លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានអំពាវនាវផ្ទាល់មាត់ទៅកាន់សកម្មជន អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យបង្កើនការអត់ធ្មត់ ក្នុងពេលឃោសនាបោះឆ្នោត ជាពិសេសទៅលើក្រុមគណបក្សប្រឆាំង ដែលលោកថា បានផ្តើមយុទ្ធនាការរិះគន់រូបលោក និងគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។ ជាការអំពាវនាវ ដែលលោក គល់ បញ្ញា ប្រធានអង្គការ ខុមហ្វ្រែល សង្ឃឹមថា ការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ នឹងមិនកើតមានអំពើហិង្សាធ្ងន់ធ្ងរទេ។
ថ្ងៃ ចន្ទ 01 មេសា 2013
ដោយ លី ម៉េងហួរ
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សំណូមពរអោយសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ធ្វើអំពើល្អជាមួយប្រជាជនឲ្យបានច្រើន (REUTERS/Samrang Pring)
ថ្លែងទៅកាន់សកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យមានការអត់ធ្មត់ ក្នុងពេលដែលលោកហៅថាយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះ និងបំផ្លាញកិត្តិយសមកលើរូបលោក និងគណបក្សកាន់អំណាច ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែឡើងកំដៅ។
ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅកាន់ក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចឲ្យអត់ធ្មត់ កុំយកកំហឹងទៅទល់នឹងកំហល់។
លោក គល់ បញ្ញា ប្រធានអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល យល់ឃើញថា ការទប់ស្កាត់អំពើហិង្សាខាងនយោបាយ នៅពេលបោះឆ្នោត ជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់។ លោក គល់ បញ្ញា យល់ថា ក្នុងសង្គមប្រជាធិបតេយ្យ តែងតែមានការទិតៀនលើគណបក្សកាន់អំណាច ដែលជាការបញ្ចេញមតិ។
យ៉ាងណាក៏ដោយ លោក គល់ បញ្ញា មើលឃើញថា អំពើហិង្សាខាងនយោបាយនៅពេលបោះឆ្នោត ពីមួយអាណត្តិទៅមួយអាណត្តិ បានថយចុះ ជាពិសេសការសម្លាប់សកម្មជនគណបក្សប្រឆាំង ក៏ស្ទើរតែលែងកើតមាន ក្នុងការបោះឆ្នោតសកលចុងក្រោយនេះ។ ប៉ុន្តែការគំរាមកំហែងតាមពាក្យសម្តីដោយផ្ទាល់លើសកម្មជនគណបក្សប្រឆាំង បន្តកើតមាននៅឡើយ។
ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តកំពង់ឫស្សី ក្នុងឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្តាំផ្ញើទៅកាន់សមាជិករបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសក្រុមយុវជន ត្រូវខិតខំរៀនបង្កើនសមត្ថភាពផ្ទាល់ខ្លួន ត្រូវចៀសវាងពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងច្បាប់ទម្លាប់។ ក្នុងនោះ សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ក៏ត្រូវធ្វើអំពើល្អជាមួយប្រជាជនឲ្យបានច្រើន ដើម្បីទទួលបានមកវិញនូវសន្លឹកឆ្នោត សម្រាប់គណបក្សប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្ត្រី នៅព្រឹកមិញ ក៏បានប្រកាសថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលហ៊ានថ្កោលទោសការទំលាក់គ្រាប់បែក ការឈ្លានពានរបស់សហរដ្ឋអាមេរិក និងការឈ្លានពានពីវៀតណាមខាងត្បូង ចំពោះទឹកដីកម្ពុជា ក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០៕


បើគណះបក្សកាន់អំណាចឬលោកហ៊ុន សែន នឹងមិនធ្វើអំពើហឹង្សា តើមាននរណាហ៊ានប្រព្រឹត្តទៅហ្ន ?
*1/8@….
