ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ នៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ បន្ទាប់ពីកម្ពុជា និង ថៃ បានបញ្ចប់ការបង្ហាញហេតុផលដោយផ្ទាល់មាត់នៅឯតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ ទាក់ទងទៅនឹងបញ្ហាប្រាសាទព្រះវិហាររបស់កម្ពុជា។
ថ្ងៃទី 22 មេសា 2013
ដោយ: រតនា
CEN
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានផ្តល់បទសម្ភាសន៍ដល់អ្នករាយការណ៍ព័ត៌មានអំពីខ្លឹមសារមួយចំនួនពាក់ព័ន្ធនឹងអ្វីដែលកម្ពុជា និង ថៃ បានបង្ហាញហេតុផលដោយផ្ទាល់មាត់នៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ។
សូមបញ្ជាក់ថា នៅឯតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ បានបង្ហាញហេតុផលផ្ទាល់មាត់ ដោយធ្វើការសង្កត់ធ្ងន់លើសារសំខាន់ដែលកម្ពុជាផ្តល់ដល់សេចក្តីសម្រេចរបស់តុលាការ ដែលប្រាកដជាមានឥទ្ធិពលរវាងរដ្ឋទាំងពីរ ហើយដែលជាបង្អែកសម្រាប់សន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ ពីព្រោះកម្ពុជាជឿជាក់ថា តុលាការមានតួនាទីសំខាន់បំផុតក្នុងការធានាសន្តិភាពរវាងប្រជាជន និងប្រជាជន។
ប្រសិនបើមិនមានការបកស្រាយជាស្ថាពរលើដីកាចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ទេនោះ ស្ថានភាពបច្ចុប្បន្នដែលនឹងកើតឡើង ប្រាកដជានឹងមានផលវិបាកអាក្រក់ ដែលរារាំងដល់ភាពចាំបាច់នៃការរស់នៅក្នុងបរិយាកាសមិត្តភាព សន្តិភាព និងសហប្រតិបត្តិការរវាងរដ្ឋទាំងពីរ។ ហេតុនេះតុលាការត្រូវយល់ ដឹង អំពីរបៀបដែលប្រទេសថៃអនុវត្តន៍មិនបានពេញលេញនូវវិធានការរក្សាការពារ ដែលសម្រេចដោយតុលាការ នៅក្នុងដីកាចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១៕ S

ខ្ញុំគិតថាបើបញ្ជូនហោណាំហុងទៅធ្វើជាតំណាងរបស់កម្ពុជាតវ៉ារឿងក្តីជាមួយប្រទេសថៃនោះមិនបានលទ្ធផលល្អនោះទេ។ តុលាការគេមិនស្តាប់ការបក ស្រាយរបស់សមាជិកបក្សប្រជាជននោះទេព្រោះគេដឹងហើយថាសមាជិកបក្សប្រជាជនសុទ្ធតែជាមនុស្សអាក្រក់មិនគួឲ្យយជឿនោះទេ។ បើសិនជាបញ្ជូន សមាជិកបក្សប្រឆាំងទៅតតាំងជាមួយថៃនៅតុលាការទីក្រុងឡាអេទើបសង្ឃឹម។ ប្រសិនបើតុលាការកាត់ក្តីឲ្យយកម្ពុជាបាត់បង់ដី៤.៦គីឡូម៉ែត្រក្រឡា នោះ បក្សប្រជាជនជាអ្នកទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រទាំងខាងកើតទាំងខាងលិច ព្រោះតែនយោបាយការបរទេសដឹកនាំដោយបក្សប្រជាជន ធ្វើឲ្យយពីភពលោកមើលងាយនិងស្អប់ឃ្ពើម។