អ្នក​បុរី​កីឡា​ចូល​ទៅ​សង់​រោង​លើ​អតីត​ដី​ផ្ទះ​របស់​ខ្លួន​វិញ

ភ្នំពេញៈ បន្ទាប់​ពី​អាជ្ញាធរ និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច នៅ​តែ​បន្ត​អូស​បន្លាយ ក្នុង​ការ​ផ្ដល់​ដំណោះ​ស្រាយ​ បញ្ចប់​វិវាទ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ អ្នក​ភូមិ​បុរីកីឡា​ចំនួន​បួន​គ្រួសារដែល​ផ្ទះ​សម្បែង​ត្រូវ​បាន​ឈូស​ បំផ្លាញ​និង​បណ្ដេញ​ចេញ កាលពី​ឆ្នាំ​មុនបាន​សម្រេច​នាំ​គ្នា ​ចូល​ទៅ​សាងសង់​រោង​ប្រក់​តង់​កៅស៊ូ​ស្នាក់​នៅ​កន្លែង​អតីត​ទីតាំង​ដី​ ផ្ទះ​របស់​​ពួក​គាត់​វិញ​កាល​ពី​ម្សិលមិញ​។

Wednesday, 13 March 2013
ឃុត សុភ​ចរិយា
ភ្នំពេញ ប៉ុស្តិ៍

ក្មេង​ៗ​កូន​អ្នក​ភូមិ​​ នៅ​ក្រោម​កៅ​ស៊ូ​តង់​ដែល​ទើប​បោះ​​លើអតី​ត​ដី​ផ្ទះ​រ​​​បស់​ពួក​គេ​។ រូបថត វីរៈ

ក្មេង​ៗ​កូន​អ្នក​ភូមិ​​ នៅ​ក្រោម​កៅ​ស៊ូ​តង់​ដែល​ទើប​បោះ​​លើអតី​ត​ដី​ផ្ទះ​រ​​​បស់​ពួក​គេ​។ រូបថត វីរៈ

អ្នក​ស្រី ស ស៊ន ដែល​បាន​ចូល​ទៅ​បោះ​តង់​រស់​នៅ​ លើ​ដីចាស់​របស់​អ្នក​ស្រី​វិញ​នោះ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិល​មិញ​ថា ក្រោយ​ពី​អ្នក​ស្រី ​បាន​ស្នាក់​នៅ​ជា​បណ្ដោះ​អាសន្ន​ នៅ​ផ្ទះ​ក្មួយ​ជាង​មួយ​ឆ្នាំ ដោយ​គ្មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ និង​ក្រុម​ហ៊ុន ​អ្នក​ស្រី​បាន​សម្រេច​ចិត្ត​ចូល​ទៅ​បោះ​តង់​រស់​នៅ​លើទី​តាំង​ដីផ្ទះ​របស់ ​អ្នក​ស្រី​វិញ។

អ្នក​ស្រី​ថ្លែង​ថា​៖«កាល​ពី​ថ្ងៃ​អាទិត្យ ខ្ញុំ​បាន​ចូល​មករ​ស់​នៅ​ក្នុង​អគារ​ចាស់​មួយ​ដែល​បច្ចុប្បន្ន​គ្រប់​គ្រង​ ដោយ​ក្រុម​ហ៊ុន​ផានអ៊ីម៉ិច ប៉ុន្តែ​ត្រូវ​សន្តិសុខ​ក្រុម​ហ៊ុន​រារាំង ​និង​ចាប់​រឹប​អូស​យក​អង្ករ និង​សម្ភារ​ប្រើ​ប្រាស់​មួយ​ចំនួន​ព្រម​ទាំង​លុយ​មួយ​លាន​រៀល​»។

អ្នក ស្រី​បាន​បន្ថែម​ថា៖«មក​ទល់​ពេល​នេះ​[ព្រឹក​ថ្ងៃ​អង្គារ​]ពួក​គេ​នៅ​មិន​ទាន់ ​ប្រគល់​របស់​របរ​លុយ​កាក់​ឲ្យ​ខ្ញុំ​វិញ​ទេ ដូច្នេះទើប​ខ្ញុំ​សម្រេច​ចិត្ត មក​បោះ​តង់​លើ​ដី​ចាស់​របស់​ខ្ញុំ​វិញ​ ដែល​ក្រុម​ហ៊ុន បាន​ឈូស​​ឆាយ​កាល​ពី​ដើម​ឆ្នាំ​២០១២ ដោយ​គ្មាន​សំណង»។

