កឹម សុខា​ទៅ​រក​ទ្រនំ​ថ្មី​ដោយ​មោទនភាព

ភ្នំពេញៈ លោក កឹម សុខា ​បាន​លាលែង​ពី​ប្រធាន​គណបក្ស សិទិ្ធ​មនុស្ស ទាំង​អាឡោះ​អាល័យ ប៉ុន្តែ​សប្បាយ​ចិត្ត​ដើម្បី​ទៅ​ធ្វើ​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទើប​បង្កើត​ថ្មី ជា​អ្វី​ដែល​អតីត​មេ​អង្គការ​សិទ្ធិ​មនុស្ស​ល្បី​ឈ្មោះ​រូប​នេះ បាន​ថ្លែង​ដោយ​មោទនភាព​​ថា ជា​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​ដើម្បី​សង្គ្រោះ​ជាតិ​។

Monday, 01 April 2013
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍

លោក​ កឹម សុខា នៅ​ក្នុង​សមាជ​គណ​បក្ស​កាល​ពី​ម្សិល​មិញ​​​។ រូបថត លីណា

លោក​ កឹម សុខា នៅ​ក្នុង​សមាជ​គណ​បក្ស​កាល​ពី​ម្សិល​មិញ​​​។ រូបថត លីណា

ថ្លែង​ទៅ​កាន់​សមាជិក​ប្រហែល ២០០០ នាក់ នៅ​ក្នុង​អង្គ​សមាជ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ក្នុង​ខណ្ឌ​ទួលគោក កាល​ពី​ម្សិលមិញ លោក កឹម សុខា ថា លោក​បាន​លាលែង​ពីតំណែង​ប្រធាន​គណបក្ស សិទិ្ធ​មនុស្ស ដោយ​ការ​សោក​ស្តាយ បន្ទាប់​ពី​បាន​បង្កើត​គណបក្ស​នេះ​អស់​រយៈ​ពេល​៥ ឆ្នាំ ហើយ​បាន​ឈ្នះ​អាសនៈ​រដ្ឋសភា និង​ឃុំ​សង្កាត់​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មក​។

លោក បន្ថែម​ថា៖ «ខ្ញុំ​លាលែង​ពី​ប្រធាន​គណបក្ស​ សិទិ្ធ​មនុស្ស ​ដោយ​ការ​អាឡោះ​អាល័យ ប៉ុន្តែ​មាន​សេចក្តី​រីករាយ ក្នុង​គោល​ដៅ​បំពេញ​បេសកកម្ម​ជា​ប្រវត្តិ​សាស្រ្ត​ថ្មី ក្នុង​តួនាទី​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា»។

ទោះ​ជា យ៉ាង​ណា លោក​បាន​ប្រាប់​សមាជិក​ថា បើ​ទោះ​បី​ជា​លោក​បាន​លាលែង​ពី​គណបក្ស​ សិទិ្ធ​មនុស្ស​ក៏​ដោយ ក៏​ប៉ុន្តែ​លោក​នៅ​តែ​ធ្វើ​ការ​ជាមួយ​នឹង​សមាជិក​ទាំង​អស់​ដែល​ខិតខំ តស៊ូ ដើម្បី​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា ​ដើម្បី​គ្រប់គ្រង​ប្រទេស តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ និង​លើក​កម្ពស់​ជីវភាព​ប្រជាជន​ឲ្យ​ចៀស​ផុត​ពីភាព​ក្រីក្រ។

ទន្ទឹម​នឹង​នេះ​លោក កឹម សុខា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា បើ​ទោះ​បី​ជា​លោក​លាលែង​ពី​ប្រធាន​​គណបក្ស​សិទិ្ធ​មនុស្ស​ក៏​ដោយ ក៏​វា​មិន​ប៉ះពាល់​ដល់​តំណែង​តំណាងរាស្រ្ត​របស់​លោក​ដែរ។ ​

