ទិដ្ឋភាព​កម្លាំងសមត្ថកិច្ចចម្រុះ ឈួសឆាយកំទេចផ្ទះ ប្រជាពលរដ្ឋ៤៩ គ្រួសារ

ការអនុវត្តសាលក្រមបណ្តោះអាសន្ន របស់ សាលាដំបូង ខេត្តព្រះសីហនុ បានប្រើបា្រស់កម្លាំងសមត្ថកិច្ចចម្រុះ ឈួសឆាយកំទេចផ្ទះប្រជាពលរដ្ឋ៤៩ គ្រួសារ នៅភូមិកែវ ផុស ឃុំកែវផុស ស្រុកស្ទឹងហាវខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ ចាប់ពីម៉ោង៦ ព្រឹក រហូតដល់ម៉ោងជាង១១ ថ្ងៃត្រង់ ដោយបានសម្រេចបំផ្លាញផ្ទះអ្នកភូមិចំនួន១៩ ខ្នង រួមនឹងឈួសឆាយកំទេចជា ស្ថាពរនូវផល ដំណាំ របស់អ្នកភូមិកែវផុស។

Monday 11 March 2013
The Free Press Magazine

ជុំវិញរឿងនេះ មជ្ឈដ្ឋានអ្នកច្បាប់បានសម្តែងការ ចាប់អារម្មណ៍ចំពោះការ វិវឌ្ឍន៍ថយក្រោយ នៃប្រព័ន្ធ យុត្តិធម៌ ក៏ព្រោះតែចៅក្រមថ្នាក់ទាប បានប្រើឆន្ទានុសិទ្ធិរបស់ខ្លួន មិនគោរពសេចក្តី ណែនាំរបស់ តុលាការ ជាន់ខ្ពស់ ដោយមានៈអនុវត្តសាលក្រមបណ្តោះអាសន្ន រឹបអូសដីស្រែ ដីចំការ រួមនឹង ការឈួស ឆាយផលដំណាំ និងផ្ទះសម្បែងប្រជាពលរដ្ឋ៤៩ គ្រួសារនៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ យកទៅឲ្យម្ចាស់ក្រុមហ៊ុនស្រាបៀរលីអូ គឺលោក ឩកញ៉ា ជៀម ផែន ដោយមិនអាណិត អាសូ ប្រជាពលរដ្ឋស្លូតត្រង់ ធ្វើឲ្យពួកគាត់ស្រែកទ្រហោយំ និងបៀមការឈឺ ចាប់មើលគ្រឿងចក្រជាច្រើន គ្រឿងកំទេចផ្ទះសម្បែងរបស់គាត់។

What Next?

Recent Articles

2 Responses to "ទិដ្ឋភាព​កម្លាំងសមត្ថកិច្ចចម្រុះ ឈួសឆាយកំទេចផ្ទះ ប្រជាពលរដ្ឋ៤៩ គ្រួសារ"

  1. March 12, 2013 at 1:32 pm មន្ត្រី​អង្គការសហប្រជាជាតិ​ទាមទារ​ឲ្យ​ធនាគារពិភពលោក​ភ្ជាប់​ការគោរព​សិទ្ធិមនុស្ស​ទៅនឹង​គម្រោង​ជំនួយ ឬ​ការអភិវឌ្ឍ​នៅ​កម្ពុជា​
    មន្ត្រី​អង្គការសហប្រជាជាតិ​ទាមទារ​ឲ្យ​ធនាគារពិភពលោក​ភ្ជាប់​ការគោរព​សិទ្ធិមនុស្ស​ទៅនឹង​គម្រោង​ជំនួយ ឬ​ការអភិវឌ្ឍ​នៅ​កម្ពុជាក្នុង​របាយការណ៍​ដ៏​សំខាន់​មួយ​ដាក់ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ​ប្រចាំ​ក្រុង​ហ្សឺ​ណែវ កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៣ នេះ លោកស្រី រ៉ា​ហ្គែ​ល រ៉ូ​ល​និ​ច ជា​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ​ផ្នែក​លំនៅដ្ឋាន បាន​ស្តីបន្ទោស ត្រង់ៗ​ទៅលើ​កម្មវិធី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​របស់​ធនាគា​រ​ពិភពលោក​ដែល​បាន​អនុវត្តន៍​នៅក្នុង​ប្រទេស​កម្ពុជា ថា​ជា​ការងារ​ប្រកបដោយ​ភាពបរាជ័យ ហើយ​មន្ត្រី​អង្គការសហប្រជាជាតិ បានដាក់​ចេញ​ជា​អនុសាសន៍​ជំរុញ​ឲ្យ​ធនាគារពិភពលោក យក​កម្មវិធី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី យកទៅ​បញ្ចូល​ក្នុង​បញ្ហា​សិទ្ធិមនុស្ស ដោយ​ចាត់ទុកថា វា​ជា​ចំណុច​អាទិភាព នៅក្នុង​កម្មវិធី​ដីធ្លី ហើយ​បញ្ហា​នេះ​កំពុង​ក្លាយជា​ទណ្ឌកម្ម​ថ្មី​មួយទៀត ទៅលើ​ការដឹកនាំ​ដោយ​ខ្វះ​ភាព​ទទួលខុសត្រូវ និង​ខ្វះ​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

