ព្រះរាជអាជ្ញារងខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត ចុះទប់ស្កាត់ក្រុមពលករចំណាកស្រុក ប្រុស ស្រីដែលមកពីតាមបណ្តាខេត្តផ្សេងៗមកស្នាក់នៅពួនសំងំតាមផ្ទះសំណាក់មួយចំនួននៅក្នុងក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី២៣ មេសានេះ ដើម្បីធ្វើការអប់រំ មិនឱ្យលួចឆ្លងដែនទៅថៃ។
វ.បូរី
Tuesday 23 April 2013
The Free Press Magazine
នៅក្នុងប្រតិបត្តិការចុះទប់ស្កាត់ក្រុមពលករចំណាកស្រុកនេះលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ បានប្រាប់ក្រុមអ្នករាយការណ៏ព័ត៏មានឱ្យដឹងថាការចុះទប់ស្កាត់ក្រុមពលករខ្មែរចំណាកស្រុកប្រុសស្រីទាំងអស់នេះបានធ្វើឡើងជាបន្តបន្ទាប់ទាំងថ្ងៃទាំងយប់ចាប់តាំងពីថ្ងៃទី២០ រហូតមកដល់ថ្ងៃទី២៣ មេសា ២០១៣ នេះ និងបានប្រមូលយកពួកគាត់បានប្រមាណជិត១.០០០នាក់ យកកាន់អធិការដ្ឋាននគរបាល និងទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតជាបណ្តោះអាសន្នសិន ។ បន្ទាប់មកនឹងធ្វើការសួរនាំពួកគាត់រកមេខ្យល់ ដើម្បីស្វែងរកបន្តចាប់ខ្លួនក្រុមមេខ្យល់ទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់ ។
កម្លាំងសមត្ថកិច្ចបានឆែកឆេរក្នុងផ្ទះសំណាក់ចំនួន៥កន្លែង១-ផ្ទះសំណាក់យីហោ រស្មីពានមាស ទី២-ផ្ទះសំណាក់ហង្សមាស ទី៣-ផ្ទះសំណាក់ផ្កាយព្រឹក ទី៤-ផ្ទះសំណាក់ខេមរៈ និងទី៥-ផ្ទះសំណាក់ហង្សមាសថ្មី ។សកម្មភាពចុះទប់ស្កាត់ចំណាកស្រុកតាមផ្ទះសំណាក់នៅក្រុងប៉ោយប៉ែតនោះ ប្រមូលបានក្រុមពលករចំណាសស្រុក សរុបប្រមាណជាង ១០០០នាក់ ដើម្បីធ្វើការអប់រំ មិនឱ្យលួចឆ្លងដែនទៅថៃ៕

ទៅធ្វើការអនុវត្តតាមច្បាប់