រហូតមកទល់ថ្ងៃអាទិត្យនេះពោលគឺមួយថ្ងៃមុនការបិទបញ្ចប់កាលបរិច្ឆេទទទួលពាក្យចុះឈ្មោះគណបក្សនយោបាយសម្រាប់ការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសទទួលស្គាល់គណបក្សនយោបាយចំនួន ៥ ជាផ្លូវការ។ គណបក្សសង្គ្រោះជាតិដែលបានដាក់ពាក្យសុំចុះឈ្មោះក្រោយគេកំពុងទទួលការត្រួតពិនិត្យពី គ.ជ.ប មុននឹងចុះបញ្ជី។ គ្មានគណបក្សណាផ្សេងទៀតដាក់ពាក្យសុំចុះឈ្មោះចូលរួមក្នុងការបោះឆ្នោតទេ។
ថ្ងៃ អាទិត្យ 12 ឧសភា 2013
ដោយ ប៉ែន បូណា
RFA
លោក ទេព និថា (កណ្តាល) អគ្គលេខាធិការគណកម្មធិការជាតិរៀបចំការបោះឆ្នោត (RFI/Pen Bona)
រហូតមកទល់ចុងសប្តាហ៍នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសទទួលស្គាល់គណបក្សនយោបាយចំនួន៥ក្នុងចំណោមគណបក្សចំនួន ៦ដែលបានដាក់ពាក្យសុំចុះឈ្មោះចូលរួមប្រកួតក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ កក្កដាខាងមុខនេះ។
គណបក្ស ទាំង៥ដែល គ.ជ.ប ទទួលស្គាល់ជាផ្លូវការនោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ញាតិកម្ពុជា គណបក្សហ្វុនស៊ិនប៉ិច គណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលចេញផ្សាយនៅចុងសប្តាហ៍នេះ។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា រហូតមកទល់រសៀលថ្ងៃអាទិត្យនេះ ក្រៅពីគណបក្សចំនួន៦ដែលបានដាក់ពាក្យសុំចុះបញ្ជីរួចហើយនោះ គ្មានគណបក្សថ្មីណាផ្សេងទៀតបានដាក់ពាក្យទៅ គ.ជ.ប នោះទេ ខណៈដែលកាលបរិច្ឆេទទទួលពាក្យសុំចុះបញ្ជីគណបក្សដើម្បីចូលរួមការបោះឆ្នោតនឹងផុតកំណត់នៅល្ងាចថ្ងៃចន្ទស្អែកនេះ។
ចំណែកឯគណបក្សសង្គ្រោះជាតិដែលទើបតែបានដាក់សំណុំឯកសារទៅ គ.ជ.ប ក្រោយគេកាលពីថ្ងៃសុក្រ កំពុងទទួលការត្រួតពិនិត្យពី គ.ជ.ប នៅឡើយ។ បើយោងតាមលោក ទេព នីថា គ.ជ.ប មានរយៈពេល៧ថ្ងៃដើម្បីពិនិត្យសំណុំឯកសាររបស់គណបក្សនីមួយៗបន្ទាប់ពីការដាក់ពាក្យសុំចុះបញ្ជី។ គេនៅមិនទាន់ដឹងថា តើសំណុំឯកសាររបស់គណបក្សប្រឆាំងមួយនេះមានបញ្ហាអ្វីឫក៏អត់នោះទេ។
ប៉ុន្តែអ្វីដែលគេបានដឹងគឺ លោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិនិងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សនេះគ្មានឈ្មោះក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតទេដោយសារតែ បញ្ហាផ្លូវច្បាប់។
សូមបញ្ជាក់ថា គណបក្សនយោបាយដែលបានចុះឈ្មោះនៅឯក្រសួងមហាផ្ទៃក្នុងឆ្នាំ ២០១៣ នេះមានចំនួន ៤២ គណបក្ស។ ប៉ុន្តែ ទំនងជាមានគណបក្សមិនលើសពី៦នេះទេដែលត្រូវចូលរួមប្រកួតក្នុងការបោះឆ្នោតសភាអាណត្តិទី៥នៅខែកក្កដាខាងមុខនេះ។ ចំនួននេះតិចជាងការបោះឆ្នោតសភាអាណត្តិទី៤ កាលពីឆ្នាំ ២០០៨ ដែលមានគណបក្សរហូតដល់ ១១ គណបក្ស៕



