វៀតណាម​ប្រាប់​ពី​មូលហេតុ​មិន​ឲ្យ​លោក សឺន ស៊ូប៊ែរ្ដិ៍ ចូល​ស្រុក

មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បាន​ឆ្លើយ​តប​ចំពោះ​មូលហេតុ​ដែល​អាជ្ញាធរ​វៀតណាម មិន​អនុញ្ញាត​ឲ្យ​លោក សឺន ស៊ូប៊ែរ្ដិ៍ ជា​ឧត្ដម​ប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​បុរាណ​វិទ្យា ចូល​ទៅ​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា។

ដោយ ទីន ហ្សាការីយ៉ា
2013-03-28
RFA


ស្តាប់សំឡេង ថតសំឡេង

ឧត្ដម​ប្រឹក្សា​ព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ្ដិ៍ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១២។

ឧត្ដម​ប្រឹក្សា​ព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ្ដិ៍ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១២។ RFA

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ មីនា ថា អាជ្ញាធរ​វៀតណាម មិន​អនុញ្ញាត​ឲ្យ​លោក សឺន ស៊ូប៊ែរ្ដិ៍ ចូល​ទៅ​ប្រទេស​វៀតណាម ដោយសារ​សមត្ថកិច្ច​ព្រំដែន​វៀតណាម គិត​ពី​សុវត្ថិភាព​លោក សឺន ស៊ូប៊ែរ្ដិ៍ ជា​រឿង​សំខាន់​ក្នុង​នាម​លោក​ជា​មន្ត្រី​កម្ពុជា​មួយ​រូប។

ការ​ឆ្លើយ​តប​របស់​ស្ថានទូត​វៀតណាម​នេះ ស្រប​ពេល​លោក សឺន ស៊ូប៊ែរ្ដិ៍ បាន​ដាក់​លិខិត​ទៅ​ក្រសួង​ការបរទេស​ខ្មែរ នៅ​ថ្ងៃ​ទី​២៨ មីនា នេះ សុំ​ឲ្យ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ពេល​ពួក​គាត់​ចង់​ទៅ​លេង​នៅ​ប្រទេស​វៀតណាម​នោះ។

លោក ឡេ មិញ ង៉ុក (Le Minh ngoc) ជា​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ។ លោក​បាន​ពន្យល់​ពី​មូលហេតុ​ពីរ​សំខាន់។ ទី​១ លោក សឺន ស៊ូប៊ែរ្ដិ៍ ជា​ឧត្ដម​ប្រឹក្សា​ព្រះមហាក្សត្រ ទៅ​វៀតណាម​នោះ មិន​បាន​ប្រាប់​ពី​គោលបំណង​ច្បាស់លាស់ និង​មិន​ដឹង​ថា លោក​ចង់​ទៅ​កន្លែង​ណា​ខ្លះ។ ម្យ៉ាង​វិញ​ទៀត លោក​គ្មាន​ទីភ្នាក់ងារ​ទេសចរណ៍​ណា​ជូន​លោក​នៅ​ពេល​លោក​ចូល​ទៅ​វៀតណាម​នោះ ដូច្នេះ​លោក​បញ្ជាក់​ថា បញ្ហា​នេះ​មាន​ការ​លំបាក​ក្នុង​ការ​ធានា​នូវ​សន្តិសុខ និង​សុវត្ថិភាព​ជូន​លោក សឺន ស៊ូប៊ែរ្ដី៍ និង​គណៈ​ប្រតិភូ​របស់​លោក។

បញ្ហា​ទី​ពីរ រដ្ឋាភិបាល​វៀតណាម តែងតែ​គិត​ពី​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​ចូល​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​នោះ ដូច្នេះ​មិន​អាច​និយាយ​ថា បញ្ហា​សមត្ថកិច្ច​ព្រំដែន​ឃាត់​លោក សឺន ស៊ូប៊ែរ្ដិ៍ ចូល​ទៅ​វៀតណាម​នេះ មិន​មែន​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​អ្វី​ទេ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ឧត្ដម​ប្រឹក្សា​ព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ្ដិ៍ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​បុរាណ​វិទ្យា បាន​ឆ្លើយ​តប​ថា វៀតណាម​រារាំង​លោក​មិន​ឲ្យ​ចូល​ទៅ​វៀតណាម​នេះ មិន​មែន​ជា​រឿង​គិត​ពី​សុវត្ថិភាព​របស់​លោក​នោះ​ទេ ហើយ​វៀតណាម ក៏​មិន​មែន​ជា​ប្រទេស​មាន​អសន្តិសុខ​នោះ​ដែរ។

