ខ្មែរ​​ក្រោម​ គ្រោង​ប្រារព្ធ​ទិវា​ បាត់​បង់​ទឹក​ដី នៅ​ថ្ងៃ​ទី ៤ ​មិថុនា (១​៩​៤​៩​-​២០១​៣)

ពលរដ្ឋខ្មែរ ដែល​មាន​ដើម​កំណើត​​ពី​ទឹកដី​កម្ពុជា​ក្រោម និងសហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​លិខិត​ជូនដំណឹង​ទៅ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ស្តីពី ការធ្វើ​បុណ្យរាប់បាត្រ​ព្រះសង្ឃ ១៩៤៩ អង្គ នៅ​សហគមន៍​បុរី​ព្រៃនគរ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​។​

 

សេរី ភាព
Wednesday 22 May 2013
The Free Press Magazine

​លិខិត​ជូនដំណឹង​នេះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៣ ហើយ​បាន​ដាក់ជូន​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៣​ម្សិលមិញនេះ។​

នៅក្នុង​លិខិត​ដែលចុះហត្ថលេខាដោយលោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ជម្រាបជូន​លោក​អភិបាល​រាជធានី​ភ្នំពេញបព្ជាក់ថា នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៣ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​រៀបចំ​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន ១៩៤៩​អង្គ ដើម្បី​ឧទ្ទិស​ក​កុសល​ប្រគេន​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​វីរៈ​សមណៈ ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​វីរ​មហាក្សត្រ និង​វិញ្ញាណក្ខន្ធ​វីរបុរស វីរនារី​ស្នេហា​ជាតិ​ទាំងអស់ ដែល​បាន​ពលី​ជីវិត​ក​ កម្មវិធី​នេះ និង​ប្រព្រឹត្តទៅ​ក្រោម​ព្រះអធិបតីភាព ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់ នៃ​ព្រះ​កុរ​ណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ៧​ព្រឹក រហូតដល់​ម៉ោង ១២​ថ្ងៃត្រង់ និង​មាន​រាប់បាត្រ​ព្រះសង្ឃ ១៩៤៩​អង្គ និង​មាន​ប្រជារាស្ត្រ​ចូលរួម​ប្រមាណ​ជាង ១០០០ នាក់​។

​ សូម​រំលឹក​ថា កាលពីខែមិថុនា ឆ្នាំ​១៩៤៩ រដ្ឋ​កា​​រ​បារាំ​​ង​​​​សេស បាន​​កាត់​​ទឹក​ដី​​ខ្មែរ​​កម្ពុជា​ក្រោម ឬហៅ​ថា ទឹក​​ដី​​កូសាំង​ស៊ីន ទំហំ​៦៨៩៥០​គីឡូ​ម៉ែត្រ​​ក្រឡា​ ស្មើ​​​នឹង​​២១​ខេត្ត​ អោយ​​ទៅ​​ប្រទេស​​​​វៀត​​​ណាម​​។​​​

ក្រោយមក​ចាប់ពី​​ឆ្នាំ​២០០០ សមាគម-អង្គការ​ខ្មែរ​កម្ពុជា​ក្រោ​​ម​នានា ទាំង​​​នៅ​​ក្នុង​​ស្រុក​ និង​​​នៅ​ក្រៅ​ស្រុក តែង​​តែ​​បាន​​ប្រា​រព្ធ​​ពិធី​​រំលឹ​​ក​​ខួប​​នៃ​ការ​បាត់​ប​ង់​ដី​​ទឹក​ដីខ្មែរ​​កម្ពុជា​​ក្រោម​​នេះ​ ជា​​រៀងរា​ល់​​​ឆ្នាំ​ ​គឺ​នៅ​ថ្ងៃ​​​ទី០៤ ខែ​​​​​មិថុនា៕

សហគមន៍ ខ្មែរកម្ពុជាក្រោម បា្ររព្វទិវាបាត់បង់ទឹក នាពេលគន្លងមក។

សហគមន៍ ខ្មែរកម្ពុជាក្រោម បា្ររព្វទិវាបាត់បង់ទឹក នាពេលគន្លងមក។

 

What Next?

Recent Articles

7 Responses to "ខ្មែរ​​ក្រោម​ គ្រោង​ប្រារព្ធ​ទិវា​ បាត់​បង់​ទឹក​ដី នៅ​ថ្ងៃ​ទី ៤ ​មិថុនា (១​៩​៤​៩​-​២០១​៣)"

  1. Khmer Family says:

    តំណាងរាស្ដ្រ បក្សប្រឆាំង ចែកលុយឱ្យ អ្នកចូលរួមតវ៉ា
    .ភ្នំពេញ ៖ អ្នកចូលរួមតវ៉ា ដែលបង្ហាញ ការគាំទ្រ ដល់គណបក្សសង្គ្រោះជាតិនៅទី លានប្រជាធិបតេយ្យ កាលពីពេលកន្លងទៅ នោះ សុទ្ធតែទទួលបានថវិកាពីថ្នាក់ដឹកនាំ គណបក្សប្រឆាំងមួយនេះ ហេតុដូច្នេះ ហើយទើបពួកគេ មកចូលរួម ។

    ជាក់ស្ដែងក្នុងការតវ៉ាមួយ កាលពីពេល កន្លងទៅ នៅទីលានប្រជាធិបតេយ្យ តំណាងរាស្ដ្រគណបក្សប្រឆាំង ប្រចាំមណ្ឌល កំពង់ស្ពឺ លោក នុត រំដួល បានចែកលុយ ទៅឱ្យអ្នកចូលរួម ដូច្នេះ បង្ហាញឱ្យឃើញថា អ្នកចូលរួមតវ៉ាទាំង នោះ មិនបានផុសចេញពីបេះដូង ក្នុងការ គាំទ្រគណបក្សសង្គ្រោះជាតិនោះឡើយ ពោលពួកគេមកចូលរួមតវ៉ាម្ដងៗ ដើម្បី ទទួលបានលុយកាក់បន្ដិចបន្ដួច ពីគណបក្សប្រឆាំង …………………………………………………………………………………………………………………………
    ហា ហា ហា ហា​ តាមពិតជួលគេអោយទៅធ្វើបាតុកម្មទេតើ! មានទាំងរូបថត លោក នុត រំដួល កំពុងចែកចាយលុយ ជាភស្តុតាងស្រាប់ ឡា ឡា ឡា ឡា តើគណកម្មការប្រឆាំងអំពើពុករលួយយល់យ៉ាងណា អំពីការសូកគេអោយទៅធ្វើបាតុកម្មនេះ?

