សហភាព​អន្តរ​សភា​ស្នើ​កម្ពុជា​ឲ្យ​លោក សម រង្ស៊ី ចូល​រួម​បោះឆ្នោត

ជា​ថ្មី​ម្តង​ទៀត សហភាព​អន្តរ​សភា (IPU = Inter-Parliamentary Union) កាល​ពី​ថ្ងៃ​ទី២៧ មីនា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រឆាំង ស្វែង​រក​មធ្យោបាយ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ឱកាស​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាង​មុខ។

ដោយ យន់ សាមៀន
2013-03-28
RFA


ស្តាប់សំឡេង ថតសំឡេង

ជា​ថ្មី​ម្តង​ទៀត សហភាព​អន្តរ​សភា (IPU = Inter-Parliamentary Union) កាល​ពី​ថ្ងៃ​ទី២៧ មីនា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រឆាំង ស្វែង​រក​មធ្យោបាយ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ឱកាស​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាង​មុខ។

សំណើ​នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​លោក សម រង្ស៊ី កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​តំណាង​រាស្ត្រ និង​រដ្ឋាភិបាល​អង់គ្លេស ដើម្បី​អាច​ចូលរួម​ការ​បោះឆ្នោត​វិញ​បាន។

សហភាព​អន្តរ​សភា សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ករណី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​មាន​ឱកាស​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា វិញ ចូលរួម​ការ​បោះឆ្នោត។

សហភាព​អន្តរ​សភា ជា​ស្ថាប័ន​សភា​អន្តរជាតិ​ដ៏​មាន​ឥទ្ធិពល ដែល​មាន​សមាជិក​មក​ពី ១៦២​ប្រទេស រួម​ទាំង​កម្ពុជា ផង​ដែរ។

សេចក្តី​សម្រេច​ចិត្ត​របស់​សហភាព​អន្តរ​សភា កាល​ពី​ថ្ងៃ​ទី២៧ មីនា ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក សម រង្ស៊ី មិន​បាន​ការ ដោយសារ​តែ​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន​នោះ គ្រាន់​តែ​ជា​កាយ​វិការ​នយោបាយ​តែ​ប៉ុណ្ណោះ។ សហភាព​អន្តរ​សភា អះអាង​ថា តុលាការ​កម្ពុជា មិន​គួរ​ចោទ​ប្រកាន់​លោក សម រង្ស៊ី តាំង​ពី​សាលា​ដំបូង​ខេត្ត​ស្វាយរៀង មក​ម្ល៉េះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សហភាព​អន្តរ​សភា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង ស្វែង​រក​វិធី​គ្រប់​យ៉ាង រួម​គ្នា​ដើម្បី​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី អាច​ចូលរួម​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត។

សហភាព​អន្តរ​សភា ក៏​ស្នើសុំ​ឲ្យ​រដ្ឋសភា​កម្ពុជា ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ការងារ​ល្អ និង​គោរព​តួនាទី​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា។

នៅ​ដើម​សប្ដាហ៍​នេះ លោក សម រង្ស៊ី អះអាង​ថា លោក​នឹង​បន្ត​ស្វែង​រក​ឱកាស​ចូលរួម​ការ​បោះឆ្នោត ប៉ុន្តែ​ប្រសិន​បើ​លោក​គ្មាន​វត្តមាន​ក្នុង​ការ​បោះឆ្នោត វា​ក៏​នឹង​ផ្តល់​ផល​ប្រយោជន៍​ច្រើន​សម្រាប់​គណបក្ស និង​ការ​ផ្លាស់​ប្ដូរ​សង្គម​កម្ពុជា។ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​លោក សម រង្ស៊ី ទទួល​ស្គាល់​ថា ឱកាស​ចូលរួម​ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​លក្ខណៈ​ចង្អៀត។

