ភ្នំពេញ: កងយោធាកម្ពុជាចំនួន ៣១៧ នាក់ និងកងកម្លាំងសហរដ្ឋអាមេរិកចំនួន ១៣៩ នាក់មកពីកងទ័ពឆ្មាំជាតិរដ្ឋ Idaho សហរដ្ឋអាមេរិក តំណាងបញ្ជាការដ្ឋានប៉ាស៊ីហ្វិកកងទ័ពសហរដ្ឋអាមេរិក (USRPAC និង USPACOM) បានរួមគ្នាដំណើរការសកម្មភាពហ្វឹកហ្វឹនលំហាត់ប្រតិបត្តិការរក្សាសន្តិភាព ក្រោមប្រធានបទ “ឆ្មាំអង្គរ២០១៣” នៅឯសាលាហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្ថិតក្នុងមូលដ្ឋានស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣។
ថ្ងៃទី 16 ឧសភា 2013
ដោយ: ពលទោ
CEN
ថ្លែងក្នុងពិធីបើកវគ្គលោកនាយឧត្តមសេនីយ៍ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិ បានវាយតម្លៃខ្ពស់ និងកោតសរសើរ នូវរាល់កិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ក្រោមការជួយគាំទ្រឧបត្ថម្ភពីសំណាក់កងទ័ពសហរដ្ឋអាមេរិក សម្រាប់កិច្ចដំណើរការវគ្គហ្វឹកហ្វឺនលំហាត់ប្រតិបត្តិការរក្សាសន្តិភាព នៅកម្ពុជាក្នុងឆ្នាំ២០១៣នេះ។
លោករដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា ឆ្លងកាត់សកម្មភាពហ្វឹកហ្វឺនរួមគ្នា ដែលធ្វើឡើងជាបន្តបន្ទាប់ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពសហរដ្ឋអាមេរិក នារយៈកាលកន្លងទៅនេះ បានផ្តល់លទ្ធភាពឱ្យដល់កងទ័ពកម្ពុជា បង្កើនបាននូវកម្រិតសមត្ថភាពក្នុងតំបន់ និងអនុតំបន់ដើម្បីត្រៀមលក្ខណៈគ្រប់គ្រង និងអនុវត្តប្រតិបត្តិការរក្សាសន្តិភាពក្នុងកម្រិតជាកលយុទ្ធ។ ទន្ទឹមនេះកងយោធពលខេមរភូមិន្ទ នឹងបង្កើនបាននូវចំណេះដឹងផ្នែកយុទ្ធវិធីនិងនីតិវិធី ដើម្បីជម្រុញដល់ការបង្កើនសមត្ថភាពប្រតិបត្តិការរក្សាសន្តិភាពផ្ទៃក្នុង ជាពហុសាសន៍ផ្នែករចនាសម្ព័ន្ធតួនាទីភារកិច្ច របស់អង្គការសហប្រជាជាតិ សម្រាប់អនុវត្តលើបេសកកម្មរក្សាសន្តិភាព ដែលនឹងកើតមានឡើងជាសកល។
