ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យគណបក្ស​សង្គ្រោះ​ជាតិធ្វើ​បាតុកម្ម តែមិនឲ្យហែ

ភ្នំពេញ: លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ឲ្យ CEN ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៣ ​ខែមេសា ​ឆ្នាំ​២០១៣ ថា ៖ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចារ​លើ​លិខិត​ស្នើសុំ​គោលការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ ដោយ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើការ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ តែ​មិន​ឲ្យ​ដង្ហែ​ជា​ក្បួ​ន​ទេ​។

 

ថ្ងៃទី 23 មេសា 2013
ដោយ: មុនីរាជ
CEN

​​ចំណែក​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្សប្រឆាំង​មួយរូប បាន​ឲ្យ​ដឹង​ដែរ​ថា ៖ ទោះបីជា​មិន​អនុញ្ញាត​ឲ្យ​ហែក្បួន ក៏​ពួកគេ​នៅតែ​ធ្វើការ​ហែ​ក្បួនតាម​គម្រោង​ចំនួន ៤​ពាន់​នាក់​ផងដែរ​។

កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៣ នៅ​សាលា​រាជធានី​ភ្នំពេញ តំណាង​សាលា​រាជធានី​ភ្នំពេញ និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ពិភាក្សាគ្នា អំពី​បញ្ហា​នៃ​ការធ្វើ​មហា​បាតុកម្ម ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលយក​អនុសាសន៍​របស់​តំណាង​ពិសេស​អង្គការសហប្រជាជាតិ និង​អង្គការក្រៅរដ្ឋាភិបាល ទាក់ទង​នឹង​ការបោះឆ្នោតនាពេល​ខាងមុខនេះ​។

​ការជួបគ្នា​រវាង​តំណាង​សាលា​រាជធានី​ភ្នំពេញ និង​គណបក្សប្រឆាំង គឺ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លិខិតស្នើ​ទៅ​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៣ ជូនដំណឹង​ស្តីពី​ការធ្វើ​មហា​បាតុកម្មអហិង្សា នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ដង្ហែ​ក្បួន​ដោយ​សន្តិវិធី​។​

​លោក ហូរ វ៉ាន់ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​ប្រជុំពិភាក្សា​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ការប្រជុំ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ និង​គណបក្ស​សង្គ្រោះ​ជាតិ ជា​លទ្ធផល​ទី​១ ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ សាលា​រាជធានី​ភ្នំពេញ ចង់ដឹងថា អ្នកចូលរួម​មហា​បា​តុ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន​ប៉ុន្មាន​នាក់ ដោយ​លោក​បាន​ប្រាប់ថា មាន​ចំនួន​ប្រមាណ ៤០០០​នាក់​។ ទី​២ បាន​ឯកភាពគ្នា​លើ​តម្រាយ​ផ្លូវ គឺ​ហែក្បួន​ចេញពី​ទីលាន​ប្រជាធិបតេយ្យ តាមផ្លូវ​លេខ​៥១ បត់​តាម​ផ្លូវភ្លោះ​ទៅ​វិថី​ព្រះស៊ីសុវត្ថិ (​តាមផ្លូវ​មាត់ទន្លេ​) បត់​ស្តាំ​ទៅខាង​ជើង​របង​ស្ថានទូត​រុ​ស្ស៊ី ហើយ​បត់​ឆ្វេង​តាមផ្លូវ​សុធារស រហូត​ទៅដល់​ស្តុ​ប​ជលផល រួច​បត់​ឆ្វេង​តាមផ្លូវ​ព្រះ​នរោត្តម សំដៅទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅក្នុង​ក្រសួងមហាផ្ទៃ​។​

​កិច្ចប្រជុំ ក៏បាន​ឯកភាពគ្នា​ទៅលើ​ការការពារ​សន្តិសុខ គឺ​សណ្តាប់ធ្នាប់​ផ្ទៃក្នុង​គណបក្ស ជា​អ្នកទទួលខុសត្រូវ តែ​ក្រៅ​រង្វង់​ក្បួន គឺ​ខាង​អាជ្ញាធរ​ដែនដីជា​អ្នកទទួលបន្ទុក​ការពារ​សុវត្ថិភាព ប៉ុន្តែ​ក្នុងករណី​មាន​បញ្ហា​អ្វី​កើតឡើង ត្រូវធ្វើ​ការទំនាក់ទំនង​គ្នា​។​

​លោក ហូរ វ៉ាន់ បាន​បញ្ជាក់ថា ការ​ហែ​ក្បួន​នេះ សាលា​រាជធានី​ភ្នំពេញ ស្នើសុំ​គោលការណ៍​ទៅ​ក្រសួងមហាផ្ទៃ និង​ឲ្យ​ខាង​គណបក្សរង់ចាំ​ការសម្រេច​របស់​ក្រសួងមហាផ្ទៃ​។ ការអនុញ្ញាត​ឲ្យ​ហែក្បួន​នោះ សាលា​រាជធានី​ភ្នំពេញ អត់​មាន​សមត្ថកិច្ច​ទេ ដូច្នេះ​គេ​សុំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ​។​

