តុលាការអន្តរជាតិ (ICJ) បានប្រកាសឲ្យដឹងថា នឹងធ្វើការផ្សាយបន្តផ្ទាល់ពីសវនាការលើសំណុំរឿងប្រាសាទព្រះវាហារ រវាងប្រទេសកម្ពុជានិងថៃ ថ្ងៃទី១៥-១៩ ខែ មេសា ឆ្នាំ២០១៣ តាមរយៈប្រព័ន្ធអនឡាញ។
បុប្ផានី
Monday 01 April 2013
The Free Press Magazine
ICJ បានលើកឡើង តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ កាលពីចុងសប្ដាហ៏កន្លងទៅនេះថា តុលាការនឹងផ្សាយបន្តផ្ទាល់ សវនាការចោទសួរ រវាងប្រទេសទាំងពីរ នៅលើគេហទំព័ររបស់ខ្លួន (www.icj-cij.org) និង នៅលើប៉ុស្តិ៍ទូរទស្សន៍អនឡាញ (http://webtv.un.org) ។
ICJ បានបន្តឲ្យដឹងថា បើអ្នកចង់ដឹងពីដំណើរការសវនាការនេះ អាចស្តាប់វីដេអូថតទុក នៅលើគេហទំព័រ (http://webtv.un.org/meeting-events/) តុលាការ ICJ នៅទីក្រុងឡាអេ នឹងបើកសវនាការលើសំណុំរឿងប្រាសាទព្រះវិហារ នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ ។
គួរបញ្ជាក់ថា ក្រោយឆ្នាំ១៩៦២ដែលICJបានសម្រេចឲ្យកម្ពុជាឈ្នះក្ដីជាម្ចាស់ប្រាសាទព្រះវិហារ ដ៏ចំណាស់របស់ខ្លួន គឺទើបតែនៅ ឆ្នាំ២០០៨ ប៉ុណ្ណោះ ដែលបញ្ហាត្រូវបានថៃសើរើឡើងវិញ ខណៈដែលកម្ពុជាបញ្ចូលប្រាសាទនេះ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ការទាមទារប្រាសាទនិង ចំណែកដី នៅជុំវិញប្រាសាទព្រះវិហារ ទាំងនេះបានក្លាយជាបញ្ហាដែលនាំទៅរកការប្រឈមដាក់គ្នាដោយអាវុធ ដែលធ្វើឲ្យភាគីទាំងសង្ខាងស្លាប់។ ហើយនៅដើមឆ្នាំ២០០៩ កម្ពុជាបានដាក់ពាក្យបណ្ដឹងទៅកាន់ICJ ដើម្បីឲ្យមានការបកស្រាយសាលក្រមឆ្នាំ១៩៦២ នោះ។
ភាគីកម្ពុជានិងថៃ បានប្រកាសរួចហើយពីការរក្សាភាពនឹងន៎ មិនចល័តទ័ព នៅតាមព្រំដែនដែលមានជម្លោះ អំឡុងតុលាការធ្វើការជំនុំជម្រះនោះ៕

អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខខ្លា។
.មិនថាលោកប្រមុខការទូត ប្រធានគណកម្មាធិការព្រំដែនឬអកជំនាញច្បាប់
តែងតែអះអាងជាញយៗ ថា ខ្មែរយើងនឹងទទួលជោគជ័យជាមិនខានលើការ.
សម្រេចរបស់តុលាការ ICJ ចុះបើសៀមគេទទួលជ័យជំនះវិញ តើខ្មែរយើងមាន.
វិធានការសម្រាប់ដោះស្រាយបញ្ហានេះយ៉ាងណាទៅ? ឬមួយក៏ចុះចាញ់គេយ៉ាងស្ងប់ស្ងាត់។
Ratha @ បើខ្មែរយើងចាញ់វិញ នោះ ហ៊ុន សែន ប្រាកដជាដាច់ក្បាលជាមិនខានទេ ។ ព្រោះ លោក ហ៊ុន សែន បាននិយាយហើយថា មិនធ្វើអោយបាត់បង់ដឺខ្មែរ សូម្បី តែ ១ml .