លោក ទេព និថា (កណ្តាល) អគ្គលេខាធិការគណកម្មធិការជួយរៀបចំកាឈ្នះឆ្នោត
ក្នុងពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែឈានចូលមកដល់ពួកអាមន្ត្រី ក្រុមប្រឆាំងមានក្រុមអាតិរិច្ឆានកឹមសុខា ក្រុមអាតិរិច្ឆានសមរង្សី ជាដើមកំពុងតែដំឡើងសំឡេងក្នុងយុទ្ធនាការភូតកុហក បោកប្រាស់យ៉ាងអាក្រក់អាក្រីដោយមិនចេះខ្មាសអៀន។ ពួកវាកំពុងតែយល់ថា ប្រជាជនកម្ពុជាជាមនុស្សដែលងាយនឹងភូតកុហកបាន ចង់ពួកវានិយាយអ្វី ភូតកុហកអ្វី ភូតកុហកបែបណាក៏ប្រជាជនជឿតាមពួកវាដែរ។ ប៉ុន្តែពួកអាមន្ត្រីតិរិច្ឆានបក្សប្រឆាំងអស់នេះកំពុងតែយល់ខុស ព្រោះថា សំដីភូតកុហក ឃោសនាបោកប្រាស់របស់ពួកវា មិនត្រឹមតែធ្វើឲ្យក្រុមវាកាន់តែបាត់បង់ជំនឿពីប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញឲ្យឃើញច្បាស់ថាពួកអាមន្ត្រីតិរិច្ឆាននេះកំពុងតែមើលងាយមើលថោកប្រជាជន កម្ពុជាយ៉ាងពេញទី។
ពិតណាស់ពួកមន្ត្រីប្រឆាំងរបស់ក្រុមអាតិរិច្ឆានកឹមសុខាក្តី ក្រុមអាតិរិច្ឆានសមរង្សីក្តី ពិសេសក្រុមអាតិរិច្ឆានកឹមសុខាវាភូតកុហកតាមមេវាថា បើពួកវាឈ្នះឆ្នោត វានឹងដំឡើងប្រាក់ខែដល់កម្មករ មន្ត្រីរាជការ សន្យាអោយធ្មេញមាស ចែកមាសគ្នាកន្លះតោនម្នាក់ពេលជីករ៉ែមាសបាន រកប្តីអោយស្រីមេម៉ាយ អោយគោ ១០០ក្បាលក្នុងមួយគ្រួសារ ។ល។និង។ល។ ដែលការឃោសនាអកុសលបែបនេះ បើនិយាយពីកូនក្មេងនៅបៀមដៃវិញ វាក៏មិនហ៊ាននិយាយដែរ ព្រោះវាខ្លាចត្រូវដំបងរបស់ឪវា ចុះពួកអាតិរិច្ឆានអស់នេះវិញយ៉ាងណាដែឬ ?។
លើភាពជាក់ស្ដែង ចំពោះការសន្យារបស់ពួកអាតិរិច្ឆានអស់នេះ វា មិនអាចធ្វើបានទេ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បើដំឡើងប្រាក់ខែបានខ្ពស់ជាងនេះទៅរួចនោះ រាជរដ្ឋាភិបាលដំឡើងបាត់ទៅហើយ មិនចាំបាច់អោយពួកអាតិរិច្ឆានកឹមសុខា ពួក អាតិរិច្ឆានសមរង្សីស្រែកប្រូនោះទេ ប៉ុន្តែទំហំសេដ្ឋកិច្ចរបស់ជាតិវាមិនទាន់អាចអោយធ្វើទៅរួច។ ដូច្នេះការដំឡើងប្រាក់ខែនេះរាជរដ្ខាភិបាលមានតែធ្វើមួយជំហានម្ដងៗ ២០%ៗដូចដែលបានធ្វើកន្លងមកតែប៉ុណ្ណោះ។ ប៉ុន្តែពួកអាតិរិច្ឆានអស់នេះ មិនមែនថាវាមិនយល់ពីបញ្ហានេះទេ ប៉ុន្តែពួកវាហេតុតែស្រេកឃ្លានអំណាច ទើបមានចេតនាអាក្រក់ជួរជាតិហ៊ានឃោសនាភូតកុហកប្រជាជនបែបនេះទៅកើត។ គណបក្សប្រជាជនកម្ពុជាបានលើកឡើងទិសដៅការអភិវឌ្ឍន៍ប្រទេសទាំងបច្ចុប្បន្ន និង តទៅអនាគត ដោយបានដាក់ចេញកម្មវិធីនយោបាយអភិវឌ្ឍន៏លើគ្រប់វិស័យ ឆ្លងកាត់ការប្រជុំពិភាក្សាយ៉ាងកផុលផុសនិងសុំជម្រៅ មិនមែនដូចបក្សប្រឆាំងគ្រាន់តែដើរនិយាយច្បោលតាមតែចិត្តនឹកឃើញ គ្មានទិសដៅច្បាស់លាស់ គ្មានផែនការត្រឹមត្រូវ គ្មានគោលនយោបាយជាក់ស្ដែងណាមួយឡើយនោះទេ។