លោក សឺន ស៊ូប៊ែរ្ដិ៍ បាន​អះអាង​ថា មុន​លោក​ទៅ​វៀតណាម​នោះ លោក​បាន​រាយការណ៍​ប្រាប់​ស្ថានទូត​វៀតណាម រួច​រាល់ អំពី​គោល​បំណង​របស់​លោក និង​ទីតាំង​ដែល​លោក​ត្រូវ​ទៅ​នោះ​នៅ​ទីក្រុង​ព្រៃនគរ ឬ​ហូជីមិញ។ លោក​បញ្ជាក់​ថា គោលបំណង​ចង់​ទៅ​នោះ គឺ​ទៅ​លេង​មិត្តភ័ក្ដិ និង​ចង់​ទស្សនា​សារមន្ទីរ។

លោក សឺន ស៊ូប៊ែរ្ដិ៍ ត្រូវ​បាន​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​វៀតណាម ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២២ មីនា នៅ​ច្រក​តានិញ អស់​រយៈពេល​ជា​ច្រើន​ម៉ោង ទោះ​បី​ជំនួយ​ការ​របស់​លោក​បាន​ព្យាយាម​ទាក់ទង​មក​ស្ថានទូត​វៀតណាម ដើម្បី​ឲ្យ​ជួយ​សម្រួល​ឲ្យ​លោក និង​អ្នក​ទៅ​ជាមួយ​លោក​ប្រមាណ ៥​នាក់ ឲ្យ​អនុញ្ញាត​ទៅ​វៀតណាម ហើយ​មន្ត្រី​ស្ថានទូត​ប្រាប់​ថា អនុញ្ញាត​ឲ្យ​ទៅ​ក្ដី តែ​ទីបំផុត​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​នៅ​តែ​រារាំង​មិន​អនុញ្ញាត​ឲ្យ​លោក​ទៅ​ទីក្រុង​ហូជីមិញ នោះ​ទេ។

លោក សឺន ស៊ូប៊ែរ្ដិ៍ អះអាង​ថា លោក​បាន​កាន់​លិខិត​ឆ្លង​ដែន​ការទូត និង​បាន​ជិះ​រថយន្ត​ផ្ទាល់​ខ្លួន​នៅ​ពេល​ចូល​ទៅ​ប្រទេស​វៀតណាម​នោះ។ លោក​បញ្ជាក់​ថា បញ្ហា​សំខាន់​វៀតណាម ខ្លាច​លោក​ទៅ​លេង​ទឹក​ដី​កំណើត​របស់​លោក​នៅ​វៀតណាម ភូមិ​ភាគ​ខាង​ត្បូង។ លោក​បញ្ជាក់​ថា នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។

ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​វៀតណាម តែងតែ​រាយការណ៍​អំពី​អាជ្ញាធរ​វៀតណាម ឃាត់​ខ្លួន ឬ​ហៅ​ទៅ​សួរ​នាំ​នៅ​ពេល​ពួកគាត់​មក​លេង​នៅ​កម្ពុជា ហើយ​ត្រឡប់​ទៅ​វៀតណាម វិញ​នោះ។

ទាក់ទង​នឹង​បញ្ហា​នេះ អនុ​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​ថា បញ្ហា​នេះ រដ្ឋាភិបាល​វៀតណាម គួរ​តែ​ពន្យល់​ឲ្យ​បាន​ច្បាស់​ជាង​នេះ ហេតុ​អ្វី​បាន​ជា​ផ្លាស់ប្ដូរ​គំនិត​ភ្លាមៗ ចំពោះ​ការ​បដិសេធ​មិន​ឲ្យ​លោក សឺន ស៊ូប៊ែរ្ដិ៍ ចូល​ទៅ​ប្រទេស​វៀតណាម​នោះ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​វៀតណាម នៅ​តែ​រឹងរូស​ក្នុង​ការពារ​សិទ្ធិ​ខ្មែរ​ក្រោម​នោះ តើ​មាន​អ្វី​នៅ​ក្រោយ​ខ្នង​រឿង​នេះ។

