ក្រុមហ៊ុន​វៀតណាម​ឈូស​ឆាយ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ​នៅ​ឧត្តរមានជ័យ

គេហទំព័រ​ស្ដីពី​ដី​សម្បទាន​សេដ្ឋកិច្ច បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០៦ រហូត​មក​ដល់​ឆ្នាំ​២០១២ រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក និង​បរទេស នៅ​ខេត្ត​ភាគ​ឧត្តរ មាន​ខេត្ត​សៀមរាប ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ ចំនួន​រហូត​ដល់​ទៅ ៦២​ក្រុមហ៊ុន។

 

ដោយ ហង្ស សាវយុត
2013-05-13
RFA


ស្តាប់សំឡេង ថតសំឡេង

ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ មាន​ខ្លះ​ជា​ឧកញ៉ា​ក្នុង​ស្រុក ខ្លះ​ជា​ក្រុមហ៊ុន​ចិន ក្រុមហ៊ុន​ថៃ ក្រុមហ៊ុន​ម៉ាឡេស៊ី និង​វៀតណាម ជាដើម។

តើ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រេកអរ​ជាមួយ​ការ​អភិវឌ្ឍ ឬ​ក៏​យ៉ាង​ណា?

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​ចំនួន​៣ នៃ​ឃុំ​ត្រពាំងប្រាសាទ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ នៅ​តែ​រង់ចាំ​អាជ្ញាធរ​ចុះ​ដោះស្រាយ​ជូន​ពួក​គាត់​ជាច្រើន​ខែ​មក​ហើយ បន្ទាប់​ពី​ក្រុមហ៊ុន​វៀតណាម មួយ​ឈ្មោះ តៃនិញ (Tay Ninh) បាន​ទទួល​ដី​សម្បទាន ហើយ​ឈូស​ឆាយ​ពង្រីក​ដី​ដាំ​កៅស៊ូ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដី​ស្រែ និង​ចម្ការ​មួយ​ចំនួន។

«សំឡេង​ត្អូញត្អែរ»

បុរស​ឈ្មោះ ឈុត ឆេន គឺ​ជា​កសិករ​រស់នៅ​ភូមិ​បឹងកំប្លោក នៃ​ឃុំ​ត្រពាំងប្រាសាទ។ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់ និង​កូន មាន​ដី​ចម្ការ​ដំឡូង​ចំនួន ៩​ហិកតារ នៅ​ឯ​ភូមិ​ថ្នល់កែង។ កាល​ពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១២ កន្លង​ទៅ ក្រុម​និស្សិត​ស្ម័គ្រចិត្ត​បាន​ចុះ​ទៅ​វាស់វែង​ដី​នោះ​រួច​ហើយ ក៏ប៉ុន្តែ​ក្រោយ​មក កង​ទាហាន និង​ក្រុមហ៊ុន​តៃនិញ របស់​វៀតណាម បាន​ឈូស​ឆាយ​យក​ដី​របស់​គាត់​អស់។