​ចំណែក លោក ឃួន ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ខាង​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើបាតុកម្ម​អហិង្សា​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ ដោយមាន​ការ​ហែក្បួន​។ ចំណុច​ចាប់អារម្មណ៍ គឺ​ច្បាប់​បាតុកម្ម ក្នុង​រាជធានី ខេត្ត ផ្តល់​ការអនុញ្ញាត​ឲ្យ​អ្នក​សុំ​ធ្វើ​បាតុកម្មអហិង្សា ក្នុង​រង្វង់ ២០០ នាក់ ដោយ​មិន​ឲ្យ​ហែ​ក្បួន​។ សំណើ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ស្នើ​មក​សាលា​រាជធានី​ភ្នំពេញ វា​ខុស​នឹង​គោលការណ៍ ដោយ​ទី​១ ចំនួន​មនុស្ស​ចូលរួម​ដល់​ទៅ ៤០០០​នាក់ និង​ចំណុច​ទី​២ គឺ​សុំ​ហែ​ក្បួនតាម​ដងផ្លូវ​សាធារណៈ ដែល​មិនមែនជា​សមត្ថកិច្ច​រប​ស់​សាលា​រាជធានី​ភ្នំពេញ​ទេ គឺ​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​។​

​លោក ឃួន ស្រេង បាន​បន្តថា “​ចំពោះ​ការសម្រេច​យ៉ាងម៉េច​របស់​ក្រសួងមហាផ្ទៃ ខាង​សាលា​រាជធានី​ភ្នំពេញនឹង​ជម្រាប​ទៅ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ឲ្យ​គេ​អនុវត្តន៍តាម​ហ្នឹង​”​។​

​នៅក្នុង​សេចក្តីជូនដំណឹងធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៣ បាន​បញ្ជាក់ថា ការធ្វើ​មហា​បាតុកម្ម​នេះ គឺ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នតអនុវត្តន៍តាម​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល​។​

​បន្ទាប់ពី​ជួបជុំ​គា្ន បាតុករនឹងធ្វើ​ការ​ដង្ហែ​ក្បួន​បាតុកម្ម ដើម្បី​យក​ញត្តិ​ទៅ​ប្រគល់ជូន​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ក្រសួងមហាផ្ទៃ​៕​ S

 

What Next?

Recent Articles

18 Responses to "ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យគណបក្ស​សង្គ្រោះ​ជាតិធ្វើ​បាតុកម្ម តែមិនឲ្យហែ"

  1. អាCheat says:

    បើអនុញ្ញាតឲ្យធ្វើតែមិនឲ្យហែរដ៏ដែល សូមកុំអនុញ្ញាតអី ឯ.ឧ ឲ្យធ្វើនៅតាមផ្ទះរៀងៗខ្លួនទៅល្អជាង។

  2. កញ្ចាស់មានសិល says:

    អាចៅcheathអើយជួយបង្ហាញលិទ្ធិប្រជាធិបតេយ្យដល់លោក ស ខេង ផង។
    លក់ស្តាតលេងកីឡា ខេងគាត់មិនសូវយល់ពីប្រជាធិប្បតេយ្យទេណា ។

  3. បាតុកម្មដាក់កំរិតមិនឲហែក្បួន គេមិនហៅថា ការយល់ព្រមឲធ្វើបាតុកម្មឡើយ។

    នៅលើពិភពលោកយើងនេះ  ទើបតែមាន  អ្នកកាន់អំណាចប្រទេសខ្មែរយើងមួយ

    តែប៉ុណ្ណោះ បានដាក់កំរិត បាតុកម្ម មិនឲហែក្បួន។ ហាស  ហា  ការដាក់កំរិតបែប

    នេះជាអាជ្ញា អត់ប្រយោជន៏ទេ។ បើមានការប៉ះទង្គិចទៅលើកម្លាំងបាតុករអហឹង្សា

    ការផ្ទុះកំហឹង  កំដៅភ្លើងកាន់តែឆាបឆេះ។  អំពើឃោឃៅ នឹងសន្ធោសន្ធៅឡើង។

    ប្រជារាស្ត្រជាទូទៅនឹងមើលឃើញថា គណបក្សប្រជាជនជាអ្នកសាងអំពើអាក្រក់

    ហើយក៏នាំគ្នាស្អប់ខ្ពើមគាស់រំលើងចោលដូចលោក អាភីស៊ីត នៅប្រទេសសៀម។

  4. JML says:

    នេះនីតិវិធីត្រឹមត្រូវហើយសុវត្ថិភាព ស្ថេរភាពដល់សង្គមទូទៅផង
    អាខា​ វាធ្វើមុខស្ញូចៗ ហាហាហាហា