    ​លោកស្រី រ៉ា​ហ្គែ​ល រ៉ូ​និ​ច បានបញ្ជាក់​ក្នុង​របាយការណ៍​ថា ធនាគារពិភពលោក ដែល​មិនអាច​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​របស់​អ្នកភូមិ​បឹងកក់​គួរតែមាន​ការជំរុញ​ថែមទៀត សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឲ្យ​បានល្អ​ប្រសើរឡើង​ហើយ​ក្នុង​របាយការណ៍​ស៊ើបអង្កេត​ផ្ទៃក្នុង​ដែល​ទើប តែ​បញ្ចប់​កាលពី​ឆ្នាំ​២០១០ បាន​បញ្ជាក់ថា គម្រោង​ផ្តល់​ប័ណ្ណ​កម្ម សិទ្ធិ​ដីធ្លី​របស់​ធនាគារពិភពលោក ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២៤,៣​លាន​ដុល្លារ​អាមេរិក នៅក្នុង​ប្រទេស​កម្ពុជា បានទទួល​បរាជ័យ ដោយសារតែ​ពលរដ្ឋ​ជាង​៣​ពាន់​គ្រួសារ​នៅ​តំបន់​បឹងកក់ ត្រូវបាន​រដ្ឋាភិបាល​ប​ណ្តេ​ញ​ចេញ​ដោយ​ខុសច្បាប់ គ្មាន​សំណង​ត្រឹមត្រូវ​បន្ទាប់ពី​ពួកគេ ត្រូវបាន​បដិសេធ​មិន​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​សំណាក់​អាជ្ញា ធរ​អ្នកកាន់អំណាច បើទោះបីជា​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នេះ ត្រូវបាន​អនុវត្តន៍​ដោយ​ធនាគារពិភពលោក ដែល​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​ក៏ដោយ​។ បញ្ហា​ជម្លោះដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើង ហើយ​មាន​ស្ថានភាព​អាក្រក់​ជាង​មុន ដោយសារតែ​ក្រុម​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ មិនបាន​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ ឲ្យ​បានល្អ​ប្រសើរ​នោះទេ ដែល​ភាគច្រើន បញ្ហា​ជម្លោះដីធ្លី​កើតឡើង​ដោយសារ​ពលរដ្ឋ​ក្រីក្រ​មិនមាន​ប្រាក់​សម្រាប់ធ្វើ​ប័ណ្ណកម្មសិទ្ធិ ហើយ​ក្រោយមក​ធនាគារពិភពលោក បាន​ធានារ៉ាប់រង​ចំពោះ​ការចំណាយ​លើ​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ទូទៅ ប៉ុន្តែ​ការអនុវត្ត​គម្រោង​នេះ​មាន​ភាពចម្រូងចម្រាស​និង​ស្មុគស្មាញ ដោយសារតែ​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ មិនមាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​កិច្ចសហការ​ជាមួយ​ធនាគារពិភពលោក​។​