បុរស​ដដែល​បាន​បញ្ជាក់​ថា កាល​ពី​អំឡុង​ខែ​មករា កន្លង​ទៅ ដំឡូងមី​របស់​គាត់​ដែល​បាន​ទទួល​ផល​នៅ​លើ​ដី ១​ហិកតារ​កន្លះ ត្រូវ​ក្រុមហ៊ុន​វៀតណាម ឈូស​បំផ្លាញ​ខូច​អស់។ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ឃើញ​អាជ្ញាធរ​រដ្ឋាភិបាល​ណា​ចេញ​មុខ​ដោះស្រាយ​នៅ​ឡើយ៖ «មិន​ឃើញ​ដោះស្រាយ​គ្រប់​កន្លែង ទៅ​ខេត្ត​ក៏​ទៅ ទៅ​ស្រុក​ក៏​ទៅ។ ឈូស​អស់​ដំឡូង ហើយ​មិន​ឱ្យ​ដាំ​ទៀត ទាំង​ទាហាន ទាំង​ក្រុមហ៊ុន។ ដោះស្រាយ​មិន​ឃើញ​មាន​ចេញ​ច្បាស់​ទៅ​ណា បើ​មិន​ឱ្យ​ថា​មិន​ឱ្យ បើ​មិន​ដោះស្រាយ​ក៏​ថា​មិន​ដោះ​ទៅ។ ផុត​ដាំ​ទៅ​ហើយ ព្រោះ​ថា​ដំណាំ​ដំឡូងមី តែ​ខែ​មិថុនា ចប់​ហើយ​មិន​បាច់​ដាំ​ទេ ដាំ​បាន​តែ​ពាក់​កណ្ដាល​ខែ​ឧសភា។ បើ​ថា​ផុត​ពី​នោះ​ចប់​ហើយ ក្រ​ពីរ​ជីវិត បី​ជីវិត​ទៀត​ហើយ គ្មាន​អ្វី​ចិញ្ចឹម​កូន​គ្រួសារ ៨​នាក់ អត់​មាន​ដី ១​ហិកតារ​ទេ បើ​ទៀត​ទេ ងាប់​ហើយ មិន​ដឹង​ទៅ​នៅ​ឯ​ណា​ទៀត​ទេ»

ចំណែក​អ្នកស្រី កែវ ស៊ីម នៅ​ភូមិ​អូរក្រូច នៃ​ឃុំ​ត្រពាំងប្រាសាទ ដែរ បាន​អះអាង​ថា គាត់ និង​កូន​ចំនួន ៣​គ្រួសារ​ទៀត មាន​ដី​ចំនួន ២០​ហិកតារ។ ក៏ប៉ុន្តែ កាល​ពី​អំឡុង​ខែ​មករា កន្លង​ទៅ ក្រុមហ៊ុន​វៀតណាម តៃនិញ បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ពង្រីក​ធ្វើ​ជា​ដី​សម្បទាន​របស់​ក្រុមហ៊ុន។ អ្នកស្រី កែវ ស៊ីម បញ្ជាក់​ថា អ្នកស្រី​បាន​ដាក់​ពាក្យ​ប្ដឹង​តវ៉ា​អំពី​រឿង​នោះ​ទៅ​សាលា​ស្រុក​ត្រពាំងប្រាសាទ តែ​រហូត​មក​ដល់​ពេល​នេះ ទាំង​អ្នកស្រី និង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត​ដែល​រង​ការ​ប៉ះពាល់ មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

អ្នកស្រី កែវ ស៊ីម៖ «តាំង​ពី​ក្រុមហ៊ុន តៃនិញ មក​ហ្នឹង លើក​មុន​វា​ឈូស​ដាំ​កៅស៊ូ​ត្រឹមៗ​ចិញ្ចើម​អស់​ហើយ គេ​ថា​គេ​ដោះស្រាយ​ឱ្យ តែ​គេ​អត់​ដោះស្រាយ​ទេ។ បើ​សរុប​ចូល​គ្នា​ទាំងអស់ ទាំង​មុន​ទាំង​ក្រោយ វា ១១៤​គ្រួសារ។ ពួក​ខ្ញុំ​ហ្នឹង​វា​ចង់​អស់​ជំនឿ ព្រោះ​ថា​វា​មាន​រយៈ​តាំង​ពី​ក្រុមហ៊ុន​នោះ​មក គឺ​បាន​ឈូស​ឆាយ​ដាំ​រហូត​ដល់​កៅស៊ូ​ត្រឹម​ចិញ្ចើម ហើយ​នៅ​តែ​មិន​ឃើញ​មាន​អ្វី​ដោះដូរ។ ហើយ​ពួក​ខ្ញុំ​ហ្នឹង​មាន​គម្រោង​ថា បើ​សិន​ជា​ភូមិ​ឃុំ​អី​មិន​អាច​ទាមទារ​ដី​ឱ្យ​ពួក​ខ្ញុំ​ទេ គឺ​ប្រុង​ឡើង​ទៅ​ថ្នាក់​លើ»

