គ.ជ.ប ចាត់​ទុក​អនុសាសន៍​សង្គម​ស៊ីវិល​ថា​ខុស​ច្បាប់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ច្រាន​ចោល​អនុសាសន៍​របស់​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ស្នើ​កែសម្រួល​នីតិវិធី ឬ​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ដោយ​ចាត់​ទុក​ខុស​ច្បាប់​បោះឆ្នោត។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ចាត់​ទុក​ទង្វើ​របស់ គ.ជ.ប គ្មាន​លក្ខណៈ​សេរី និង​មិន​ឯករាជ្យ ហើយ​ថា​ស្ថាប័ន​នេះ​ស្ថិត​ក្រោម​គំនាប​បក្ស​កាន់​អំណាច។

 

ដោយ ដែន អយុធ្យា
2013-05-03
RFA


ស្តាប់សំឡេង ថតសំឡេង

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា ធ្វើ​សន្និសីទ​កាសែត នា​ទីស្ដីការ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២។ RFA/Sok Serey

 

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ទេព នីថា បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​ទី៣ ខែ​ឧសភា នា​ទីស្ដីការ គ.ជ.ប ថា រាល់​អនុសាសន៍​របស់​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​ដាក់​ជូន​ស្ថាប័ន គ.ជ.ប គឺ​មិន​មែន​ជា​រឿង​ថ្មី​ទេ។ ហើយ គ.ជ.ប មិន​អាច​កែសម្រួល ឬ​ទទួល​យក​តាម​ការ​ទាមទារ​បាន​ទេ។ ចំណែក​គម្រោង​ធ្វើ​បាតុកម្ម​របស់​បក្ស​ប្រឆាំង លោក ទេព នីថា បញ្ជាក់​ថា ជា​សិទ្ធិ​សេរីភាព​របស់​គណបក្ស​ប្រឆាំង ហើយ គ.ជ.ប មិន​មាន​សិទ្ធិ​ជំទាស់​ទេ។

លោក ទេព នីថា៖ «យើង​អត់​មាន​នីតិវិធី​បិទ​បញ្ជី​នោះ​នៅ​ឯ​ភូមិ​ទេ។ ក៏ប៉ុន្តែ យើង​បាន​ធ្វើ​ការងារ​ច្រើន​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ថា គាត់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ទៅ​តាម​ដំណាក់​កាល​ដែល​យើង​រៀបចំ។ ទី១ នៅ​ពេល គ.ជ.ប ផ្តល់​សុពលភាព​ហើយ​លើ​បញ្ជី​បោះឆ្នោត​ពី​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០១២ គ.ជ.ប បាន​ផ្សព្វផ្សាយ​បញ្ជី​នេះ​ទៅ​តាម​វេបសាយ (Website)។ ទី២ យើង​ធ្វើ​បញ្ជី​បោះឆ្នោត​ផ្លូវ​ការ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​នៅ​ទី​នោះ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាច​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ពិនិត្យ​មើល​ឈ្មោះ​របស់​គាត់​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​អាច​ធ្វើ​ជា​មូលដ្ឋាន​ដើម្បី​មេ​ឃុំ​ចៅ​សង្កាត់ ធ្វើ​ការ​បញ្ជាក់​ឈ្មោះ​លើ​បញ្ជី​បោះឆ្នោត​ជូន​បេក្ខជន ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​រៀបចំ​ឯកសារ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត»