    ​ការលើកឡើង​របស់លោក​ស្រី រ៉ា​ហ្គែ​ល រ៉ូ​និ​ច ក្នុង​របាយការណ៍​ពិសេស​ដាក់ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បានបង្ហាញ​យ៉ាងច្បាស់​ថា បញ្ហា​ជម្លោះដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា ផ្តើមចេញពី​កង្វះ​ការទទួលខុសត្រូវ និង​គ្មាន​ឆន្ទៈ​ពិតប្រាកដ ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ពី​សំណាក់​អាជ្ញាធរ​កាន់អំណាច ដែល​ធ្វើ​ឲ្យ​បញ្ហា​ជម្លោះដីធ្លី​កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ជាក់ស្តែង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ ត្រូវបាន​អាជ្ញាធរ​ឯកភាព​ឲ្យ​អនុវត្តន៍​គម្រោង​វាស់វែង​ដីធ្លី ដើម្បី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ប៉ុន្តែ​ទីបំផុត ប័ណ្ណកម្មសិទ្ធិ​ដែល​ធ្វើ​រួចហើយនោះ មិនបាន​យកទៅ​បែង​ចែកជូន​ពលរដ្ឋ​នោះទេ​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ផ្តល់​ដី​តំបន់​បឹងកក់ ឲ្យ​ទៅ​ក្រុមហ៊ុន ស៊ូ​កា គូ​អី​ុ​ន ធ្វើការ​អភិវឌ្ឍន៍ បើទោះបីជា​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​នៅ​តំបន់​បឹងកក់​នេះ ធ្វើឡើង​ដោយ​ប្រាក់​ជំ នួ​យ​របស់​ធនាគារពិភពលោក​ក៏ដោយ​។ រដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ក្រអឺតក្រទម​នៅពេល​មាន​សម្ពាធ ឬ​លក្ខខណ្ឌ​តឹងតែង​ពី​ធនាគារពិភពលោក​គឺ លោក ហ៊ុន សែន បានប្រកាស​ជា​ឯកតោភាគី ក្នុងការ​បញ្ចប់​កិច្ចសហការ​ឬ​ឈប់​អនុវត្តន៍​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជាមួយ​ធនាគារពិភពលោក ដែល​បញ្ហា​នេះ​កាន់តែ​ធ្វើ ឲ្យ​ពលរដ្ឋ​ក្រីក្រ​គ្មាន​ឱកាស​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ងាយ​បង្ក​ឲ្យ​មាន​បញ្ហា​ជម្លោះ​ក៏ដូចជា​ការបណ្តេញចេញ​ដោយ​បង្ខំ​។​

    ​បញ្ហា​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​នេះ​ផងដែរ ធនាគារពិភពលោក​ធ្លាប់​បានដាក់​លិខិតផ្លូវការ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា ចំនួន​៣​លើក​រួចមកហើយ ក្នុងការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ជម្លោះ​ជាមួយ​អ្នកភូមិ​បឹងកក់ ហើយ​ពេល​មួយ​នោះ​លោក ហ៊ុន សែន បាន​បន្ទន់ឥរិយាបថ ដោយបាន​កាត់​ដី​ប្រមាណ​១២​ហិកតា ពី​គម្រោង​អភិវឌ្ឍន៍​សម្រាប់​ចែកជូន​អ្នកភូមិ​បឹងកក់ ដែល​សេសសល់​ពី​ការបណ្តេញចេញ ហើយ​ក្រោយមក​អ្នកភូមិ​បឹងកក់​នៅតែ​មិនអាច​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដដែល បើទោះបីជា​លោក ហ៊ុន សែន បានចេញ​សេចក្តីប្រកាស​ផ្លូវការ​និង​បានដាក់​ពង្រាយ​ក្រុមនិស្សិត​ស្ម័គ្រចិត្ត​ឲ្យ​ចុះ​វាស់វែង​ដីធ្លី ចែកជូន​ពលរដ្ឋ​និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​តាម​នយោបាយ ប្រជាភិថុតិ​ក៏ដោយ ក៏​អ្នកភូមិ​បឹងកក់​នៅតែ​គ្មាន​ឱកាស​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដដែល​។ ធនាគារពិភពលោក​ដែលជា​ម្ចាស់ជំនួយ និង ជា​ម្ចាស់​កម្ចី​ដ៏​សំខាន់​សម្រាប់​រដ្ឋា​ភិ បាល​កម្ពុជា​បាន​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់ ពី​គោលជំហរ​របស់​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​គោលនយោបាយ​កែទម្រង់​ដីធ្លី ប៉ុន្តែ​វា​មាន​សភាព​យឺតយ៉ាវ​ដោយសារតែ​ភាគី​រដ្ឋាភិបាល​មិនសូវមាន​កិច្ច​សហប្រតិបត្តិ ការល្អ ឬ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​លក្ខ ខណ្ឌ​របស់​ធនាគារពិភពលោក​។​