លោកជេហ្វដាយហ្គ័ល (JeffDaigle) អនុប្រធានបេសកកម្ម និងជាតំណាងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ដែលត្រូវបានអញ្ជើញចូលរួមជាគណៈអធិបតី សម្រាប់ពិធីបើកវគ្គហ្វឹកហ្វឺននេះ បានថ្លែងបញ្ជាក់ថា នេះជាឱកាសលើកទី៤ ដែលកងទ័ពប្រទេសទាំងពីរ កម្ពុជា និងសហរដ្ឋអាមេរិក បានរួមគ្នាក្នុងកិច្ចដំណើរការសកម្មភាពហ្វឹកហ្វឺន លំហាត់ប្រតិបត្តិការរក្សាសន្តិភាព “ឆ្មាំអង្គរ” ដែលចាប់ផ្តើមដំណើរការជាលើកដំបូងនាខែកក្កដា ឆ្នាំ២០១០ កន្លងទៅក្នុងទឹកដីកម្ពុជា។ លោកជេហ្វ ដាយហ្គ័ល បានបន្តថា ការធ្វើលំហាត់រួមគ្នា ពិតជា បានផ្តល់ឱ្យដល់កងទ័ពកម្ពុជា សម្រាប់កិច្ចប្រតិបត្តិការរក្សាសន្តិភាព អង្គការសហប្រជាជាតិ ដូចដែលកងទ័ពរបស់សហរដ្ឋអាមេរិក បានអនុវត្តកន្លងទៅជាមួយនឹងបណ្តាប្រទេសនានា ផងដែរ។
មេបញ្ជាការកងកម្លាំងសហរដ្ឋអាមេរិក ដែលបានដឹកនាំកងយោធាសម្រាប់លំហាត់នៅកម្ពុជា លោកវរសេនីយ៍ឯក DonBlunck បានវាយតម្លៃខ្ពស់ពីកម្រិតសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ សម្រាប់កិច្ចប្រតិបត្តិការរក្សាសន្តិភាព ជាមួយអង្គការសហប្រជាជាតិ ដែលបានដំណើរការធ្វើឡើងជាបន្តបន្ទាប់ នៅប្រទេសស៊ូដង់ និងលីបង់។ លោកមេបញ្ជាការបានបន្តថា បទពិសោធន៍របស់កងយោធាកម្ពុជា ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន បានផ្តល់ឱ្យកាសឱ្យដល់កងទ័ពសហរដ្ឋអាមេរិក ដកស្រង់ និងសិក្សាផងដែរ។
នាយកសាលាហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពពហុជាតិ លោកឧត្តមសេនីយ៍ទោអ៊ុន ស៊ីយឿន បានលើកឡើងពីកម្មវិធីសម្រាប់លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាព “ឆ្មាំអង្គ២០១៣” ខាងលើនេះ ដោយផ្តោតជាសំខាន់លើខ្លឹមសារហ្វឹកហាត់ចំនួនបួន រួមមានទី១ ផ្នែកលំហាត់នៅទីបញ្ជាការ ទី២ ផ្នែកហ្វឹកហ្វឺនផ្លាស់ប្តូរជំនាញការវិស្វកម្ម ទី៣ ផ្នែកហ្វឹកហ្វឺនសង្គ្រោះបឋម និងទី៤ ផ្នែកហ្វឹកហ្វឺនប្រឆាំងឧបករណ៏គ្រឿងផ្ទុះកែច្នៃ៕



ក្រោយពីការបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១២ រួចមក លទ្ធផលដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជន កម្ពុជា បានទទួលសម្លេងគាំទ្រ ដ៏ច្រើនលើសលប់ ដល់ទៅជាង ៣លាន ៦សែនសម្លេង បើប្រៀបធៀបទៅនឹងគណបក្ស សម រង្ស៊ី ប្រមាណត្រឹមតែ ១លាន ២សែនសម្លេង ដែលចំនួននេះមានគម្លាតឆ្ងាយ ណាស់បើធៀបទៅនឹងគណ បក្ស ប្រជាជនកម្ពុជា។ ចំណែកគណបក្ស សិទិ្ធមនុស្ស ឃើញថាទទួលបានសម្លេងគាំទ្រត្រឹមតែចំនួន ៥សែន ៧ម៉ឺនសម្លេង គឺនៅ មានគម្លាតឆ្ងាយពី គណបក្សសមរង្ស៊ីឆ្ងាយណាស់កុំថាឡើយមកចង់ធ្វើការប្រៀបធៀប ជាមួយនឹងគណបក្ស ប្រជាជនកម្ពុជា ដែលមាន សម្លេងគាំទ្រលើសដល់ទៅជាង ៦ដង នោះ ។
