ថៃ​ព្រមាន ​ICJ​ បើ​ហ៊ាន​តែ​យក​ផែនទី​តាម​កម្ពុជា​

ឯកអគ្គ​រដ្ឋ​ថៃ​ប្រចាំ​ក្រុង​ឡាអេ​និង​ជា​ប្រធាន​ក្រុមអ្នកច្បាប់​ថៃ​ដែល​បាន​តតាំង​ជាមួយ​កម្ពុជា​អំពី​ករណី​ប្រាសាទព្រះវិហារ លោក​​វី​រ៉ា​ឆៃ ផ្លាសាយ បាន​និយាយថា តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​នឹង​បង្ក​ភាព​តានតឹង​ឡើង​ថែមទៀត​រវាង​ថៃ​និង​កម្ពុជា​ប្រសិនបើ​ខ្លួន​​អនុញ្ញាត​អោយ​ប្រើ​ផែនទី​ឧបសម្ពន្ធ​១ (Annex I map) ​សំរាប់​កំណត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។

ថ្ងៃទី 20 មេសា 2013, 10:55:AM
CEN

​​

​វី​រ៉ា​ឆៃ បាន​ថ្លែង​ដូច្នេះ​នៅ​ពេល​បញ្ចប់​សេចក្តីថ្លែងការណ៍​របស់​លោក​កាលពី​ថ្ងៃ​សុក្រ​។​

វី​រ៉ា​ឆៃ ផ្លាសាយ ច្រាន​ចោល​ផែនទី​ឧបសម្ពន្ធ​១​របស់​កម្ពុជា

​លោក​បាន​ចោទ​កម្ពុជា​ថា​មិន​ប្រកាន់ខ្ជាប់​សំណើ​ដែល​ខ្លួន​ស្នើ​ទៅ​កាន់​តុលាការ​និង​ជំហរ​ពាក់ព័ន្ធ​នឹង​ករណី​ប្រាសាទ​ចាប់តាំងពី​​ខ្លួន​នាំ​ជម្លោះ​នេះ​មក​កាន់​តុលាការ​ពិភពលោក​នៅ​ឆ្នាំ​១៩៥៩​។​

​លោក​បាន​អះអាង​ថា ដំបូង​កម្ពុជា​បាន​ស្នើ​អោយ​តុលាការ​សំរេច​ថា​តើ​ប្រាសាទ​នេះ​តាំង​នៅក្នុង​ទឹកដី​កម្ពុជា​ដែរ​ឬ​អត់ និង​ក្រោយ​​មក​បាន​ប្តូរ​កែ​សំណើ​នេះ​និង​បាន​ស្នើ​អោយ​តុលាការ​ចេញ​សាលក្រម​អំពី​ព្រំដែន​ផងដែរ ដែល​តុលាការ​បាន​បដិសេធ​មិន​ព្រមធ្វើ​​តាម​។​

​វី​រ៉ា​ឆៃ បាន​បន្តទៀតថា ចាប់តាំងពី​ឆ្នាំ​១៩៦២​ដល់​១៩៦៣ កម្ពុជា​បាន​សម្តែង​ការពេញចិត្ត​ជាមួយនឹង​ការបកស្រាយ​របស់​ថៃ​នៃ​​តំបន់​របស់​ប្រាសាទ​តាមរយៈ​ការដាក់​របងលួស​បន្លា​នៅ​ទី​ជាប់​ប្រាសាទ​។​តែ​ទោះជា​យ៉ាងណា កម្ពុជា​បាន​ប្តូរ​ជំហរ​នៅ​ឆ្នាំ​២០០៧​ដោយ​បាន​អះអាង​ថា​ខ្លួន​មិន​បានដឹង​អំពី​របង​នេះ​និង​ឥឡូវ​អះអាង​កម្មសិទ្ធិ​លើ​តំបន់​អះអាង​រួមគ្នា​៤,៦​គីឡូម៉ែត្រ​ការ៉េ​ជាប់​ប្រាសាទ​​ថែម​ទៀត​។​ពេល​នេះ​កម្ពុជា​បាន​បញ្ជូន​សំណើ​មួយ​ទៀត​ជាមួយនឹង​ព្រំដែន​ផ្សេង​និង​មិន​អាច​បញ្ជាក់ប្រាប់​តុលាការ​ថា​ត់​ខ្សែបន្ទាត់​មួយណា​ដែល​ខ្លួន​ចង់អោយ​តុលាការ​ពិចារណា​។​

