អ្នកភូមិបឹងកក់មួយចំនួនរងរបួសធ្ងន់ ខណៈមានការប៉ះទង្គិចគ្នាជាមួយក្រុមសមត្ថកិច្ចចម្រុះក្នុងពេលនាំគ្នាទៅតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែមីនា។
ដោយ ទេព សុរ៉ាវី
2013-03-13
RFA

អ្នកបឹងកក់ប៉ះទង្គិចគ្នាជាមួយក្រុមសមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣។ RFA/Mom Sophon
អាជ្ញាធរមានសមត្ថកិច្ច និងសន្តិសុខសាលាខណ្ឌដូនពេញ បានរារាំងអ្នកភូមិបឹងកក់ មិនឲ្យទៅជិតផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បណ្ដាលឲ្យមានការវាយតប់រុញច្រានគ្នា ធ្វើឲ្យអ្នកភូមិ ៦នាក់រងរបួសធ្ងន់ និងសន្តិសុខ ២នាក់ផ្សេងទៀតរងរបួសស្រាល។
អ្នកភូមិបឹងកក់ដែលរងរបួសនោះ រួមមាន អ្នកស្រី ង៉ែត ឃុន របួសគ្រាំក្នុង និងដៃស្តាំ របួសជាំជិត ១០កន្លែង អ្នកស្រី សែម ទូច ហើមជើងម្ខាងដើរមិនរួច លោក លួស សាខន ប្តីអ្នកស្រី យ៉ោម បុប្ឆា បាក់ធ្មេញមុខចំនួន ៣ ជង្គង់និងមេជើងទាំងសងខាងបែកដើរមិនរួច អ្នកស្រី ញ៉ក់ សុផាត បាក់ឆ្អឹងកែងដៃស្ដាំ និងត្រូវវះកាត់តឆ្អឹង អ្នកស្រី ខែក ចាន់រស្មី របួសនិងរន្ធត់រហូតសន្លប់ និងលោក ឡេង ចិន គ្រេចកកម្រើកមិនរួច។ អ្នកភូមិរងគ្រោះទាំងនោះ កំពុងឲ្យគ្រូពេទ្យអង្គការលីកាដូ ជួយព្យាបាល រីឯអ្នកស្រី ញ៉ក់ សុផាត ត្រូវបញ្ជូនទៅវះកាត់នៅមន្ទីរពេទ្យ។
ប្រភពពីអ្នកភូមិឲ្យដឹងថា រូបភាពថ្មីនៃការប្រើអំពើហិង្សាបង្ក្រាប គឺសមត្ថកិច្ចចម្រុះប្រដាប់ដោយខែល និងដំបង មិនបានវាយទៅលើអ្នកភូមិទេ។ ប៉ុន្តែសន្តិសុខសាលាខណ្ឌដូនពេញ បានវាយអ្នកភូមិនឹងដៃ ដោយប្រើវិធីវាយបំបាក់ដៃ និងធាក់បំបាក់ជើងអ្នកភូមិ។
លោក លួស សាខន ប្តីអ្នកស្រី យ៉ោម បុប្ឆា ដែលរងគ្រោះបាក់ធ្មេញ និងរបួសជើងទាំងសងខាង រៀបរាប់ពីព្រឹត្តិការណ៍នៃការបង្ក្រាបរបស់សន្តិសុខថា៖ «ពេលដែលគេប្រទាញប្រទង់គ្នាខ្ញុំក៏បានទៅជួយ សុង ស្រីលា ហើយខ្ញុំក៏កាន់ស្លឹកត្នោតគ្រវីគ្រវាត់ថា កុំឲ្យចូលមក ចូលមកជាន់មនុស្សស្រីហើយ ដល់ពេលហ្នឹងទៅអាមេពួកអ្នកយាមសួនបញ្ជាថា អ្ហែងចាប់អាហ្នឹង វាយអាហ្នឹងឲ្យអញ អ៊ីចឹងទៅខ្ញុំរត់ថយក្រោយ ហើយគ្នាវា ១០នាក់ រត់តាមចាប់ខ្ញុំ វាយខ្ញុំបាក់ធ្មេញអស់ ៣ គំហុក»។
លោក លួស សាខន យល់ឃើញថា ការប្រើអំពើហិង្សាមកលើអ្នកភូមិជារឿងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយលោកនឹងជជែកជាមួយអ្នករបួសផ្សេងទៀត ដើម្បីត្រៀមដាក់ពាក្យបណ្ដឹងទៅតុលាការជុំវិញការប្រើអំពើហិង្សានោះ។