ចំណុចខាងលើហ្នឹងហើយ ដែលធ្វើឲ្យគណបក្សប្រឆាំងទាំងពីររត់រកគ្នាចងសម្ព័ន្ធភាព ដែលសម្ព័ន្ធភាពនេះ ត្រូវបានអ្នកវិភាគនយោបាយវាយតម្លៃថា ជាសម្ព័ន្ធភាពដើម្បី កេងយកផលចំណេញរៀងៗខ្លួន ព្រោះគណបក្សប្រឆាំងទាំងពីរដឹងច្បាស់ថា ទោះបីបូកចូលគ្នាបានប្រហែលតែ ១លាន ៨សែន សម្លេងប៉ុណ្ណោះគឺនៅចាញ់គណបក្សប្រជាជនកម្ពុជាឆ្ងាយដាច់ ។ ការលេងល្បិចទាញយកសម្លេង គាំទ្រពីគណបក្សប្រឆាំងគ្នាឯងយ៉ាងដូច្នេះ បើសង្ឃឹមទាញសម្លេងគាំទ្រពីគណបក្សប្រជាជនកម្ពុជា គឺ មិនអាច ទៅរួចទេ ពីព្រោះប្រជាពលរដ្ឋបានគាំទ្រយ៉ាងពេញទំហឹងទៅលើគោលនយោបាយអភិវឌ្ឍន៍ មូលដ្ឋាន ក៏ដូចជាការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទូទៅ ដោយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ។
ឈរលើកត្តាសត្យានុម័ត ដែលអនុវត្តន៏ដោយរាជរដ្ឋាភិបាល ហើយដែលមានការគាំទ្រដ៏រឹងមាំ ពីសំណាក់ប្រជាជនកម្ពូជាដ៏ច្រើនលើសលប់នោះ អ្នកវិភាគនយោបាយបាននិយាយដោយសង្កត់ធ្ងង់ថា. ពាក្យថាចងសម្ព័ន្ធភាព ឬ ការរួបរួមអ្នកប្រជាធិបតេយ្យរវាងគណបក្សសមរង្សីនិងគណបក្សសិទ្ធិមនុស្សកឹមសុខា ជាផ្លូវការដែលប្រព្រឹត្តទៅនៅប្រទេសហ្វីលីនថ្ងៃ១៥កក្តដា ហើយបង្កើតជាគណបក្សសាងគ្រោះជាតិយ៉ាងណាក្តី ក៏វាមិនអាចមានវាសនាឈ្នះក្នុងការបោះឆ្នោតសកលរើសតំណាងរាស្ត្រអាណត្កិទី៥ឆ្នាំ២០១៣នេះបានដែរ។ វាមានទឡ្ហីករណ៏ច្រើនណាស់ ចំពោះការឆ្ពោះទៅមុខមិនរួច សំរាប់ការទទួលនូវភាពបរាជ័យរបស់បក្សសាងគ្រោះជាតិនេះ។
ទឡ្ហីករណ៏នេះវាផ្តើមចេញពីការប្រើល្បិចយុទ្ធសាស្រ្តសម្រាប់ការកេងចំណេញផ្នែក
នយោបាយ សំរាប់ក្រុមគណបក្សប្រឆាំងនិមួយៗ ការភូតភរ កុហកបោកប្រាស់ សន្យាខ្យល់ ញុះញង់អុចអាល ការប្រព្រឹត្តអំពើពុករលួយ បក្សពួកនិយម គ្រួសារនិយម ពិសេសវប្បធម៏អាវ៉ាសែអសីលធម៏ បៀរអាប៉ោង ផិតក្បត់ សាហាយស្មន់ របស់ក្រុមមេដឹកនាំបក្សប្រឆាំងនេះតែម្តង។
