តបតាមការឈ្លិចសួរពីអ្នកតំណាងរាស្ត្របក្សប្រឆាំង ទាកទងការផ្ដល់ដីសម្បទានសេដ្ឋកិច្ច នៅក្នុងរដ្ឋសភា កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៦ មករហូតដល់បច្ចុប្បន្ន រដ្ឋាភិបាលបានផ្ដល់ដីទៅក្រុមឯកជនទាំងក្នុងនិងក្រៅស្រុកចំនួន ១១៧ក្រុមហ៊ុន សរុបផ្ទៃដីទំហំ ១.១៨ លានហិកតា ។
មាស មុន្នី
Thursday 09 May 2013
The Free Press Magazine
យ៉ាងណាក៏ដោយលោក ច័ន្ទ សារុន បានធ្វើការបកស្រាយលម្អិតជូនអង្គសភា និង សាធារណៈ បានជ្រាបពីចំណែកដី ដែលផ្ដល់ទៅឲ្យក្រុមហ៊ុនទាំងនោះ ដែលមានដូចជា៖ ក្រុមហ៊ុនកម្ពុជា ចំនួន ៣៩ ក្រុមហ៊ុន នៅលើផ្ទៃដី ៥៩៣.០០០ ហិកតា។ ក្រុមហ៊ុនវៀតណាម ៣១ ក្រុមហ៊ុន នៅលើផ្ទៃដីចំនួន ២៣១.០០០ ហិកតា។ ក្រុមហ៊ុនចិន ២៥ ក្រុមហ៊ុន នៅលើផ្ទៃដីចំនួន ១៩៣.០០០ ហិកតា។ ក្រុមហ៊ុនសាធារណរដ្ឋកូរ៉េ ៥ ក្រុមហ៊ុន នៅលើផ្ទៃដីចំនួន ៣៧.០០០ ហិកតា។ ក្រុមហ៊ុនថៃ ចំនួន ៥ ក្រុមហ៊ុន ដែលមានលើផ្ទៃដីចំនួន ៣៨.០០០ ហិកតា។ ក្រុមហ៊ុនសហរដ្ឋអាមេរិក ចំនួន ២ នៅ លើផ្ទៃដីចំនួន ១៩.០០០ ហិកតា។ ឥណ្ឌា ចំនួន ៣ ក្រុមហ៊ុន នៅលើផ្ទៃដីចំនួន ១៧.០០០ ហិកតា។ ម៉ាឡេស៊ី ៣ ក្រុមហ៊ុន លើ ផ្ទៃដីចំនួន ២៣.០០០ ហិកតា។ អូស្ត្រាលី ១ នៅលើផ្ទៃដី ចំនួន ៨.៩៧៧ ហិកតា។ ក្រុមហ៊ុន ស៊ុយអ៊ែត ចំនួន ១។ សិង្ហបុរីចំនួន ១ និង ក្រុមហ៊ុន មកពីប្រទេសអ៊ីស្រាអែល ចំនួន ១។ល។
គួរបញ្ជាក់ថាកន្លងទៅក៏មានក្រុមហ៊ុនមួយចំនួនដែបានទទួលដីសម្បទាន ហើយយកទៅទុកចោល តែក៏ត្រូវបារដ្ឋាភិបាលធ្វើការដកហូតយក មកវិញជាបន្តបន្ទាប់ហើយ ដែរ ៕

When the timber trade has came the an end, the jungle fine wood has already been cleared, Land concession for stupid development is nothing, but became the waste land.