ភ្លាមៗក្រោយពីគណបក្សសង្គ្រោះជាតិបញ្ជូនបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្ររបស់ខ្លួនទៅ គ.ជ.ប ដើម្បីចូលរួមការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបានថ្លែងស្វាគមន៍ការចូលរួមប្រកួតរបស់គណបក្សប្រឆាំង។ ប៉ុន្តែ ទន្ទឹមនឹងនោះ លោកក៏បានថ្លែងចំអកដល់«ជម្លោះផ្ទៃក្នុង»ក្នុងគណបក្សប្រឆាំងទាក់ទងនឹងការដាក់បេក្ខជនឲ្យឈរឈ្មោះផងដែរ។
ថ្ងៃ សៅរ៍ 11 ឧសភា 2013
ដោយ ប៉ែន បូណា
RFI
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាបេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិថ្មី (RFI/Bona Pen)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសាទរនៅព្រឹកថ្ងៃសៅរ៍នេះចំពោះការចូលរួមប្រកួតក្នុងការបោះឆ្នោតរបស់គណបក្សប្រឆាំង។ ក្នុងដំណើរចុះទៅខេត្តកំពង់ឆ្នាំងដើម្បីចូលរួមពិធីកាត់ឫសសីមាក្នុងវត្តមួយក្នុងស្រុករលាប្អៀ បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបានប្រកាសស្វាគមន៍ដល់គូប្រកួត សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៨កក្កដាខាងមុខ។
ការប្រកាសបែបនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីគណបក្សប្រឆាំងបានបញ្ជូនបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃសុក្រម្សិលមិញ។ លោកនាយករដ្ឋមន្ត្រីអះអាងថាមុននេះគណបក្សប្រឆាំងបានគំរាមថានឹងមិនចូលរួមការបោះឆ្នោតទេ ប៉ុន្តែ ឥឡូវនេះ ពួកគេបានចុះឈ្មោះចូលរួមបោះឆ្នោតហើយ។
ទន្ទឹមនឹងការស្វាគមន៍ ប្រមុខរដ្ឋាភិបាលបក្សកាន់អំណាចក៏បានលើកឡើងអំពីជម្លោះបែកបាក់ផ្ទៃក្នុងនៃគណបក្សសង្គ្រោះជាតិជុំវិញការឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រផងដែរ។ ប៉ុន្តែ គណបក្សប្រឆាំងតែងចាត់ទុកការថ្លែងបែបនេះថាជាយុទ្ធសាស្ត្រក្នុងការបំបែកគណបក្សរបស់ខ្លួនតែប៉ុណ្ណោះ។
គណបក្សសង្គ្រោះជាតិ ដែលជាការរួមបញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ទើបតែបានបញ្ជូនបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្ររបស់ខ្លួនទៅកាន់ គ.ជ.ប កាលពីរសៀលថ្ងៃសុក្រម្សិលមិញ ដើម្បីចូលរួមប្រកួតជាមួយគណបក្សដែលកាន់អំណាចជាង៣ទសវត្សរ៍។ ប៉ុន្តែ ក្នុងបញ្ជីឈ្មោះបេក្ខជនពេញសិទ្ធិនិងបម្រុងទាំង២៦៤ នាក់នោះគ្មានឈ្មោះលោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិ និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សនេះទេ។ មូលហេតុគឺដោយសារតែលោកសម រង្ស៊ី កំពុងជាប់ទោសរឿងព្រំដែនដែលច្បាប់មិនអនុញ្ញាតឲ្យឈរឈ្មោះបោះឆ្នោត។
គណបក្សសង្គ្រោះជាតិគឺជាគណបក្សទី៦ដែលបានចុះឈ្មោះចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥នេះ។ ការចុះឈ្មោះគណបក្សនយោបាយនឹងឈានដល់ទីបញ្ចប់នៅថ្ងៃចន្ទទី១៣ឧសភាដើមសប្តាហ៍ក្រោយនេះហើយ បន្ទាប់ពីបានចាប់ផ្តើមកាលពីថ្ងៃទី២៩មេសា។
សម្រាប់គណបក្សសង្គ្រោះជាតិ ការចូលរួមក្នុងការបោះឆ្នោតនេះបានធ្វើឡើងដោយមិនអស់ចិត្ត ពីព្រោះការទាមទាររបស់ខ្លួនឲ្យប្តូរសមាសភាព គ.ជ.ប ឲ្យពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតឡើងវិញ និងឲ្យលោកសម រង្ស៊ី បានចូលរួមការបោះឆ្នោត មិនបានទទួលលទ្ធផលឡើយ។ ការប្រកាសស្វាគមន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះបក្សប្រឆាំងបានធ្វើឡើងខណៈដែលគូប្រជែងដ៏សំខាន់ម្នាក់របស់លោកអវត្តមានពីទីលានប្រកួត៕




ជាការចំអក ខុស ទៀតហើយ។ គណបក្សប្រឆាំង គ្មានជម្លោះផ្ទៃក្នុង ឡើយ។
ពីព្រោះ នៅសល់ទីតាំងទំនេរដ៏ច្រើន។ ផ្ទុយទៅវិញ មួយថ្ងៃៗបក្សកាន់អំណាច
មានសង្ឃឹមតែមួយគត់ គឺបន់ស្រន់ឲគណបក្សប្រឆាំងបែកបាក់គ្នាតែប៉ុណ្ណោះ។
អន់ណាស់ ! អ្នកឃោសនានេះ។
They fight each other in their smaller party for their probable power!!!