ទាក់​ទង​នឹង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ថា ប្រសិន​បើ​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ និង​យុតិ្តធម៌ គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ចង់​ឲ្យ​លោក សម រង្ស៊ី មក​ចូល​រួម​ការ​បោះឆ្នោត ប៉ុន្តែ​ប្រសិន​បើ​ការ​បោះឆ្នោត​មិន​ត្រឹម​ត្រូវ និង​យុតិ្ត​ធម៌) ​គណបក្ស​មិន​ចង់​ឲ្យ​លោក​ សម រង្ស៊ី ចូល​មក​ទេ។

លោក បញ្ជាក់​ថា៖ «​វា​មាន​ករណី​ពីរ​។ ប្រសិន​បើ​វា​ជា​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​យុតិ្តធម៌ យើង​ចង់​ឃើញ​គាត់​មាន​វត្ត​មាន​ … ប៉ុន្តែ​​បើ​ ការ​បោះ​ឆ្នោត​មិន​ត្រឹម​ត្រូវ និង​យុត្តិធម៌ គាត់​មក ​វា​ធ្វើ​ឲ្យ​យើង​ចាញ់​ទាំង​អស់​គ្នា​»។

លោក សឺន​ ស៊ូប៊ែរ្ត៍ ប្រធាន​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​គណបក្ស​នេះ ដើម្បី​រក្សា​អាសនៈ​ឃុំ​សង្កាត់​របស់​គណបក្ស​នេះ រហូត​ដល់​ផុត​អាណតិ្ត​ឆ្នាំ ២០១៧។ លោក ស៊ូប៊ែរ្ត៍ ​បាន​ថ្លែង​ថា គណបក្ស​សិទិ្ធ​មនុស្ស ​មិន​ឃោសនា​គោល​នយោបាយ​គណបក្ស​ឲ្យ​គណបក្ស​សិទិ្ធ​មនុស្ស​ទេ តែ​ធ្វើ​ដើម្បី​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា។ ​

លោក ឈាង វុន តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ ថា​តើ​លោក​ កឹម​ សុខា នឹង​ត្រូវ​បាត់​បង់​អាសនៈ ​ឬ​យ៉ាង​ណា​ទេ បន្ទាប់​ពី​គាត់​បាន​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សិទិ្ធមនុស្ស​ដោយ ​លោក​បាន​ជំរុញ​​ឲ្យ​មើល​ច្បាប់​ហើយ​ថា លោក​មិន​ខ្វល់​អំពី​ការ​លាលែង​របស់​លោក​ កឹម សុខា ​ទៅ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​៕ TK

What Next?

Recent Articles

12 Responses to "កឹម សុខា​ទៅ​រក​ទ្រនំ​ថ្មី​ដោយ​មោទនភាព"

  1. RITHY KOMAR says:

    កឹម សុខាបាន​លាលែង​ពី​ប្រធាន​គណបក្ស សិទិ្ធ​មនុស្ស ទាំង​អាឡោះ​អាល័យ ប៉ុន្តែ​សប្បាយ​ចិត្ត​ដើម្បី​ទៅ​ធ្វើ​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ជាជិសេសក៏ព្រោះតែប្អូនប្រុសស្រី៣នាក់នៅក្នុងCPP។

  2. 18 Mars says:

    លោក ឈាង វុន មិនអាចអធិប្បាយបានទេ ព្រោះគាត់ក៏មិនអាចដឹងបានថាស្អែកនឹងមានអ្វីកើតឡើង។ កន្លងទៅគាត់បាននិយាយថាគាត់មិនដឹងផងថានៅប្រទេសកម្ពុជាមានជនជាតិព្នង មិនភ្លើទេតែធ្វើភ្លើ។

  3. Khmer Family says:

    អូនទៅចុះ ទៅអោយឆ្ងាយចុះ ទៅកាន់តែឆ្ងាយកាន់តែល្អ ហើយកុំត្រឡប់មកវិញអោយសោះ ….ឡា ឡា ឡា ឡា ឡា ឡា ដល់ពេលសង្សារអូនបែកចិត្ត កុំលោតពីលើស្ពានជ្រោយចង្វារណា………………