ពិតណាស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសទោះមានផែនការកម្មវិធីច្បាស់លាស់ មានគោលការណ៍អនុវត្តពីដំណាក់កាលទៅមួយដំណាក់កាលយ៉ាងណាក្តី ក៏គង់មានផែនការខ្លះនៅមិនទាន់អនុវត្តបានជោគជ័យទាំងស្រុងផង ចុះទម្រាំតែក្រុមអាតិរិច្ឆានរវើរវាយគ្រាន់តែដើរស្រែកកោកកាកៗតាមតែចិត្តនឹកឃើញដូចនេះ តើពួកវាអាចនឹងសម្រេចបានជោគជ័យដែរឬទេ? តើប្រជាជនកម្ពុជាផ្ញើវាសនារបស់ខ្លួនទៅលើពួកមនុស្សធុនសម្រាមបែបនេះបានទេ? ជោគវាសនារបស់យើងម្នាក់ៗពិតជាមានតម្លៃខ្ពស់ណាស់។ ជោគវាសនារបស់មាតុភូមិកម្ពុជាយើងក៏រឹតតែខ្ពស់ឧត្ដុង្គឧត្ដមជាងនេះទៅទៀត ហើយជោគវាសនាមាតុភូមិនេះបានផ្ញើទាំងស្រុងមកលើបាតដៃរបស់យើងទាំងអស់គ្នា។ តើយើងគួរប្រថុយប្រថានយកជោគវាសនានេះទៅប្រលែងលេងជាមួយពួកភូតកុហកបានដែរឬ ? បទពិសោធន៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្របានបង្ហាញឲ្យប្រជាជនកម្ពុជាយើងបានឃើញទាំងអស់គ្នាហើយ។ជាង ៣០ឆ្នាំកន្លងផុតទៅ គឺជាកំណាត់ផ្លូវដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់តែពេញដោយសេចក្តីសុខ និងសុភមង្គល ប្រៀបដូចយើងកំពុងតែស្ថិតនៅលើសំពៅដ៏ធំ ដែលកំពុងលូនក្នុងល្បឿនដ៏លឿនពុះជ្រែកមហាសាគរពេញដោយផាសុកភាពទាំងក្នុងបច្ចុប្បន្ននិងតទៅអនាគត តើមូលហេតុអ្វីទៅដែលយើងត្រូវលោតទៅតោងអាបក្សសាងគ្រោះជាតិស្អីណានោះដែលជាធុងកំបែក
មាត់ ដែលអណ្ដែតប៉ែលប៉ោលនៅក្នុងមហាសាគរនោះ? នេះគឺជាសំណួរយ៉ាងសាមញ្ញ។ ប៉ុន្តែតាមពិតទៅប្រជាជនកម្ពុជាលោកមានការយល់ដឹងច្បាស់លាស់ណាស់ប្រជាជន លោកមានការយល់ដឹងខ្ពស់ជាង ជ្រាលជ្រៅជាង និង សំបូរបទពិសោធន៍ជាងពពួកជនភូតកុហកបោកប្រាស់ទាំងនោះទៅទៀត។
ប៉ុន្តែទោះយ៉ាងណាក៏ដោយអំបូរភូតកុហកបោកប្រាស់គឺវានៅតែភូតកុហក បោកប្រាស់ដដែល។ សូមបន្តឲ្យពួកវាភូតកុហកបោកប្រាស់ទៀតចុះ ប៉ុន្តែការសម្រេចចិត្តគឺនៅលើប្រជាជន។ នៅពេលដែលប្រជាជនសម្រេចចិត្តមិនគាំទ្រពួកគេសូមកុំចោទប្រជាជនថាជាយួនទៀតឲ្យសោះ ព្រោះនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនដូច IRI ថាប្រជាជនស្រឡាញ់ ហ៊ុនសែន ដល់ទៅចំនួន ៨៧%ឯណោះដែលតួរលេខនេះអ្នកណាក៏ដឹងដែរថា បក្សប្រឆាំងនៅកម្ពុជាជិតរលត់រលាយផុតសូន្យជិវិតតាមផលកម្មនៃទង្វើរភូតភរបោកប្រាស់
ញុះញង់អុចអាលរបស់ពួកអាតិរិច្ឆានអស់នេះហើយ៕