អ្នកប្រើប្រាស់ទូរស័ព្ទដែលមានអត្រាហៅចេញក្នុងតម្លៃថោករបស់ក្រុមហ៊ុន ស្មាត (Smart) ដែលមានកម្មវិធីបន្ថែមទឹកប្រាក់សម្រាប់ការហៅចេញពិសេស (Promotion) សំបូរបែបក្នុងប្រព័ន្ធ ប្រតិកម្មប្រឆាំងនឹងគោលការណ៍បិទមិនឲ្យមានកម្មវិធីបែបនេះតទៅទៀតរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ដោយ ម៉ម មុនីរតន៍
2013-04-30
RFA
អតិថិជនរបស់ក្រុមហ៊ុនទូរស័ព្ទមួយនេះចាត់ទុកថា គោលនយោបាយរបស់រដ្ឋាភិបាល បិទបានតែចំពោះផលប្រយោជន៍ណាដែលចំណេញដល់ពលរដ្ឋប៉ុណ្ណោះ តែអ្វីដែលចំណេញដល់ឈ្មួញ ឬ មន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាលវិញ ដូចជា តម្លៃឡានក្រុង និងថ្លៃសាំង ឬថ្លៃទំនិញនៅលើទីផ្សារ ពុំដែលឃើញរដ្ឋាភិបាលចាត់វិធានការប្រកបដោយប្រសិទ្ធភាពនោះឡើយ។
ប្រតិកម្មនេះធ្វើឡើងក្រោយពីមានបម្រាម និងការរឹតបន្តឹងផ្នែកផ្លូវច្បាប់របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ។
ពលរដ្ឋនៅខេត្តព្រះសីហនុ និងជាគ្រូបង្រៀនប្រចាំវិទ្យាល័យក្រុងព្រះសីហនុ លោក តិល សាមុត មានប្រសាសន៍នៅថ្ងៃទី៣០ មេសា ថា ការទប់ស្កាត់របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រឆាំងមិនអនុញ្ញាតឲ្យក្រុមហ៊ុន ស្មាត មានកម្មវិធីហៅចេញក្នុងតម្លៃមួយដែលថោកល្មម និងបញ្ចុះតម្លៃទាបក្នុងប្រព័ន្ធ នោះមានន័យថា គឺជាការព្យាយាមបង្កើនចំណាយ និងជំរុញឲ្យមានភាពក្រក្រីកាន់តែខ្ពស់បន្ថែមទៀតរបស់ពលរដ្ឋនៅក្នុងសង្គម។
លោកបន្តថា នៅមុនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញគោលការណ៍ទប់ស្កាត់ មិនឲ្យក្រុមហ៊ុនទូរស័ព្ទមួយចំនួនបញ្ចុះថ្លៃលើសេវាហៅចេញ អ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ ស្មាត អាចទទួលបានផលប្រយោជន៍ច្រើនយ៉ាងពីអត្រានៃការហៅនេះ ដូចជា ការចំណាយតិច និងអាចសន្ទនាបានចប់សាច់រឿង បើប្រៀបធៀបនឹងប្រព័ន្ធទូរស័ព្ទផ្សេងទៀត៖ «ហើយគេបង្កលក្ខណៈឲ្យស្រួលហើយ ប្រើបានធូរថ្លៃល្មម ហើយហេតុអ្វីក៏ទៅជាចេញដាក់សេចក្ដីប្រកាសឲ្យគេកាត់បន្ថយអ្វីដែលថោកៗនោះឲ្យទៅជាថ្លៃទៅវិញ? អ៊ីចឹងខ្ញុំគិតថា វាដូចជាមិនអាចទទួលយកបាន ចំពោះទស្សនៈខ្ញុំ ព្រោះវាជាទីផ្សារសេរី»។