  4. cheath says:

    ក្នុងពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែឈានចូលមកដល់ ក្រុមប្រឆាំងមានអាតិរិច្ឆានកឹមសុខា អាតិរិច្ឆានសមរង្សី ជាដើមកំពុងតែដំឡើងសំឡេងក្នុងយុទ្ធនាការភូតកុហក បោកប្រាស់យ៉ាងអាក្រក់អាក្រីដោយមិនចេះខ្មាសអៀន។ ពួកវាកំពុងតែយល់ថា ប្រជាជនកម្ពុជាជាមនុស្សដែលងាយនឹងភូតកុហកបាន ចង់ពួកវានិយាយអ្វី ភូតកុហកអ្វី ភូតកុហកបែបណាក៏ប្រជាជនជឿតាមពួកវាដែរ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះកំពុងតែយល់ខុស ព្រោះថា សំដីភូតកុហក ឃោសនាបោកប្រាស់របស់ពួកវា មិនត្រឹមតែធ្វើឲ្យក្រុមវាកាន់តែបាត់បង់ជំនឿពីប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញឲ្យឃើញច្បាស់ថាពួកអាតិរិច្ឆាននេះកំពុងតែមើលងាយមើលថោកប្រជាជនកម្ពុជាយ៉ាងពេញទី។
    ពិតណាស់អាតិរិច្ឆានកឹមសុខាក្តី អាតិរិច្ឆានសមរង្សីក្តី ពិសេសអាតិរិច្ឆានកឹមសុខាភូតកុហកថា បើកពួកវាឈ្នះឆ្នោត វានឹងដំឡើងប្រាក់ខែដល់កម្មករ មន្ត្រីរាជការ សន្យាអោយធ្មេញមាស ចែកមាសគ្នាកន្លះតោនម្នាក់ពេលជីករ៉ែមាសបាន រកប្តីអោយស្រីមេម៉ាយ អោយគោ ១០០ក្បាលក្នុងមួយគ្រួសារ ។ល។និង។ល។ ដែលការឃោសនាអកុសលបែបនេះ បើនិយាយពីកូនក្មេងនៅបៀមដៃវិញ វាក៏មិនហ៊ាននិយាយដែរ ព្រោះវាខ្លាចត្រូវដំបងរបស់ឪវា ចុះពួកអាតិរិច្ឆានអស់នេះវិញយ៉ាងណាដែឬ ?។
    លើភាពជាក់ស្ដែង ចំពោះការសន្យារបស់អាតិរិច្ឆានអស់នេះវា មិនអាចធ្វើបានទេ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បើដំឡើងប្រាក់ខែបានខ្ពស់ជាងនេះទៅរួចនោះ រាជរដ្ឋាភិបាលដំឡើងបាត់ទៅហើយ មិនចាំបាច់អោយអាតិរិច្ឆានកឹមសុខា អាតិរិច្ឆានសមរង្សីស្រែកប្រូនោះទេ ប៉ុន្តែទំហំសេដ្ឋកិច្ចរបស់ជាតិវាមិនទាន់អាចអោយធ្វើទៅរួច។ ដូច្នេះការដំឡើងប្រាក់ខែនេះរាជរដ្ខាភិបាលមានតែធ្វើមួយជំហានម្ដងៗ ២០%ៗដូចដែលបានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះ មិនមែនថាវាមិនយល់ពីបញ្ហានេះទេ ប៉ុន្តែពួកវាហេតុតែស្រេកឃ្លានអំណាច ទើបមានចេតនាអាក្រក់ជួរជាតិហ៊ានឃោសនាភូតកុហកប្រជាជនបែបនេះទៅកើត។ គណបក្សប្រជាជនកម្ពុជាបានលើកឡើងទិសដៅការអភិវឌ្ឍន៍ប្រទេសទាំងបច្ចុប្បន្ន និង តទៅអនាគត ដោយបានដាក់ចេញកម្មវិធីនយោបាយអភិវឌ្ឍន៏លើគ្រប់វិស័យ ឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងកផុលផុសនិងសុំជម្រៅ មិនមែនដូចបក្សប្រឆាំងគ្រាន់តែដើរនិយាយច្បោលតាមតែចិត្តនឹកឃើញ គ្មានទិសដៅច្បាស់លាស់ គ្មានផែនការត្រឹមត្រូវ គ្មានគោលនយោបាយជាក់ស្ដែងណាមួយឡើយនោះទេ។