លោក​បន្ថែម​ថា តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​របស់​លោក​រក​ឃើញ​ថា វៀតណាម​មាន​ការ​រើសអើង​ជា​ប្រព័ន្ធ​មក​លើ​ខ្មែរ​កម្ពុជា​ក្រោម ហើយ​មន្ត្រី​រដ្ឋាភិបាល​វៀតណាម តែង​រំលោភ​បំពាន​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា នៅ​ស្ងៀម​ស្ងាត់​ចំពោះ​បញ្ហា​នេះ ហើយ​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ រដ្ឋាភិបាល​មិន​ដោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ដែល​ខ្មែរ​ក្រោម​កំពុង​រង​នូវ​ការ​រំលោភ​បំពាន​នៅ​ប្រទេស​វៀតណាម នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

10 Responses to "វៀតណាម​ប្រាប់​ពី​មូលហេតុ​មិន​ឲ្យ​លោក សឺន ស៊ូប៊ែរ្ដិ៍ ចូល​ស្រុក"

  1. រដ្ឋាភិបាលដឹនាំដោយបគ្សប្រជាជនដេលមានលោកហ៊ុនសែនជាប្រមុខកឺអញ្ចឹង
    តែបើរដ្ឋាភិលដឹកនាំដោយបគ្សប្រជាជានគ្មានលោកហ៊ុនសែនជាប្រមុខវានិងល្អជាងហ្នឹង។

  2. Chheng says:

    គិតពី​សុវត្ថិភាព?????????​:)

  3. បើអ្នកខ្លាំង អំពី សិទ្ធមនុស្ស ហេតុ ដូចម្តេច បានជា មិន ចេ មិន បរិហា​អោយ ចំទៅ ចាំបាច់ បន្ទោស រដ្ឋាភិបាល កម្ពុជា ធ្វើអី អស់ លោក ហ៊ាន តែ ជាមួយ កម្ពុជាទេ តែ យួន ហ៊ានថា​ បើអាមេរិក ក៏ខ្លាច យួនដែ ចាញ់ សង្គ្រាមយ៉ួនដែរ ។

    ខ្លាំងអី អាងអីបង្វែរ មករដ្ឋាភិបាល កម្ពុជា បើ ខ្លាំង ចាក់ការជាមួយ យ៉ួនទៅ ។

  4. cheath says:

    អាហ្នឹងយួនសុទ្ធ តែវាអួតខ្លួនវាជាស្មែរ ធ្វើម៉េចយួនអោយចូលស្រុកវា ?

  5. គាត់អាចចូលបានដោយស្រួលបើគាត់កាន់លិខិតឆ្លងដែនធម្មតា

  6. killer says:

    បើគាត់ជាយួនសុទ្ធ ហើយអួតខ្លួនវាជាស្មែរ ធ្វើម៉េចយួនអោយចូលស្រុក? អត់យល់សោះ ជួយបកស្រាយផង អាឆ្កែ Chheath

  7. ធម្មតា says:

    អត់យល់ អាជាតិ វាចង់និយាយពីអ្វី?​ គាត់ជាមនុស្សល្អ ស្អាតស្អំ ដូចជាបិតារបស់គាត់ដែរ។ អាក្រពើ ជាតិ​​ ឯងជាយួនទើបត្រូវ!

  8. បុណ្យ says:

    ចៅវិរបុរសឧកញា”សឹងគុយដែលអ្នកទាមទារសិទ្ធិសេរីភាពនិងសាសនាឱយខ្មែរក្រោមហើយក៏ជាកួនបង្កើតសម្ដេចបវរសេដ្ឋាសឹនសានដែលពួកយួនតែងតែប្រមាទគាត់កុំច្រឡំថាយួន

  9. Go to eat shits ah lops!!!

  10. ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ! ជួយអន្តរាគមន៍ទៅទូតសៀមផង ទាហានបាញ់ខ្មែរដូច

    ចាបចឹង