រតនគិរីៈ ដីចម្ការវិលជុំ និងព្រៃការពារប្រមាណជា១ពាន់ហិកតារបស់ជនជាតិដើមភាគតិចចារ៉ាយ ជិត២០០គ្រួសារក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានក្រុមហ៊ុនវៀតណាមឈូសឆាយដើម្បីយកដីដាំកៅស៊ូចាប់តាំងពី ឆ្នាំ២០១១មក។
Monday, 29 April 2013
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍
អាជ្ញាធរស្រុកនិងមន្រ្តីរដ្ឋបាលព្រៃឈើកាលពីថ្ងៃអាទិត្យទី២៨ មេសាម្សិលមិញ បានចុះទៅពិនិត្យដីចម្ការវិលជុំ និងព្រៃការពារមានទទឹង២គីឡូម៉ែត្រ និងបណ្តោយ៣គីឡូម៉ែត្រស្ថិតនៅក្នុងភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ។
លោក រចំ វីន មេឃុំយ៉ាទុងបានអះអាងថា៖«យើងបានចុះទៅពិនិត្យ ហើយជាក់ស្តែងឃើញថាដីចម្ការវិលជុំប្រហែលជា១ពាន់ហិកតា ត្រូវបានក្រុមហ៊ុន៧២ឈូសឆាយក្នុងរយៈពេល២ឆ្នាំមកនេះ»។ លោករចំ វីន បានបញ្ជាក់ថា ក្រៅពីនេះដីព្រៃអភិរក្សចំនួនមួយហិកតាក៏ត្រូវក្រុមហ៊ុនមួយនេះ ឈូសដែរចាប់ពីថ្ងៃព្រហស្បតិ៍ទី២៥ ខែមេសាសប្តាហ៍មុន។
លោក សេវ ហេម ប្រធានសហគមន៍ភូមិតេន ក៏បានអះអាងដែរថា ជនជាតិវៀតណាមចំនួនប្រាំនាក់ និងគ្រឿងចក្រចំនួន២គ្រឿងបានឈូសឆាយដីព្រៃការពារនោះ ប៉ុន្តែពួកគេបានផ្អាកបន្ទាប់ពីមានអន្តរាគមន៍ពីអាជ្ញាធរកាលពីថ្ងៃសៅរ៍កន្លងទៅ។
លោក សេវ ហេម បានបញ្ជាក់ថា៖«ព្រៃការពារនោះគឺជាព្រៃស្រោងដែលជនជាតិយើងចំនួន១៩៨គ្រួសារកំពុងអាស្រ័យផល។ តែក្រុមហ៊ុន៧២ បានឈូសឆាយនិងប្រមូលដើមឈើធំៗជាង១០០ដើមគរទុក»។ លោក ហេម បន្ថែមថាការឈូសឆាយដីព្រៃចម្ការវិលជុំនិងព្រៃការពារនេះបាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ជីវភាពជនជាតិភាគតិចជាខ្លាំងដែលធ្លាប់អាស្រ័យផលពីព្រៃធម្មជាតិទាំងនោះ។
បន្ទាប់ពីចុះពិនិត្យលោកមេឃុំបានធ្វើរបាយការណ៍បញ្ជូនទៅអាជ្ញាធរស្រុក ហើយអាជ្ញាធរស្រុកក៏បានផ្ញើបន្តទៅខេត្ត។ អាជ្ញាធរខេត្តគ្រោងនឹងចុះទៅពិនិត្យកន្លែងឈូសឆាយនៅថ្ងៃចន្ទនេះផងដែរ។
លោក ឆាយ ធី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា ប្រជាសហគមន៍បានផ្តល់ដំណឹងពីការឈូសឆាយនេះមកអាដហុដឲ្យដឹងដែរ កាលពីថ្ងៃសៅរ៍កន្លងមក។
លោកបានបញ្ជាក់ថា៖ «សហគមន៍បានប្តឹងទៅអាជ្ញាធរឃុំ ស្រុកជាច្រើនលើករួចហើយ តែក្រុមហ៊ុន៧២នៅតែបន្តឈូសឆាយ ហើយមេការក្រុមហ៊ុន៧២ក៏ធ្លាប់ស្តីឲ្យមេស្រុកម្តងរួចហើយ ពីរឿងគាត់ទៅឃាត់គ្រឿងចក្រ មិនឲ្យឈូសឆាយព្រៃអភិរក្សនិងចម្ការអ្នកភូមិនោះ»។