    ពិតណាស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសមានផែនការកម្មវិធីច្បាស់លាស់ មានគោលការណ៍អនុវត្តពីដំណាក់កាលទៅមួយដំណាក់កាលយ៉ាងណាក្តី ក៏គង់មានផែនការខ្លះនៅមិនទាន់អនុវត្តបានជោគជ័យទាំងស្រុងផង ចុះទម្រាំតែក្រុមអាតិរិច្ឆានរវើរវាយគ្រាន់តែដើរស្រែកកោកកាកៗតាមតែចិត្តនឹកឃើញដូចនេះ តើពួកវាអាចនឹងសម្រេចបានជោគជ័យដែរឬទេ? តើប្រជាជនកម្ពុជាផ្ញើវាសនារបស់ខ្លួនទៅលើពួកមនុស្សធុនសម្រាមបែបនេះបានទេ? ជោគវាសនារបស់យើងម្នាក់ៗពិតជាមានតម្លៃខ្ពស់ណាស់។ ជោគវាសនារបស់មាតុភូមិកម្ពុជាយើងក៏រឹតតែខ្ពស់ឧត្ដុង្គឧត្ដមជាងនេះទៅទៀត ហើយជោគវាសនាមាតុភូមិនេះបានផ្ញើទាំងស្រុងមកលើបាតដៃរបស់យើងទាំងអស់គ្នា។ តើយើងគួរប្រថុយប្រថានយកជោគវាសនានេះទៅប្រលែងលេងជាមួយពួកភូតកុហកបានដែរឬ ? បទពិសោធន៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្របានបង្ហាញឲ្យប្រជាជនកម្ពុជាយើងបានឃើញទាំងអស់គ្នាហើយ។ ៣៤ឆ្នាំកន្លងផុតទៅ គឺជាកំណាត់ផ្លូវដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់។ បើធ្វើការប្រៀបធៀបគឺយើងកំពុងតែស្ថិតនៅលើសំពៅដ៏ធំ ដែលកំពុងលូនកាត់ក្នុងល្បឿនដ៏លឿនពុះជ្រែកមហាសាគរ តើយើងលោតទៅតោងធុងកំបែកមាត់មួយ ដែលអណ្ដាតប៉ែលប៉ោលនៅក្នុងមហាសាគរទៅវិញឬ? នេះគឺជាសំណួរយ៉ាងសាមញ្ញ។ ប៉ុន្តែតាមពិតទៅប្រជាជនកម្ពុជាលោកលោកមានការយល់ដឹងច្បាស់លាស់ណាស់។ លោកមានការយល់ដឹងខ្ពស់ជាង ជ្រាលជ្រៅជាង និង សំបូរបទពិសោធន៍ជាងពពួកជនភូតកុហកបោកប្រាស់ទាំងនោះទៅទៀត។
    ប៉ុន្តែទោះយ៉ាងណាក៏ដោយអំបូរភូតកុហកបោកប្រាស់គឺវានៅតែភូតកុហក បោកប្រាស់ដដែល។ សូមបន្តឲ្យពួកវាភូតកុហកបោកប្រាស់ទៀតចុះ ប៉ុន្តែការសម្រេចចិត្តគឺនៅលើប្រជាជន។ នៅពេលដែលប្រជាជនសម្រេចចិត្តមិនគាំទ្រពួកគេសូមកុំចោទប្រជាជនថាជាយួនទៀតឲ្យសោះ ព្រោះនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនដូច IRI ថាប្រេជាជនស្រឡាញ់ ហ៊ុនសែន ដល់ទៅចំនួន ៨៧%ឯណោះ៕

