សាន សុម៉ាលី ត្អូញ​ត្អែរ​៖​ស្នេហា​ស្ងាត់​ដូច​ចោរ​លួច​សេះ

ភ្នំពេញៈ ដ្បិត​សកម្មភាព​សិល្បៈ​សម្តែង​របស់​តារា​ដើម​ទ្រូង​ធំ​សិច​ស៊ី​នាង សាន សុម៉ាលី ស្ងប់​ស្ងាត់​តែ​រឿង​ស្នេហា​តែង​លេច​ឮ​មិន​ដាច់​សូរ​ឡើយ​កាល​ពី​ពេល​កន្លង​មក​ហើយ​មុន​នេះ​ក៏​ល្បី​ថា នាង​រក​បាន​បុរស​អាណិកជន​ខ្មែរ​អូស្ត្រាលី​ម្នាក់​មាន​ទ្រព្យ​ស្តុក​ហើយ​នៅ​សម្ងំ​សាង​ស្នេហ៍​យ៉ាង​ផ្អែម​ត្រជាក់​ជាមួយ​នឹង​គ្នា​មិន​ខ្វល់​ពី​ការ​ងារ​សិល្បៈ​មួយ​រៀល​ឡើយ​។

Wednesday, 13 March 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

តារា​សម្តែង​នាង សាន សុម៉ាលី​។ រូបថត ស៊ូ វុទ្ធី

តារា​សម្តែង​នាង សាន សុម៉ាលី​។ រូបថត ស៊ូ វុទ្ធី

ប៉ុន្តែ​ពេល​រំឭក​ដល់​រឿង​ស្នេហា​នោះ​តារា​សម្តែង​ដែល​ស្ទូច​បាន​ភាព​ល្បី​មួយ​ប្រាវ​ដោយ​សារ​ហ៊ាន​សម្តែង​ក្នុង​ភាព​សិច​ស៊ី​រឿង កាកី នាង សាន សុម៉ាលី បែរ​ជា​ថ្ងូរ​ដូច​ព្រាប​ថា៖​«មក​ដល់​ពេល​នេះ​វ័យ​ជិត​៣០​ឆ្នាំ​ហើយ​នៅ​រក​បុរស​ណា​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះ​មិន​ទាន់​បាន​នៅ​ឡើយ​»។

នាង សាន សុម៉ាលី ចាប់​អាជីព​សិល្បៈ​ជា​តារា​សម្តែង​នៅ​ឆ្នាំ​២០០៣​និង​បាន​លេច​មុខ​ក្នុង​សិល្បៈ​ជា​បន្ត​បន្ទាប់ រហូត​ដល់​ឆ្នាំ​២០០៤ ទើប​នាង​ល្បី​ខ្លាំង តាម​រយៈ​ការ​សម្ដែង​ក្នុង​រឿង «កាកី​» ដែល​នាង​ដើរ​តួ​ជា​តារា​សិច​ស៊ី​បំផុត​។ ប៉ុន្តែ​បន្ទាប់​ពី​នោះ ខណៈ​ដែល​កេរ្តិ៍​ឈ្មោះ​សិល្បៈ​កំពុង​តែ​ស្ទុះ​ឡើង នៅ​អំឡុង​ឆ្នាំ​២០១០ នាង សុម៉ាលី ក៏​ធ្លាក់​ថយ​ប្រជា​ប្រិយភាព​យ៉ាង​គំហុក​ក្រោយ​ពី​នាង​រង​ការ​ចោទ​ប្រកាន់​ពី ពេជ្រ សេរីរ័ត្ន ថា​នាង​ជា​អ្នក​ដឹក​ញី​បន្ស៊ី​ឈ្មោល​(ម៉ែ​យ៉ែម) ដែល​ជា​ភាព​អាម៉ាស់​បំផុត​ក្នុង​ដំណើរ​សិល្បៈ​របស់​នាង ហើយ​នាង​ក៏​ដក​ខ្លួន​ពី​សង្វៀន​សិល្បៈ​ទៅ​សម្ងំ​លាក់​មុខ​លាង​រឿង​អាស្រូវ​នោះ​អស់​មួយ​រយៈ​ធំ។