លោក ឆាយ ធី បានបន្តថា បើតាមច្បាប់និងកិច្ចសន្យាមិនមានក្រុមហ៊ុនណាមួយទទួលបានការអនុញ្ញាតឲ្យកាប់ឈើនៅក្នុងតំបន់ព្រៃការពារនោះទេបើទោះបីជាព្រៃនោះត្រួតស៊ីគ្នាជាមួយដីសម្បទានផ្តល់ដោយរដ្ឋក៏ដោយ។
លោក ផាន់ ភឺន នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្ដបានឲ្យដឹងថា ជាទូទៅព្រៃការពារត្រូវបានរក្សាទុកបើទោះជាស្ថិតនៅក្នុងដីសម្បទានក៏ដោយ ដោយអនុវត្តតាមសកម្មភាពស្បែកខ្លារបស់រដ្ឋាភិបាល។
លោក ផាន់ ភឺន បានបញ្ជាក់ថា៖«បើក្រុមហ៊ុនធ្វើខុស វាមិនពិបាកទេព្រោះគេមានកិច្ចសន្យា។ បើក្រុមហ៊ុនធ្វើខុសត្រូវពិន័យ។ បើខុសធ្ងន់នឹងអាចដកហូត និងផ្តន្ទាទោសតាមច្បាប់ទៀត»។
ត្រង់ចំណុចទី៣របស់បទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា ចំពោះក្រុមហ៊ុនដែលបានគោលការណ៍អនុញ្ញាតពីរដ្ឋាភិបាលរួចហើយ តែមិនបានអនុវត្តតាមនីតិវិធីច្បាប់ជាធរមាននិងតាមកិច្ចសន្យា ដោយកាប់ឈើលក់ ហើយមិនធ្វើការអភិវឌ្ឍដីសម្បទាន ទន្ទ្រានដីបន្ថែម ទុកដីចោលទំនេរសម្រាប់លក់បន្ត ធ្វើអាជីវកម្មខុសលក្ខខណ្ឌនៃកិច្ចសន្យា បំពានដីរបស់ប្រជាពលរដ្ឋឬដីសហគមន៍រដ្ឋាភិបាលនឹងធ្វើការដកហូតដីសម្បទានសេដ្ឋកិច្ចនោះមកវិញ៕

វាក្បត់ជាតិ លក់ជាតិប៉ុណ្ណឹងហើយ បើនៅតែភ្លើបោះអោយវាទៀត រង់ចាំតែវេទនាទៅ !
មិនត្រឹមតែងាប់កូនចៅពួកប្រឆាំងទេ សូមបីកូនចៅតែពួកអាងោះ និងពួកអាសុីពែគេក៏ងាប់ដូចតែគ្នាដែរ ។
We must join together to save our raintforests from the corrupted politicians CPP&HUN SEN power. Those CPP&HUN SEN event to think about crises as deeply as the extinction of species, depletion of ozon layer, detruction of raintforests, and desperate urban poverty.
So we must be joined together to one union of Khmer family to protect our rantforests from being sold by the dictatorship Hun Sen.
Vietnam brings a lot of business, jobs, and development to Cambodia. Thanks our best friend.
សម្តាចម៍អាជោរមហាbandit វាព្រុសថាប្រសិនវាមិនអាចទប់ស្កាត់ការកាប់បំ
ផ្លាញព្រៃឈើទេ វានឹងកាត-កវាចោល …ក៏មិនឈើញវាហ៊ានកាត់-ក?
ខ្យល់ផាត់ពីជើង – ត្រូវខ្យល់ផាត់ប៉ើង-ពួកអាប្រឆាំង
រងាររណ្តំ – ក្រៀមក្រំស្លើកស្លាំង- ក្នុងផ្ទះផ្កាប់ឆ្នាំង
អត់មានស្អីស៊ី ។
ខ្យល់ផាត់ពីត្បូង -ចេកធ្លាក់ត្រយូង -ចាកស្ទងមានពីរ
ផ្ទះអាប្រឆាំង -ប្រាប់រឿងទុក្ខភ័យ- ថាកុំចូលដៃ
រង្សី-សុខា ។
ខ្យល់ផាត់ពីកើត – បក្សអត់កំណើត- សង្ក្រោះស្អីហ្អា៎ ?