  5. ahahaha wonderful CPP, wonderful more than 5 million Vietnam help Hunsen to vote, wonderful khmer hate khmer but help Youn.
    Hey Ah cheath help me to share your idea to support CPP to be Vietnam’s slaver.
    wonderful khmer lost land hahahaha I am very happy when Vietnam control khmer like khmer Groum thne Khmer have no time blame each other.
    wonderful Dech joooo os dey

  6. រិៈគន់ល្អ says:

    ការផ្លាស់ប្តូរ កើតចាស់ឈឺស្លាប់ជាច្បាប់ធម្មជាតិកំណត់ ប៉ុន្តែច្បាប់ ប្ញ លោកគ្រូ អ្នកគ្រូ មិនដែលបង្រៀនអំពីរបៀបជេរប្រមាថគ្នាដូចទីនេះទេ នេះប្ញជានាទីវប្បធម៏ខ្មែរ សព្វថ្ងៃ។

  7. *** says:

    God them!!!

  8. – បើយើងលើកសំនួរ មួយសួរទៅប្រជាពលរដ្ធថា តើមានចិត្តចង់ផ្លាស់ប្តូរមេដឹកនាំចាស់ទេ?

    ចំលើយដែលយើងបានរកឃើញ គឺ :

    ៧៥% ក្នុងចំណោមប្រជាពលរដ្ធពេញវ័យ ១០នាក់ គឺគេ មាន ចិត្តចង់ផ្លាស់ប្តូរ មេដឹកនាំចាស់ ។

    – ប៉ុន្តែបើយើង សួរគេថា តើគាំទ្រគណះបក្សប្រឆាំង ដើម្បីផ្លាស់ប្តូរមេដឹកនាំចាស់ដែរឬទេ ?

    ចំលើយដែលយើងបានរកឃើញ គឺ :

    ៣៣% ក្នុងចំណោមប្រជាពលរដ្ធពេញវ័យ ១០ នាក់ គឺគេពេញចិត្តនឹងគាំទ្រគណះបក្សប្រឆាំង ។

    ចំណែកនៅសល់ប៉ុន្មានភាគរយទៀត គឺ ស្ថិត នៅ ភាពស្ទាក់ស្ទើរ

    និងមិនទុកចិត្តគណះបក្សណាទាំងអស់ ។ ប៉ុន្តែជាលទ្ធផល គឺគេសំរេចចិត្ត បោះឆ្នោត អោយ

    គណះបក្សប្រជាជន ដោយគ្មានជំរើស ។

    សួរថា មូលហេតុ អ្វី ?

    ចំលើយ ដែលងាយយល់បំផុត គឺ គណះបក្ស

    ប្រឆាំងពុំទាន់បានបង្ហាញនៅទំនុកចិត្តទៅដល់ពួកគាត់អោយបានស៊ីជំរៅ ដូចជា :

    ១ . កង្វះ ព៍តមាន ស្តីពីនយោបាយ ជាក់លាក់ណាមួយទៅដល់ពួកគាត់

    ២ . ការបែកខ្ញែកគ្នា ជាច្រើនបក្ស នយោបាយនៃក្រុមគណះបក្សប្រឆាំង ដែលធ្វើអោយពួកគាត់ពិបាកសំរេចចិត្ត ថា តើ គួរជ្រើសរើសយកគណះបក្សណាមួយ ដែលពួកគាត់អាចជឿទុកចិត្តបាន

    ៣. សកម្មភាព​របស់មេដឹកនាំនិងមន្រ្តីនៃក្រុមគណះបក្សប្រឆាំង ពុំ បាន មុជចូលអោយជ្រៅ គ្រប់ទីកន្លែង ទៅដល់សហគមន៏ពួកគាត់ ជាពិសេសសហគមន៏ប្រជាពលរដ្ធដែលរសើនៅនៅ តាមជនបទ ឬ ភូមិស្រុក មួយចំនួន ។ សកម្មភាពទាំងអស់នេះ ភាគច្រើន មានតែនៅក្នុងទីក្រុង ឬ ទីប្រជុំជនធំៗប៉ុណ្ណោះ ។