ក្រុម​ប្រជាពលរដ្ឋ​ខ្លះ​ដែល​រស់នៅ​ស្រុក​ត្រពាំងប្រាសាទ បាន​សម្ដែង​កង្វល់​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម មួយ​នេះ មិន​ត្រឹម​តែ​ពួក​គាត់​បាត់​បង់​ដី​ស្រែ​ចម្ការ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឱ្យ​បាត់បង់​ព្រៃ​ឈើ ធនធាន​ធម្មជាតិ ព្រៃ​ជម្រក​សត្វ និង​ប៉ះពាល់​ដល់​ជីវិត​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​ទៀត។

«សំឡេង​ថ្ងូរ»

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​នេះ​ថា តំបន់​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ប្រគល់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​នោះ ដូច​ជា​នៅ​អូរក្រូច និង​ដី​ជាប់​ព្រៃស្អាក ជាដើម គឺ​ជា​តំបន់​ព្រៃ​ឈើ​ធំៗ ដែល​ក្រុម​ប្រជាពលរដ្ឋ​ធ្លាប់​ចូល​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ក្នុង​ព្រៃ​នោះ ហើយ​បន្ទាប់​ពី​ផ្ដល់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ក្រុមហ៊ុន​ឈូស​ឆាយ​មិន​ត្រឹម​តែ​បាត់​បង់​ព្រៃ​ឈើ​ទេ គឺ​ធ្វើ​ឱ្យ​អ្នក​ភូមិ​បាត់បង់​កន្លែង​ធ្លាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​សត្វ​ព្រៃ​ជាច្រើន​គ្មាន​ទី​ជម្រក​ជាដើម។

អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ពិភពលោក ប្រទេស​ជាច្រើន គឺ​គេ​ធ្វើ​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ ហើយ​ប្រទេស​ណា​អនុវត្ត​ច្បាប់​បាន​រឹងមាំ គឺ​បាន​ទទួល​ផល​ប្រយោជន៍​ពី​ដី​សម្បទាន​សេដ្ឋកិច្ច ទាំង​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល។ ក៏ប៉ុន្តែ នៅ​ស្រុក​ខ្មែរ គឺ​ខុស​ប្លែក​ពី​គេ ដោយ​អ្នក​ស្នើសុំ​ដី​សម្បទាន​សេដ្ឋកិច្ច​ខ្លះ សម្លឹង​រក​តែ​ដី​ដែល​មាន​ឈើ​ធំៗ មាន​តម្លៃ​ខ្ពស់ៗ ដូច​ជា​នៅ​ខេត្ត​កោះកុង ឧត្តរមានជ័យ សៀមរាប ជាដើម ដែល​ជា​សម្បុក​ព្រៃ​ឈើ។

