ពលរដ្ឋ​ចោទ​អាជ្ញាធរ​កំពង់ឆ្នាំង​បង្ខំ​ឲ្យ​ស្បថ​គាំទ្រ​បក្ស​ប្រជាជន

នៅ​ឯ​ឃុំ​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង អ្នក​ភូមិ​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ថា បាន​តម្រូវ​ឲ្យ​គាត់​ស្បថស្បែ​គាំទ្រ​គណបក្ស​នយោបាយ​មុន​នឹង​ប្រគល់​អំណោយ​កាកបាទក្រហម​សម្រាប់​ជួយ​ជន​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ​ដល់​ពួក​គាត់។

 

ដោយ មណ្ឌល កែវ
2013-05-03
RFA


ស្តាប់សំឡេង ថតសំឡេង

អ្នក​ភូមិ​ជាច្រើន​នាក់ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ឃុំ និង​ស្រុក ថា​បាន​បង្ខំ​ឲ្យ​គាត់​ស្បថ​ថា​ត្រូវ​តែ​ស្មោះត្រង់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ថ្នូរ​នឹង​ការ​ទទួល​អំណោយ​ជួយ​សង្គ្រោះ​ពី​កាកបាទក្រហម។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ស មឿន អាយុ ៤៨​ឆ្នាំ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​ឧសភា ថា ក្នុង​ពេល​ចែក​អំណោយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ​ក្នុង​ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង អាជ្ញាធរ​ដែនដី​ឃុំ និង​ស្រុក ដែល​នាំ​យក​អំណោយ​កាកបាទក្រហម​ខេត្ត​មក​ចែក​នោះ បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ស្បថស្បែ​ថា ត្រូវ​តែ​ស្មោះត្រង់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ស្ត្រី​អ្នក​ភូមិ​រូប​នេះ បន្ត​ថា អ្នក​ភូមិ​មាន​ការ​ភ័យ​ខ្លាច ហើយ​ខ្លះ​មិន​ព្រម​ស្បថ​ទេ៖ «គេ​ឲ្យ​ស្បថ​អ៊ីចឹង អារម្មណ៍​មិន​ល្អ​សោះ យើង​ស្បថ​ទៅ​ដល់​ពេល​យើង​មិន​បោះ​ឲ្យ​គណបក្ស​គេ​ទៅ យើង​ខ្លាច​ងាប់​ចោល​កូន​ចោល​ចៅ​ណា៎! ឲ្យ​ស្បថ​ជ្រៅៗ​យ៉ាង​នេះ។ បើ​បាន​អំណោយ​ជួយ​ប្រជាពលរដ្ឋ ហើយ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ស្បថ បើ​ឲ្យ​ស្បថ​អ៊ីចឹង ប្រជាពលរដ្ឋ​ញ៉ាក​ដែរ​ហ្នឹង។ ខ្លាច​ងាប់​ចោល​កូន​ចៅ បើ​ត្រឹម​តែ​ឲ្យ​ពរ​ជ័យ​សូម​ឲ្យ​អ្នក​ផ្ដល់​អំណោយ​ទទួល​បាន​អាយុ​យឺនយូរ​នោះ​បាន​ហើយ»

បុរស​អ្នក​ភូមិ​ម្នាក់​ទៀត សម្ដែង​ការ​មិន​ពេញ​ចិត្ត​ដែល​អាជ្ញាធរ​បាន​យក​អំណោយ​របស់​កាកបាទក្រហម​ទៅ​ប្រើប្រាស់​សម្រាប់​ជា​ផល​ប្រយោជន៍​នយោបាយ​ឲ្យ​គណបក្ស​កាន់​អំណាច​យ៉ាង​ដូច្នេះ៖ «គេ​ថា បើ​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទេ​នោះ ត្រូវ​ងាប់​ចោល​កូន​ចៅ ឲ្យ​ស្បថ​អ៊ីចឹង​វា​មិន​ស្រួល​ទេ…»