  9. cheath says:

    មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានដំណើរការរយៈពេល ២ថ្ងៃ ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ។ តំណាងចូលរួមមហាសន្និបាត រួមមានសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សដែលជាសមាជិក សមាជិកានៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ និងតំណាងគណបក្សមកពីគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សរុបចំនួន ២.២៤៨ រូប ។
    មហាសន្និបាត សម្តែងនូវទុក្ខក្រៀមក្រំក្រៃលែង ចំពោះការយាងចូលទីវង្គតនៃ ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរគ្រប់រូប និងឧទ្ទិសបួងសួង សូមព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះអង្គ បានយាងទៅសោយសុខក្នុងព្រះបរមសុគតិភពជារៀងរហូតទៅ ។
    មហាសន្និបាត សម្តែងនូវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរ និងសូមថ្វាយព្រះពរព្រះអង្គមានព្រះរាជសុខភាពបរិបូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយវឌ្ឍនភាព និងសុភមង្គល ។
    មហាសន្និបាត បានដំណើរការស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ប្រកបដោយលក្ខណៈប្រជាធិបតេយ្យដ៏ទូលំទូលាយ ហើយបានចេញសេចក្តីសម្រេចចិត្តដូចតទៅ ៖
    ១. មហាសន្និបាត បានឯកភាពលើការវាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សពីឆ្នាំ ២០០៨ ដល់ ២០១២ និងទិសដៅភារកិច្ចឆ្នាំ ២០១៣ ដោយបានកត់សម្គាល់ប្រកបដោយមោទនភាព ចំពោះសមិទ្ធផលធំៗលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលក្នុងនីតិកាលទី ៤ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបានក្នុងដំណើរការកសាង និងការពារជាតិរយៈពេលជិត ៥ឆ្នាំ មកនេះ ។ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំ ប្រជាជនបានរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិសេរីភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានលើកកម្ពស់ ។ រាល់កំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ត្រូវបានជំរុញអនុវត្តប្រកបដោយផ្លែផ្កា ជាពិសេសកំណែទម្រង់ជលផល តាមរយៈការលុបឡូត៍នេសាទទឹកសាបទាំងអស់ ទុកជូនប្រជាជនធ្វើការនេសាទជាលក្ខណៈគ្រួសារ និងកំណែទម្រង់ដីធ្លី តាមរយៈការអនុវត្ត “នយោបាយចាស់ សកម្មភាពថ្មី” លើវិស័យដីធ្លី ដែលបានទទួលការអបអរសាទរ និងការគាំទ្រយ៉ាងខ្លាំងពីប្រជាជន និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម ។ វិស័យសេដ្ឋកិច្ច សម្រេចបានកំណើន ៧,៣% នៅឆ្នាំ ២០១២ ទោះបីមានឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលក៏ដោយ ។ គោលដៅអភិវឌ្ឍសហស្សវត្សក្នុងការកាត់បន្ថយភាពក្រីក្រ ត្រូវបានសម្រេច ដែលក្នុងនោះអត្រាភាពក្រីក្របានធ្លាក់ចុះពី ២២,៩% ក្នុងឆ្នាំ ២០០៩ មកនៅត្រឹមរង្វង់ ២០% ក្នុងឆ្នាំ ២០១១ ហើយរំពឹងថានឹងចុះមកនៅក្រោម ១៩% នៅឆ្នាំ ២០១៣ ។ ព្រមជាមួយនេះ កិត្យានុភាព និងកិត្តិនាមរបស់កម្ពុជាកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ កម្ពុជាបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសក្នុងការដោះស្រាយកិច្ចការតំបន់ក៏ដូចពិភពលោក ។
    មហាសន្និបាត គាំទ្រពេញទំហឹង ចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបន្តអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទីពីរ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម ឆ្នាំ ២០០៩-២០១៣ ។
