សាលាឧទ្ធរណ៏បានប្រកាសឲ្យដឹងកាលពីម្សិលមិញថានឹងលើកយកសំណុំរឿងអតីតពិធីការិនី រួមទាំងទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភា លោក ជា ស៊ីម មកធ្វើការជំនុំជម្រះនាថ្ងៃទី១០ខែ មេសា ខាងមុខ នេះ ។
សិលាពល
Wednesday 03 April 2013
The Free Press Magazine
លោក ជួន ស៊ុនឡេង អនុប្រធានសាលាឧទ្ធរណ៏បានប្រាប់ក្រុមអ្នកកាសែតថារឿងក្ដីប្ដឹងលោកស្រី ផេង គន្ធាបុរី អតីតប្រធានពិធីការ រួមទាំង អតីតទីប្រឹក្សា២រូបទៀតរបស់លោកជាស៊ីម ឈ្មោះ ហូ បន្លក និង ខៀវ បូរ៉ា នឹង លើកយកមកបើកសវនាការថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៣។
គួរបញ្ជាក់ថា សាលាដំបូងក្រុងភ្នំពេញកាលពីខែធ្នូ ចុង ឆ្នាំ២០១១ បានផ្ដន្ទាទោសឲ្យអ្នកស្រី ផេង គន្ធាបុរី និង លោក ហូ ពន្លក ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ លោក ខៀវ បូរ៉ា ៣ឆ្នាំ ពីបទឆបោក ទាក់ទងការក្លែងហត្ថលេខាលោក ជា ស៊ីម លើកិច្ចសន្យាបោកប្រាសមួយ ដែលមានទឹកប្រាក់រាប់រយលានដុល្លារ៕

ក្នុងចំណោមមេដឹកនាំគណបក្សប្រជាជនកម្ពុជា ទាំងបីនាក់ លោក ជា ស៊ីម ជាមនុស្សម្នាក់ដែលមានមនុស្សជំនិត, មានទីប្រឹក្សា បង្ករឿងអាស្រូវច្រើនជាងគេ បើប្រៀបធៀបនឹងលោក ហ៊ុន សែន និងលោក ហេង សំរិន។
នេះគេហៅថាល្បិចពាលសីុពាលដើម្បីត្រូតត្រា។សូមកំុភ្លេចថាប៉ែនសុវណ្ណ
ជាសិ
ខ្សែលោកជាសីុមគេត្រូវតែកំទេចឲ្យដល់ឬសគល់។