នៅក្នុងវេទិកាឆ្លើយបំភ្លឺនៅចំពោះមុខតុលាកាយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងទីក្រុងឡាអេ នាថ្ងៃទី១៩ ខែមេសានេះ ជាថ្ងៃចុងក្រោយនៃការបកស្រាយ តែកម្ពុជាបដិសេធចោលនូវទឡ្ហីករណ៍របស់ថៃ បកស្រាយសាលក្រម ឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។
យូ គីម
Saturday 20 April 2013
The Free Press Magazine
ក្រុមមេធាវីការពារក្តីឲ្យកម្ពុជា បានធ្វើការច្រានចោលចំពោះទឡ្ហីករណ៍របស់ភាគីថៃ ដែល បានលើកឡើងកាលពីថ្ងៃពុធកន្លងទៅថា សាលក្រមរបស់តុលការយុត្តិធម៌អន្តរជាតិក្រុង ឡាអេ ឆ្នាំ១៩៦២ បានសម្រេចប្រគល់តែប្រាសាទព្រះវិហារឲ្យប្រទេសកម្ពុជាតែប៉ុណ្ណោះ តែតំបន់នៅ ជុំវិញប្រាសាទ តុលាការមិនបានសម្រេចឲ្យកម្ពុជានោះទេ។
ការសម្រេចច្រានចោលរបស់ក្រុមមេធាវីការពារក្តីឲ្យកម្ពុជា ចំពោះទឡ្ហីករណ៍របស់ភាគីថៃនេះ បានធ្វើឡើងនៅពេលដែលកម្ពុជាបាន ឡើងថ្លែងបកស្រាយនៅចំពោះមុខតុលាការយុត្តិធម៌ អន្តរជាតិកាលពីយប់ថ្ងៃទី១៨ ខែមេសា ម្សិលមិញ ដើម្បីការពារសំណើសុំបកស្រាយសាល ក្រមឆ្នាំ១៩៦២ ដែលបានប្រគល់ប្រាសាទ ព្រះវិហារមកឲ្យកម្ពុជា ហើយវាក៏ជាថ្ងៃចុងក្រោយ របស់ភាគីកម្ពុជាផងដែរ ក្នុងការផ្តល់ អំណះ អំណាងជូនតុលាការយុត្តិធម៌ក្រុងឡាអេ នៅ ពេលនេះ។
លោក Rodman Bundy មេធាវីការពារក្តីឲ្យកម្ពុជា បានលើកឡើងថា ផែនទីកម្ពុជាពីទស្សវត្សរ៍ ទី៦០ ដែលភាគីថៃបានអះអាងថា កម្ពុជាបានទទួលយកនូវព្រំដែនថៃនោះ កម្ពុជាគ្រាន់តែ មានបំណងដើម្បីគូសទីជម្រាលធម្មជាតិជុំវិញតំបន់ប៉ុណ្ណោះ មិនមានបំណងបង្ហាញពីការទាម ទារលើទឹកដីឡើយ។ មេធាវីបរទេសរបស់កម្ពុជារូបនេះ ក៏បានចោទប្រកាន់ផងដែរទៅលើកងទ័ពថៃថា នៅតែបន្តស្ថិតនៅលើទឹកដីកម្ពុជាដដែល។
មេធាវី Rodman Bundy បញ្ជាក់ ទៀតថា “យើងមិនធ្វើខុសផែនទីដូចដែល ភាគីថៃបានស្នើនោះឡើយ ។ ការពិត ភាគីថៃបានព្យាយាមដណ្ដើមយកដីជុំវិញ ប្រាសាទព្រះវិហាររបស់យើងតាមរយៈ បង្កើតរបង ដោយគ្មានការឯកភាពពី យើងខ្ញុំនោះឡើយ”។ មេធាវីកម្ពុជាបញ្ជាក់ ទៀតថា ផែនទី 85D ប្រើប្រាស់ដោយភាគី ថៃនៅក្នុងតុលាការ ICJ ដែលមានគោល បំណងកាត់បន្ថយផ្ទៃដីជុំវិញប្រាសាទ ជារឿងមិនត្រឹមត្រូវ ។
មេធាវីកម្ពុជាបន្ដទៀតថា ទោះបី តុលាការបានចែកចាយផែនទី 85D រួម ជាមួយសេចក្ដីសម្រេចឆ្នាំ១៩៦២ គឺ គ្មានជាប់ពាក់ព័ន្ធអ្វីនៅក្នុងដំណោះស្រាយ នៅពេលនេះនោះឡើយ ដូច្នេះគឺគ្មាន តម្រូវការក្នុងការត្រួតពិនិត្យផែនទី 85D ដែលចេញដោយឯកតោភាគីរបស់ថៃ នោះឡើយ ។