លោក ឌី សុខឌឿន មន្ត្រី​សន្តិ​សុខ​សង្កាត់​វាល​វង់ ដែល​ប្រចាំ​ការ​រក្សា​សន្តិសុខ​នៅ​ក្នុង​ទីតាំង​ដី​ចន្លោះ​ក្បែរ​អគារ​ ចាស់​ហ៊ុមព័ទ្ធ​ដោយ​របង​ស័ង្កសី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ខណៈ​ការ​ដោះស្រាយ​មិន​ទាន់​មាន​នៅ​ឡើយ​នោះ ក្រុម​អ្នក​ភូមិ​ មិន​គួរ​រំលោភ​ចូល​មក​បោះ​តង់​លើ​ដី​នេះ​ទេ ពួក​គាត់​អាច​ប្រឈម​នឹង​ការ​បង្ក្រាប​ពី​កម្លាំង​អាជ្ញាធរ និង​ក្រុមហ៊ុន​សាជាថ្មី ។

លោក​បាន​ថ្លែង​ថា​៖«​ពួក​គាត់​គួរ​តែ​អត់​ធ្មត់ និង​រង់ចាំ​ការ​ដោះ​ស្រាយ​ពី​អាជ្ញាធរ ​និង​ក្រុមហ៊ុន​សិន ដើម្បី​កុំឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា​ ពួក​គាត់​ជា​អ្នក​រំលោភ​ទន្ទ្រាន​ចូល​កាន់​កាប់​ដី​ក្រុម​ហ៊ុន​ដោយ​ខុស ច្បាប់​»។

អ្នក​ស្រី ស៊ូ អ៊ីម អាយុ ៥៧​ ឆ្នាំ ដែល​បាន​ចូល​មក​បោះ​តង់​ស្នាក់​នៅ​លើ​ដី​ដែល​ហ៊ុមព័ទ្ធ​ដោយ​របង​ស័ង្កសី ដែរ​នោះ បាន​និយាយ​ថា អ្នក​ស្រី​ក៏​មាន​ក្ដី​ព្រួយ​កង្វល់​ដែរ អំពី​ការ​វាយ​បង្ក្រាប​សាជាថ្មី ពី​កម្លាំង​មាន​សមត្ថកិច្ច និង ក្រុមហ៊ុន។

អ្នក​ស្រី​ថ្លែង​ថា​៖«​នៅ​ពេល​នេះ យើង​ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ទៀត​ឡើយ ហើយ​ក៏​គ្មាន​លទ្ធ​ភាព​ឯណា​ទៅ​ជួល​ផ្ទះ​គេ​នៅ​ដើម្បី​រង់ចាំ​ដំណោះ​ស្រាយ តទៅ​ទៀត​បាន​នោះ​ទេ​»។

កាល​ពី​ព្រឹក​ម្សិល​មិញក្រុម​មន្ត្រី​អាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ​ មួយ​ចំនួន​ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​បោះ​តង់​របស់​អតីត​អ្នក​បុរី​កីឡា​ទាំង​នេះ​ ផង​ដែរ ប៉ុន្តែ​ពុំ​បាន​ហាម​ឃាត់​ពួក​គាត់​ទេ ហើយ​ក្រុម​មន្ត្រី​ទាំង​នេះ ​បាន​បដិសេធ មិន​ផ្ដល់​ការ​អធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ។