តែ​យ៉ាង​ណា​រឿង​ដ៏​អាម៉ាស់​នោះ ក៏​មិន​បាន​បង្ខំ​ឲ្យ​នាង​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក​ណា​មួយ​នោះ​ដែរ ហើយ​ក៏​មិន​បាន​ច្រាន​ស្រី​ស្រស់ សាន សុម៉ាលី​លាក់​មុខ​ដូច​សត្វ​ពង្រូល​រហូត​ដែរ​។ ខណៈ​រឿង​អាម៉ាស់​នោះ​ស្ងប់​រលត់​នោះ​ស្រី​ស្រស់ សាន សុម៉ាលី​ក៏​ចូល​មក​ប្រឡូក​ក្នុង​មាគ៌ា​សិល្បៈ​សា​ជា​ថ្មី ប៉ុន្តែ​ការ​វិល​មក​បង្អួត​សម្រស់​ក្នុង​ថ្នាល​សិល្បៈ​វិញ​នេះ នាង សុម៉ាលី មិន​មាន​ឱកាស​កាច់​រាង​ក្នុង​ខ្សែ​ភាព​យន្ត​មួយ​រឿង​ណា​ឡើយ ខណៈ​នាង​ត្រឹម​សម្តែង​កាយ​វិការ​ដ៏​តិច​តួច​បំផុត​នោះ។

ការ​វិល​ចូល​ប្រឡូក​ក្នុង​សង្វៀន​សិល្បៈ​សម្តែង​របស់ សាន សុម៉ាលី ក្រោយ​ពី​លាក់​មុខ​ព្រោះ​រឿង​អាស្រូវ​ដឹក​ញី​បន្ស៊ី​ឈ្មោល​នោះ នាង​ក៏​ល្បី​ថា លួច​បង្កាត់​ភ្លើង​ស្នេហ៍​ជា​ថ្មី​ជាមួយ​អតីត​សង្សារ​ចាស់​ជាមួយ​តារា​សម្តែង រតនៈ ពិសិដ្ឋ ហើយ​បន្ត​ពី​នោះ​ក៏​ល្បី​ថា នាង​កំពុង​កាក់​កប​ស្នេហ៍​ជាមួយ​បុរសៗ​អ្នក​មាន​ក្រៅ​ស្រុក​។​លុះ​ចុង​ក្រោយ​នេះ​ក៏​ល្បី​ថា​នាង សាន សុម៉ាលី កំពុង​រស់​នៅ​ជាមួយ​បុរស​អាណិក​ជន​ខ្មែរ​អូស្រ្តាលី​មាន​ទ្រព្យ​ម្នាក់​យ៉ាង​កំបាំង​មុខ និង​មិន​ខ្វល់​ពី​ការ​វិល​មក​សាង​កេរ្តិ៍​ឈ្មោះ​ក្នុង​សិល្បៈ​នោះ​ទៀត​ដែរ ។

