រតនគិរីៈ តំណាងរាស្រ្តគណបក្សប្រឆាំងលោក សុន ឆ័យចំណាយពេលពីរថ្ងៃធ្វើការស៊ើបអង្កេតករណីជម្លោះដីធ្លីដ៏ចម្រូងចម្រាសមួយនៅក្នុងតំបន់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវៀតណាមនៅក្នុងស្រុកអូរយ៉ាដាវ។
Wednesday, 22 May 2013
វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍
លោក សុន ឆ័យ បានថ្លែងថា៖ «ក្នុងនាមជាតំណាងរាស្រ្តខ្ញុំត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្ញុំដើម្បីជួយប្រជាជនដែលកំពុងក្លាយជាជនរងគ្រោះដោយសារសម្បទានដីសេដ្ឋកិច្ច»។ លោកបានថ្លែងកាលពីម្សិលមិញថា លោកបានដើរមើលសហគមន៍ចារ៉ាយក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ឧសភា ដើម្បីស្រាវជ្រាវរកភ័ស្តុតាងបញ្ឈប់ក្រុមហ៊ុនពីការកាប់ព្រៃឈើដែលប៉ះពាល់ដល់សហគមន៍ចារ៉ាយ។ លោក បន្តថា៖«ខ្ញុំបានជួបជាមួយជនជាតិភាគតិចចារ៉ាយផ្សេងៗគ្នានិងពួកគេបានដាក់ពាក្យបណ្តឹងមកខ្ញុំប្រមាណ២០បណ្តឹង ពាក់ព័ន្ធនឹងជម្លោះដីធ្លីហើយខ្ញុំនឹងធ្វើរបាយការណ៍ជាមួយនឹងភ័ស្តុតាងផ្សេងៗដាក់ទៅសភាហើយនឹងអញ្ជើញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើការពន្យល់»។
លោកបន្តថា៖«ខ្ញុំបានរកឃើញឈ្មោះក្រុមហ៊ុន វៀតណាមចំនួនពីរដែលស្គាល់ថា Hoang Anh និង Ea Lev Em Yoy Stock ហេតុដូច្នេះខ្ញុំនឹងចំណាយពេលបន្ថែមទៀត ដើម្បីធ្វើការស្រាវជ្រាវរកព័ត៌មានលម្អិតអំពីក្រុមហ៊ុននេះនៅមុនពេលដាក់របាយការណ៍ទៅសភា»។ លោកបានបន្តទៀតថាលោកបានរកឃើញមានជនជាតិវៀតណាមប្រមាណ២០០ គ្រួសារដែលកំពុងធ្វើការងារនៅក្នុងចម្ការកៅស៊ូ»។
លោក ឆាយ ធី មន្រ្តីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបានថ្លែងថាការឈូសឆាយដីសម្រាប់ចម្ការកៅស៊ូរបស់ក្រុមហ៊ុនវៀតណាមបានប៉ះពាល់ដល់គ្រួសារប្រជាជនប្រមាណ២០០គ្រួសារ។ លោកបន្តថា៖«គ្រួសារនីមួយៗមិនអាចការពារដីរបស់ខ្លួនបានដោយខ្លួនឯងទេហើយអាជ្ញាធរបានព្រមានចាប់ខ្លួនអ្នកណាដែលហ៊ានតវ៉ាប្រឆាំងនឹងក្រុមហ៊ុនវៀតណាមទាំងនេះ»។
លោក សេវ ជាន អាយុ៣២ឆ្នាំដែលបានដាក់បណ្តឹងទៅលោក សុន ឆ័យ បានថ្លែងថា ប្រជាជនក្នុងភូមិបានសរសើរតំណាងរាស្រ្តហើយសង្ឃឹមថា តំណាងរាស្ត្រនឹងអាចដោះស្រាយបញ្ហាសម្រាប់អ្នកភូមិបាន។
លោក ជាន បានថ្លែងបន្តថា៖ «យើងមានការភ័យខ្លាចចំពោះការចាប់ខ្លួននាពេលឥឡូវនេះហេតុដូច្នេះយើងមិនហ៊ានតវ៉ាទេ ខណៈក្រុមហ៊ុនកំពុងធ្វើការឈូសឆាយលើដីរបស់យើង»។
លោក ប៉ូយ ច្រូច នាយប៉ុស្តិ៍នគរបាលឃុំប៉ក់ញ៉ៃ បានបដិសេធចំពោះការចោទប្រកាន់ពីការគំរាមនិងបំភិតបំភ័យ។ លោកថ្លែងថា៖ «ទេមិនមានការព្រមានចាប់ខ្លួនអ្នកភូមិទេ»៕ PS

តំណាងរាស្ដ្រ បក្សប្រឆាំង ចែកលុយឱ្យ អ្នកចូលរួមតវ៉ា
.ភ្នំពេញ ៖ អ្នកចូលរួមតវ៉ា ដែលបង្ហាញ ការគាំទ្រ ដល់គណបក្សសង្គ្រោះជាតិនៅទី លានប្រជាធិបតេយ្យ កាលពីពេលកន្លងទៅ នោះ សុទ្ធតែទទួលបានថវិកាពីថ្នាក់ដឹកនាំ គណបក្សប្រឆាំងមួយនេះ ហេតុដូច្នេះ ហើយទើបពួកគេ មកចូលរួម ។
ជាក់ស្ដែងក្នុងការតវ៉ាមួយ កាលពីពេល កន្លងទៅ នៅទីលានប្រជាធិបតេយ្យ តំណាងរាស្ដ្រគណបក្សប្រឆាំង ប្រចាំមណ្ឌល កំពង់ស្ពឺ លោក នុត រំដួល បានចែកលុយ ទៅឱ្យអ្នកចូលរួម ដូច្នេះ បង្ហាញឱ្យឃើញថា អ្នកចូលរួមតវ៉ាទាំង នោះ មិនបានផុសចេញពីបេះដូង ក្នុងការ គាំទ្រគណបក្សសង្គ្រោះជាតិនោះឡើយ ពោលពួកគេមកចូលរួមតវ៉ាម្ដងៗ ដើម្បី ទទួលបានលុយកាក់បន្ដិចបន្ដួច ពីគណបក្សប្រឆាំង …………………………………………………………………………………………………………………………
ហា ហា ហា ហា តាមពិតជួលគេអោយទៅធ្វើបាតុកម្មទេតើ! មានទាំងរូបថត លោក នុត រំដួល កំពុងចែកចាយលុយ ជាភស្តុតាងស្រាប់ ឡា ឡា ឡា ឡា តើគណកម្មការប្រឆាំងអំពើពុករលួយយល់យ៉ាងណា អំពីការសូកគេអោយទៅធ្វើបាតុកម្មនេះ?