    ២. មហាសន្និបាត បានអនុម័តសេចក្តីប្រកាស ស្តីពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ ២០១៣-២០១៨ ដែលបង្ហាញច្បាស់នូវគោលដៅជាយុទ្ធសាស្ត្រ បណ្តាគោលការណ៍គ្រឹះ និងគោលនយោបាយលើគ្រប់វិស័យ ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជននៅក្នុងរយៈពេល ៥ឆ្នាំ បន្តទៀត ។ ទន្ទឹមនេះ បានពិនិត្យវាយតម្លៃរាល់ការងារត្រៀមរៀបចំរបស់គណបក្សគ្រប់ថ្នាក់ ដើម្បីចូលរួមប្រកួតប្រជែងដណ្តើមជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ ។ មហាសន្និបាត បញ្ជាក់ច្បាស់នូវការចូលរួមរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនេះ ក្នុងស្មារតីគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត ហើយធ្វើសហប្រតិបត្តិការយ៉ាងស្មោះស្ម័គ្រ ជាមួយគ្រប់ស្ថាប័នជាតិ គ្រប់គណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងទៀត ដើម្បីធានាឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
    ៣. មហាសន្និបាត គាំទ្រជាឯកច្ឆ័ន្ទបេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា និងនីតិកាលបន្តបន្ទាប់ទៀត ។
    មហាសន្និបាត បញ្ជាក់នូវជំហររបស់គណបក្សប្រជាជនកម្ពុជា បន្តប្រកាន់យកគោលការណ៍ រៀបចំរាជរដ្ឋាភិបាលចម្រុះជាមួយគណបក្សហ៊្វុនស៊ិនប៉ិច និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រប់មជ្ឈដ្ឋានស្នេហាជាតិ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ឈរលើគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីពង្រីកកម្លាំងមហាសាមគ្គីកសាង និងការពារមាតុភូមិ ។
    ៤. មហាសន្និបាត សម្តែងនូវការគោរព និងការកោតសរសើរចំពោះក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ព្រមទាំងមន្ត្រី សមាជិក សមាជិកាគណបក្សគ្រប់រូប ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល ផ្សារភ្ជាប់ជិតស្និទ្ធជាមួយប្រជាជន ប្រឹងប្រែងពុះពារ សម្រេចរាល់ភារកិច្ចដែលគណបក្សបានប្រគល់ជូន ខ្នះខ្នែងជួយកសាងសមិទ្ធផលយ៉ាងច្រើននៅមូលដ្ឋាន និងរួមចំណែកដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតជាបន្តបន្ទាប់កន្លងមក ហើយត្រៀមរាល់លក្ខណៈសម្បត្តិបានល្អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ ។
    ៥. មហាសន្និបាត សម្តែងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិនៅគ្រប់ទិសទី ដែលបានផ្តល់ការគាំទ្រយ៉ាងធំធេង ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់គណបក្សប្រជាជនកម្ពុជា តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍មកដល់បច្ចុប្បន្ន ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កើនឡើងពីការបោះឆ្នោតមួយទៅកាន់ការបោះឆ្នោតមួយទៀត ធ្វើឱ្យគណបក្សកាន់តែមានលទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជន ។ ព្រមជាមួយនេះ មហាសន្និបាត សម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ សហគមន៍អន្តរជាតិ និងសង្គមស៊ីវិល ដែលបាននឹងកំពុងផ្តល់ការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាដល់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ។
    ៦. មហាសន្និបាត អំពាវនាវដល់ជនរួមជាតិនៅគ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម សូមផ្តល់ការគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តពុះពារជំនះរាល់ឧបសគ្គ និងការលំបាកទាំងឡាយក្នុងដំណើររីកចម្រើនរបស់ជាតិ ហើយបង្កើតសមិទ្ធផលធំៗថ្មីៗទៀត ក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិកម្ពុជា ។
    ៧. នៅក្នុងឱកាសនេះដែរ គណៈកម្មាធិការកណ្តាល បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ស៊ីម កា ជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាល ជំនួស ឯកឧត្តម ជា សុទ្ធ ដែលបានទទួលមរណៈភាព ។
    ៨. មហាសន្និបាត ប្រគល់ភារកិច្ចជូនគណៈកម្មាធិការកណ្តាល ដើម្បីដឹកនាំអនុវត្តរាល់សេចក្តីសម្រេចចិត្តរបស់មហាសន្និបាត ឱ្យទៅជាសកម្មភាពជាក់ស្តែងរបស់គណបក្សទាំងមូល ប្រកបដោយជោគជ័យ ដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនយើង ។