អ្នក​ស្រី ស៊ុយ សុផាន ប្រធាន​ក្រុម​ហ៊ុន​ផានអ៊ីម៉ិច បាន​ចោទ​ប្រកាន់​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ថា​ «រំលោភ​បំពាន​លើ​ដី​ក្រុមហ៊ុន»​របស់​អ្នក​ស្រី។ អ្នក​ស្រី​បាន​ថ្លែង​ថា ​៖«ខ្ញុំ​នឹង​ហៅ​ពួក​គាត់​មក​ណែ​នាំ ដើម្បី​ឲ្យ​ពួក​គាត់​រើ​ចេញ​ពី​ទី​នោះ ក្នុង​ករណី​ពួក​គាត់​មិន​ស្ដាប់​តាម​ទេ យើង​មាន​តែ​ប្រើ​ចំណាត់​ការ​តាម​ផ្លូវ​តុលាការ ប្រឆាំង​នឹង​ពួក​គាត់​វិញ​ប៉ុណ្ណោះ​»។

លោក​សៀ ភារម្យ ប្រធាន​លេខាធិការដ្ឋាន​ នៃ​ក្រុម​បេសកកម្ម​ពិសេស សិទ្ធិ​លំនៅ​ដ្ឋាន​បាន​ថ្លែងថា ជា​ទូទៅ​ នៅ​ពេល​ប្រជា​ពលរដ្ឋ​ចូល​ទៅ​សាង​សង់​លំនៅដ្ឋាន​បណ្ដោះ​អាសន្ន​ លើ​​អតីត​ដី​របស់​ខ្លួន​វិញ ដើម្បី​រង់ចាំ​ដំណោះស្រាយ ពួក​គេ​តែង​ទទួល​រង​ការ​គំរាម​កំហែង​ចាប់​ចង និង​ដាក់​ពន្ធនាគារ។ លោក​បាន​ថ្លែង​ថា​៖«អាជ្ញាធរ បាន​ប្រាប់​ឲ្យ​ពួក​គេ​ឲ្យរង់​ចាំ ​ដំណោះ​ស្រាយ ប៉ុន្តែ​តើ​ឲ្យ​ពួក​គេ​រង់ចាំ​ដល់​ពេល​ណា រង់ចាំ​នៅ​កន្លែង​ណា បើ​ពួក​គាត់​គ្មាន​ទី​ជម្រក​ផង​នោះ»៕

What Next?

Recent Articles

8 Responses to "អ្នក​បុរី​កីឡា​ចូល​ទៅ​សង់​រោង​លើ​អតីត​ដី​ផ្ទះ​របស់​ខ្លួន​វិញ"

  1. Former Hia lola says:

    This picture show the beauty of the Khmer Capital where is the tourist city. The opposite party like to see Khmer capital is like that.

  2. moon says:

    This picture shows that Cambodia is the develope country.

  3. Srey Khmer says:

    Government should responsibility for the people who are the victims of development.
    Government must not have allowed the rich to destroy their house to take over their private
    property for sale to the rich.
    Why government sole people property to the rich?
    Why government used the polices as the gangster to steal from your own people?
    Can the government live without people, or people without government?

  4. JML says:

    អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហមលោក អៀង សារី អាយុ៨៧ឆ្នាំ
    ទទួលអនិច្ចកម្មនៅម៉ោង៨និង៤៥នាទីព្រឹកមិញនេះ នៅមន្ទីរពេទ្យរុស្ស៊ី។ សមិត្ត ឯងទៅមុនចុះ នេះពិត
    ជាសោកស្តាយដែលឯងបានស្លាប់ទាំងការសប្បាយនិងទុក្ខព្រួយ កាលនោះបើគ្មានឯងជួយគ្នាក៏មិនបានដល់សព្វថ្ងៃដែល សូមអរគុណ សូមចូលរួមរំលែកទុក្ខពីក្រុមគ្រួសារផង ៕

  5. កូនខ្មែរសុទ្ធសាធ says:

    I want to ask to Mr. Former Hia lola 1 questiong :

    If you see this picture I want to ask u who make Cambodia capital become to like this?