លោក ចាន់ សុវ៉េត បាន​បង្ហាញ​ទស្សនៈ​ថា តាម​ការ​យល់​ឃើញ​របស់​លោក​ថា បើ​សិន​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តាម​រយៈ​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ច្រើន​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ ឯ​ការ​រំលោភ​សិទ្ធិ​ក៏​មាន​ច្រើន​សន្ធឹកសន្ធាប់​ពេក ទោះ​ជា​បាន​ទទួល​ផល​ក្តី ក៏​វា​មិន​មាន​ភាព​វិជ្ជមាន និង​យូរ​អង្វែង​ទេ៖ «សម្បទាន​សេដ្ឋកិច្ច​រាល់​ថ្ងៃ យើង​ឃើញ​មាន​ទំហំ​ធំធេង មាន​ចំនួន​អ្នក​មក​រកស៊ី​ច្រើន​អស់​ដី​ច្រើន ក៏ប៉ុន្តែ​លទ្ធផល​បាន​មក​ប្រជាជន​វា​តិចតួច​ពេក វា​អត់​សមតុល្យ​គ្នា។ អ៊ីចឹង ការ​កាត់​បន្ថយ​ភាព​ក្រីក្រ មិន​មាន​ប្រសិទ្ធភាព​ទេ។ ទី២ យើង​ឃើញ​ថា ធនធាន​ធម្មជាតិ​របស់​យើង​តាំង​ពី​នៅ​លើ​ដី តាំង​ពី​នៅ​ក្នុង​ដី គឺ​បាត់បង់​ដូច​គ្នា។ បើ​សិន​ជា​អត់​បាន​ត្រួត​ពិនិត្យ​មើល ផល​ប្រយោជន៍​ទាំងអស់​ហ្នឹង គឺ​អត់​បាន​មក​ប្រជាជន​ទេ គឺ​បាន​ទៅ​លើ​មួយ​ក្រុម​គ្នា​គេ​នោះ​ឯង។ អ៊ីចឹង​ជា​យោបល់ ខ្ញុំ​គិត​ថា ត្រូវ​តែ​ត្រួត​ពិនិត្យ ត្រូវ​តែ​ដាក់​ទោសទណ្ឌ​ក្រុមហ៊ុន​ណា​ដែល​បាន​ប្រព្រឹត្ត​ខុស​នូវ​ទម្រង់​ច្បាប់»

គេហទំព័រ​ជា​ភាសា​អង់គ្លេស​មួយ​ឈ្មោះ អូភេន ឌីវេលុបមែន (Open Development) បាន​បង្ហាញ​របាយការណ៍​ថា ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០៦ រហូត​ដល់​ឆ្នាំ​២០១២ រដ្ឋាភិបាល​ខ្មែរ​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង ៣៧​ម៉ឺន ៥​ពាន់​ហិកតារ នៅ​ក្នុង​ខេត្ត​សៀមរាប ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ទៅ​ឱ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក និង​បរទេស ចំនួន ៦២​ក្រុមហ៊ុន។ ក្នុង​ចំណោម​ក្រុមហ៊ុន​បរទេស​ដែល​ទទួល​បាន​ដី​សម្បទាន​នៅ​ខេត្ត​ទាំង​បី យ៉ាង​ហោច​ណាស់​ក៏​មាន​ក្រុមហ៊ុន​វៀតណាម ចំនួន​៤ ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង ២៣.៧០០​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

7 Responses to "ក្រុមហ៊ុន​វៀតណាម​ឈូស​ឆាយ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ​នៅ​ឧត្តរមានជ័យ"

  1. Khmer Family says:

    ដំណឹងល្អ ដំណឺងល្អ ពលរដ្ឋដែលមានបញ្ហាដីធ្លី នៅតំបន់បឹងកក់ដ៏រ៉ាំរ៉ៃជាយូរមកហើយនោះ នឹងទទួលបានការដោះស្រាយពីឯកឧត្តម អភិបាលរាជធានីភ្នំពេញថ្មី​ ដែលទើបនឹងឡើងកាន់តំណែង នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ សូមចូលរួមរីករាយ និងអបអរសាទរ ជាមួយពលរដ្ឋនៅតំបន់បឹងកក់ទាំងនោះផង ហើយជាបន្តបន្ទាប់ ពលរដ្ឋនៅតំបន់បូរីកីឡា នឹងទទួលបានដំណោះស្រាយដូចគ្នា