    .

  2. ខ្មុំ says:

    ទ្រាំចាំបន្តិចទៅ យើងនិងផ្តូលរំលំពួកអាណានិគមចោលគឺនៅមិនយួរ

  3. 18 Mars says:

    គ្រាន់តែហៅលោកគ្រូអ្នកគ្រូទៅប្រជុំស្តាប់ពីផែនការបក្សក៏ម្នាក់ៗទទួលបាន ១០០០០រៀលដែរ ។
    វាមិនជាងគ្នាទេ ថាកំហុសគេមួយកំហុស​ខ្លួនឯង…មិនដឹងប៉ា​ម៉ានទេណ៎……ទីនះ​ភាគច្រើន​អ្នកដឹងរឿងដូចនះកុំប្រូខុសរឿង ជួយណែនាំងាឆ្កួ​តមួយផងអានោះសម្តីអសីលធម៌ដូចមេសែន អាហ្នុងបើបានធើធំលើសហ៊ុនសែន១០ដង។ តែតាមហុងស៊ុយដែលចិនសែម៉ិ ថាជាតិនះងាប់​តែ​គេប្រើហ្នឹង…….យូរៗរវល់ជេរគេចង់ភ្លេចឆ្នាំង…….

  4. 18 Mars says:

    ពិតជាមានការរំភើបនិងសរសើរដោយស្មោះចំពោះបងប្អូនខ្មែរកម្ពុជាក្រោមដែលបន្តការរលឹកដល់ កូនចៅជំនាន់ក្រោយឲ្យចងចាំថ្ងៃដែលត្រូវបាត់បង់ទឹកដីដើម្បីឲ្យពួកគេជួយចងចាំបន្តគ្នា។ វាផ្ទុយ ស្រឡះពីខ្មែរកណ្តាលដែលបង្វែរមិនឲ្យកូនចៅជំនាន់ក្រោយបានចងចាំនូវថ្ងៃដែលរដ្ឋាភិបាលបាន​ប្រគល់កោះត្រល់ទៅឲ្យយួនគ្រប់គ្រងទាំងស្រុងនោះ។

  5. Pay fee for service is not bad like traveling fee, food fee is, o.k.

  6. Khmer Family says:

    ដំណឺងល្អ ដំណឺងល្អ គណបក្សប្រជាជនចាប់ឆ្នោតបានលេខរៀងទី៤ដដែល ដូចលើកមុន ឈ្នះដដែល ឈ្នះទៀតហើយ សូមបោះឆ្នោតអោយគណបក្សប្រជាជនដែលមានលេខរៀងទី៤ ដូចលើកមុនៗទៀត!

    តាមជោគជាតារាសី ឆ្នាំ២០១៣ លេខរៀងទី័៤គឹល្អណាស់ ធ្វើអ្វីៗក៏សមប្រកបដូចប្រាថ្នា រីឯលេខរៀងទី៧ ចង្រៃណាស់ យីអ៊ុនដាក់ អារាក់ជាន់ ឆុងគ្នាក្នុងខែ៧ឆ្នាំ២០១៣តែម្តង ហេតុនេះ អ្នកដែលមានលេខទី៧ គួរតែនាំគ្នាទៅវត្តស្រោចទឹកអោយបាន៧វត្តគ្រប់ៗគ្នា

  7. Khmer Family says:

    សូមងាកត្រឡប់ទៅក្រោយបន្តិច! ប្រវត្តិសាស្រ្តប្រទេសកម្ពុជា សុទ្ធសឹងគ្រប់គ្រងនិង កាន់អំណាចដោយរាជវង្សរាប់តំណរមកហើយ ប៉ុន្តែដោយអាងថាជាខ្សែស្រឡាយរាជវង្ស គិតតែពីចង់បានអំណាច ដណ្តើមអំណាចគ្នា មិនគោរពច្បាប់ ធ្វើអោយកើតមានកលយុគ្គ កាប់ចាក់សំលាប់គ្នា កើតមានសង្រ្គាមបង្ហូរឈាមគ្នាឥតឈប់ឈរ បង្ករភាពវឹកវរផ្ទៃក្នុងប្រទេស បែងចែកវណ្ណៈ បែងចែកបក្សពួក ឥឡូវនេះលេចក្រឡាអោយឃើញច្បាស់ហើយ ខ្សែរាជវង្សចេញមកទៀតហើយ ចេញមកដណ្តើមអំណាច ព្រមទាំងមិនគៅរពច្បាប់ រដ្ឋធម្មនុញទៀតផង ក្នុងពេលដែលប្រទេសជាតិ និងប្រជាជនកំពុងរស់នៅក្នុងសុខសន្តិភាព សំបូរសប្បាយ និងការអភិវឌ្ឌ្យ មិនទាន់បានប៉ុន្មានឆ្នាំផង…………….តើគួរឬមិនគួរ?ក្នុងពេលបច្ចុប្បន្ននេះ!