  6. បញ្ហាដីធ្លី គឺជារឿងមួយដ៏សំខាន់ ប៉ុន្តែដើម្បី រកដំណោះស្រាយ មួយ ស្របច្បាប់ យុតិធម៌ និង បានឆាប់ សូម អ្នក នយោបាយទាំងឡាយ លូកដៃ លាយឡំ ម្យ៉ាងទៀត កុំបំប៉ោង បញ្ហា ធ្វើតាម លំដាប់លំដោយ ។ បើអ្នកនយោបាយ លូកដៃ នឹង យក បញ្ហារបស់ប្រជាជន ជាឈ្នាន់ គឺ ដោះស្រាយ មិនចេញទេ សុខ ចិត្ត នៅ អោយ ឆ្ងាយ នឹង ជួយជាយោបល់ មិនយក ផលចំណេញ នយោបាយ ខ្លួន ។

    គួណាស់ ដោះស្រាយ អោយ គាត់ អោយបានឆាប់ និង សូម បង ប្អូនប្រជាជន សូមកុំរឹង រូស សូមទទួលយក ដំដោះស្រាយ មួយសមស្រប អាចទទួលយកបាន និង កុំ ចង់បានហួស ហេតុ តាម ចិត្ត និង តាម អ្នក ដែល មិនមានបញ្ហា ។

  7. កូនខ្មែរសុទ្ធសាធ says:

    ខ្ញុំសូមសួរទៅលោកដែលមានឈ្មោះ ខ្ញុំសូមមិនបញ្ចេញឈ្មោះ។ខ្ញុំធ្វើការនៅសហគមន៍និងអង្គការ
    ក្រៅរដ្ឋាភិបាលជាង១៤ឆ្នាំមួយសំនួរ ឧទាហរណ័លោកឬក៏ខ្ញុំកំពុងរស់នៅលើដីមួយកន្លែងនៅទីប្រជុំ
    ជនដែលមានទំហំ៤០ម៉ែត្របួនជ្រុងយ៉ាងសុខសាន្តអស់រាប់សិបឆ្នាំមកមិនដែលលឺថាវាជាដីរបស់រដ្ឋ
    ឬក៏រដ្ឋត្រូវការដើម្បីអភិវឌ្ឍន៏អ្វីឡើយដោយដីដែលយើងរស់នៅមានឈ្មោះភូមិ ឃុំ ស្រុកត្រឹមត្រូវ មាន
    សាលារៀន មន្ទីពេទ្យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វែងខ្វាត់ ស្រាប់តែថ្ងៃមួយបែរជាមានក្រុមហ៊ុនឯកជន
    មួយមកឈូសឆាយផ្ទះសំបែងរបស់លោកឬខ្ញុំដោយដេញចេញពីកន្លែងរស់នៅនោះដោយអោយ
    ទៅរស់នៅកន្លែងផ្សេងដែលគ្មានសាលារៀន មន្ទីពេទ្យ ហេដ្ឋារចនាសម្ព័ន្ធអ្វីសោះ​ គ្មានទឹក គ្មានភ្លើង
    ប្រៀបដូចវាលរហោដ្ឋានហើយដីធ្លីមានទំហំដូចមិនស្មើនិងដីពីមុន តើលោកនិងនៅតវ៉ាដើម្បីរកយុត្តិ
    ធម៌ឬក៏លោកព្រមចេញទៅរស់នៅកន្លែងដែលគេចែកអោយដែលប្រៀបបាននិងវាលរហោដ្ឋាននោះ?
    ចំពោះខ្ញុំចំលើយគឺខ្ញុំនិងនៅតវ៉ារហូតទទួលបានសំណងសមរម្យមួយ។បើសិនជាលោកមើល
    ឧទាហរណ៍របស់ខ្ញុំរួចហើយឆ្លើយសំណួររបស់ខ្ញុំបាន នោះលោកនិងដឹងពីអារម្មណ៍របស់មនុស្ស
    ដែលបាត៉បង់ផ្ទះសំបែងដីធ្លីដែលធ្លាប់រស់នៅយ៉ាងសុខសាន្ត បែរជាត្រូវទៅរស់កន្លែងដូចជាវាល
    រហោដ្ឋាន ដូចប្រជាជន តំបន់បឹងកក់ បុរីកីឡា សំបុកចាប នោះហើយ។

  8. Anonymous says:

    ស្រុកខ្មែរអញ្ចឹងអ្នកមានអំណាចគឺដេកស្រួលចំនែកអ្នកក្រមានែប៉ុនហ្នឹង.អាណិតណាស់.