  2. Khmer Family says:

    តាមការគន់គូរនិងវាយលេខអាតាក់តាមក្បាច់ចិន បូកជាមួយការគន់គូរទស្សន៏ទាយ តាមបែបបូរាណខ្មែរ បានបង្ហាញលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៥ ខាងមុខអោយឃើញថា សំរាប់គណបក្សសង្រ្គោះជាតិ ដែលកើតឡើងពីការបញ្ចូលគ្នា​រវាង គណបក្ស សមរង្ស៊ី និងគណបក្ស សិទ្ធមនុស្សរបស់លោក កឹម សុខា​ នឹងទទួលបានអសនៈ ចំនួន ចន្លោះ ពី ២៤ ទៅ ២៥ អសនៈ​ដែលកាលពីអាណត្តិមុន មានចំនួន ២៩ អសនៈ គឺថយចុះ ពី ៤ ទៅ ៥ អសនៈ ខុសពីការរំពឹងទុក ដែលត្រូវរកអោយបាន ៣៩ឬ៤០អសនៈដើម្បីធ្វើផ្លៀងធ្វើផ្គរក្នុងសភា រីឯគណបក្ស ហ្វ៊ុនស៊ីនប៉ិច នឹងទទួល អសនៈ ចំនួន ចន្លោះ ពី ៥ ទៅ ៦ អសនៈ ។ តែយ៉ាងណាក៏ដោយ នេះ គ្រាន់តែជាការទស្សន៏ទាយប៉ុណ្ណោះ សូមកុំមានការច្រឡោត ខឹងសម្បា អី

    .

  3. Cambodia National Rescue Partie says:

    អណត្ត នេះទោះប្បីជា cpp របស់ ជាតិ ខំចំណាយលុយ ជះ ទេៅលើប្រជាពលរដ្ឋ យ៉ាងសន្ធឹកសន្ធាប់ ដើម្បីទិញទឹកចិត្តរាស្រ្តកដោយ កកេៅអី cpp នឹងដាំក្បាលពី 90 ចុះក្រោម…. ព្រោះថា
    1- ដែលថា ជាសមាជិក របស់ខ្លួន ទាំងអស់ នោះ គេមិនប្រាកដថាបោះឆ្នោតអោយ ខ្លួនទាំងអស់នោះទេ មានតែតួរលេខទេ… អ្មកខ្លះមិនប្រកដថា ស្រលាញ់ចូលចិត្ត លោក ហុន សែនទាំងអស់នោះទេ ដូចជាមន្រ្តីរាជការ ទាហាន ប៉ូលីស កម្មក ពួកគេ អ្នកណាមួយ កចង់បានប្រាក់ខែសមរម សាំងចុះថ្លៃ …. បូករួមទាំ លោក Cheat . Khmer family ព្រមទាំង បងប្អូន ក្រុមគ្រួសាររបស់លោកដែរ…
    2- អ្នកខ្លះគេចេះតែហៃអើទើ គេកសហរលាញ់គ្រួសារគេដែរ ហើយ កមិនចូលចិត្ត ឃើញយួនអន្តោប្រវេស ខុសច្បាប់ នេៅស្រុកខ្មែរកាន់តែមានចំនួនច្រើនឡើង ការបោះបង្កោលព្រុំដែនធ្វើអោយវាត់ដី …. អំណោយដែលអោយ គេចេះតែយកទេៅ តែគេមិនប្រកដថាបោះឆ្នោតអោយនោះទេ …
    3- ពួកអ្នកដែលត្រូវគេរំលោភយកដី ប្រពលរដ្្ឋខ្លះដែលត្រូវ អ្នកធំ អ្នកមានធ្វើបាន… គេរួមគ្នាបោះអោយ CNRP …..

  4. cheath says:

    សមាជិក គណបក្សសង្គ្រោះជាតិ ៤៤២ នាក់ នៅស្រុកបាណន់ ត្រូវបានបញ្ចូល ជាសមាជិកគណបក្ស ប្រជាជន
    Tuesday, 14 May 2013 14:20 ដោយដើមអម្ពិល៖ ID-015
    បាត់ដំបង ៖ យ៉ាងហោចណាស់ សមាជិក គណបក្សសង្គ្រោះជាតិចំនួន ៤៤២ នាក់ ត្រូវបានបញ្ចូល ជាសមាជិកគណបក្ស ប្រជាជន ជាផ្លូវការហើយ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣នេះ ។ សមាជិកទាំង ៤៤២ នាក់នេះ គឺជា អតីត សមាជិកគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលសព្វថ្ងៃ បញ្ចូលគ្នា ជាគណបក្សសង្គ្រោះជាតិ ។