*ការបោះឆ្នោត ដោយសេរី និង ត្រឹមត្រូវ នៅ កម្ពុជា និងមិន
អាចប្រព្រឹត្តិទៅបានទេ ក្នុង ខែកក្ដា ឆ្នាំ ២០១៣ខាងមុខនេះពី
ព្រោះក្រុម ឧក្រិដ្ឋជននៅតែជា ឧក្រិដ្ឋជន ពួកគេមិនអាចឲ្យ
មានការផ្លាស់ប្ដូររបបឡើយ បើមានការផ្លាស់ប្ដូរ របបនោះ ពួក
គេសុទ្ធតែជាអ្នកមានទោស ពីបទ ឧក្រិដ្ឋ ពលរដ្ឋ ទាំងអស់នឹង
ដឹងពីបហ្ហានេះទាំងអស់គ្នា ដែលយើងបានឮ ̹បានឃើញ ̹បាន
ដឹង̹ បានយល ̹ ទាំងអស់គ្នារួចមកហើយ……………។ល។
សង្គមខ្មែរឥឡូវ ប្រៀបដូចជាមនុស្សដែលកំពុងផ្ទុកមេរោគអេដស៍អញ្ចឹង ! បើយើងមិនលេបថ្នាំពន្យាទេ
ពិតជារស់មិនបានយូរទេ បើចៃដន្យអី ! ស្រាប់តែថ្ងៃក្រោយមានថ្នាំព្យាបាលនោះ យើងពិតជាសំណាងហើយ !
ហាស ហាស បក្សសង្គ្រោះជាតិ អាចប្រៀបប្រដូចទៅហ្នឹងថ្នាំពន្យាការពារអាមេរោគដណ្តើមដីពីយួននិងសៀម
បានដែរតើ ហាស ! ហាស! ពិតជាសមហេតុសមផលមែនទេ អា cheath ! ហាស ហាស !
គេមិនផ្លាស់ប្តូរមេដឹកនាំ មកពីដឹងថាហ៊ុន សែនជាមេល្អ មិនមែនថាប្តូររបបដូចអ្ហែងអញ្ចឹងទេអាល្ងង់ neth hort
ប្តូររបប លុះត្រជាការដណើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារ តោះតាមបែបយោធាក្តី ស៊ីវិលក្តី
នេះបានគេហៅថាដូររបប អាល្ងង់
ដូច្នេះ បើវាអក្រក់ដូចអាកំណើតឆ្កែ អ្ហែងថានោះ គេមិនបោះឆ្នោតអោយ Cpp ឈ្នះ អោយហ៊ុនសែន
ធ្វើនាយករដ្ឋមន្ត្រីទេ អាឡឺកឺ neth hort
ជាតិជាមនុស្សល្ងង់លុងនឹងអំណាច មិនអាចផ្ដូរយកអ្វីដែលជាផលប្រយោជន៏ល្អជូនប្រជារាស្រ្ដខ្លួនបាន
ទេ។
ឮចំនុចអត់ធ្មត់នឹកឃើញពីរឿងគួឲ្យអស់សំណើចមួយគឺរឿងព្រះសង្ឃខន្តីញោម។ ព្រះសង្ឃអង្គនោះ ឃើញប្តីប្រពន្ធមួយគូរកំពុងតែទាស់គ្នាហើយក៍ចូលទៅអន្តរាគមន៍ប្តីប្រពន្ធនោះដោយទូន្មានថាសូម អ្នកទាំងសងខាងមេត្តាខន្តីញោម រំពេចនោះស្រាប់តែខាងភាគីទំនាស់ជាប្រពន្ធបានគប់ស្បែកជើង ទៅលើភាគីខាងប្តីស្រាប់តែមិនត្រូវប្តីបែរជាផ្លាតទៅត្រូវព្រះកេះរបស់ព្រះសង្ឃរំពេចនោះព្រះសង្ឃ បានខឹងយ៉ាងក្លាំងក៍ស្រែករកកូនសិស្សលោកថា កូនសេកកូនសេប្រញាប់មកកាន់ស្រាក់បាយឲ្យអាត្មា អាត្មាចូលទៅវ៉ៃក្បាលមីចុយម្រាយហ្នឺងឥឲ្យបែកម្តងមើល។ ដូច្នេះរឿងខន្តីតើអាចទៅរួចដែរឬទេ?