  5. cheath says:

    ហាស! ហាស អាតិរិច្ឆានកឹមសុខាហ្នឹង មុខវាជីបអូចៗ​ ដូចក្តិតសេះពេលរដូវរកឈ្មើលមែនហ្នឹងណា JML

  6. ចំនែកលោក ហ៊ុន សែនវិញ កំពុងបន់ព្រះដោយទឹកមុខចងអាឃាដ និងក្រពុលមុខគួរអោយខ្លាចបំផុត ។ ហាស ហា ហាស ហា

  7. គុណធម៌កសិករខែ្មរ says:

    បើកមើលសារព៍ត័មាន​ម្តងៗ ​ឃើញតែ​អាម្នាក់ឈ្មោះ​Cheath ជាជាតិយួននេះ​​​​តែងតែខ្វល់ខ្វាយពីគណបក្សប្រឆាំងឈ្នះឆ្នោត សូមផ្តាំឲ្យហើយទៅ​​​ កសិករខ្មែរត្រៀមបោះឆ្នោតដេញយួនទៅស្រុកវាវិញ ​នៅថ្ងៃទី​២៨​ខែ​៧​ឆ្នាំ​២០០៨ហើយ​។

  8. កុំទាន់អាលសើចទាំង បង្ខំ នៅឆ្លង១ ថ្ងៃទៀត។ ប្រយ័ត្នគេហៅថា ខំប្រឹងបិទ តែបិទ

    ចំហ្វូងដំរីមានស្តេច។

  9. ខំប្រឹងទប់តែកំលាំងដំរី ដល់ទៅធ្លាយចេញ ជ្រាបចេញតាមប្រឡោះជើង

    ដំរីទៅដល់គោលដៅតែមួយដូចគ្នា។ អ្នកអួតថា អ្នកខ្លាំង ធ្វើមុខស្ញេញ។

  10. Cambodia says:

    Try it hard, until all the investors are out of Cambodia, then will be happy. Who will responsible for thousands of worker with no job? Come on, think about the people interest, not your own party.

  11. Almost the investors are come from bright red china. No issues.

  12. You are not a Cambodia because your speech is just like out of the business .

    You should be correcting your opinion . Trying to be a real Cambodia better .

  13. វិធាន says:

    កម្ពុជា កំពពុងរអលចូលទៅក្នុងរបបផ្តាច់ការហើយ

  14. វិធាន says:

    កម្ពុជា កំពុងរអឹលចូលទៅក្នុងរបបផ្តាច់ការហើយ

  15. Srey Khmer says:

    In U.S. The right to assembly means that citizens can use public property for meeting and demontrations. Parades, protest marches, and political rallies are all form of peaceful. But
    it does not give people the right to close streets or building, or to protest violently. However,
    if someone disturb the protest peacefuly they must get arrest by the police immediatly.

  16. អ្នកកាន់អំណាចកំពុងពិភាក្សាគ្នា អំពី យុទ្ធសាស្ត្រទប់ស្កាត់។ ទីស្នាក់ការ គ ជ ប ច្បាស់ជា closed។

    គ្រួសារបុគ្គលកាន់អំណាចដែលបាតុករស្អប់ ច្បាស់ជា ជន្លៀសទៅពួន។ នៅមានថ្ងៃបន្តការទាមទារជា

    បន្តទៅមុខទៀត ពីកំលាំងចលនាប្រជាធិបតេយ្យ សេរីភាពនៅក្នុងប្រទេសខ្មែរ ដ៏ពិតប្រាកដ។

  17. Srey Khmer says:

    If one of the contester got hurt, it must be Hun Sen who is order behind the back of it crime.
    The world is look closely to the dictator leadership in Cambodia. If they get involve, it means
    to help people only, it is not for Sam Rainsy to be the Premier in the Cambodia.

  18. ក្មេងវត្ត says:

    ចំណុចខ្លាំងរបស់ហ៊ុនសែនគឺពូកែខាងបំបែកបំបាក់អ្នកដ៍ទៃ រីឯចំណុចខ្សោយរបស់ហ៊ុនសែនគឺខ្លាច
    ប្រជាពលរដ្ឋងើបបះបោរទូទាំងប្រទេសជាទ្រង់ទ្រាយធំ អញ្ចឹងហើយបានជាគេតែងតែបង្កការលំ
    បាកដល់អ្នកដែលប៉ងធ្វើបាតុកម្មជានិច្ច ទោះជាមានគ្នាតិចតួចនិងអហិង្សាក្ដី គេតែងតែបង្ក្រាបដើម្បីជៀសវាងការរីករាលដាលធំអាចពិបាកបង្ក្រាប។