    លោក កែវ ជា ក្រុមការងារ គណបក្សប្រជាជន ស្រុកបាណន់ ខេត្ដបាត់ដំបង បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល ឲ្យដឹងថា ពិធីទទួលសមាជិក គណបក្សសង្គ្រោះជាតិចំនួន ៤៤២ នាក់ ហើយបញ្ចូលជាសមាជិក គណបក្សប្រជាជន នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣នេះ ប្រព្រឹត្ដធ្វើឡើង នៅទី ស្នាក់ការ គណបក្សប្រជាជន ស្រុកបាណន់ ក្រោមអធិបតីភាព លោកសុខ ផល ប្រធានក្រុមការងារ គណបក្សប្រជាជន ស្រុកបាណន់ ។

    លោកកែវ ជា ដែលជាអតីត ប្រធានក្រុមការងារ គណបក្សសម រង្ស៊ីដែរនោះ បានបញ្ជាក់ទៀតថា ក្នុង ចំណោម សមាជិកគណបក្សសង្គ្រោះជាតិ ទាំង ៤៤២ នាក់នោះ មានម្នាក់ ជាក្រុមប្រឹក្សា ឃុំចែង មានជ័យ ស្រុកបាណន់ផងដែរ ។ លោកបញ្ជាក់ទៀតថា អ្នកដែលដើរចេញ ពីគណបក្សសង្គ្រោះជាតិ មករួមរស់ជាមួយ គណបក្សប្រជាជននេះ ដោយសារតែពួកគេឃើញ ភាពអយុត្ដិធម៌នៅក្នុងបក្ស មាន ជម្លោះទាស់ទែងគ្នា និងពាក់ព័ន្ធ នឹងអំពើពុករលួយជាដើម ដូចជាការរៀបចំ បេក្ខភាពតំណាងរាស្ដ្រ អាណត្ដិទី៥ នេះជាដើម គឺអ្នកមានឥទ្ធិពល រៀបចំឲ្យ បេក្ខភាពម្នាក់ឈ្មោះ ឡុង បូតា ដែលមានដុល្លារ មិនធ្វើការសោះ ឈរជាលេខរៀងទី២ ៕

  5. 18 Mars says:

    ដល់ពេលហើយ ពេលដែលយួនចាម់ផ្តើមគាបខ្មែរហើយ យួនចំណាយជីវិតកងទ័ពយ៉ាងច្រើន ជីវិតចារ បុរស ចារនារី ធនធាន ពេលវេលាជិតកន្លះសតវត្សរ៍គឺដើម្បីថ្ងៃហ្នឹង។ កំណើនប្រជាជន ប្រជាជនខ្វះដីបង្ក បង្កើនផល តែរដ្ឋាភិបាលសល់ដីសម្បទានឲ្យបរទេស ពិតជាគួរឲ្យអស់សំណើចទាំងទឹកភ្នែក។

  6. Khmer Family says:

    ប្អូនប្រុស បង្កើត របស់លោក កឹម សុខា ប្រាប់ពលរដ្ឋ កុំឱ្យបោះឆ្នោតជូន គណបក្ស សង្គ្រោះជាតិ
    .កណ្ដាល ៖ លោក កឹម សុខុន ដែលជា ប្អូនប្រុសបង្កើត របស់លោក កឹម សុខា បច្ចុប្បន្ន ជាអនុប្រធាន គណបក្ស សង្គ្រោះ ជាតិ បានទម្លាយប្រាប់ប្រជាពលរដ្ឋភាគ ច្រើនជាមនុស្សចាស់ជរា ពីគោលនយោ បាយមិនច្បាស់លាស់ និងតែងតែឃោសនា បំប៉ោងការពិត ពីសំណាក់បងប្រុសរបស់ខ្លួន ហើយអំពាវនាវ ឱ្យប្រជាពលរដ្ឋ ទាំងអស់កុំ ចាញ់បោក និងបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ដោយសារតែមិនអាចដឹកនាំ ប្រទេសជាតិបាននោះទេ ។