តំណាងអ្នកភូមិបឹងកក់ លោកស្រី ទេព វន្នី បញ្ជាក់ថា ដំបូងឡើយអ្នកភូមិបឹងកក់ ប្រមាណ ១០០នាក់ ទៅតវ៉ាមុខក្រសួងយុត្តិធម៌ដើម្បីសួរនាំរឿងលិខិតដែលអ្នកភូមិកាលពីលើកមុន ស្នើសុំជំរុញឲ្យតុលាការឧទ្ធរណ៍ឲ្យជួយពន្លឿនបើកសវនាការលើករណីអ្នកស្រី យ៉ោម បុប្ផា ឲ្យបានឆាប់។ ប៉ុន្តែដោយគ្មានការយកចិត្តទុកដាក់ពីមន្ត្រីក្រសួងយុត្តិធម៌ ទើបអ្នកភូមិបឹងកក់ បង្វែរទៅមុខផ្ទះនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ក្នុងគោលបំណងដាក់ញត្តិទាមទារឲ្យជួយអន្តរាគមន៍ទំនាស់ដីធ្លីនៅតំបន់បឹងកក់ និងសូមឲ្យចេញប្លង់កម្មសិទ្ធិដល់អ្នកភូមិ ៦១គ្រួសារទៀត ឲ្យមានសិទ្ធិរស់នៅលើដីទំហំ ១២,៤៤ហិកតារ។ ស្នើសុំឲ្យជួយបោះព្រំប្រទល់ដីទំហំ ១២,៤៤ហិកតារឲ្យបានច្បាស់លាស់ និងស្នើសុំឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា តំណាងសកម្មជនដីធ្លីនៅតំបន់បឹងកក់ ដែលកំពុងជាប់ពន្ធនាគារព្រៃស។
លោកស្រី ទេព វន្នី បញ្ជាក់ថា អ្នកភូមិបឹងកក់ ត្រូវបានសមត្ថកិច្ចចម្រុះរួមនឹងសន្តិសុខសាលាខណ្ឌដូនពេញ ប្រមាណ ៣០០នាក់ រារាំងនៅក្បែរសួនច្បារនាគបាញ់ទឹក ជិតផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ភ្លាមៗសមត្ថកិច្ចបានចាប់អ្នកភូមិ ៣នាក់ដាក់ក្នុងរថយន្ត ដើម្បីគំរាមអ្នកភូមិ ប៉ុន្តែដោះលែងវិញនៅពេលឃើញអ្នកភូមិរងរបួសច្រើន៖ «ករណីនេះថ្មីមួយទៀត រន្ធត់ហ្នឹង គឺការប្រព្រឹត្តអំពើហិង្សាអត់មានការកាត់បន្ថយ កាន់តែកើនឡើង ហើយកាន់តែធ្ងន់ធ្ងរជាងមុន»។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ សម្ដែងការសោកស្ដាយចំពោះទង្វើរបស់ក្រុមសមត្ថកិច្ច និងថា ទង្វើហិង្សានោះ ជាការរំលោភលើសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជះឥទ្ធិពលប៉ះពាល់ដល់មុខមាត់របស់រាជរដ្ឋាភិបាល៖ «ការប្រើប្រាស់អំពើហិង្សាដើម្បីដោះស្រាយ គឺជារឿងមួយដែលយើងមិនអាចទទួលយកបានទេ ព្យាយាមដោះស្រាយតាមសន្តិវិធីទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល»។
ជុំវិញការប្រើហិង្សាលើអ្នកភូមិបឹងកក់នេះ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ សុំមិនធ្វើអត្ថាធិប្បាយទេនៅថ្ងៃទី១៣ ខែមីនា ដោយប្រាប់ថា កំពុងជាប់ប្រជុំ។
អ្នកភូមិបឹងកក់ ព្យាយាមជាច្រើនលើកច្រើនសា យកញត្តិទៅដាក់នៅស្ថាប័នពាក់ព័ន្ធ និងនៅផ្ទះនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងរឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាង ៦ឆ្នាំជាមួយក្រុមហ៊ុនស៊ូកាគូ។ ប៉ុន្តែលទ្ធផលភាគច្រើនដែលអ្នកបឹងកក់ ទទួលបាន គឺការបង្ក្រាបដោយហិង្សាឲ្យរងរបួស និងមានការចាប់ដាក់ក្នុងពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