ទាក់ទិន​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ មេ​ឃុំ​ផ្លូវទូក លោក ចេង ភាក មាន​ប្រសាសន៍​ថា ពុំ​មាន​បញ្ហា​ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​នោះ​ទេ។ លោក​ថា អ្នក​ភូមិ​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​ប្រឆាំង បាន​ឆ្លៀត​ឱកាស​ប្រើប្រាស់​ចន្លោះ​ប្រហោង​ក្នុង​ការ​ថ្លែង​ជា​សាធារណៈ​របស់​អាជ្ញាធរ ដើម្បី​បង្ខូច​កិត្តិយស​មន្ត្រី​នៃ​គណបក្ស​កាន់​អំណាច៖ «យើង​គ្រាន់​តែ​និយាយ​ថា កាកបាទក្រហម និង​ឧកញ៉ា អ៊ឹង ប៊ុនហូវ គាត់​បាន​ជួយ យើង​ត្រូវ​ដឹង​គុណ​គាត់​ប៉ុណ្ណឹង យើង​អត់​បាន​ឲ្យ​ស្បថស្បែ​ថា​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទេ។ គាត់​ចេះ​តែ​ចចាមអារ៉ាម​អ៊ីចឹង។ ស្រុក​គេ​ប៉ុណ្ណេះ​ហើយ មាន​អ្នក​ណា​ឲ្យ​ស្បថ​អី​ទៀត…»

យ៉ាង​នេះ​ក្ដី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រិត​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ស្បថស្បែ​ថា​ត្រូវ​តែ​ស្មោះត្រង់​ចំពោះ​គណបក្ស​ណា​មួយ គឺ​ជា​សកម្មភាព​រំលោភ​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ។ លោក​ថា អ្នក​នយោបាយ​ខ្មែរ​ទាំងអស់​គួរ​តែ​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​របស់​ខ្លួន ដោយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​រំលោភ​ច្បាប់ ឬ​រំលោភ​ក្រមសីលធម៌​នៃ​អ្នក​នយោបាយ​នោះ​ឡើយ៖ «ជា​ផ្លូវ​ច្បាប់ បើ​មាន​ការ​បង្ខំ​ឲ្យ​ស្បថ​នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ហើយ។ ប៉ុន្តែ ការ​រំលោភ​នេះ​ពុំ​មាន​ចែង​ច្បាស់​ថា ត្រូវ​ទទួល​ទោស​បែប​ណា​នោះ​ទេ។ រហូត​មក​ទល់​បច្ចុប្បន្ន យើង​ពុំ​ទាន់​ឃើញ​មាន​ការ​ដាក់​ទោស​នរណា​ម្នាក់​ពី​បញ្ហា​នេះ​ទេ»

ក្នុង​ក្រមសីលធម៌​សម្រាប់​គណបក្ស​នយោបាយ បេក្ខជន និង​តំណាង​គណបក្ស​នយោបាយ បាន​ហាមប្រាម​មិន​ឲ្យ​ធ្វើ​ការ​គាប​សង្កត់ ឬ​គំរាម​កំហែង ឬ​បង្ខំ​ឲ្យ​គេ​ស្បថ​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​របស់​ខ្លួន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

11 Responses to "ពលរដ្ឋ​ចោទ​អាជ្ញាធរ​កំពង់ឆ្នាំង​បង្ខំ​ឲ្យ​ស្បថ​គាំទ្រ​បក្ស​ប្រជាជន"

  1. មានតែព្រះអង្គរត្រឡែងកែង១គត់ដែលទ្រង់ដឹងរឿងពិត !

  2. អំណោយមានសំណង  ជំនួយកាកបាទក្រហម គឺជំនួយជាសាធារណ ដែលប្រមួលពីគ្រប់ទិសទី ហេតុអីបង្ខំឲ្យប្រជាជនដឹងគុណតែបុគ្គលម្នាក់។ ម្យ៉ាងវិញទៀតអាជ្ញាធរស្រុកប៉ុនរកលេសដោះសារ យករួចខ្លួនម្លេះ បើគ្មានផ្សែង ក៏គ្មានភ្លើងដែរ។ ឆ្កែកន្ទុយខ្វែន នៅតែខ្វែនអ៊ីច៊ឹង ចរិកថោកទាប យកការស្បថ ជាមធ្យោបាយចងជើងប្រជាជនឲ្យបោះឆ្នោតឲ្យ៕

  3. ខ្សុច says:

    ថោកទាប

  4. សូមគាំទ្រ លោក ក្មេងជំនាន់ក្រោយ ជាអ្នកមានគុណធម៌ សេចក្តីថ្លៃថ្នូរ មិនដូច ចាស់ជំនាន់មុន។

  5. ពលរដ្ឋខ្មែរ Phnom Penh says:

    គ្រាន់ថាអំណោយរបស់អង្គការកាកបាទក្រហមមិនមាននិន្នាការនយោបាយ មិនលម្អៀងខាងបក្សនយោបាយ…. ចុះហេតុអ្វីបានជាក្រឡាស់ពាក្យសម្តី មិនត្រឹមតែប៉ុណ្ណោះយកអំណោយដែលសប្បុរសជនគេឧបត្ថម្ភសោះ ធ្វើជាថ្នូរឱ្យគេស្បថស្បែបោះឆ្នោតឱ្យទៀត ។
    ឥឡូវប្រជាពលរដ្ឋគេអស់ជំនឿជាក់ ហើយដឹងយ៉ាងច្បាស់ថាជនណាដែលបំផ្លាញជាតិ គិតតែប្រយោជន៍បុគ្គលបក្សពួក ធ្វើបាបប្រជាពលរដ្ឋ។
    ចូរគិតគូរ និង ផ្តល់ប្រយោជន៍សម្រាប់ជាតិ ប្រជាពលរដ្ឋជាធំ នោះគេនឹងដឹងគុណ ។

  6. កុំរកស៊ីបង្ខំគេអោយស្បតអញ្ជឺងអាក្រក់មើលណាស់

  7. សូមគោរពលោក សង្រ្គាមត្រជាក់ ខ្ញុំនិយាយអ្វីដែជាការពិត ពីព្រោះខ្ញុំក៏ជាម្ចាស់អំណោយកាកបាទ ក្រហមដែរ ខ្ញុំតែងតែបរិច្ចាកប្រាក់ ឬសំភារផ្ទាល់ខ្លួន ដើម្បីជួយដល់ជនរងគ្រោះមួយចំណែកដែរ តែខ្ញុំជួយដោយសុទ្ធិចិត្ត មិនចង់បានអ្វីតបស្នងមកវិញទេ ហើយខ្ញុំក៏មិនចង់ល្បីអ្វីដែរ។ តែទង្វីរបែបនេះ (អាជ្ញាធរ​ថា បាន​តម្រូវ​ឲ្យ​ប្រជាជន​ស្បថស្បែ​គាំទ្រ​គណបក្ស​នយោបាយ​មុន​នឹង​ប្រគល់​អំណោយ​កាកបាទក្រហម​សម្រាប់​ជួយ​ជន​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ​) ខ្ញុំពិតជាទើសចិត្តខ្លាំងណាស់ ម្យ៉ាងវិញទៀតធ្វើឲ្យខ្ញុំអស់ជំនឿលើកាកបាទក្រហមកម្ពុជាថែមទៀត ដែលប្រមូលអំណោយពីសប្បុរសជនទាំងឡាយ ដើម្បីឃោសនាគណបក្ស។
    សូមអស់យោបល់!

  8. ជំរាបសួរ លោក ក្មេងជំនាន់ក្រោយ។ ខ្លួនខ្ញុំនេះក៏ជាម្ចាស់អំណោយកាកបាទក្រហមកម្ពុជាដូច

    លោកផងដែរ។ តាមខ្ញុំដឹង កាកបាទក្រហមកម្ពុជា គឺជាស្តាយនយោបាយមកពីមហាអំណាច

    ប្រទេសសេរី  ដែលពួកគេបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លា នៅក្នុងទសវត្សឆ្នាំ៧០  នៃប្រទេស

    កម្ពុជាយើង  ដើម្បីជួយសង្គ្រោះផង និងទាក់ទាញប្រជាប្រិយភាពផង ដោយសារប្រជារាស្ត្រ

    ខ្មែរយើងក្នុងជំនាន់នោះរងគ្រោះ អត់ឃ្លាន និងជឿទៅលើប្រទេសមនោគមន៏វិជ្ជាកុម្មុយនិស្ត

    ងប់ងុលដ៏ខ្លាំងក្លា។ នៅក្នុងគ្រានេះ ខ្ញុំយល់ថា ស្តាយកាកបាទក្រហមកម្ពុជាសព្វថ្ងៃ ពួកគេខំ