មន្ត្រី​រដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ធ្លាប់​បាន​បដិសេធន៍​សំណើ​របស់​សហគមន៍​អន្តរជាតិ ទាមទារ​ឲ្យ​លោក សម រង្ស៊ី ចូលរួម​ការ​បោះឆ្នោត។ រដ្ឋាភិបាល​កំពុង​ប្រាប់​មន្ត្រី​ការទូត​បរទេស​ថា អវត្តមាន​របស់​លោក សម រង្ស៊ី នឹង​មិន​ប៉ះពាល់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

8 Responses to "សហភាព​អន្តរ​សភា​ស្នើ​កម្ពុជា​ឲ្យ​លោក សម រង្ស៊ី ចូល​រួម​បោះឆ្នោត"

  1. ការបោះឆ្នោតកាលពីអាណត្តិមុន  មានការដកពាក្យបណ្តឹងជូនជា កាដូ

    ទៅហ្វូងមនុស្សទ្រលាន់នឹងពាក្យគេដៀលថា ពួកកុម្មុយនិស្ត។ មកដល់

    ការបោះឆ្នោតក្នុងអាណត្តិនេះ  តើពួកគេត្រូវការអ្វីពីសហភាពអន្តរសភា

    ឫក៏លោក សម រង្ស៊ី ?។ បើសិនជាឆ្លើយបែបនេះថា គេចង់ឲលោកសម

    រង្ស៊ី ចុះចាញ់ភ្លាម  ទាល់តែយូរ ណ៎! ។   ចាំតើ! ។   បើសិនជាឆ្លើយបែប

    នេះថា គេចង់បានលុយ  តើជាលុយរបស់នរណា ទៅ ?។

  2. បើសហភាពអន្តរសភា អធ្វើបែបនេះ និយាយ បែបនេះ ហាក់បីដូចជា មើលងាយ ច្បាប់របស់ ប្រទេស កម្ពុជា ធ្វើស្អី អាថានយោបាយ វាយ គេថានយោបាយ ដូច្នេះ តើ ច្បាប់ កម្ពុជា ជាអ្វី ។ ការដកតគរុយ បង្គោលព្រុំដែន ជាទង្វើនយោបាយ រឺ? គ្មានអ្នកណាហាមខាត់ លោក សម រស្ស៊ី មិនអោយ ចូលស្រុកទេ តែ ត្រូវ កាត់ទោស សិន ។

    យើងខ្ញុំជា ប្រជាជន សូមអោយ អន្តរជាតិ រឺ អ្នកមានអំណាច ជាពិសេស ប្រទេស ដែល ចង់ជិះជាន់ខ្មែរ កុំចេះតែថា ពិនិត្យ និង គោរពច្បាប់ស្រុក ខ្មែរ ផង ។

    បើលោក សម រស្ស៊ី ចូលស្រុក អត់ មានទោស អាចសុខ ស្រួល មិនគោរពច្បាប់ ស្រុក ខ្មែរ អោយ តែ ប្រជារស្រ្ត គោរពច្បាប់ ក្រុម យើង ខ្ញុំ ក៏មានសិទ្ធ តវា ធ្វើ បាតុកម្ម ទាមទាអោយ គោរពច្បាប់ ដូចដែល អស់ លោក ធ្វើ រាល់ថ្ងៃដែរ ។

    អស់លោក ចេះថា គេ អយុតិធម៌ អត់ គោរពច្បាប់ ដល់ ក្រុម ខ្លួនឯង សុទ្ធតែ សំរួល នេះជា ទង្វើល្អទេ ។ បើចិត្ត សឿង ធ្វើដូច លោកតា ម៉ម សូណង់ដូទៅ គាត់ សុខចិត្ត ទទួលទោស តាមអ្វី ដែលគាត់បានធ្វើ ។

