គ្រោះថ្នាក់ចរាចរណ៏ ស្លាប់៣នាក់ និងរងរបួសធ្ងន់ស្រាល១០នាក់ នៅថ្ងៃទី ១២ ខែ មីនា

គ្រោះ​ថ្នាក់​ចរាចរណ៏​នៅ​ទូទាំង​ប្រទេស​កម្ពុជា នា​ថ្ងៃទី​​១២ ខែមីនា ឆ្នាំ​២០១៣ បាន​ឆក់​ស្រូប​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​៣នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល១០នាក់ទៀត។ ​នេះ​បើ​តាម​តួលេខ​ដែល​ស្រង់​បាន​ដោយ​នាយកដ្ឋាន សណ្ដាប់់​ធ្នាប់​ចរាចរណ៏ នៃ អគ្គស្នង​ការនគរបាល​ជាតិ ។

សណ្តាប់
Wednesday 13 March 2013
The Free Press Magazine

របាយការណ៏​ដែល​គេ​រក​ឃើញ​នៅ​លើ​គេហទំព័រ ស្នង​ការ​នគរបាល​ជាតិ​​​​បាន​ឲ្យ​ដឹងថាគ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស កើត​ឡើង​ដល់​ទៅ ៦​លើក (យប់ ៥​លើក) ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៣​នាក់​ (ប្រុស​) ​របួសធ្ងន់៥​នាក់​ (​ស្រី​៣​នាក់​) និង​របួស​ស្រាល​៥ នាក់ (​ប្រុស​) ក្នុងនោះ បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ១០​គ្រឿង​ ក្នុង​នោះ​ម៉ូតូ៨​គ្រឿង រថយន្ត​ធុន​តូច១​គ្រឿង​ រថយន្ត​ធុន​ធំ ១​គ្រឿង។

របាយការណ៏ដដែល​បន្តថា មូ​លហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​និង​រង​របួស​នេះ​ គឺបណ្តាល​មកពី​អ្នកបើកបរ​ល្មើស​ល្បឿន​កំណត់ ២​លើក​,​មិន​គោរព​សិទ្ធិ ១​លើក ស្រវឹង២​លើក ក្នុង​នោះ​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព៧នាក់ (​យប់ ៦​នាក់​)​និង កត្តា​ផ្សេងៗ ១​លើក។

រថយន្ត​ដែល​ទទួលរង​ការផាកពិន័យ​នៅ​អង្គភាព នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៣​នេះ មាន​ចំនួន ២០៣​គ្រឿង គឺ រថយន្ត​ទេសចរណ៍ ៤៣​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ៦៤​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ ១៦​គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​តូច៩​គ្រឿង​និង រថយន្ត​ដឹកទំនិញ​ធុន​ធំ ៧១​គ្រឿង។

រថយន្ត​ទាំងអស់​ខាងលើ​បាន​បង់ប្រាក់​ពិន័យ​រួចរាល់ នៅ​អធិការដ្ឋាន​នគរបាល ស្រុក​/​ខណ្ឌ ១១៣​គ្រឿង ​នៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​/​ខេត្ត ៥៥​គ្រឿង និង​នៅ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ ៣៥​គ្រឿង៕

What Next?

Recent Articles

One Response to "គ្រោះថ្នាក់ចរាចរណ៏ ស្លាប់៣នាក់ និងរងរបួសធ្ងន់ស្រាល១០នាក់ នៅថ្ងៃទី ១២ ខែ មីនា"

  1. Khluy says:

    គ្រោះថ្នាក់ចរាចរណ៍កើតឡើងអាស្រ័យដោយសារការគោរពច្បាបចរាចរណ៍។​

    មានន័យថាចរាចណ៍កំណត់យ៉ាងដូចម្តេច គឺអ្នកបើកបរត្រូវអនុវត្តយ៉ាងដូច្នោះ ទើបការបើកបរ

    ប្រកបដោយសុវត្តិភាពពិតៗ។

    បច្ចុប្បន្នអ្នកបើកបរភាគច្រើនអាងខ្លួនមានឡានទំនើប សេរីខ្ពស់ បើកបរបំពានមិនគោរពច្បាប់

    នគរបាលចរាចរណ៍ផ្លូវគោក មិនយកចិត្តទុកដាក់ និងចាត់វិធានការឲ្យបានតឹងរឹងសម្រាប់ការ​

    គោរព​ច្បាប់​ចរាចរណ៍នេះហើយ ដែលតែងធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍កើនឡើងពីមួយ

    ថ្ងៃទៅមួយថ្ងៃ ដែលតាមការពិនិត្យមើលទៅហាក់ដូចជាមានមនុស្សស្លាប់មួយថ្ងៃៗមិនតិចជាង

    សម័យប៉ុលពតប៉ុន្មាននោះឡើយ។

    ដំណោះស្រាយគឺមិនអាចនិមន្តព្រះសង្ឃប្រោស់ទឹមមន្តដើម្បីកាត់បន្ថយចំនួនគ្រោះថ្នាក់នេះបាន

    ឡើយ តែធ្វីដែលយើងអាចកាត់បន្យយគ្រោះថ្នាក់ចរាចរណ៍បានគឺ

    មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកត្រូវតែអនុវត្តច្បាច់នេះមុនគេ

    គឺពិន័យជាដាច់ខាតចំពោះបុគ្គលណាដែលមិនគោរពច្បាប់ចរាចរណ៍ ដូចជាបើកហួសល្បឿន​

    កំណត់ មានជាតិស្រវឹងក្នុងខ្លួនខណៈពេលកំពុងបើកបរ​ កន្លែងដែលមិនត្រូវជេងតែអ្នកើកបរ​

    បង្ខំប្រជេង ហើយមិនត្រូវខ្លាចចំពោះជនណាដែលមាន​បុណ្យស័ក្គ​ ធំដំតែមិនគោរពច្បា់ចរាចរណ៍

    ជាដើម។ល។

    គ្រប់រាស្រ្ត និងនាម៊ឺនមន្ត្រីត្រូវយកច្បាប់មកអនុវត្ត តែមិនត្រូវយកអនុសាសន៍មកប្រកាស

    ក្តែងៗបានតែមួយភ្លេតក៏រលត់ចប់បាត់ទៅនោះឡើយ។