យើងរួមគ្នាដើម្បីសេរីភាព ការរស់នៅដោយភាពសុខុដម្យ ក្នុងនាមមនុស្សជាតិដូចគ្នា
សូមលើកហត្ថាចុចចារសេចក្តី ឃ្លាឃ្លោងខ្លឹមខ្លីមានន័យពិតៗ
ជូនអ្នកស្នេហ៍ជាតិផៅញាតិជាមិត្ត ពិសាលពិសិដ្ឋគួរស្និតស្នេហា។
ឃើញរាស្រ្តទុក្ខធំខ្ញុំឈឺកកឈាម ដេកដើរមិនស្ងៀមលើកម្រាមហត្ថា
ចុចតែងកំណាព្យជាកាព្យអក្ខរា ប្រដៅពួកស្វាពួកអាក្បត់ជាតិ។
សុំសួរឯងថាស្វាឬមនុស្ស ចចកឬឈ្លុសចេះព្រូសចោម្សៀត
កើតជាកូនខ្មែរជាឆ្កែយួនវៀត ថោកគ្មានមាយាទលក់ជាតិទឹកដី។
អភិវឌ្ឍន៍ជាតិសោះកោះបណ្តេញរាស្រ្ត គ្មានចិត្តរអៀសខ្មាស់រាស្រ្តទេអី
អួតខ្លួនបណ្ឌិតគំនិតចោរព្រៃ សាងបាបរាល់ថ្ងៃអាចៃអាឈ្លើង។
សូមសរសើរម្រាក់អ្នកស្នេហាជាតិ ខំប្រឹងខ្មីខ្មៀតជ្រោមជាតិខ្មែរយើង
ដោយពាក្យវាចារប្រហាររំលើង សាមគ្គីគ្នាឡើងបំប៉ើងពួកទមិឡ។
កុំចាញ់បោកវាគ្នាពួកលក់ជាតិ ល្បិចរយពាន់ស្នៀតឲ្យជាតិរិចរិល
ពូកែបន្លប់ប្រសព្វបង្វិល លុយបានដោយសីល៍ខិលហួសប្រមាណ។
លក់ដីលក់ជាតិឆ្លៀតលួចទន្លេ ពុំដែលខ្វល់ទេរាស្រ្តជេរតិរិច្ឆាន
ភូតភរបោកប្រាស់់សច្បាស់សណ្តាន វីឡាថ្កើងថ្កានតើបានពីណា។
និយាយបូបាច់អាច៍អាហ្អែងអញ មុខដូចលាបខ្លាញ់ក្រញា៉ញ់វាចា
អួតខ្លួនរំដោះអួតខ្លួនស្ថាបនា ប្លន់ស្រែចំការភរថាអភិវឌ្ឍន៍។
ខ្ចីបុលវាល់លានសង់ស្ពាននិងផ្លូវ បើធ្វើត្រឹមត្រូវរាស្រ្តមិនទៅមាត់
តែពួកអានេះរិះគិតយ៉ាងស្ទាត់ សើយលាត់ៗគាត់ថាអស់លុយ។
បងប្អូនខ្មែរអើយនេះហើយជនក្បត់ ល្បិចកៀបសង្កត់បែនបត់ដាក់នុយ
ធ្វើល្អមុខរាស្រ្តវាត់វាសកន្ទុយ រាស្រ្តស្លាប់រពុយព្រោះកន្ទុយវា។
លោក១៤ឆ្នាំរៀបរាប់និទានបានក្បោះក្បាយល្អខ្លាំងណាស់ក្នុងគំនិតដ៏លាមករបស់លោក។ លោកចេះនិយាយពីហេតុផលដាក់កំហុសលើពលរដ្ឋ តែលោកមិននិយាយរៀបរាប់ពីកំហុសមន្រ្តីថោកទាបក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ននោះសូម្បីមួយឃ្លា។ នៅតំបន់ខ្លះក្រោយការមករស់នៅរបស់ប្រជាពលរដ្ឋពីឆ្នាំ១៩៧៩ ដល់១៩៩០រដ្ឋបានបែងចែកដីឲ្យពលរដ្ឋតាមគ្រួសារនីមួយៗធ្វើជាកម្មសិទ្ធនិងបង្ករបង្កើនផល ព្រមទាំងបានចេញបង្កាន់ដៃកាន់ដីធ្លីឲ្យពួកពលរដ្ឋទៀតផង ចុះហេតុអីមកដល់ពេលនេះហើយ ជាង៣០ឆ្នាំហើយ នៅតែមិនឃើញមានគោលការណ៍ធ្វើកម្មសិទ្ធឲ្យត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋទាំងនោះទៀត មិនតែប៉ុណ្ណោះតំបន់ខ្លះត្រូវបានចេញសជណបណ្តេញចេញក្រោមលេសអភិវឌ្ឍន៍និងការដោះស្រាយក្នុងកំរិតដ៏ទាបបំផុតទៀតផង។ ម្យ៉ាងក្នុងនានរដ្ឋាភិបាលប្រៀបដូចជាឪពុកម្តាយរបស់ប្រជាពលរដ្ឋ ត្រូវស្រឡាញ់ប្រពលរដ្ឋនិងបំរើពលរដ្ឋឲ្យមានតម្លាភាពស្មើៗគ្នា មិនត្រូវព្រោះតែលុយនិងអំណាចគ្រួសារបក្សពួកខ្លួនបែរជាមកឆ្កួតវង្វេងធ្វើបាបប្រជាដោយគ្មានត្រាប្រណីនោះទេ។. មែនត្រង់ចំណុចខ្លះគួរឲ្យកោតសរសើរផងដែរដែលចេះដើរចែកដីជូនពលរដ្ឋតាមទីជនបទនិងពលរដ្ឋដែលពុំទាន់មានដីរស់នៅហើយទៅកាន់ទន្រ្ទានដីរដ្ឋរស់នៅប្រកបរបរចិញ្ចឹមជីវិត ដែលទង្វើនោះបានបង្ហាញពីជំហ៊ទទួលខុសត្រូវពិតៗរបស់រដ្ឋាភិបាល។ ប៉ុន្តក្នុងពេលតែមួយ នយោបាយតែមួយហេតុអ្វីបែរជាប្លន់ដីប្រជាពលរដ្ឋដែលបានកំពង់រស់និងកាន់កាប់ជាយូឆ្នាំមកហើយនោះទៅវិញ? តើនេះរឺយុទ្ធចតុកោណ ដែលអួតថាលប់បំបាត់ភាពក្រីក្រនោះ? ទេវើតាមទិដ្ឋភាពសព្វថ្ងៃគឺកំពង់លប់បំបាត់ប្រជាក្រីក្រទៅវិញទេដោយការបណ្តេញចេញនិងសម្លាប់ដោយប្រយោលតែប៉ុណ្ណោះ។. គ្មាននរណាឈឺចាប់ជាងអ្នកដែលកំពង់តែឈឺនោះទេ ហើយអ្នកធ្លាប់ឈឺចាប់បែបនោះទើបដឹងថាវាខ្លោចផ្សាប៉ុណ្ណា។ សូមគិតដល់សេចក្តីសុខរបស់ជាតិខ្លួន ប្រជាពលរដ្ឋរបស់ខ្លួនផង កុំចាត់ទុកគ្នាជាសត្រូវ គ្នាមានបានបន្តិចបន្តួចក៏មិនស្មើបង្គន់ជុះអាច៍របស់ពួកអ្នកឯងមួយផង។
We can see perficly that Hun Sen’s policemant for defeat the women who has no weapon to protect their property only. But they are not protection people from ganster of CPP’s robbing their property to the tycoon of Hun Sen’s corperation.
Who is the leader of gangster in Cambodia?
Is Hun Sen the leader of Gangster and corruption that hurting our innocent people in Cambod?
ហ៊ីស!!! យាយផានទើបតែអោយលុយថ្មីៗ ម្នាក់៤០០០០ រៀល គ្រប់បូលីសទាំងអស់បានជប់លៀងស៊ីពែ ថ្ងៃចូលឆ្នាំចិនទៀត។ រឿងអីដែលមានអ្នកចង់លេងសើចជាមួយយាយផានបាន។
បងៗប៉ូលីស បើទោះបីយាយផានអោយបង្ក្រាបបងប្អូនបង្កើត និង ឪពុកម្តាយរបស់ខ្លួនក៏មិនញញើតដៃដែរ។
ពីព្រោះពួកគាត់ត្រូវថ្នាំសន្តំរបស់យាយផានជ្រាបចូលដល់ឆ្អឹងអស់ហើយ។
ពួកអាអស់នេះមានប្រភពធ្លាប់នៅព្រៃ,ចេញមកពីព្រៃទោះជាបានមកនៅក្នុងក្រុងក៍ពួកវាមិនចោល
អាចារឹកព្រៃរបស់ពួកវាឡើយ,វាមិនខុសគ្នានិងប៉ុលពតទេ ហ៊ានតែមេវាបញ្ជាឲ្យទាត់ធាក់ឫសម្លាប់
ម៉ែឪពួកវា ក៍ពួកវាហ៊ានធ្វើដែរ,នេះហើយពពួកអាមនុស្សព្រៃគឺនៅតែព្រៃ។
កំពូជពួកអាមាន់សម្លដូចមេកំពូលពួកវាអញ្ចឹង ពូកែតែអាខាងជាន់ញីនិងដេញចឹកដេញច្រាសដេញ
ជល់តែគ្នាឯងនិងកូនចៅឯងប៉ុណ្ណោះ,បើជាមួយយួននិងសៀមវិញលិបក្បាលនៅក្នុងស្នូកដូច
អណ្ដើកអញ្ចឹង,បើហ៊ានជាមួយគេដូចជាមួយខ្មែរគ្នាឯង ម្លេះពួកចោរប្លន់ទឹកដីក៍ញញើតខ្លះដែរ។