ភ្នំពេញ: ពិធីប្រកាសតែងតាំង លោក ប៉ា សុជាតិវង្ស ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣។
ថ្ងៃទី 3 ឧសភា 2013
ដោយ: ស៊ីវ ចាន់ណា
CEN
ពិធីនៅសាលារាជធានីភ្នំពេញ បានធ្វើឡើង ក្រោមអធិបតីភាពរបស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក ប៉ា សុជាតិវង្ស បានប្តេជ្ញាថា នឹងបន្តដោះស្រាយជាពិសេសលើបញ្ហាជម្លោះដីធ្លីរ៉ារ៉ៃ នៅភ្នំពេញ ដូចជា នៅតំបន់បឹងកក់ និងតំបន់បុរីកីឡា ជាដើម។
ក្រៅពីការផ្លាស់ប្តូរតំណែងអភិបាលរាជធានីភ្នំពេញ ក្នុងពិធីនៅព្រឹកមិញ ក៏មានការប្រកាសសេចក្តីសម្រេចតែងតាំងអភិបាលរងរាជធានីភ្នំពេញ និងអភិបាលគ្រប់ខណ្ឌ សម្រាប់អាណត្តិទី២ ហើយដែលត្រូវបានរៀបចំពិធីប្រកាសតែងតាំងយ៉ាងឱឡារិកផងដែរ។
លោក ប៉ា សុជាតិវង្ស អភិបាលរងរាជធានីភ្នំពេញ ដែលត្រូវបានតែងតាំងជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក កែប ជុតិមា បានឡើងធ្វើការប្តេជ្ញាចិត្ត ជាច្រើនចំណុច ជាពិសេសលោក បានប្តេជ្ញាបន្តដោះស្រាយឲ្យមានប្រសិទ្ធភាព នូវបញ្ហាប្រឈម និងបញ្ហាសេសសល់ទាំងឡាយ ជាពិសេសបញ្ហាសណ្តាប់ធ្នាប់ចរាចរ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាបរិស្ថានអនាម័យ និងទីក្រុងបៃតង បញ្ហាហេដ្ឋារចនាសម្ព័ន្ធ ពិសេសផ្លូវថ្នល់ លូ ទឹកស្អាត និងបញ្ហាសេសសល់មួយចំនួន ទំនាស់ដីធ្លី ដូចជា តំបន់បឹងកក់ តំបន់បុរីកីឡា សហគមន៍ថ្មគោល អាងស្តុកនានា…។ល៕
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
ចែកគ្នាច្រាស់ច្រំមុនពេលចូលម្ឈូស។កុំភ្លេចដាក់យកទៅជាមួយផង។
ផ្លាស់អាម៉ុក ដាក់អាមែន…បក្សពួកអាសែនដូចតែគ្នាទេ! ពួកអាចោរប្លន់ជាតិ!
I
ចៅហ្វាយក្រុងថ្មីលើកនេះប្រាកដជានៅបានយួររហូតដល់ងាប់ ព្រោះជាខ្សែស្រឡាយខាងជំទាវបណ្ឌឹតចំតឹតចំតូងអត់សាលាមួយហ្នោះ។
The CPP will win a landslide and very popular!!!