    អស់ លោក លួចគេហើយ ថាខ្លួនឯង មិនមេនចោទៀត ។

  3. ច្បាប់របស់ប្រទេសកម្ពុជាសព្វថ្ងៃនេះ វាដូចជាចានបង្គន់ ប៉ុណ្ណោះ ។ បើគេត្រូវការវាពឹតជាមានតំលៃសំរាប់ ពួកអ្នកកាន់អំនាចបច្ចុប្បន្ន ប៉ុន្តែបើមិនត្រូវការវាទេប្រៀប បានដូចបង្គន់ដែលគេជុះហើយ ហើយ ដើរចេញពីវាដូច្នេះអែង ។

  4. ខ្មែរជាន់ក្រោយ says:

    អាមួយឈ្មោះខ្ញុំសូមមិនបញ្ចេញឈ្មោះ ។​ ខ្ញុំធ្វើការនៅសហគមន៏ និង អង្កការក្រៅរដ្ឋាភិបាល ជាង ១៤ឆ្នាំដូចជា ឆ្គួតឬជា បើសម រង្សី មកស្រុកខ្មែរ ងាប់ម៉ែ ឪ វាឬ?

  5. RITHY KOMAR says:

    សុភាពបុរស ដើមទ្រូងប្រំាហត្ថចិត្តកំសាក

    បុរសនេះ សុទ្ធតែកំសាក លោកសម រង្សីគាត់មិនមែន
    ជាបុរសចិត្តសឿងដូចលោកម៉ម សូណង់ដូ ឬ អ្នកស្រី អ៊ុង សាន
    សូជី ពាក់ខ្នោះ ចូលគុកដោយរីករាយ ដើម្បីទាមទារសេរីភាព ឬ
    យុត្តិធម៌សំរាប់សង្គម គាត់ពិតជាបុរសកំសាកមិនហ៊ានលះបង់។

    និយាយរួមឲ្យខ្លីងាយស្តាប់ទៅ លោកសម រង្សី ជាបុរសម្នាក់លេង
    នយោបាយ តែកំសាកខ្លាច(គុក) គាត់សាកសមទទួលងារសុភាព
    បុរស ដើមទ្រូងប្រាំហត្ថចិត្តកំសាក ។

    សាកសមឥតខ្ចោះ និង ទទួលងារ សុភាពបុរស ដើមទ្រូងប្រំាហត្ថ
    ចិត្ត(មហា)កំសាក។

  6. សុភាពបុរស ដែលហ៊ានចូលគុកមិនសមហេតុផលគឺ-សុភាពបុរសមហាល្ងង់-អ្នកនយោបាយកន្ទុយអណ្តើក
    អ្នកនយោបាយមិនយល់កាលៈទេសៈ

  7. RITHY KOMAR says:

    សម រង្សីជា​អ្នក​នយោបាយ​ពុលទឹក​មាត់មួយ​រូប​​ ដែល​និយម​ចូល​ចិត្តប្រើ​គំ​និត​ស្រមើ​ស្រម៉ៃ​ដ៏​មហិមា បូក​រួម​ជាមួយ​នឹង​ការ​ប្រើ​មធ្យោបាយភូត​កុហក និង​បោក​ប្រាស់​ប្រជាពល​រដ្ឋ ដើម្បី​ទាក់​ទាញ​ការ​គាំ​ទ្រ​ ប៉ុន្តែសកម្មភាពទាំង​អស់​នោះ វាគ្រាន់​តែ​ជាយុទ្ធ​សាស្ត្រនៃ​ការ​រវើរវាយ​បែប​ឆោត​ល្ងង់របស់​ ចៅ​ចាក់​ស្មុក ដែល​គ្មានទទួល​បាន​​អ្វី​ជា​ការពិត​នោះ​ឡើយ។

  8. មនុស្សធម្មតា says:

    ការស្រមើស្រមៃវាជាមូលដ្ខានគ្រីះដើម្បិបង្នើត Goal and Plan and they find the ways to achieve goal​​. Do you understand Mr. Rithy Komar ?