.
ខ្ញុំជាអ្នករតនគិរីពិតជាបានឃើញករណីទាំងកើតមានឡើងមែន សូមស្រាវជ្រាវករណីទាំងនេះបន្តទៀត ខ្ញុំឈឺចិត្តណាស់ដែលឃើញខេត្តដែលសំបូរទៅដោយធនធានធម្មជាតិត្រូវបានបំផ្លាញស្ទើរទាំងស្រុង។
Pay fee for service is not bad like travel fee, food fee is, o.k.
Fuck you, Ah Cheat ! shut the fuck up ! There were more than four thousand protesters, no body could afford to pay out that much money. Don’t just make up the story, dick head !
My goodness, this is the same old repeated history. 200 hundred Yuons families are already settling at the plantation. So, how many Yuon’s rubber plantaions in the whole country ? . It is the strategy of territorial expansion, and what is going to happen after 99 years contract ? Read the Yuons slogan : ( where there are Vietnamese people, is where there are new territories to be claimed ). The culture of migration is the existence of survival.
ដំណឺងល្អ ដំណឺងល្អ គណបក្សប្រជាជនចាប់ឆ្នោតបានលេខរៀងទី៤ដដែល ដូចលើកមុន ឈ្នះដដែល ឈ្នះទៀតហើយ សូមបោះឆ្នោតអោយគណបក្សប្រជាជនដែលមានលេខរៀងទី៤ ដូចលើកមុនៗទៀត!
តាមជោគជាតារាសី ឆ្នាំ២០១៣ លេខរៀងទី័៤គឹល្អណាស់ ធ្វើអ្វីៗក៏សមប្រកបដូចប្រាថ្នា រីឯលេខរៀងទី៧ ចង្រៃណាស់ យីអ៊ុនដាក់ អារាក់ជាន់ ឆុងគ្នាក្នុងខែ៧ឆ្នាំ២០១៣តែម្តង ហេតុនេះ អ្នកដែលមានលេខទី៧ គួរតែនាំគ្នាទៅវត្តស្រោចទឹកអោយបាន៧វត្តគ្រប់ៗគ្នា
សូមងាកត្រឡប់ទៅក្រោយបន្តិច! ប្រវត្តិសាស្រ្តប្រទេសកម្ពុជា សុទ្ធសឹងគ្រប់គ្រងនិង កាន់អំណាចដោយរាជវង្សរាប់តំណរមកហើយ ប៉ុន្តែដោយអាងថាជាខ្សែស្រឡាយរាជវង្ស គិតតែពីចង់បានអំណាច ដណ្តើមអំណាចគ្នា មិនគោរពច្បាប់ ធ្វើអោយកើតមានកលយុគ្គ កាប់ចាក់សំលាប់គ្នា កើតមានសង្រ្គាមបង្ហូរឈាមគ្នាឥតឈប់ឈរ បង្ករភាពវឹកវរផ្ទៃក្នុងប្រទេស បែងចែកវណ្ណៈ បែងចែកបក្សពួក ឥឡូវនេះលេចក្រឡាអោយឃើញច្បាស់ហើយ ខ្សែរាជវង្សចេញមកទៀតហើយ ចេញមកដណ្តើមអំណាច ព្រមទាំងមិនគៅរពច្បាប់ រដ្ឋធម្មនុញទៀតផង ក្នុងពេលដែលប្រទេសជាតិ និងប្រជាជនកំពុងរស់នៅក្នុងសុខសន្តិភាព សំបូរសប្បាយ និងការអភិវឌ្ឌ្យ មិនទាន់បានប៉ុន្មានឆ្នាំផង…………….តើគួរឬមិនគួរ?ក្នុងពេលបច្ចុប្បន្ននេះ!
Royal figures are independent and untouchable, according to constitution…