ដូចនេះដែរ លោកស្រី ជា រដ្ឋាវី ពលរដ្ឋនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចាត់ទុកថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មិនគួរចេញគោលការណ៍របស់ខ្លួនដែលនាំឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ដូច្នេះឡើយ។ លោកស្រីគិតថា ការកំណត់តម្លៃនៃការហៅចេញ ជិត ៥សេន គ្រប់ប្រព័ន្ធក្នុងមួយនាទី ដូចអ្វីដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញគោលការណ៍នោះ ស្មើនឹងចាប់បង្ខំពលរដ្ឋដែលមានស្ថានភាពក្រីក្រឲ្យប្រឈមមុខនឹងបញ្ហាជីវភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត កើតចេញពីការប្រើប្រាស់ទូរស័ព្ទនេះ។
លោកស្រីបន្តថា៖ «មានការអីត្រូវទំនាក់ទំនងអីណាឈ្នះតែមានទឹកលុយបញ្ចូល។ ដូចប្រាក់ខែកម្មករអីតិចតួចហ្នឹង បញ្ចូលតែទូរស័ព្ទមួយខែៗហ្នឹងចង់អស់បាត់ហើយ ហើយបើមានការហ្វ្រីអ៊ីចឹង ជួនកាលទៅអាចភ្ជាប់ប្រព័ន្ធបានមួយខែ ៣ដុល្លារ ៥កាក់អីអ៊ីចឹងទៅ អាចនិយាយបានមួយខែអីវាធូរលុយដែរ»។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានទេពីម្ចាស់ក្រុមហ៊ុនទូរស័ព្ទ ស្មាត និងក្រុមហ៊ុនមួយចំនួនទៀត ដូចជាក្រុមហ៊ុន ហេឡូ (Hello) និងក្រុមហ៊ុន មិត ហ្វូន (Metfone)។
មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍មួយចំនួន ក៏មិនហានធ្វើអត្ថាធិប្បាយជុំវិញការប្រតិកម្មរបស់ពលរដ្ឋនេះដែរ នៅថ្ងៃទី៣០ មេសា នៅពេលវិទ្យុអាស៊ីសេរី សុំការធិប្បាយ។ ប៉ុន្តែកាសែតក្នុងស្រុកចុះផ្សាយនៅថ្ងៃទី៣០ មេសា ដោយស្រង់សំដីរបស់លោក ម៉ូវ ចរិយា ប្រធានបញ្ញត្តិករទូរគមនាគមន៍កម្ពុជា ដែលនិយាយកាលពីថ្ងៃទី២៦ មេសា កន្លងទៅ នៅក្នុងសន្និសីទកាសែត ស្ដីពីការទប់ស្កាត់ការប្រកួតប្រជែងមិនស្មោះត្រង់។ មន្ត្រីរបស់ក្រសួងមួយនេះ ធ្លាប់ព្រមានដល់ម្ចាស់ក្រុមហ៊ុនដែលគិតថា ធ្វើអាជីវកម្មមិនស្មោះត្រង់ថា ប្រសិនមិនគោរពតាមសេចក្ដីប្រកាស ២៣២ ទេ នឹងត្រូវបញ្ចប់អាជ្ញាប័ណ្ណមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មឡើយ។
មន្ត្រីនិយាយថា ចាប់ពីថ្ងៃទី២៦ មេសា តទៅគ្រប់ក្រុមហ៊ុនដែលតែងបញ្ចុះតម្លៃហៅចេញទាំងអស់ ត្រូវបញ្ចប់កិច្ចការរបស់ខ្លួនជាស្ថាពរ ហើយតម្លៃនៃការហៅចេញត្រូវអនុវត្តស្មើៗគ្នាជិត ៥សេនក្នុងមួយនាទី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

សុទ្ធតែពួកឆ្កួត ប្រជាជនក្រីក្រអាចសន្សំការចំនាយ វានាំគ្នាវាកំណត់ថ្លៃ៕ ធ្លាក់ឆ្នោតទៅលោកអើយ៕
រាជរដ្ឋាភិបាលតែងមានប្រសាសន៍ថា របបទីផ្សារសេរីមិនអាចកំណត់ថ្លៃឲទីផ្សារបានទេ ដូចជាករណី ប្រេងសាំង និងទំនិញមួយចំនួនទៀតជាដើម។ ឥឡូវបែរជាមកកំណត់តំលៃខាងទូរស័ព្ទទៅវិញ។
សូមជួយកំណត់តំលៃប្រេងសាំងឲផងទាន!