    ​ដើម្បី​ជាការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ធនាគារពិភពលោក​ក៏បាន​ប្រកាស​ព្យួរ​គម្រោង​ប្រាក់​ជំនួយ​រាប់រយ​លាន​ដុល្លារ​អាមេរិក ជា​លក្ខខណ្ឌ​ទាមទារ​ឲ្យ​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ​យកចិត្ត​ទុក​ដា​ក់ឡើ​ង​វិញ អំពី​ការកែទម្រង់​បញ្ហាដីធ្លី ដែល​ក្នុង​នោះបាន​សំដៅ​ទៅលើ​ការដោះស្រាយ​ជម្លោះដីធ្លី ឲ្យ​មាន​យុត្តិធម៌​សំដៅ​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ពលរដ្ឋ​ក្រីក្រ​ទន់ខ្សោយ​តាមរយៈ​ការបញ្ឈប់​អំពើ​រំលោភ​ដីធ្លី​ការបណ្តេញចេញ​ដោយ​បង្ខំ​ក្រោមលេស អភិវឌ្ឍន៍ ឬ​ការផ្តល់​ដី​សម្បទាន​ឲ្យ ទៅ​ក្រុមហ៊ុន​ឯកជន​។ លោក ហ៊ុន សែន មិនបាន​យកចិត្តទុកដាក់​ចំ ពោះ​លក្ខខណ្ឌ​របស់​ធនាគារ​ពិភពលោក​នោះទេ គឺ​សុខចិត្ត​ខាតបង់​ប្រាក់​រាប់រយ​លាន​ដុល្លារ​អាមេរិក ដែលជា​គម្រោង​អភិវឌ្ឍន៍​បានមកពី​ធនាគារពិភពលោក ធ្វើ​ឲ្យ​ខាតបង់​ផលប្រយោជន៍​ជាតិ​ធំ​សម្បើម ហើយ​បើ​ពិនិត្យ​លើ​ការទាមទារ​របស់ លោកស្រី រ៉ា​ហ្គែ​ល រ៉ូ​ល​និ​ច គឺ​ធនាគារពិភពលោក ត្រូវ​ភ្ជាប់​គម្រោង ឬ​ប្រាក់​ជំនួយ​របស់ខ្លួន​ទៅនឹង​បញ្ហា សិទ្ធិមនុស្ស​ជា​អាទិភាព ដើម្បី​កុំ​ឲ្យ​គម្រោង​ដទៃទៀត​ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់មុខ​ដូច​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដែល​រង​ការរិះគន់។

    .

  2. ម៉ាតរអិល says:

    ប្រសិនរឿងនេះកើតឡើងចំពោះក្រុមគ្រួសារ របស់លោកតុលាការ លោកប៉ូលីស លោកពេអឹម

    លោកអស់លោកមានអារម្មបែបណាដែរ?

    ប្រជាពលរដ្ធគ្រប់ៗនៅលើផែនដីដ៏រុងរឿងមួយនេះ មិនមានរឿងបែបនេះកើតឡើងឡើយ សូម

    ប្រមុរាជរដ្ឋាភិលមេតាលោកពិនិត្យការប្រព្រឹត្តិ និង ការអុវត្តន៍ច្បាប់នៅថ្នាក់ក្រោមផង ហើយពិចា

    រណាដោយប្រើគតិបណ្ឌិតដែលជាងារ រស់អស់លោកយកមកគិតថ្លឹងថ្លែងពីសុខទុក្ខរបស់

    ជានុរាស្រ្តខ្មែរសព្វថ្ងៃកំពុងជូបនូវបញ្ហារអ្វីខ្លះ ហើយត្រូវរកដំណោះស្រាយបែបណាដើម្បីឲ្យ

    ជនរងគ្រោះទាំងនោះទទួលបាននូវភាពយុត្តិធម៍ និងអាចទទួលយកបាន។ ម៉ែនស្ថិតនៅក្នុងស្ថាន

    ភាពបែបនេះទេ! គឺវាអយុត្តិធម៍ និង សាហាវប្រៃផ្សៃពេកហើយ ។

    នេះឬ? កម្ពុជាព្រះរាជាណចក្រអឆ្ឆរិយ!