ភ្នំពេញ: លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល បានថ្លែងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបញ្ជាឲ្យបិទបណ្តាញសង្គម Facebook នោះទេ។
ថ្ងៃទី 3 ឧសភា 2013
ដោយ: មុនីរាជ
CEN
លោកបានថ្លែងបែបនេះ នៅក្នុងទិវាសេរីភាពសារព័ត៌មាន ឆ្នាំ២០១៣ ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ធ្វើឡើងជាសាធារណៈ ក្រោមប្រធានបទ “ការធានាសេរីភាព ក្នុងការបញ្ចេញមតិនៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយ” នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោកស្រី Anne Lemaistre តំណាង UNESCO ប្រចាំកម្ពុជា។
ទិវាសេរីភាពសារព័ត៌មាន ថ្ងៃ៣ឧសភា ត្រូវបានអនុម័តដោយមហាសន្និបាត របស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣ និងឆ្លងតាមការអនុម័តរបស់សន្និសីទទូទៅ របស់អង្គការយូណេស្កូ លើកទី២៦ ឆ្នាំ១៩៩១។ វាជាថ្ងៃមួយសម្រាប់លើកទឹកចិត្ត និងលើកកម្ពស់ដល់ការបង្កើតថ្មី ដើម្បីគាំទ្រសេរីភាពសារព័ត៌មាន។ ក៏ជាថ្ងៃវាយតម្លៃពីស្ថានភាពនៃសេរីភាពសារព័ត៌មានទូទាំងសកលលោក និងក៏ជាថ្ងៃរំលឹកដល់រដ្ឋាភិបាល ដើម្បីឲ្យមានការតាំងចិត្ត គោរពដល់សេរីភាពក្នុងការបញ្ចេញមតិ។
ប្រធានបទនៃទិវាសេរីភាពសារព័ត៌មាន ឆ្នាំ២០១៣ ផ្តោតលើសុវត្ថិភាពក្នុងការនិយាយ: ការធានាសេរីភាពក្នុងការបញ្ចេញមតិ នៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់។
ការប្រារព្ធពិធីអបអរទិវាសេរីភាពសារព័ត៌មានឆ្នាំនេះ មានគោលបំណង ផ្តល់ជាវេទិកាសន្ទនាមួយ ដល់អ្នកតំណាងប្រព័ន្ធផ្សព្ធផ្សាយ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកវែកញែកអំពីការប្រឈម និងបញ្ហានានាជុំវិញសុវត្ថិភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា៕ S
ឃើញទេ យើងគួរកុំធ្វើជាសត្វចៀម រាល់ចចាមរាមត្រូវគិតអោយច្បាស់!
យើងគួររៀនធ្វើស្តេចតោ ដែលមានការគិតថ្មី ហើយចេះវិភាគអោយដល់ស៊ី
ជំរៅ ដើរទៅណាមិនញញើត!
If Gov’t stop facebook, it means that the leader of Gov’t is too afraid of opposition leader. If opposition party has one TV station theruling party leader could not sleep well, I think.
ប្រសិនបើហ៊ានបិទ បញ្ជាក់កាន់តែច្បាស់ថា កុម្មុនីសប្រាកដមែន!
យូរនឹងឆាប់គង់តែបឹត រង់ចាំតែពេលវេលាប៉ុណ្ណោះ ចាំពាក្យខ្ញុំទុកចុះ។
To be fair and justified, both the ruling party and the opposition parties must have an equal opportunity to share the information through public media without discrimination, or unless the current incumbent government is incapable of dealing with the real situation. Obviously, the opposition parties were previously banned from public broadcasting or running their own pubilc media stations. The conspiracy of such restriction is still in effect until these days.