ការប្រកួតប្រជែងមិនស្មោះត្រង់ឪឯងអី ខ្លាចប្រទេសប្រកាន់របបសេដ្ឋកិច្ចសេរី
បើសេដ្ឋកិច្ចសេរីត្រូវតែមានការប្រកួតប្រជែង។ដូច្នោះបើអ្នកណាប្រកួតប្រជែងបាន
ជោគជ័យ អ្នកនោះជាអ្នកមានចំណែកទីផ្សារធំ៕ តើលោកប្រធានបញ្ញាតករចេញ
ពីសាលាណាបាននិយាយឡប់ឡប់ៗអញ្ចឹង បើឡប់ទេដើរសួរគេឯងទៅមុននិយាយ និង
ធ្វើការសម្រេចចិត្ត៕
ថ្លៃប្រេងសាំង ទំនិញ….ម៉េចពួកអាឡប់ឡប់ៗឯងថាមិនប្រកួតប្រជែងមិនស្មោះត្រង់ផងទៅ ៕
អីក៏វេទនាម្លេះ មិនខ្លាចធ្លាក់ឆ្នោតទេអី។ការប្រកួតប្រជែងមិនស្មោះត្រង់ឪឯងអី ខ្លាចប្រទេសប្រកាន់របបសេដ្ឋកិច្ចសេរី
បើសេដ្ឋកិច្ចសេរីត្រូវតែមានការប្រកួតប្រជែង។ដូច្នោះបើអ្នកណាប្រកួតប្រជែងបាន
ជោគជ័យ អ្នកនោះជាអ្នកមានចំណែកទីផ្សារធំ៕ តើលោកប្រធានបញ្ញាតករចេញ
ពីសាលាណាបាននិយាយឡប់ឡប់ៗអញ្ចឹង បើឡប់ទេដើរសួរគេឯងទៅមុននិយាយ និង
ធ្វើការសម្រេចចិត្ត៕
ថ្លៃប្រេងសាំង ទំនិញ….ម៉េចពួកអាឡប់ឡប់ៗឯងថាមិនប្រកួតប្រជែងមិនស្មោះត្រង់ផងទៅ ៕
ពួកអាប្រកាច់ អាងាប់សូឃុន ! អាមុខងាប់ហែងនេះទៅធ្វើមេចោរវិញបានសមមុខអាងាប់អែងណា!
អំពាវនាវដល់ក្រុមហ៊ុនទូរសព្ទ័ដែលកំណត់សេវាថ្លៃជាងគេកន្លងមកមេត្តាកុំចង់មានចង់បានរហ័សពេក រឿងរ៉ាវដែលកំពុងតែកើតឡើងគឺកើតចេញមកពីក្រុមហ៊ុនដែលមានសេវាថ្លៃហើយប្រជាជនភាគច្រើន កំពុងតែបោះបង់នៅការប្រើប្រាស់បណ្តាញនោះ។ ដូច្នេះគេមិនសុខចិត្តទុកឲ្យក្រុមហ៊ុនផ្សេងប្រកួត ប្រជែងដែលមានតម្លៃថោកជាងគេនោះទេ ព្រោះគេចង់មានឆាប់រហ័ស។ សូមអំពាវនាវទៅក្រសួង ប្រៃសណីយ៍ផងដែរថា គោលការណ៍ការហៅចេញគ្រប់បណ្តាញទាំងអស់តិចជាង៥សេនកឺថ្លៃណាស់ សម្រាប់ប្រជាពលរដ្ឋភាគច្រើននៅក្នុងប្រទេខ្មែរដែលមានជីវភាពក្រីក្រនោះ ហើយវាកាន់តែថ្លៃបើ ប្រៀបធៀបទៅនិងប្រទេសថៃ។
ជិតដល់បោះឆ្នោតហើយ បើគិតថាចង់កែប្រែមិនទានហួសពេលទេ កុំចាំប្រាំឆ្នាំទៀតអីបើមិនសាកមិនដឹងទេ!
ស្រុកខ្មែរឥលូវចប់ហើយ គ្នានគ្រូអាចារ្យណាប្រដៅបានទេ។ អញ្ចេងកំណត់តំលែមួយនាទី១$តែម្តងទៅ ហើយមិនបាចហៅថាទីផ្សារសេរីធ្វើអី? មិនមើលគេជិតខាងផង។ ខ្ញុំសូមដាក់បណ្តាសាឲ្យពួកអ្នកឯងស្លាប់យ៉ាងវេទនាបំផុត ហើយគ្មានញ្ញាត្តិណាមួយរាប់អាន(ដោយសាររន្ទះបាញ់)៕
ពួកអាអស់នេះបានតែកេងប្រវ័ញ្ចរាស្រ្តទេ ហ្នឹងហើយការអភិវឌ្ឍវា៕
គិត ម៉េង មានលុយ និង មានអំនាច ជាង ។
ឈប់បោះឆ្នោតអោយបក្សកាន់អំណាចទៅ!