ពេលនេះកឹមសុខាដែលជាអាយ៉ងសម្តេចហ៊ុនសែនកំពុងឈរធ្វើជាមេបក្សសាងគ្រោះជាតិ ហើយដែលអត្តសញ្ញាណគណបក្សសមរង្សី កំពុងរលាយខ្សុល ជាបណ្តើរៗដូចអំបិលត្រូវទឹក។ពិតណាស់ជិវិតនយោបាយរបស់ សមរង្សីបានរលត់តាមដីការតុលាការរួចទៅហើយ ហើយអាសនះបច្ចុប្បន្នក្នុងរដ្ឋសភា របស់គណបក្សសមរង្សី ជាស្វ័យប្រវត្តិកំពុងរលាយដោយខ្លួនឯងហើយដែរ ។ តើទាំងនេះមិនមែនជាលទ្ធផលនៃភាពបរាជ័យឫុ ? ។ សរុបសេចក្តីមក យើងហ៊ានសន្និដ្ឋានបានថាលទ្ធផលសំរាប់ជោគជ័យរបស់គណបក្សសាងគ្រោះជាតិគឺ zero ៕
១..ជប៉ុនផ្តល់ជំនួយឥណទាន សម្បទាន ចំនួន ៩០.៤៧លានដុល្លា ដល់រាជរដ្ឋាភិបាលកម្ពុជា សំរាប់សាងសង់ផ្លូវជាតិលេខ ៥ ។២. អូស្រ្តាលី ផ្តល់ជំនួយ ចំនួន ជាង ៩៦.១លានដុល្លា ដល់កម្ពុជា នេះសរបញ្ជាក់អោយឃើញថា រាជរដ្ឋាភិបាលបានប្រើប្រាស់លុយដែលបានមកពីជំនួយពីបណ្តាប្រទេសនានា ប្រកបដោយតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ ស្អាតស្អំ និងចំទិសដៅ ធ្វើអោយមានការទុកចិត្តពីម្ចាស់ជំនួយ ថែមទាំងផ្តល់ជំនួយបន្ថែមជាច្រើនទៀតដល់រាជរដ្ឋាភិបាលទៀតផង មិនដូចការចោទប្រកាន់ទាំងអគតិ របស់បក្សប្រឆាំងនិង សង្គមស៊ីវិលមួយចំនួននោះទេ ដែលខិតខំបំប៉ោងបំភ្លៃការពិត ភូតភរកុហកបោកប្រាស់មតិជាតិ អន្តរជាតិ ឥឡូវជាក់ស្តែងឃើញស្រាប់ហើយ បើរដ្ឋាភិបាលប្រើប្រាស់លុយជំនួយមិនបានត្រឹមត្រូវ ប្រាកដជាគ្មានម្ចាស់ជំនួយណាផ្តល់មកអោយរដ្ឋាភិបាលកម្ពុជាទៀតនោះទេ
កិច្ចសហការដ័ប្រសើររបស់កម្ពុជា ចំពោះបណ្តាប្រទេសនៅលើពិភពលោក នេះជាការដឹកនាំដ័ឈ្លាសវៃមួយរបស់រាជរដ្ឋាភិបាល ។មិនថាស រឺ ក័ខ្មៅក័ជាមិត្ត
របស់ខ្មែរដែរ អោយតែចំណេញមកលើប្រជាជនខ្មែរ ។ទោះជានៅថ្ងៃនេះពូកយើងទ្រាំអត់ អោនក្បាល់ ចំពោះសត្រូវ ក៍ព្រោះតែរងចាំពេលវេលា ដោយប្រជា
ជនខ្មែរមិនទាន់ហូបគ្រប់គ្រាន់នៅឡើយទែ ។
ថ្ងៃមុនយកយួនមកទប់ទល់និងមិត្តដែលល្ងង់សែនល្ងង់បំផ្លាញខ្លួនឯង ថ្ងៃនេះយកចិនដែលជាជនកាប់ដាវមកទប់និងយួនម្តង ថ្ងៃក្រោយយកអាមេរិចដែលជាបុគ្កលតាងខ្លួនថាជាព្រះ មកទប់និងមនុស្សកាប់ដាវ(ចិន)ម្តង ។