នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខការពារ ទីស្តីការគណៈរដ្ឋមន្ត្រីរបស់លោក ដែលបានចេញផ្សាយនូវកម្រងឯកសារមួយ ដែលមានបទអត្ថាធិប្បាយ អំពីការទិតៀនគ្នាដ៏ក្តៅគគុក រវាងលោក សមរង្ស៊ី និងលោក កឹមសុខា កាលពីមុនពេលមេបក្សប្រឆាំងទាំងពីរមិនទាន់ត្រូវរ៉ូវគ្នា។ ឯកសារសំឡេង ដែលគេដាក់ឈ្មោះថាជាអាយ៉ៃឆ្លងឆ្លើយ រវាងលោក កឹមសុខា និងលោកសមរង្ស៊ី ត្រូវបានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជូនតាមអ៊ីម៉ែល និងបង្ហោះក្នុងវេបសាយរបស់ខ្លួន កាលពីរសៀលថ្ងៃទី១ឧសភាម្សិលមិញ។
ថ្ងៃ ព្រហស្បតិ៍ 02 ឧសភា 2013
ដោយ លី ម៉េងហួរ
RFI
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបថតឯកសារ)
ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តក្តុល ក្នុងស្រុកមេមត់ ខេត្តកំពង់ចាម នៅព្រឹកមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ និងឆ្លើយតបទៅនឹងអ្នកវិភាគមួយចំនួន ដែលបានចាត់ទុកថា គណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាល ដែលបានផ្សព្វផ្សាយនូវឯកសារខ្សែអាត់សំឡេង បង្ហាញពីការមិនត្រូវរ៉ូវគ្នារវាងលោក កឹមសុខា និងលោកសមរង្ស៊ី កាលពីអតីតកាល ថាជាការបំពាន និងខុសឆ្គងមួយរបស់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ក៏ប៉ុន្តែ តាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក មានការផ្សព្វផ្សាយពីការជេរប្រមាថ មកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើន តាមប្រព័ន្ធ Facebook ជាដើម។ លោកនាយករដ្ឋមន្ត្រី បានចោទជាសំណួរតបទៅនឹងការរិះគន់នោះថា ហេតុអ្វីបានជាក្រុមអ្នកវិភាគមិនថា ជារឿងខុសឆ្គងផង?
លោកនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់វិទ្យុ និងទូរទស្សន៍ ព្រមទាំងវេបសាយ ហើយអាចចម្លងជាឌីស ផ្សព្វផ្សាយពីការរិះគន់គ្នារបស់មេបក្សប្រឆាំង លោក កឹម សុខា និងលោក សមរង្ស៊ី ផងដែរ។
ជាមួយគ្នានោះ នៅព្រឹកមិញ ចំពោះមុខយុវជនសមាជិកគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានអំពាវនាវ និងផ្តាំផ្ញើជាថ្មីទៀត ដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ឲ្យបន្តអត់ធ្មត់ នៅពេលការបោះឆ្នោត ជិតចូលមកដល់។ សមាជិកគណបក្សប្រជាជនកម្ពុជា ក៏ត្រូវធ្វើអំពើល្អ ជាពិសេសសមាជិកបក្សនៅមូលដ្ឋាន។
សូមរម្លឹកថា អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ បានផ្សព្វផ្សាយនូវបទអត្ថាធិប្បាយ ជាខ្សែអាត់សំឡេងមួយ ដែលមានចំណងជើងថា “បទបង្ហាញ កឹម សុខា សម រង្ស៊ី កើតជំងឺភ្លេចសំដីខ្លួនឯង”។ ជាបទបង្ហាញ ដែលមានរយៈពេល ២៥ នាទី និង ១៧ វិនាទី។
ក្នុងខ្សែអាត់នោះ មានបុរសអ្នកអត្ថាធិប្បាយ ផ្តើមឡើង អមដោយសម្តីរបស់លោក កឹម សុខា និងលោក សម រង្ស៊ី ដែលបានរិះគន់គ្នាទៅវិញទៅមក។ ពាក្យសម្តីរបស់មេបក្សប្រឆាំងទាំងពីរនោះ នៅក្រោយការបោះឆ្នោតជាតិ កាលពីឆ្នាំ២០០៨។ កាលណោះ លោកសម រង្ស៊ី និងលោកកឹម សុខា បានរិះគន់ និងទិតៀនគ្នាយ៉ាងខ្លាំងក្លា ដូចជាការរិះគន់ថា លោក កឹម សុខា ជាអាយ៉ងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម។ល។ និង។ល។
ក៏ប៉ុន្តែលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មិនបានបង្ហាញការភ្ញាក់ផ្អើលទេ ហើយបានចាត់ទុកការផ្សព្វផ្សាយខ្សែអាត់សំឡេងនោះ ថាជាភាពទ័លច្រករបស់គណបក្សប្រជាជនកម្ពុជា ដែលមានតែយុទ្ធសាស្ត្របង្កាច់បង្ខូចបក្សប្រឆាំងប៉ុណ្ណោះ។
លោក កឹម សុខា បានអះអាងថា លោក និងលោកសមរង្ស៊ី មិនបែកបាក់គ្នា ដោយសារតែខ្សែអាត់សំឡេងពីអតីតកាលនោះឡើយ៕

ជាធម្មតាប្តីប្រពន្ធដែលត្រូវរូវគ្នា ទោះជាត្រូវព្រាយឬយក្សមកបន្លាចក៍គេខ្ពើមនឹងខ្លាចព្រោះគេជ្រេញនឹងតិចនិកដ៌ចាស់គំរិលហ្នោះណាស់។
គាំទ្រមតិលោក Kmeng Peal
ជាធម្មតាប្តីប្រពន្ធដែលត្រូវរូវគ្នា ទោះជាត្រូវព្រាយឬយក្សមកបន្លាចក៍គេខ្ពើមនឹងខ្លាចព្រោះគេជ្រេញនឹងតិចនិកដ៌ចាស់គំរិលហ្នោះណាស់។
តាមពីត ការធ្វើរបៀបហ្នឹងរបស់សំដាច់វាមិនខុសទេ ព្រោះវាជាប្រជាធិបតេយ្យ គេថាគាត់ គាត់ថាគេ តែត្រង់ថាវាមាន
តំលៃសំរាប់ជាតិរឺអត់ ! បើមួយនិយាយពីការហិនហោចរបស់ជាតិ ឯ មួយទៀតគិតែពីញុះញុងអោយគេឈ្លោះគ្នានោះ ?
រឿងយួនចូលស្រុកធ្វើសំបុត្រកំណើតជាជនជាតិខ្មែរ,រឿងកាប់បំផ្លាញព្រែឈើខុសច្បាប់
សំដាច់ហ៌ុន សែន មិនដែលនិយាយទេ ពូកែរណាស់អារឿងញុះញុងបំបែកបំបាក់ធ្វើ
អោយគេឈ្លោះគ្នា។