ចំណែកមេធាវីថៃបាននិយាយទៅកាន់ តុលាការ ICJ ថា ផែនទី 85D ជាផ្នែក មួយនៃផែនទីធំ ដែលពង្រីកឱ្យធំដើម្បី បញ្ជាក់ពីតំបន់ជិតខាងជុំវិញប្រាសាទព្រះ វិហារ និងទីតាំងដែលថៃត្រូវដកទាហាន របស់ខ្លួនចេញ ។
នៅយប់ថ្ងៃទី១៩ ខែមេសានេះ វាគឺជាយប់ចុងក្រោយរបស់ភាគីថៃ ក្នុងការ ឆ្លើយតបទៅតុលាការយុត្តិធម៌អន្តរជាតិ ហើយវាក៏ជាយប់នៃចុងក្រុងក្នុងការបិទបញ្ចប់នូវ សវនាការរបស់តុលាការយុត្តិធម៌អន្តរជាតិ ចំពោះបណ្តឹងសុំបកស្រាយសាលក្រមឡើងវិញ របស់កម្ពុជានៅពេលនេះ។ ចំពោះរឿងក្តីនេះ តុលាការយុត្តិធម៌អន្តរជាតិនិងធ្វើសេចក្តី សម្រេចនៅអំឡុងខែតុលា ឆ្នាំ ២០១៣នេះ ៕
កម្ពុជាគួចោទប្តឹងថៃពីបទក្លៃងបន្លំឯកសារ និងមានបំណងរំលោភកម្មសិទ្ធ ។ មិនតែប៉ុណ្ណោះ ថៃគួតែដកទាហានដែល
កំពុងស្ថិតក្នុងដីកម្ពុជាឲ្យអស់ ឬត្រូវឲ្យរដ្ឋាភិបាលថៃសងថ្លៃឈ្នួលឈរជើង១ខែ១០លានដុល្លារមកកម្ពុជា ។ ចំពោះផែន
ទី 85D ជាការពិតជាក់ស្តែង ដែលថៃមានបំណងបន្លំគូសឯកតោភាគី ក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងមានវិបត្តិក្នុង
របបកុម្មុយនិស្ត ៕
ពួកអាចោរឈ្លានពានថៃ វាត្របាក់យកដី
ខ្មែរអស់រាប់សិបខេត្តហើយនៅមិនឆ្អែតឆ្អន់ទៀត
ឥឡូវសូម្បីដីម៉ាដុំតូចហ្នុងក៍វាមិនទុកអោយដែរ។
បានតែធ្វើដូចចាមផ្នែកខាងត្បូងប្រទេសវា ដាក់គ្រាប់បែក
ផ្ទុះងាប់អាសាសន៌នេះអោយអស់។ នេះបានគេថា ស្លូតពេក
គេជិះជាន់មិនខ្លាចរអែង ទាល់តែធ្វើកាចដូចចាមបានវាព្រម
អង្គុយចុះចរចារជាមួយ។
BaBaBoo និយាយត្រូវខ្លះ ប៉ុន្តែ យើងមិនចេះតែប្តឹងដូចតុលាការ ធម្មតាបានទេ។
តុលាការនីមួយៗមានយុត្ថាថិកា របស់គេ។
ខ្ញុំសូមកោតសរសើរឯកឧត្តម ហោ ណាំហុង ចំពោះការខិតខំប្រឹងប្រែងតស៊ូមតិជាមួយភាគីថៃ។
ប៉ុន្តែបើស្តាប់ឯកឧត្តមបកស្រាយ ដូចជាមានចំនុចខ្សោយខ្លះដែរ ដូចជា ភាគីថៃថា
ការសម្រេចរបស់តុលាកាកាលពីឆ្នាំ១៩៦២ មិនបាននិយាយអំពីព្រំដែន
និយាយតែពីតួប្រាសាទព្រះវិហា ជាដើម។ បើជាខ្ញុំវិញ ខ្ញុំសួទៅភាគីថៃថា ការសំរេចរបស់តុលាការ
បើមិនពឹងផ្អែកលើផែនទីទេធ្វើ យ៉ាងណាទើបដឹងថា ប្រាសាទព្រះវិហាជារបស់ខ្មែរ?
ហើយបើ ប្រាសាទជារបស់ខ្មែរ ដូច្នេះដំបន់នៅជុំវិញប្រាសាទជារបស់ខ្មែរដោយអូតូម៉ាទិចហើយ។
តាមពិតទៅតុលាការមានភាពវ័យឆ្លាតក្មុងការសំរេច ក៏ថាបាន ប៉ុន្តែអាចនិយាយបានម្យ៉ាងទៀតថា
តុលាការនិយាយអោយដាច់ស្រេចដោយបង្កប់ន័យ។
សុំអធ្យាស្រ័ខ្ញុំមិនមែនជាអ្នកឯកទេសច្បាប់ទេ។
ជ័យោ ព្រះរាជាណាចក្រកម្ពុជា ត្រូវតែឈ្នះថៃ៕