សម្តេច គាត់សប្បាយចិត្តណាស់ ដោយបានឃើញ គណបក្សជំទាស់ចុះបញ្ជីឈ្មោះបោះឆ្នោត សម្តេច សង្ឃឹមថាគណបក្សប្រជាជនឈ្នះទៀតហើយ ព្រោះគាត់ដឹងថាចូលក្នុងអន្ទាក់របស់ គ.ជ.ប គាត់ទៀត ហើយ។
បើមានគណៈបក្សតែមួយចូលរួមក្នុងការបស់ឆ្នោតនោះវានឹងក្លាយទៅជារដ្ឋផ្តាច់ការ។
សូមរង់ចាំ ទស្សនា នៅ វគ្គ បន្ត ដែល នឹង កើត មាន ឡើង នៅ ពេល ឆាប់ៗនេះ ។
បើមិនសំដែង អោយ ដូចការពឹត ធ្វើម៉េច គេជឿទុកចិត្ត យើងបាន ។ ហាស ហាស ហាស
Ah Cheat, Khmerologist would never and will never support your evil ruling party, the Yuons installed CPP. Shame on you for stealing other people’s names to post your trash comments.
They support one another with great solidarity in order to topple the facist regime and regain the possible victory in the up coming national election.
Ah Cheat’s English written imitation is shameful and gross !
ផ្លូវដើររបស់អាតិរិច្ឆានសមរង្សីមានជម្រើសតែមួយ គឺចង-ក ធ្វើអត្តឃាត ! ព្រោះអ្វី ?
ទី១-មានឈ្មោះជាទណ្ឌឹត ត្រូវជាប់គុកជាង១០ឆ្នាំ ។ បើជាប់គុកក៏ងាប់ក្នុងគុកដែរ
ទី២-តំណែងមេបក្សសាងគ្រោះជាតិត្រូវបានអាតិរិច្ឆានកឹមសុខាដែលជាអាយ៉ងសម្តេចហ៊ុនសែន
ដណ្តើមយកបាត់ហើយ បើមានឈ្មោះថាជាមេបក្ស គឺគ្រាន់តែជាមេបក្សខ្យល់ប៉ុណ្ណោះ
ទី៣-គណបក្សសមរង្សី ថ្វីបើវាមានឈ្មោះអាតិរិច្ឆានសមរង្សីជាប់នៅគណបក្ស តែអាក្រពើគង់គាំ
ក៏វាបានលេបលែងខ្ជាក់វិញរួចហើយដែរឯឈ្មោះបក្សគ្រាន់តែទៅដូរនៅក្រសួងមហាផ្ទៃជាការ
ស្រេច
ទី៤- ការធ្វើនយោបាយបែបស្វាផុតស្នួរយ៉ាងនេះ វិធីដែលល្អបំផុត មានតែអាតិរិច្ឆានសមរង្សី
ចង-ក សម្លាប់ខ្លួនតែប៉ុណ្ណោះក្រែងលោស្តារបានកិត្តិយសវិញខ្លះ ព្រោះថាការអួតអាងខ្លួន
សុទ្ធតែមហាបរិញ្ញាបណ្ឌឹតសេដ្ឋកិច្ច ហើយដែលមកធ្វើនយោបាយចាញ់បោកអាកម្ទេច
មនុស្សដូចអាតិរិច្ឆានកឹមសុខាបែបនេះ វាអាម៉ាស់ខ្លាំងណាស់ ព្រោះបរិញ្ញាក្នុងសាលា
វាថោកពេក មកចាញ់អាសន្យាខ្យល់ខ្ចប់ ទៅវិញ ? អ៊ួក គួរអោយខ្ពើម !