​ប្រធាន​ក្រុម​របស់​ថៃ​រូបនេះ​និយាយថា ភាព​មិន​ត្រឹមត្រូវ​និង​កំហុស​មុខជា​នឹង​កើតមាន​ប្រសិនបើ​ផែនទី​ឧបសម្ពន្ធ​១ ត្រូវបាន​យកមកប្រើ​ជា​ឋានលេខា​ពិតប្រាកដ គឺថា​”​បើ​អនុញ្ញាត​អោយ​ប្រើ​វា នឹង​មាន​ជម្លោះ​ថែមទៀត​រវាង​ប្រទេស​ទាំង​ពីរ ហួស​ពី​​ការដោះស្រាយ​បញ្ហា​មួយ​សព្វថ្ងៃនេះ​”​។​

​វី​រ៉ា​ឆៃ​បាន​លើកឡើង​ថា ជម្លោះ​ព្រំដែន​គួរ​ត្រូវបាន​ដោះស្រាយ​តាម​គណៈកម្មាធិការ​ព្រំដែន​រួម​ថៃ​-​កម្ពុជា និង​មិន​ត្រូវ​ប្រើ​ខ្សែ​បន្ទាត់​​រំលោភ​នៅ​លើ​ផែនទី​ឧបសម្ពន្ធ​១​ទេ​។​

​លោក​បាន​ស្នើ​តុលាការ​អោយ​ទុក​ករណី​នេះ​ជា​មោឃៈ​ពីព្រោះ​វា​មិន​ស្ថិតក្រោ​យយុត្តាធិការ​របស់​តុលាការ​និង​ត្រូវបាន​ប្រកាស​ជា​​ផ្លូវការ​រួចហើយ​ថា​សាលក្រម​ឆ្នាំ​១៩៦២​មិន​ភ្ជាប់​នឹង​ព្រំដែន​ថៃ​-​កម្ពុជា​។​វា​ក៏​មិន​កំណត់​ព្រំដែន​នៃ​បរិវេណ​របស់​ប្រសាទ​ដែរ​។​

​ថ្លែង​នៅ​ចុងបញ្ចប់​នៃ​សវនាការ​ផ្ទាល់មាត់ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការបរទេស លោក​ស៊ូ​រ៉ា​ពង់ តូ​វិចា​ក​ឆៃ​គុល បាន​និយាយ​​ថា​ក្រុម​របស់​ថៃ​បាន​ធ្វើ​ការងារ​ល្អ​វិសេសវិសាល​ណាស់​នៅ​ឯ​តុលាការ​ពិភពលោក​៕

What Next?

Recent Articles

3 Responses to "ថៃ​ព្រមាន ​ICJ​ បើ​ហ៊ាន​តែ​យក​ផែនទី​តាម​កម្ពុជា​"

  1. តថ says:

    សៀមពិតជាស្វាត់ស្វែងមែន បើរដ្ឋាភិបាលខ្មែរយកយុទ្ឋសាស្រ្តនេះ
    ការពារកោះត្រល់យើងជាខ្មែរមិនដឺងមានមោទនៈយ៉ាងណាទេ ពិតជាមានអ្នកគាំទ្រច្រើន។

  2. ក្រាន់តែពាក្យថាប្រមាន ប្រមានបែបផែនយ៉ាងមេច! ចង់យ៉ាងមេច!

  3. Cheat/JML says:

    Warning of escalating tension between the two nations, so who will start the intrusion ?