  10. ខន្តី says:

    «បើលោកអ្នកបោះឆ្នោតឱ្យ ហ៊ុន សែន យកអំណាចមកធ្វបាបរាស្រ្តខ្មែរដូចសព្វថ្ងៃនេះ នោះលោក អ្នកកំពុងតែកសាងអំពើបាបកម្មសម្រាប់ខ្លួនលោកអ្នកនិងគ្រួសារលោកអ្នកជាតិនេះនិងជាតិមុខជាក់ជាមិនខាន»
    – ដើម្បីកសាងខ្លួនឱ្យទៅជាអ្នកមានធម៌ សូមផ្សព្វផ្សាយសារនេះដល់ប្រជាជនខ្មែរទូទាំងនគរផង។
    – នេះជារឿងមោទនភាពណាស់ដែលលោកលះបង់ប្រយោជន៍ផ្ទាល់ខ្លួនចូលរួមជ្រោមជ្រែង ប្រយោជន៍ជាតិ ពិតណាស់ក្រុមជនសម្បជ្ជញ្ញៈខ្សោយ(គតិខ្សោយ)មួយចំនួនមើលមិនឃើញវែង ឆ្ងាយទេ ជនបែបនេះបើលោកអ្នកជឿតាម លោកអ្នកកំពុងតែកសាងអំពើបាបកម្មមួយយ៉ាងធំ សម្រាប់ខ្លួនលោកអ្នកនិងគ្រួសារលោកអ្នកជាតិនេះនិងជាតិមុខជាក់ជាមិនខាន។

  11. ខ្ញុំទ្រលាន់នឹងពាក្យ មហាសន្និបាត ខ្លាំងសំបើម។   ពាក្យនេះខ្ញុំធ្លាប់ស្តាប់ឭ ពីជំនាន់ ប៉ុល ពត

    មកម៉្លេះ។ គណបក្សមួយនេះ នៅតែភ្ជាប់និស្ស័យពាក្យនយោបាយដូចពួក ប៉ុល ពត ដដែល។

    ពាក្យនយោបាយសម័យលទ្ធិប្រជាធិបតេយ្យ សេរី គឺ    សមាជ   ។

  12. Vn cheath says:

    Cheat you are worry about mr Kim sokha and mr. Sam rangsy. Do you know he will win election is coming because people right now they know how to government structure. Are you like that? Or you get benefit from corruption trend. Most people get like that very small amount you must to know. You can as many people by opend as did they like this regim maybe they earlier reply it is good but if you ask them by secret like that maybe I need to change because it is the same and late development while most leader come from army or vn brain to demolish of Khmer people. Or are you vn ? If you are vn you should to continue support Hun sen tov.
    I do not believe him up today
    I am from finance ministry that befor I select Hun sen in electio but new election I change him hoy so you should follow how the global mechanism. I want to add more my idea whatever I am a supporter of cpp in the commune but I let people to understand them self
    Do you know that not only me many supporters of CPP also do like that. Do you that ? Maybe they are not told you because you are closed and get much benefit from government? How many government staffs get much benefit ?
    With best clarification
    Next time we fly via Facebook by khmer letter na.