ខ្លួនក្រអត់ស៊ី- តែស្រែកហ៊ឺហា – ឆ្នាំងបាយលែងផ្ងារ
អួតថាសង្គ្រោះ ។
ខ្យល់ផាត់ពីលិច- បង្ហាញពិល្បិច- ពួកអាទុរយស
រង្សី-សុខា -អាមេបោកហួស- អួតដាក់ធ្មេញជួស
សង្គ្រោះម៉េមាយ ។
គិតដោយឡាក់ឡាំង -ពួកអាប្រឆាំង-មានសណ្ថានវា
អាមេប្រពន្ធចុង- ជាប់កែងជើងវា- មីប្រពន្ធអត់គ្នា
រកប្រុសដោះកូយ ។
ឯអាបន្ទាប់- អានេះក៏គ្រប់- អត់ខុសតិចអី
គឺដូចមេវា -ខុសត្រឹមតែស្រី- ដែលវាបានចុយ
គឺប្រពន្ធគេ ។
ឯប្រពន្ធវា- មិនចាញ់ពុះពារ- ក៏ស្រវាដែរ
អាប្រុសកូនចៅ -ដែលនៅជិតក្បែរ -តាមខេត្តនានា
យកចុយស្អំទ្រូង ។
ឯអាកូនចៅជាបន្ទាប់- ខ្ញុំប្រាប់មិនស្អប់ច្បាស់ទើបថា
អាខ្លះងប់បៀរភ្លេចគ្រួសារ -ទោះកូនក៏វាបញ្ចាំដែរ ។
អាខ្លះប៉ិនផឹកប្រមឹកខួប- បានផឹកអុងអាត់ស្រែកឡូឡា
ខ្លាំងគឺរូបវាជើងប៉ាវផ្សារ- ចុងចប់អាត្មាត្រូវគេវ៉ៃ ។
រីអាតូចតាចចក់អាចែម- មិនល្មមសុទ្ធតែមនុស្សបាតផ្សារ
មិនខំរកស៊ីសុទ្ធពារលា- ស្កាត់រកជួបគ្នាក្នុងបក្សពាល ។
លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
សង្គ្រោះអ្នកណាអាប្រកាច់- សម័យហ៊ុនសែនសុទ្ធផ្ទះធំ ។
ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
អាចធ្វើអ្នកមាន ? ។
អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
តែអួតហួសឃ្លាន ។
គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
ជេរ ព្រោះអត់ស៊ី ។
អួតនេះអាខា -បងប្អូនដឹងទេ- វាអួតរាល់ថ្ងៃ
អួតប្រូបោកប្រាស់- អួតអត់តម្លៃ-ឥឡូវវាច្នៃ
ញឹងប្រពន្ធចូល ។
កុំអោយគេថា- ប្រពន្ធវាជេរ- វាអួតសុខណាស់
ទោះមានស្រីចុង- ប្រពន្ធអត់ឆ្នាស់- តែពេលដល់ផ្ទះ
ត្រូវក្បាលវែកឆា ។
ពិតណាស់អាខាវាកំសត់- ក្បាលគ្របសំពត់ក៏មានដែរ
ក្បាលនិងកន្ថោរបូកអត់ល្ហែរ- អាខាតែវែឆ្កួតខ្លាចផ្ទះ ។
ប្រទេសបានសុខ ប្រជាស្រណុក ទាំងកាយវាចារ
សុខទាំងផ្លូវចិត្ត មានទ្រព្យហ៊ឺហារ ចុះអ្ហែងស្រែកឡា
ចង់សង្គ្រោះស្អី ? ។
ខ្លួនថោកសំគិះឆ្កួតតែវែ ហាឡើងខុសគេចង់ចាប់ថ្ងៃ
មកចងអោយជាប់កាប់ឆា. ខ្វៃ សម្តីអត់ន័យ អួតអត់ខ្នាត ។
ខ្លួនក្រកើតស្រែងសំញែងអេះ ខ្លួនកំជិលផេះតែប្រដៅ
អោយគេអ្នកស្អាតតាមខ្លួនទៅ គ្មានផ្លូវអេះស្រែងតែឯងចុះ ។
កំណាព្យនេះខ្ញុំសង្ខេបទេ រឿងរ៉ាវពួកវាមានច្រើនណាស់
តែខ្ញុំដាស់តឿនសុំមើលច្បាស់ ឃើញវាត្រូវជៀសកុំនៅក្បែរ ។
បងប្អូននៅឆ្ងាយអាល័យស្រុក មកនិងបានសុខដឹងរឿងច្បាស់
កុំជឿពួកវាអាបោកប្រាស់ ទុកលុយមកផ្ទះលេងបងប្អូន ៕
នណាហ៊ានកាត់កាកររបស់ខ្លួនឯងចោលនោះ គ្រាន់តែនិយាយលេងសោះហ្នឹងក៍ជឿរដែរ។ ធម្មាតា មនុស្សមិនមាត់បានសឿង ហើយមនុស្សមាត់ច្រើនភាគច្រើនមិនប្រាកដថាជាមនុស្សសឿងនោះទេ។ ដូចជាសម្គាល់ឃើញថាសត្វឆ្កែណាដែលចូលចិត្តព្រុសវាមិនដែលមកខាំមនុស្សងាយៗនោះទេ ភាគ ច្រើនឆ្កែដែលមិនសូវព្រុសតែងតែខាំមនុស្សមិនប្រណីនោះទេ។
សម្តេចប្រមុខថ្នាក់ដឹកនាំទាំង៣ របស់គណបក្សប្រជាជន គឺសម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា និងសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងបីតែងតែ យកចិត្ត ទុកដាក់គិតគូរ ដោះស្រាយរាល់ការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋនៅគ្រប់ មូលដ្ឋាន និងជំរុញការអភិវឌ្ឍន៍ ប្រទេសជាតិ លើគ្រប់វិស័យ ។
This is what happening that you had voted for Hun Sen, he allowed Viets to destroy your village and let your lives miserable.