លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិកាអចិន្ត្រៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី៩ មេសា

អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា សូម​ជម្រាបជូន​សាធារណៈជន​ជ្រាបថា នៅ​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៣ គណៈកម្មាធិកា​អចិន្ត្រៃយ៍ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ក្រោម អធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភា​ដើម្បី​ពិនិត្យ​និង​សម្រេច​លើ របៀបវារៈ​ចំនួន​៤ ដូចខាងក្រោម​៖

FPM
Tuesday 09 April 2013

.​ការពិនិត្យ​លើ​សំណើសុំ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​៖

១-​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល នៃ​ប្រទេស​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន ស្តីពី​ការសម្រួល​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​។​

២-​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​ការសម្រួល​ការដឹកជញ្ជូន​អន្តរ​រដ្ឋ​។​

៣-​ពិធីសារ​ទី​៦ ស្តីពី​ស្ថានីយ​ព្រំដែន​ផ្លូវដែក និង​ស្ថានីយ​ប្តូរ​ខ្សែ​រថភ្លើង​។​

.​ការពិនិត្យ​លើ​សំណើសុំ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​មាត្រា​២៤៧ មាត្រា​៣៦៨ មាត្រា​៣៧២ និង​មាត្រា​៣៨២ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។​

.​ការពិនិត្យ​លើ​សំណើសុំ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​បន្ថែម ណា​ហ្គោ​យ៉ា​-​កូ​ឡា​ឡំ​ពួរ ស្តីពី​ការទទួលខុសត្រូវ​ផ្នែក​ច្បាប់ និង​សំណង​ការខូចខាត​ទៅនឹង​ពិធីសារ​កាតា​ហ្សេ​-​ណា ស្តីពី​ជីវ​សុវត្ថិភាព​។​

.​ការពិនិត្យ​លើ​សំណើសុំ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​២៩ និង​មាត្រា​៣០ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​ក្រោយពី​បាន​បាន​ប្រជុំ ពិភាក្សា​កិច្ចប្រជុំ គណៈកម្មាធិកា​អ​ច​ន្ត្រៃ​យ៍​រដ្ឋសភា​បានសម្រេច ៖

១- សេចក្តីព្រាងច្បាប់​ក្នុង របៀបវារៈ ទី​១ ប្រគល់​ភារកិច្ច ជូន​គណៈកម្មការ​សាធារណការ​ដឹកជញ្ជូន ទូរ​គម​នា​គម​ន៏ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សហការ ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន ពិនិត្យ និង​សិក្សា​។​

២-​សេចក្តីព្រាងច្បាប់ ក្នុង​របៀបវារៈ​ទី​២ ប្រគល់​ភារកិច្ច ជូន​គណៈកម្មការ នីតិកម្ម និង យុត្តិធម៌ ពិនិត្យ និង​សិក្សា ។​

៣-​សេចក្តីព្រាងច្បាប់ ក្នុង​របៀបវារៈ​ទី​៣ ប្រគល់​ភារកិច្ច ជូន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ហស​ការ​ជាមួយ​គណៈកម្មការ កិច្ចការបរទេស សហ​ប្រ​តិ្ត​ការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន ពិនិត្យ និង​សិក្សា​។

៤-​សេចក្តីព្រាងច្បាប់​ក្នុង​របៀបវារៈ​ទី​៤ ប្រគល់​ភារកិច្ច ជូន​គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធានា​គារ និង​សវនកម្ម សហការ​ជាមួយ គណៈកម្មការ​មហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និង​មុខងារ សាធារណៈ ពិនិត្យ និង​សិក្សា​៕​

What Next?

Recent Articles

3 Responses to "លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិកាអចិន្ត្រៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី៩ មេសា"

  1. CPP says:

    មិត្តភក្តិអាចរកប៉ុន្មាន ក៏បានដែរ ប៉ុន្តែកល្យាណមិត្ត គឺពិបាក និងរកខ្លាំងណាស់ សម្តេចតេជោ គឺជាមិត្តពិតប្រាកដ របស់ថ្នាក់ដឹក នាំ និងប្រជាជនចិន។ ចិន និងកម្ពុជា គឺជាមិត្តល្អ និង ជាបងប្អូនដែលបានឆ្លង កាត់នូវពេលវេលា ដ៏យូរលង់ណាស់ មកហើយ។

  2. BaBaBoo says:

    មានចំណុចច្រើនដូចជាមិនសូវចំណេញសោះខាងកម្ពុជា ទាំងផ្លូវដែកផ្លូវទឹក វាហាក់ដូចភាពស្រពិចស្រពិលមួយនៅចន្លោះ

    ការប្រគួតប្រជែងនៅតំបន់អាស៊ី ។ សេដ្ឋកិច្ចនៅកម្ពុជាមិនសំខាន់ណាស់ណាទេចំពោះចិន តែប្រហែលជាដែនសមុទ្រ

    នោះវិញទេដែលអាចបំប៉ោងមហាអំណាចចិននៃសគរាជថ្មីដែលចិនសម្លឹងមើល ។

  3. ក្នុងក្រសែភ្នែកចិន ! លោក ហ៊ុន សែន គ្រាន់តែ ជាកូនត្រីអុកមួយប៉ុណ្ណោះ ។ អ្នកដែលចិនយកចិត្តទុកដាក់និងប្រុងប្រយ័ត្នបំផុត គឺ យួនអែណោះទៅវិញទេ ។​

    យើងដឹងហើយថាឥទ្ធិពលយួនសព្វថ្ងៃបានពង្រីកគ្របដណ្តប់ស្ទើរតែទាំងស្រុង មកលើ ឧបទ្វីបឥណ្ឌូចិន ។ ដូច្នេះហើយ ចិនមានគោលបំណងចង់ច្បាមយកនូវសក្តានុពលនៃប្រភពសេដ្ធកិច្ច អោយបានច្រើន​ជាងមុនយួន ពីប្រទេសទាំងនេះ ។