ពិតណាស់អាមន្ត្រីឆ្កែបក្សប្រឆាំង–អាអម្បូរថោកអន់ពូជគម្រក់
អួតចេះជាងគេតែពិតស្ទក់–ភរបោកស្រស់ស្រស់អ្នកមិនដឹង ។
មន្ត្រីប្រឆាំងសុទ្ធពូជថោក- សុទ្ធជាអាមោគអត់បានការ
ចេះត្រឹមភ្លើឆ្កួតស្រែកឡូឡា- ឯរឿងសាច់ការសូន្យតាផ្លាក ។
អួតសុទ្ធខ្លួនចេះតែឆ្អេះង៉ោង- ចេញចេះមកឆ្គងអន់ជាងផេះ
ចេះរបេះក្បាច់អួតខ្លួនចេះ- ចុងចប់ចំណេះជិះ ក ឯង ។
ប៉ិនណាស់ភរភូតប្រូបោកប្រាស់-អុចអាលចេះច្បាស់មិនបាច់គ្រូ
ឯរឿងលិទ្ធក្តិតចេះរិតធូរ- ជាប់គុគវ័ណ្ឌ ក សុំលិទ្ធក្តិត ។
សុំលិទ្ធសុំពិតយករួចខ្លួន- ទោះធាក់ក្បាលផ្ទួនក៏មិនខឹង
ង៉េសៗដូចឆ្កែលូនក្រោមជើង-ខ្លួនរួចឫុកឆ្មើងតម្លើងធ្មុង ។
អួតភ្លាមឯងខ្លាំងគ្មានអ្នកស្មើ- អញរៀនមានគ្រូPHD
បរិញ្ញាអញខ្ពស់ហួសប្រថពី – សាច់ការគ្រាន់តែជាដង្កូវ ។
ប្រៀបដូចអំបៅ- ស្លាបពណ៏ឆើតឆ្លៅ- ដឹតជាប់លើស្លាប
ហិចហើរលើសួន-បង្អួតដាក់បុផ្ផា- ធាតុពិតខ្លួនវា
ជាសត្វដង្កូវ ។
ដង្កូវជាសត្វចង្រៃឯក- វាបំផ្លាញខ្ទេចគ្រប់រុក្ខា
សត្វមិនចម្រើនប្រៀបដូចជា-មន្ត្រីពាលាបក្សប្រឆាំង ។
ប៉ិនខាងបំផ្លាញក្តីសុខសាន្ត- ប្រជាដែលមាននាសព្វថ្ងៃ
ក្រោមការដឹកនាំឯកល្អក្រៃ- ហ៊ុនសែនអធិបតីរដ្ឋបុរស ។
បំណងវាធំត្រឹមអំណាច- មិនបានវាវាចអោយវិនាស
អោយរលាយរដ្ឋទៅជាផេះ- អត់វារដ្ឋនេះគ្មានបានការ ។
នេះហើយគំនិតបំផ្លាញជាតិ- បំផ្លាញក្តីសុខជាតិខេមរា
បក្យពាលប្រឆាំងស៊ី-សុខា-បក្សពាលឫស្យាបំផ្លាញជាតិ ៕
ឯកឧត្តម cheath សុភាសិតមួយឃ្លារបស់ឯកឧត្តមនេះពិតជាពិរោះណាស់៖ «ក្រោមការដឹកនាំឯកល្អក្រៃ- ហ៊ុនសែនអធិបតីរដ្ឋបុរស »។ តែឯកឧត្តមភ្លេចបន្ថែមពីរឿងមេរបស់ឯកឧត្តមគឺហ៊ុនសែនអធិបតីរដ្ឋបុរស ដែលបានកាត់កោះត្រ់ល់ទៅឲ្យយួនជាស្ថាពរហើយនោះ ខ្ញុំគិតថាដើម្បីឲ្យកំណាព្យរបស់ឯកឧត្តមកាន់តែមានន័យគួរតែបន្ថែម ពីរឿងព្រំដែន កោះត្រល់ ព្រៃព្រឹក្សា សម្បទានដីឲ្យយួនមកកាប់ឈើលក់ចែកគ្នា និងអភិវឌ្ឍន៍យកដីអ្នកក្រឲ្យអ្នកមាន…..។ល។ ហើយអាណត្តិនេះឯកឧត្តមឈរនៅមណ្ឌលណាដែរ?