កាល​ពី​ថ្ងៃ​សុក្រ ទី២ ខែ​ឧសភា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤​ស្ថាប័ន ដាក់​អនុសាសន៍​គន្លឹះ​ពីរ​ចំណុច​ជូន គ.ជ.ប ដោះស្រាយ និង​កែសម្រួល​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ជុំវិញ​ការងារ​បោះឆ្នោត។ អនុសាសន៍​របស់​សង្គម​ស៊ីវិល បាន​ស្នើ​ឲ្យ​ស្ថាប័ន គ.ជ.ប បិទ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវ​ការ​នៅ​តាម​ភូមិ ចាប់​ពី​ពេល​នេះ​ត​ទៅ ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​បាត់ ឬ​ខុស​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវ​ការ​របស់ គ.ជ.ប ស្នើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត និង​កែ​តម្រូវ​អត្តសញ្ញាណ និង​ទី២ ស្នើ​ឲ្យ គ.ជ.ប អនុញ្ញាត​ឲ្យ​មាន​ការ​ចូលរួម​ពី​គណបក្ស​នយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ក្នុង​គណៈកម្មការ​ជ្រើសរើស និង​ត្រួត​ពិនិត្យ​ការ​តែងតាំង​សមាជិក​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត និង​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត។ ប៉ុន្តែ សំណើ ឬ​អនុសាសន៍​នេះ ត្រូវ​បាន​លោក ទេព នីថា អះអាង​ថា មិន​មាន​នៅ​ក្នុង​ច្បាប់​បោះឆ្នោត​ទេ។

ទោះ​ជា​បែប​ណា មន្ត្រី​សង្គម​ស៊ីវិល​បាន​សង្កត់​ធ្ងន់​ថា បើ​ស្ថាប័ន គ.ជ.ប មិន​ទទួល​យក​អនុសាសន៍​សង្គម​ស៊ីវិល​ទៅ​កែសម្រួល​ទេ ពួក​គេ​នឹង​ស្នើ​ទៅ​សហគមន៍​អន្តរជាតិ ជួយ​មាន​វិធាន​ការ​បន្ត។

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ បើ គ.ជ.ប មិន​ទទួល​យក​អនុសាសន៍​របស់​សង្គម​ស៊ីវិល ឬ​បក្ស​ប្រឆាំង​ទៅ​កែសម្រួល​ទេ​នោះ។ ការ​ធ្វើ​បាតុកម្ម​នៅ​ខែ​ឧសភា លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា នឹង​ដង្ហែ​ដាក់​ញត្តិ​ជូន​សហគមន៍​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ ជា​ម្ចាស់​ជំនួយ​ដល់​ប្រទេស​កម្ពុជា។

ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

មន្ត្រី គ.ជ.ប បាន​ព្យាករ​ថា ក្នុង​ចំណោម​គណបក្ស​នយោបាយ​សរុប​ចំនួន ៤៣​គណបក្ស​ដែល​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​ជា​ផ្លូវ​ការ ទំនង​ជា​មាន​គណបក្ស​នយោបាយ​មិន​ដល់ ១០​គណបក្ស​ទេ នឹង​មក​ចុះ​បញ្ជី​គណបក្ស និង​បេក្ខជន​ចូលរួម​ប្រកួត​ប្រជែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

3 Responses to "គ.ជ.ប ចាត់​ទុក​អនុសាសន៍​សង្គម​ស៊ីវិល​ថា​ខុស​ច្បាប់"

  1. គ​ ជ ប នៃប្រទេសកម្ពុជា។ អ្នកកំពុងតែដឹកនាំការអនុវត្តវិធីបោះឆ្នោត ដោយយកការសម្រេច

    តាមរបៀប អង្គការបក្សកុម្មុយនិស្ត មិនមែនជាសិទ្ធិប្រជាធិបតេយ្យ សេរីភាព នៃប្រទេសរបស់

    អ្នកនោះទេ។

  2. Anonymous says:

    Tep Nitha Like Vietnamse girl very much, he always crazy with these girl.
    That is true, NEC is not work for Cambodia.
    All people condamned NEC just not foreigners, try to remember what Lokta Chheng Phone said when CPP want to be the top of NEC for second term? You made a lot of bad thing, of the bad will come to you soon. You lie your people you will never survice anymore.
    Try your best boy

  3. មានតែសំដីរបស់ គណះបក្ស ប្រជាជន តែ ប៉ុណ្ណោះ ដែល ត្រូវច្បាប់ ។ ឆ្គួត !!!