កម្មករ​ជាង ៣០០ នាក់​តវ៉ា​ដុត​កង់​ឡាន​មុខ​រោង​ចក្រ

ភ្នំពេញៈ កម្មករ​ជាង​៣០០​​នៅ​រោងចក្រ​ D & L Ultimate (Cambodia) Co., Ltd.​ ក្នុង​សង្កាត់​ព្រៃ​ស​ ខណ្ឌ​ដង្កោ​ បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ដោយ​មាន​ការ​ដុត​កង់​ឡាន និង​ចាក់​ភ្លេង រាំ​កំសាន្ត​នៅ​មុខ​រោងចក្រ​របស់​ពួកគេ នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ​២០១៣​នេះ។

 

Monday, 29 April 2013
មុំ គន្ធា
ភ្នំពេញ ប៉ុស្តិ៍

កង់ឡានត្រូវបានដុតនៅមុខរោងចក្រកាលពីព្រឹកមិញ។ រូបថត ម៉ៃ​​ វីរៈ

កង់ឡានត្រូវបានដុតនៅមុខរោងចក្រកាលពីព្រឹកមិញ។ រូបថត ម៉ៃ​​ វីរៈ

លោក សុត សៀម​ មន្ត្រី​ដោះ​ស្រាយ​វិវាទ​ការងារ​នៃ​សម្ព័ន្ធ​សហជីព​ប្រជា​ធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ស៊ីខៅឌូ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ព្រឹក​នេះ​ថា កម្មករ​បាន​នាំ​គ្នា​បះ​បោរ​តវ៉ា​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​មក​ម្ល៉េះ តែ​នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួល​យក​បាន។

លោក សុត សៀម បាន​ថ្លែង​ថា៖ «កម្មករ​បាន​ទាមទារ​សុំ​ឲ្យ​រោង​ចក្រ​ទទួល​យក​ប្រធាន​សហជីព​របស់​ពួកគេ​ប្រចាំ​រោងចក្រ​ដែល​ទើប​តែ​ជាប់​ឆ្នោត​ឲ្យ​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​បញ្ឈប់​គាត់​ក្រោយ​ពី​ដឹង​ថា​គាត់​ជាប់​ជា​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​នេះ»។

លោក ​សៀម បាន​បន្ត​ទៀត​ថា ក្រៅ​ពី​ការ​ទាមទារ​ឲ្យ​សកម្មជន​សហជីព​ចូល​ធ្វើ​ការ​វិញ ពួកគេ​ក៏​បាន​ទាមទារ​នូវ​លក្ខ​ខណ្ឌ​មួយ​ចំនួន​ទៀត​ផង​ដែរ។

លោក​ ប៉ែន សុផល ប្រធាន​សហជីព​ថ្មី​ប្រចាំ​រោង​ចក្រ​នេះ បាន​និយាយ​ថា លោក​ត្រូវ​បាន​ក្រុមហ៊ុន​ចោទ​ថា អ្នក​ដើរ​ញុះញង់​កម្មករ​បង្ក​ភាព​រញ៉េ​រញ៉ៃ ដែល​ជា​លេស​ក្នុង​ការ​បញ្ឈប់​រូប​គាត់​ពី​ការងារ។

 

What Next?

Recent Articles

5 Responses to "កម្មករ​ជាង ៣០០ នាក់​តវ៉ា​ដុត​កង់​ឡាន​មុខ​រោង​ចក្រ"

  1. ខន្តី says:

    «បើលោកអ្នកបោះឆ្នោតឱ្យ ហ៊ុន សែន (គណៈបក្សប្រជាជន) យកអំណាចធ្វើបាបរាស្រ្តដូចសព្វ ថ្ងៃនេះ នោះលោកអ្នកកំពុងតែកសាងអំពើបាបកម្មចំពោះខ្លួនលោកអ្នកនិងគ្រួសារលោកអ្នក សម្រាប់ជាតិនេះនិងជាតិមុខហើយ»
    «បើស្រឡាញ់ បើជឿ បើអាណិត ហ៊ុន សែន កុំបោះឆ្នោតឱ្យ ព្រោះគាត់កំពុងតែជួបគ្រោះថ្នាក់»
    សូមខ្មែរស្រឡាញ់ជាតិផ្ងើរសារនេះដល់ខ្មែរគ្រប់រូបឱ្យភ្ញាក់រលឹកឡើងដើម្បីទាំងនគរជួយសង្គ្រោះជាតិ ខ្មែរឱ្យរួចផុតពីនឹមយួន។
    -ចុះគ្រាន់តែឱ្យខ្មែរម្នាក់តំណាងឱ្យកម្មករចូលធ្វើការ ចុះវាចង្រៃអី បើកម្មករវាស៊ីគ្រប់ស៊ីគ្រាន់ ពួកគេ មិនធ្វើទេ។

  2. CPP says:

    គាំទ្របេក្ខភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី ៥ និងនីតិកាលបន្តបន្ទាប់ទៀត។

  3. CPP says:

    បើស្រលាញ់ បើអាណិត បើទុកចិត្ត សូមបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា ។

  4. Strey Khmer says:

    Obama the president of the United States has pass the law that people who work full time job,
    it means after 30 hours a week, the companies have to pay free-medicare for the employers.
    So, Hun Sen should follow Obama foot print to make the law to help employers in the Cambodia as soon as possible.