    ប្រឹងធ្វើដើម្បីមានគោលបំណង២ យ៉ាង គឺចង់ឲប្រជារាស្ត្រខ្មែរយើងមានការជឿជាក់ទៅលើ

    អ្នកកាន់អំណាចប្រទេសខ្មែរយើងសព្វថ្ងៃនេះផង និងមានសង្ឃឹម ពីការចូលរួមជួយឧបត្ថម្ភជា

    សម្ភារ: របស់ប្រទេសមហាអំណាចសេរីនោះផង។   យើងបានមើលឃើញទាំងអស់គ្នា ស្រាប់

    ហើយថា បណ្តាប្រទេសសេរី  មិនបានគាំទ្រសកម្មភាពនេះទេ  តើមកពីមានមូលហេតុអ្វី ?។

    ក្នុងនេះផងដែរកាលពីទសវត្សឆ្នាំ៧០ ត្រកូលគ្រួសារខ្ញុំគឺជាមន្ត្រីជាន់ខ្ពស់ នៃកាកបាទក្រហម

    កម្ពុជា ត្រូវពួកខ្មែរក្រហមធ្វើពុតដែលកំពុងកាន់អំណាចប្រទេសកម្ពុជាយើងសព្វថ្ងៃនេះចាប់

    យកទៅសម្លាប់ចោលអស់៨៥%  នៅជំនាន់របប ប៉ុល ពត។  ខ្ញុំសូមអរគុណដល់លោក ក្មេង

    ជំនាន់ក្រោយ។

  9. ពួកបញ្ញាវ័នចាញ់បោក ​CPP says:

    សព្វថ្ងៃនេះកសិករភាគច្រើនគាត់ថាឆ្អែតហើយ ស្គាល់រស់ជាតិហើយ ក្រោមការដឹកនាំរបស់ CPP ជីះរថយន្តទំនើបៗ មានអង្គរក្សហែហមផ្អើលឆ្កែពេញភូមិ ចុះមកឃោសនាដោយសន្យាថាចេះចុះៗ អួតតែសម្តេចតេជោ កូនតេជោ តំរូវបោះឆ្នោតឲ្យCPP តែដល់ត្រើយសោយគូថ ជាក់ស្តែងកសិករពួកគាត់រស់នៅដោយជំពាក់លុយគេគ្រប់ៗគ្នា និងអាជ្ញាធរមូលដ្ឋានគិតតែជិះជាន់ ជំរឹតប្រាក់ពួកកសិករនៅពេលមានបញ្ហាកើតឡើង ដូចជាដឹកឈើធ្វើផ្ទះជាដើម។ ។ល។ កសិករភាគច្រើននិយាយថាបោះឆ្នោតឲ្យ CNRP វិញ។

  10. មេទ័ព-បាញ់ទា says:

    អង្គការកាកបាទក្រហមខ្មែរជាអង្គការមនុស្សធម៌របស់ប្រទេស មិនមែនជា
    អង្គការរបស់ហ៊ុន សែននិងកាជ្រូកទេ! ទាំងប្តីប្រពន្ធ ម្នាក់ៗមានងារខ្ពស់ហួស
    គុណសម្ប័ទពេក ‹‹សម្តេចតេជោ››? ‹‹ព្រឹទ្ធបណ្ឌីតជំទាវ››? ងារទាំងនេះ
    វាថ្លៃថ្នូរបានសម្រាប់ជនថ្លៃថ្នូរ ។ ឧក្រិដ្ឋជនដូចពួកអ្នកទាំងពីរក្បាល វាមិនអាច
    ខ្ពង់ខ្ពស់តាមងារហ្នឹងទេ ។ ល្មមរៀនខ្មាសអៀនខ្លះផងទៅដឹង? …កុំកេងយក
    ចំណេញគ្រប់វិស័យពេក!

  11. Kobe says:

    នៅក្នុងអត្ថបទនេះអោយស្បថបោះអោយ ប្រ ជ ហើយអត្ថបទខ្លះ គ ជ ប បន្លំ សនលឹកឆ្នោត
    បើសិនជាខ្ញុំវិញ យកតែ គ ជ ប មួយបានហើយ កុំអោយពួកប្រឆាំដឹងច្រើន