    អមដំណើរ ជាមួយលោក ស៊ុន ចាន់ថុល ចុះទៅសំណេះសំណាល ជាមួយចាស់ជរា ប្រមាណ ៧០០នាក់ ស្ថិតនៅ ឃុំកោះធំក ស្រុកកោះធំ ខេត្ដកណ្ដាល នាព្រឹកថ្ងៃ ទី១៥ ខែឧសភា ឆ្នាំ២០១៣ លោក កឹម សុខុន ដែលបច្ចុប្បន្ន ជាសមាជិកពេញសិទ្ធិ និងបាន មកនៅជាមួយ គណបក្សប្រជាជនកម្ពុជាជា យូរណាស់មកហើយនោះ បានមាន ប្រសាសន៍ថា សូម្បីតែរូបលោកជាប្អូន បង្កើតក៏មិនអាចរស់នៅ ជាមួយលោក កឹម សុខាបានដែរ ចុះទម្រាំឱ្យទៅ ដឹកនាំប្រទេសជាតិ តើទៅរួចយ៉ាងម៉េចទៅ ។

    លោក កឹម សុខុន បានមានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋទៀតថា បច្ចុប្បន្ន គោលនយោបាយ របស់គណបក្ស សង្គ្រោះ ជាតិ គ្មានច្បាស់លាស់ និងជាក់លាក់នោះ ឡើយ ពោលថ្នាក់ដឹកនាំរបស់គណបក្ស មួយនេះ តែងតែដើរ បោកប្រាស់ប្រជាជន និងភូតកុហក ដើម្បីចង់បានសន្លឹកឆ្នោតតែ ប៉ុណ្ណោះ ។

    ប្អូនប្រុសអនុប្រធាន គណបក្សសិទ្ធិ មនុស្សរូបនេះបានទទួលស្គាល់ថា ក្រុម គ្រួសាររបស់ខ្លួនទាំងមូល ទាំងឪពុក-ម្ដាយ ៍បានរួចផុតពីសម័យប៉ុលពត ដោយសារតែ ថ្ងៃ ៧ មករា ដឹកនាំដោយមន្ដ្រីជាន់ខ្ពស់នៃ គណបក្សប្រជាជន ។

    សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០១៣ ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់រោងចក្រជៀរ កៅស៊ូឯកជនមួយ នៅស្រុកសេសាន ខេត្ដស្ទឹងត្រែង សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ ដោយមិនសំដៅឈ្មោះ អ្នកនយោបាយម្នាក់ថា ធ្វើការនៅបក្ស ផ្សេង តែប្អូនប្រុស ២នាក់ បម្រើការងារ នៅគណ បក្សប្រជាជន ហើយសម្ដេចបាន លើកឡើងថា ប្អូនប្រុសបានសួរទៅបងខ្លួន ឯងថា ហេតុអ្វីឃោសនាភូតប្រជា ពលរដ្ឋ ម្ល៉េះ ? ជាការឆ្លើយតបអ្នកនយោបាយ ដែលជា បងប្រុសរូបនោះ ឆ្លើយវិញថា ចេះ តែឃោសនាទៅ បើសិន គេជឿគេបោះ ឆ្នោតជូន តែបើសិនមិនជឿ ក៏មិនបោះ ឆ្នោតឱ្យទៅ ។

    តាមរយៈការអះអាង របស់លោក កឹម សុខុន ដែលជាសាច់ឈាមបង្កើតរបស់ លោក កឹម សុខា ទៅកាន់ប្រជាពល រដ្ឋអ្នក ស្រុកកោះធំ ខាងលើនេះ ពិតជាបង្ហាញឱ្យ ឃើញយ៉ាងច្បាស់ថា លោក កឹម សុខា ជា មនុស្សម្នាក់ មិនអាច ឱ្យប្រទេសជាតិទាំង មូល និងប្រជាពលរដ្ឋខ្មែរទាំងមូលផ្ញើ វាសនាបានឡើយ ៕