ជិតដល់ពេលបោះឆ្នោតហើយ ឈប់បោះឆ្នោតអោយគណបក្ស បក្សពួកនិយម ដែលកំពុងតែដឹកនាំប្រទេសទៀតទៅ!!!!!!!!
សូមមេត្តាដាក់តំលៃឡានឲ្យក្រុមហ៊ុនខ្ញុំផងព្រោះឥឡូវគ្មាមម៉ូយទេ។ ហាស៎ៗហាៗៗៗៗៗៗៗៗៗៗៗៗៗ កុំប៉ុនដាក់ឲ្យរាស្ត្រក្រពេក ឮទេបងធំ៕
ជូនពរអោយលោកម៉ូកចរិយាឆាប់មានបាននិងទទួលបានការគោរពដឹងគុណពីប្រជាជន។នេះបានហៅថាការចាត់ចែងប្រកបដោយគតិបណ្ឌិតសម័យដែកជោរសែនមែន។
បញ្ចុះថ្លៃទឹក ភ្លើង ពន្ខផ្ទះប្រចាំឆ្នាំ លុយបង់ផ្លូវជាំតិលេខ៤និងកាត់ចេញទុកតែមួយបានហើយ បើចេះគិត ឆ្កួតមែន។
ជំរាបសម្តេច ហ៊ុន សែន
ដោយមើលឃើញភាពទន់ខ្សោយនៃរដ្ឋមន្រ្តីមួយចំនួន គិតតែពីការកេងប្រវ័ញ្ជពុករលួយ
ការងាររដ្ឋបាលយឺតដែលខ្ញុំចាំប្រសាសន៏សម្តេចលើកឡើងពីការងារពន្លឿនផ្នែករដ្ឋបាល
តែថ្នាក់ក្រោមរបស់សម្តេចមិនគោរពតាមទេ
អាស្រ័យហេតុនេះសូមស្នើរសុំសម្តេចដករដ្ឋមន្រ្តីមួយចំនួន(លោក សូឃុន លោក ចមប្រសិទ្ធ
លោក គាត ឃន់ លោក ចាន់ សារុន លោក សុខអានដន្លងសម្តេច )
ដែលមានចរិតនិងការងារបែបខាងលើបន្ទាប់ពីបោះឆ្នោតរួច
ព្រោះអស់លោកខាងលើនេះបានធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសមន្ត្រីរាជការដកសេចក្តីទុកចិត្ត
និងមានអ្នកមួយចំនួនធំបានងាកទៅរកគណបក្សផ្សេង
ដែលនេះជាកំហុសយ៉ាងធ្ងន់ធ្ងរដែលគេបានអនុវត្ត។
ចំពោះរូបខ្ញុំនិងគ្រួសារនាងខ្ញុំសូមគាំទ្រសម្តេចជានិច្ច និងជូនពរសម្តេចមានសុខភាពល្អ
និងដឹកនាំប្រទេសឲ្យកាន់តែរីកចំរើនថែមទៀត។
ពីនាងខ្ញុំដែលស្រលាញ់សម្តេច (Mother) មិត្តភ័ក្ក ហ៊ុន ម៉ាណែត កាលពីនៅរៀនវិទ្យាល័យ
ដើម្បីមានភាពយុត្តិធម៌ សូមដាក់ចេញ នូវការកំណត់យកពន្ធខុសគ្នា រវាង បណ្តាញហ្វូន
ផ្កាយរណប និងខ្សែកាប ទើបមានផលប្រយោជន៏ដល់ប្រទេសខ្មែរយើង។
Yee Ministers in this issues is top respected idiots. How do they define it as unfair competition?
