។
លោក ហ៊ុន សែន៖ «ឥឡូវទាល់តែយើងប្រឹងទាំងអស់គ្នា ហើយពិធីករ ពិធីការិនី ក៏បានប្រឹងប្រែង សិល្បករ សិល្បការិនីរបស់យើងក៏បានធ្វើការងារហ្នឹងច្រើនដែរ កុំសេពគ្រឿងញៀន ស្រវឹងកុំបើកបរ បើកបរកុំស្រវឹង។ ប៉ុន្តែវាអត់ចំណុះអ្នកដែលនិយាយទេ វាចំណុះប្រព្រឹត្ត។ មើល! ឥឡូវយើងខិតខំ ថ្ងៃហ្នឹងនិងថ្ងៃស្អែកកុំឲ្យគ្រោះថ្នាក់ចរាចរណ៍។ អនុវត្តនូវពាក្យស្លោកហ្នឹងទាំងអស់គ្នាមើល ថ្ងៃហ្នឹង និងថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ ទន្ទិញឲ្យរត់មាត់ទាំងអស់គ្នា…»។
ទន្ទឹមពេលនេះដែរ លោកនាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកដល់មន្ត្រីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ព្យាយាមអនុវត្តភារកិច្ចរបស់ខ្លួន និងទទួលខុសត្រូវឲ្យបានខ្ជាប់ខ្ជួន កុំចាំតែបទបញ្ជារបស់នាយករដ្ឋមន្ត្រី។
គ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាមួយយ៉ាងធំដែលប្រជាពលរដ្ឋកម្ពុជា កំពុងប្រឈមសព្វថ្ងៃរហូតដល់ទៅមានប្រជាពលរដ្ឋខ្លះមិនហ៊ានធ្វើដំណើរឆ្ងាយនៅពេលបុណ្យទានធំៗម្ដងៗ ព្រោះខ្លាចស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍។
លោក សែន បញ្ញាវុឌ្ឍ មន្ត្រីអង្គការជនពិការអន្តជាតិបែលហ្ស៊ិក នៅថ្ងៃទី១១ មីនា បានហៅការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីថា ជាការដាស់អារម្មណ៍មួយយ៉ាងសម្បើម។ ក៏ប៉ុន្តែលោកក៏បានទាញអារម្មណ៍ដែរថា រដ្ឋាភិបាលក៏គួរចុះពិនិត្យគុណភាពសិក្សានៃសាលាបង្រៀនបើកបរផងដែរ ព្រោះថា សាលាបើកបរថ្នាលផលិតអ្នកបើកបរ។
របាយការណ៍ក្រសួងមហាផ្ទៃ ប្រកាសនៅថ្ងៃទី១១ មីនា នេះដែរ បង្ហាញថា ឆ្នាំ២០១២ កន្លងទៅនេះមានគ្រោះថ្នាក់ចរាចរណ៍ជាង ៦៥០លើក បណ្ដាលឲ្យមនុស្សស្លាប់ប្រហែល ២១០នាក់ របួសប្រហែល ១.០២០នាក់។
រីឯរបាយការណ៍របស់អង្គការជនពិការអន្តរជាតិបែលហ្ស៊ិក បង្ហាញថា ការខូចខាតដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១១ បណ្ដាលឲ្យខាតបង់ប្រាក់សរុបប្រហែល ៣១០លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ពួកអ្នកខាងក្រោមៗ កំពុងធ្វើអី បានជាឲ្យនាយករដ្ឋមន្រ្តីរវល់អី រវល់អីយ៉ាងនេះ ឲ្យគេធ្វើខ្លះទៅ។
First for all, Hun Sen’s government must have to reinforce the traffic law to avoid an accident.
– Government must provide the reading books for people to learn about rule how to drive.
– Government must have the police department for giving an examination the reading and driving test.
– The readers and the divers must have an examination which is a formal test they take to show their knowledge or ability in a particular subject, or to obtain a qualification at the police department.
– After they pass the reading test, the police just give them the learning permit.
– When they got the learning permit, they can drives on the road with a teacher ad, or someone who had license drive for a year. There is no allow for them to learn how to drive by
themselves without teachers.
– After they had known how to drives, they have to have the driving test with the policemant
on the road.
According to me, I had fall the driving test 3 times in U.S, before I got the license
driver. I got a ticket of speed limit one time it took away 3 point from my license. If I still not watch my speed, the U.S. law said that after 12 point, the police will take my license away.
If I still persist to drive and get cough by the police on the road, I will go tojail right away.
So the government of Cambodia must reinforcemant the law in order to protect people
from the sirous accident inside the country.
In addition, government must not allow the motor-cycle to drive on the roads without license driver.