យ៉ាង​ណា​ក៏​ដោយ ជុំវិញ​ព័ត៌មាន​ដ៏​រសើប​ចុង​ក្រោយ​នេះ មិន​ត្រូវ​បាន​ស្រី​ស្រស់​សម្បូរ​សាច់​ដើម​ទ្រូង​នាង សាន សុម៉ាលី ទទួល​ស្គាល់​ថា​ជា​ការ​ពិត​នោះ​ឡើយ។ នាង​បដិសេធ​យ៉ាង​ញ័រ​មាត់​ថា៖​«មួយ​រយៈ​ចុង​ក្រោយ​នេះ​ខ្ញុំ​មិន​សូវ​មាន​វត្តមាន​ក្នុង​សកម្មភាព​សម្តែង​នេះ ខ្ញុំ​គ្មាន​បាន​នៅ​សម្ងំ​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​តារា​សម្តែង​ណា ហើយ​ក៏​មិន​បាន​នៅ​សម្ងំ​សាង​សេ្នហ៍​ស្នេហា​ជាមួយ​បុរស​អូស្ត្រាលី​ណា​ម្នាក់​ឡើយ​»។ ស្រី​ស្អាត សុម៉ាលី បាន​បន្ត​ទៀត​ថា៖​«​ខ្ញុំ​មិន​ស្គាល់​បុរស​អូស្ត្រាលី​ណា​ទេ គេ​ចេះ​តែ​ចោទ​ខ្ញុំ​ផ្តេស​ផ្តាស ហើយ​ខ្ញុំ​ក៏​មិន​ទាន់​មាន​ស្នេហា​ដែរ​ពេល​នេះ​បេះដូង​ខ្ញុំ​នៅ​ទំនេរ​នៅ​ឡើយ គ្មាន​ជាប់​ចំណង​ចិត្ត​បុរស​ណា​ម្នាក់​នោះ​ទេ​»។

បើ​ទោះ​ជា​សុម៉ាលី អះ​អាង​ថា នាង​មិន​ទាន់​មាន​ស្នេហា​យ៉ាង​ណា​ក៏​ដោយ តែ​នាង​ហាក់​ធ្លាប់​ភ្លក្ស​រសជាតិ​ស្នេហា​ជាមួយ​បុរសៗ​ខ្មែរ​នៅ​ក្រៅ​ស្រុក និង​ធ្លាប់​រង​គ្រោះ​បេះដូង​ដោយ​សារ​បុរសៗ​ទាំង​នោះ​ទើប​នាង​ពោល​ថា៖​«​បុរសៗ​ខ្មែរ​នៅ​ក្រៅ​ស្រុក ពិបាក​ទុក​ចិត្ត​ណាស់ ហើយ​ក៏​ពិបាក​ជឿ និង​យក​ប្រាណ​ទៅ​ប្តូរ​ដែរ សម្បូរ​អ្នក​ញ៉ែ​ចោលៗ​ហ្នឹង​អត់​បាន​ការ​នោះ​ទេ»៕

What Next?

Recent Articles

5 Responses to "សាន សុម៉ាលី ត្អូញ​ត្អែរ​៖​ស្នេហា​ស្ងាត់​ដូច​ចោរ​លួច​សេះ"

  1. ជនក្សត់របស់សំខាន់ says:

    កុំពិបាកធ្វើអ្វី អ្នកមានរបស់ប៉ុណ្ណឹងៗដែរ ខ្លាចអ្វីលះបង់ ដើម្បីចំណេញ ស្រួលហើយបានប្រាក់រកណាទៅបាន។ល។

  2. បុរសក្រៅស្រុកនាងមិន ហ៊ាន ចុះ បុរសក្បាលទំពែក ធោមៗនៅក្នុងស្រុក ចាំជួយនាង ហើយតើ ពិបាក ស្អីទៀត ទៅនាង អើយ ។ បើហាតែមួយម៉ាត់ អាខៀវ កាញ់រិទ្ធ វាចាត់ អោយ អា CheathអាJML មក នាំនាង ទៅភ្លាមហ្នឺង ។

  3. Srey Khmer says:

    You should pick a man who is be there for you and do not think about the long distand men.
    However, there is not easy to find a man who love, care, and thinking about you. Also, the good men as the long distand , he may not free from being a single.
    Good luck in your future lover.

  4. chourn says:

    បើស្នេរស្ងាត់ដូចោរលួចសេះនោះសូមមកនេះមកហង់អើយគ្រាន់មានគ្នាកំដរ។ ធានាថាមិនស្ងាត់នោះ ទេគឺទ្រហឹងអើងកងតែម្តង។ សូមទូរសព្ទ័មកលេខ ០១០……

  5. Vichet says:

    កំសត់ណាស់ ! នាង