អនុប្រធាន គណបក្ស សាងគ្រោះជាតិ អាតិរិច្ឆានកឹម សុខា វានិយាយថា នៅក្នុងការបោះឆ្នោត នាពេលខាង មុខនេះ គណបក្ស សាងគ្រោះជាតិរបស់វា នឹងចូលរួមប្រកួត ប្រជែង ដែល ការប្រកាសបែបនេះ ផ្ទុយស្រឡះពីការ
ប្រកាសរបស់អាតិរិច្ឆាននេះ កាលពីគ្រាមុនថា វាមិនចូលរួមនោះទេ ដោយសារ
តែវាទាមទារ ឱ្យមានការផ្លាស់ប្តូរ សមាសភាព គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ។ ( អាកឹមសុខាសារជាតិវាឆ្កែ សម្តីវានៅតែជាសម្តីឆ្កែ )
អាតិរិច្ឆាននេះ វានិយាយបែបនេះ កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ នៅមុខវិមានរដ្ឋសភា ជាតិកម្ពុជា ។
អាតិរិច្ឆាននេះ នៅបានអួតខ្យល់ ទៀតថា (ប្រសិន ? )បើគណបក្សសាងគ្រោះជាតិ វាឈ្នះឆ្នោត វានឹងដំឡើង ប្រាក់ខែដល់កម្មករឲ្យ បាន១៥០ដុល្លារ និងមន្ត្រី រាជការឲ្យមាន២៥០ដុល្លារ និងនៅមាន លក្ខខណ្ឌបោកប្រាស់ផ្សេងៗ ទៀតដែលមាននៅក្នុងគោលនយោបាយវា ដែលគោលនយោបាយបក្សសាងគ្រោះ ជាតិវានេះ ដូចនយោបាយខ្មែរក្រហមប្រល័យពូជសាសន៏បេះដាក់ទាំង៧ ចំណុច ។ វាអះអាងថា បើវាឈ្នះវានិងរឹបអូសដីធ្លីទាំងអស់ ,ដកទ្រព្យសម្បត្តិពីអ្នកមានទាំងអស់
បណ្តេញចេញអ្នកវិនិយោគទុនទាំងអស់យករោងចក្រ,យកដី,អោយមានការងារធ្វើ ទាំងអស់គ្នា ( របបខ្មែរក្រហម ទោះកុមារក៏ត្រូវធ្វើការ ,ធ្វើការរួម ,ស៊ីរួមដេករួម ) ( តាមចាប់ ,សម្លាប់, ដាក់គុកច្រវ៉ាក់ទាំងអស់អ្នកណាដែលមិនជឿវា ព្រោះជឿ
ហ៊ុនសែន សុទ្ធតែជាយួន) ច្បាំងជាមួយប្រទេសជិតខាងដណ្តើមដីជាដើម ។ល។
( ? ) ដេកសង្ឃឹម ចាំឈ្នះទៅអ្ហែង មានគំនឹតបំផ្លាញជាតិ
ប្រល័យពូជសាសន៏អញ្ចឹងនោះ
បងcheath ខ្ញុំក៏មិនគាំទ្របក្សប្រឆាំងដែរ។ចំណុចខ្លះរដ្ឋាភិបាលក៏ធ្វើមិនត្រឹមត្រូវដែរ។ខ្ញំុគិតថាបងដឹងជាងខ្ញំុទៅទៀត។ប្រសិនបើគ្មានបក្សប្រឆាំងទេរដ្ឋាភិបាលដែលកំពុងតែជិះសេះលែងដៃស្រាប់ច្បាស់ជានាំគ្នាបិទទាំងភ្នែកទៀត។ក្នុងនាមពូជខ្មែរដ៏ថ្លៃថ្នូរគួរតែយើងទាំងអស់គ្នាប្រើពាក្យសម្ដីឲ្យល្អបន្តិចទៅ បានទេបង???
ប្រជាជនសូមគាំទ្រ មតិប្រជាជន
រាជរដ្ឋាភិបាលតែងមានប្រសាសន៍ថា របបទីផ្សារសេរីមិនអាចកំណត់ថ្លៃឲទីផ្សារបានទេ ដូចជាករណី ប្រេងសាំង និងទំនិញមួយចំនួនទៀតជាដើម។ ឥឡូវបែរជាមកកំណត់តំលៃខាងទូរស័ព្ទទៅវិញ។
សូមជួយកំណត់តំលៃប្រេងសាំងផងសូមទានមេត្តាជ្រាប!